[English Below] សហគមន៍ថ្នល់កែង និងសហគមន៍អូរសោម បានរៀបចំពិធីប្រកាសបើកដំណើរការកន្លែងចែកចាយទឹកខ្នាតតូចថ្មីមួយ ដែលជាជំហានដ៏សំខាន់ក្នុងការកែលម្អការចូលដំណើរការទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍។ កន្លែងប្រមូលទឹកនេះ អាចប្រើប្រាស់សម្រាប់ផឹក លាងសម្អាត រៀបចំអនាម័យ និងចិញ្ចឹមសត្វ ដែលជួយលើកកម្ពស់សុខភាព បន្ថយជំងឺបណ្តាលមកពីទឹក និងគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ក្នុងសហគមន៍។ 💧 កម្មវិធីតំបន់ត្រពាំងប្រាសាទ ៣ របស់អង្គការ អេហ្វ អេក បានសហការជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងការប្រកាសគម្រោងនេះជូនសមាជិកសហគមន៍ចូលរួមចំនួន ១០០ នាក់ មកពីភូមិគោលដៅទាំងពីរ ដែលក្នុងនោះមានស្ត្រី ៥២ នាក់។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ មាន ១០ នាក់មកពីគ្រួសារក្រ ១ និង ១៧ នាក់មកពីគ្រួសារក្រ ២ ដើម្បីធានាថា គ្រួសារងាយរងគ្រោះបំផុត ត្រូវបានរួមបញ្ចូលក្នុងគម្រោងកម្មវិធីនេះ។ ការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំមូលដ្ឋានចំនួន ៤ រូប មានតួនាទីសំខាន់ក្នុងការបង្កើនភាពជាកម្មសិទ្ធិរបស់សហគមន៍ ធានាការប្រើប្រាស់ និងការថែទាំកន្លែងទឹកបានយ៉ាងមានប្រសិទ្ធភាព និងគាំទ្រការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព។ កិច្ចខិតខំរួមគ្នានេះ បានជួយពង្រឹងភាពធន់ទ្រាំរបស់សហគមន៍ចំពោះបញ្ហាខ្វះទឹក និងលើកកម្ពស់សុខុមាលភាពរយៈពេលវែង។ 🤝 រួមគ្នា […]
![]()










