រីករាយទិវាសុខភាពពិភពលោក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ការចាប់ផ្តើមប្រកបដោយសុខភាព អនាគតពោរពេញដោយក្តីសង្ឃឹម” សុខភាពមាតា និងទារកគឺជាគ្រឹះសំខាន់នៃសហគមន៍រឹងមាំ និងមានភាពធន់។ ការផ្តល់ និងការទទួលសេវាថែទាំដែលមានគុណភាព ជាពិសេសការថែទាំជុំវិញផ្ទៃពោះ និងក្រោយពេលសម្រាល អាចបង្ការការស្លាប់របស់មាតា និងទារកបាន។ ការវិនិយោគលើសុខភាពមាតា និងការលូតលាស់របស់កុមារ គឺជាឫសគល់នៃសហគមន៍រីកចម្រើន និងរុងរឿង! Happy World Health Day on April 7, 2025! Theme: “Healthy Beginnings, Hopeful Futures” Maternal and infant health is a crucial foundation for strong and resilient communities. Providing and receiving quality healthcare services, especially care during pregnancy and after childbirth, […]
មេរៀននៃការផ្តល់អាហារបន្ថែមដល់កុមារចាប់ពីអាយុ ១២ខែ ទៅ ២៤ខែ ខាងក្រោមនេះជាអនុសាសន៍សម្រាប់ការផ្តល់អាហារឱ្យកុមារដែលមានអាយុចាប់ពី ១២ខែ ទៅ ២៤ខែ៖ #HealthTips #ChildFeeding #ComplementaryFeeding #12to24Months #FlourishingCommunities #FHCambodia
ការចិញ្ចឹមថែទាំកុមារឲ្យចម្រើនវ័យបានល្អ តាមរយៈការថែទាំ និងផ្តល់អាហារូបត្ថម្ភសមស្រប អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់កម្មវិធីត្រពាំងប្រាសាទ ២ បានសហការជាមួយបុគ្គលិកមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងក្រុមនៃក្តីសង្ឃឹម (HGV-Hs) លើកកម្ពស់ការទទួលសេវា និងការថែទាំដល់កុមារ និងស្រ្តីឲ្យកាន់តែល្អប្រសើរជាងមុន។ យើងផ្តោតការយកចិត្តទុកដាក់ និងបណ្ដុះបណ្ដាលលើការលើកកម្ពស់លទ្ធភាពទទួលបានសេវាសុខភាពល្អ និងអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ដោយប្រើប្រាស់អាហារក្នុងស្រុកប្រកបដោយនិរន្តរភាព ចាប់ពីពេលទើបសម្រាល រហូតដល់កុមារអាយុ ៥ឆ្នាំ។ ទាំងនេះមានឥទ្ធិពលយ៉ាងធំធេងលើលទ្ធភាពលូតលាស់របស់កុមារក្នុងការរស់រាន លូតលាស់ការរៀនសូត្រ និងចាកចេញផុតពីភាពពក្រីក្រ និងជម្ងឺផ្សេងៗ។ ស្រ្តីមានផ្ទៃពោះ ម្តាយ ទារកទើបកើត និងកុមារអាយុក្រោម ២ឆ្នាំ គឺជាអ្នកទទួលផលស្នូលនៃគ្រប់សកម្មភាពទាំងអស់របស់យើង។ លោក ព្រឿន រឿន ជាក្រុមទ្រទ្រង់សុខភាពភូមិទំនប់ថ្មី ដែលមានអាយុ ៤៤ឆ្នាំ គាត់បានមានប្រសាសន៍ថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល លើប្រធានបទការថែទាំមុននិងក្រោយសម្រាល និង ស្តីពីសហគមន៍ស្រឡាញ់ទារក ក្នុងគម្រោងសុខភាព និងអាហារូបត្ថម្ភជាមួយអង្គការ អេហ្វ អេក កម្ពុជា។ ខ្ញុំយកចំណេះដឹងទាំងអស់នេះមកបង្រៀនគ្រួសារខ្ញុំ ផ្សព្វផ្សាយដល់ក្រុមនៃក្តីសង្ឃឹមចំនួន ១១នាក់ជាស្រ្តី និងអ្នកជិតខាងក្នុងភូមិ ព្រមទាំងរៀបចំវគ្គធ្វើបបរអាហារូបត្ថម្ភសហគមន៍ជាមួយម្តាយ ឳពុក និងអ្នកថែទាំកុមារនៅក្នុងភូមិរបស់ខ្ញុំមាន […]
God is our refuge and strength, an ever-present help in trouble. Therefore we will not fear, though the earth give way and the mountains fall into the heart of the sea, though its waters roar and foam and the mountains quake with their surging — Psalm 46:1-3
មេរៀននៃការផ្តល់អាហារបន្ថែមដល់កុមារចាប់ពីអាយុ ៩ខែ ទៅ ១២ខែ ខាងក្រោមនេះជាអនុសាសន៍សម្រាប់ការផ្តល់អាហារឱ្យកុមារដែលមានអាយុចាប់ពី ៩ខែ ទៅ ១២ខែ៖ #HealthTips #ChildFeeding #ComplementaryFeeding #9to12Months #FlourishingCommunities #FHCambodia
[English Below] ការមានជំនាញវិជ្ជាជីវៈ និងជំនាញទន់ពាក់ព័ន្ធ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឱ្យប្រសើរឡើងសម្រាប់យុវជនដែលឈប់រៀន ក៏ដូចជាគ្រួសាររបស់ពួកគេ និងសង្គមជាតិទាំងមូល។ អង្គការ អេហ្វ អេក កម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងកម្មវិធីបូកសរុបសមិទ្ធផល និងបិទបញ្ចបគម្រោងរបស់យើងដែលបានអនុវត្តក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ គម្រោងអភិវឌ្ឍន៍ជីវភាពយុវជន (YLD) បានជួយគាំទ្រដល់យុវជនចំនួន ៤៤នាក់ (ស្រី ២៣នាក់) ដោយការបំពាក់បំប៉នពួកគេនូវជំនាញសំខាន់ៗសម្រាប់ការបង្កើតប្រាក់ចំណូល តាមរយៈអាជីវកម្មផ្ទាល់ខ្លួន និងការបម្រើការងារ។ “យុវជនត្រូវមានជំនាញវិជ្ជាជីវៈមួយយ៉ាងតិចប្រចាំជីវិត ដើម្បីអនាគតល្អប្រសើរ”។ Vocational skills along with the relevant soft skills crucially contribute to the improved economic development of out of school youth, their families and the society as a whole. FH […]
អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ អ្នកនឹងមានសុភមង្គល ហើយចម្រុងចម្រើន — ទំនុកតម្កើង ១២៨:២ You will eat the fruit of your labor; blessings and prosperity will be yours — Psalm 128:2 #BibleoftheDay #APromiseofReward #FHCambodia
[English Below] រួមគ្នាកសាងភាពធន់ដោយការការពារប្រភពទឹកធម្មជាតិដូចជាប្រភពទឹកលើដី និងទឹកក្រោមដី ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការស្តុកទឹក និងការចែកចាយ និងការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ទឹកប្រកបដោយការទទួលខុសត្រូវ។ ការការពារធនធានទឹកដែលមានស្រាប់ ប្រឆាំងនឹងបញ្ហាប្រឈមផ្នែកបរិស្ថាន ដូចជាការប្រែប្រួលអាកាសធាតុ ការបំពុល និងការប្រើប្រាស់ហួសកម្រិត និងធានាថាប្រព័ន្ធអេកូឡូស៊ីរបស់សហគមន៍មានលទ្ធភាពទទួលបានទឹកស្អាត។ Let’s build resilience together by protecting natural water sources like surface water sources and groundwater, enhancing infrastructure for water storage and distribution, and promoting awareness about the responsible use of water. Safeguarding the existing water resources against environmental challenges […]
មេរៀននៃការផ្តល់អាហារបន្ថែមដល់កុមារចាប់ពីអាយុ ៧ខែ ទៅ ៨ខែ ខាងក្រោមនេះជាអនុសាសន៍សម្រាប់ការផ្តល់អាហារឱ្យកុមារដែលមានអាយុចាប់ពី ៧ខែ ទៅ ៨ខែ៖ #HealthTips #ChildFeeding #ComplementaryFeeding #7to8Months #FlourishingCommunities #FHCambodia
[English Below] ភាពអំណត់របស់ស្ត្រីម្នាក់កំពុងបំភ្លឺផ្លូវនៃការផ្លាស់ប្រែ! ស្វែងយល់ពីដំណើរដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកស្រី ខ្លាយ ភាក់ ដូចតទៅ៖ អ្នកស្រី ខ្លាយ ភាក់ ជាស្ត្រីមេម៉ាយដែលមានវ័យ ៤២ឆ្នាំ មកពីភូមិរនាមធំ។ រឿងរ៉ាវរបស់បងស្រីគឺជាការស្តែងឱ្យឃើញនូវភាពអំណត់របស់ស្ត្រីដែលគ្មានទីបញ្ចប់។ ក្រោយចំណាកស្រុកទៅថៃ ១៤ឆ្នាំ និងបែកផ្លូវជាមួយស្វាមី គាត់ត្រឡប់មកភូមិវិញ រស់នៅជាមួយគ្រួសារដែលមានគ្នា ១១នាក់ ក្នុងនោះស្រី ៦នាក់ ដោយស្រលាញ់ថែទាំក្មួយៗដូចកូនបង្កើត។ ដំណាលរឿងរបស់គាត់មិនឈប់ត្រឹមនេះទេ។ បន្ទាប់ពីឃើញស្ថានភាពកុមារពិបាកអាន សរសេរ និងគិតលេខ ហើយការអនុវត្តអនាម័យនៅតែជាបញ្ហា ស្របគ្នានឹងអាណាព្យាបាលមិនយកចិត្តទុកដាក់លើការសិក្សាររបស់កូនៗ គាត់មានអារម្មណ៍ចង់ធ្វើអ្វីមួយឱ្យវាប្រសើរជាងនេះ។ “ទោះបីជាខ្ញុំជាស្ត្រីមេម៉ាយ មានធនធានតិចតួច ហើយជួបការលំបាកច្រើនក៏ពិតមែន ប៉ុន្តែខ្ញុំពិតជាចង់ចូលរួមដោះស្រាយបញ្ហាសហគមន៍របស់ខ្ញុំខ្លាំងណាស់៖ ខ្ញុំមិនរួញរាទេ—ខ្ញុំចង់ឃើញក្មេងៗក្នុងសហគមន៍បានចូលរៀន ចេះអានអក្សរ គិតលេខ និងមានការងារល្អគ្រប់ៗគ្នា និងចង់ឱ្យសហគមន៍របស់ខ្ញុំមានការរីកចម្រើន។” តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក ដោយមានការជួយជ្រោមជ្រែង និងណែនាំពីមេភូមិ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាដៃគូអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក កម្ពុជា ដោយបម្រើការជាអ្នកស្ម័គ្រចិត្តផ្នែកអប់រំ (HGV-E) និងត្រួតពិនិត្យកុមារ (HGV-CM)។ គួបផ្សំនឹងមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលទាក់ទិននឹងការថែទាំ សម្របសម្រួល លើកទឹកចិត្ត […]
Recent Comments