នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ស្វាយលើ២ បានសហការជាមួយរដ្ឋបាលស្រុកស្វាយលើ និងថ្នាក់ដឹកនាំភូមិ ឃុំ ព្រមទាំងតំណាងសហគមន៍ក្នុងឃុំបឹងមាលា និងតាសៀម បានរៀបចំកម្មវិធីសមិទ្ធិផលរបស់សហគមន៍ និងពិធីបញ្ចប់គម្រោងរបស់អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ស្វាយលើ២ ក្រោមអធិបតីភាព លោក ហ៊ុន ហួន ប្រធានក្រុមប្រឹក្សាស្រុកស្វាយលើ និងលោក ចាប វិបុល នាយកប្រចាំប្រទេសនៃ អេហ្វ អេក កម្ពុជា ។ ក្នុងរយ:ពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធី (២០១៤-២០២៤) បានបង្កើតផលប៉ះពាល់ទៅដល់ប្រជាជនសរុបចំនួន ២៣ ៩៤៦នាក់ (ស្រី ១១ ៥៥៤នាក់) កុមារសរុបចំនួន ៧ ២៧០នាក់ (កុមារី ៣ ៤៣៣នាក់)ដែលឆ្លើយតបទៅនឹងគោលដៅកម្មវិធីដែលចង់ឃើញ ទំនាក់ទំនងសហគមន៍ត្រូវបានផ្លាស់ប្រែ […]
[English Below] នៅថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២៤ អង្គការ អេហ្វ អេក ប្រចាំតំបន់កម្មវិធីស្រុកចុងកាល់បានសហការជាមួយរដ្ឋបាលឃុំចុងកាល់ និងឃុំជើងទៀន នាយកសាលា និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ រៀបចំទិវាសំឡេងកុមារ និងយុវជន នៅសាលាបឋមសិក្សាឈក និងសាលាបឋមសិក្សាជើងទៀន ដើម្បីគាំទ្រសំឡេងកុមារ ដោយការបង្ហាញពីសិទ្ធិកុមារ ការពេញចិត្ត និងមិនពេញចិត្ត ចំពោះសាលារៀន គ្រួសារ និងសហគមន៍ ព្រមទាំងផ្សព្វផ្សាយអំពីកម្មវិធីកៀរគរសហគមន៍ នឹងទំនុកបម្រុងកុមារ។ ក្នុងនោះអ្នកចូលរួម មានកុមារចំនួន ២៧៩នាក់ ស្រី ១៥៤នាក់ និងអាណាព្យាបាលចំនួន ៦២នាក់ ស្រី ៤០នាក់ សរុបមានចំនួន ៣៤១នាក់ ស្រី ១៩៤នាក់។ The Chong Kal Area Program of FH collaborated with the Chong Kal and Cheung Tien […]
[English Below] ក្រុមការងារគម្រោងគាំទ្រពួកជំនុំចូលរួមបំផ្លាស់បំប្រែសហគមន៍ បានបើកវគ្គបណ្តុះបណ្តាលនៅក្នុងកម្មវិធីតំបន់ស្វាយលើសម្រាប់អ្នកដឹកនាំក្រុមជំនុំចំនួន ៣នាក់ និងសមាជិកក្រុមជំនុំចំនួន ១០នាក់ ស្តីពី “ការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន តាមរយៈការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព” ។ វគ្គបណ្តុះបណ្តាលផ្តោតចម្បងលើការកែលម្អទំនាក់ទំនងអោយល្អ រួមទាំងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ការគោរពប្រតិបត្តិ ការគួរសម យុទ្ធសាស្ត្រនៃការស្តាប់ និងសំណួរបើក/សំណួរបិទ។ អ្នកស្រី រ៉ុម សារីន មកពីភូមិទឹកលិចបានចែករំលែកពីការដែលមេរៀននេះបានធ្វើឱ្យជំនាញទំនាក់ទំនងរបស់គាត់កាន់តែប្រសើរឡើង ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងការរើសអើង ភាពអាត្មានិយម និងភាពក្រអឺតក្រទម ខណៈពេលដែលបង្ហាញពីការកោតសរសើរ ភាពស្មោះត្រង់ ការយល់ចិត្ត សេចក្តីសប្បុរស និងការរាក់ទាក់គ្នា។ គាត់បានគូសបញ្ជាក់ថា “ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពនាំមកនូវសេចក្តីរីករាយដល់គ្រួសាររបស់ខ្ញុំ និងជំរុញអោយមានការរីកចម្រើននៅក្នុងសហគមន៍របស់ខ្ញុំ។ បន្ទាប់ពីទទួលបានចំណេះដឹងនេះ ខ្ញុំនឹងកែប្រែផ្នត់គំនិតរបស់ខ្ញុំ ដើម្បីនាំមកនូវការផ្លាស់ប្តូរបន្ថែមទៀតក្នុងជីវិតរបស់ខ្ញុំ”។ The MCCT (Mobilize Church for Community Transformation) team conducted a training session in Svay Leu Area Program for 3 church […]
ថ្ងៃនៃអំណាន៖ ការជំរុញការអានជាមួយកុមារ តើអ្នកធ្វើដូចម្តេចពេលអានសៀវភៅជាមួយកុមារ? តើអ្នកដឹងទេថាមានគន្លឹះអ្វីខ្លះដើម្បីលើកទឹកចិត្តកុមារឱ្យចូលចិត្តការអានសៀវភៅ? តើអ្នកអាចប្រើវិធីសាស្រ្តអ្វីខ្លះដើម្បីបណ្តុះទម្លាប់នៃការអានសៀវភៅជាមួយកុមារ? #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
ការធ្វើអោយប្រសើរឡើងនូវការអប់រំផ្សព្វផ្សាយ ស្តីពីអនាម័យខ្លួនប្រាណ ក៏ដូចជាអនាម័យ បរិស្ថាន ការអនុវត្តអនាម័យទឹកស្អាត ការប្រើប្រាស់បង្គន់អនាម័យ ដើម្បីសុខុមាលភាព និងសុខភាពនៅក្នុងសហគមន៍ ជាគោលបំណងមួយដែលអនុវត្តដោយគម្រោងសុខភាព អាហារូបត្ថម្ភ និងអនាម័យទឹកស្អាត នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកស្វាយលើបានសម្រេចលទ្ធផល និងអបអរសាទរឃុំទទួលបានជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ចំនួន ១ ឃុំ (ឃុំបឹងមាលា) និងភូមិបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលចំនួន ៩ ភូមិ (ភូមិថ្មី ភូមិអូរមានជ័យ ភូមិរំចេក ភូមិត្រពាំងស្វាយ ភូមិជប់ក្រោម ភូមិស្រែរបង ភូមិបឹងមាលា ភូមិក្រញូង និងភូមិតាសៀម) ដែលបានចូលរួមជាអធិបតីដោយលោក សឿ សីហរិទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងលោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ។ #ODF #SvayLeu #SiemReap #FloursihingCommunities #FHCambodia
ការឆ្លើយតបជាមួយទារកតូចៗ តើអ្នកដឹងទេថា អ្នកអាចឆ្លើយតបជាមួយទារក ទោះបីពួកគេនៅតូចក៏ដោយ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីឆ្លើយតបជាមួយកុមារក្នុងផ្លូវវិជ្ជមាន ដែលជួយជំរុញដល់ការអភិវឌ្ឍរបស់កុមារ? #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
[English Below] ភាពពន្លឿននៃដំណើរបំផ្លាស់បំប្រែរបស់ ស្រី មេ៖ ស្វែងយល់ពីភាពពន្លឿនដែលជំរុញឱ្យមានការផ្លាស់ប្តូររបស់ ស្រី មេ និងដើម្បីជាការលើកទឹកចិត្តអោយយើងចាប់ផ្តើមស្វែងរកឃើញខ្លួនឯង។ The Catalyst for Sreyme’s Journey of Transformation: Discover the catalyst that sparked Sreyme’s incredible transformation and find the motivation to start your own journey towards self-discovery. #CatalyticSolutions #FlourishingCommunities #FHCambodia
[English Below] តាមរយៈការចូលរួមគម្រោងរបស់អង្គការ អេហ្វ អេក កម្ពុជា ក្នុងការផ្ដល់ឱកាសអោយសិស្សានុសិស្សទទួលបានការសិក្សាបន្ថែមពីជំនាញកសិកម្ម ក្រៅពីម៉ោងសិក្សាប្រចាំថ្ងៃរបស់ពួកគេ ហើយអនុវត្តផ្ទាល់ជាមួយមិត្តភក្តិ លោកគ្រូអ្នកគ្រូនៅក្នុងសាលារៀនបានជួយអោយសិស្សានុសិស្សបង្កើតទំនាក់ទំនង មានភាពស្និតស្នាល សហការ និងចេះជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីការដាំដុះ និងថែទាំរហូតមកដល់ពេលប្រមូលផល សាលាបឋមសិក្សាព្រៃស្អាកក៏បានយកបន្លែដែលដាំរួចទៅលក់ ផ្គត់ផ្គង់សម្ភារ:ពូជទុកដាំបន្ត និងអនុញ្ញាតអោយសិស្សានុសិស្សប្រមូលផលសម្រាប់ធ្វើម្ហូបនៅផ្ទះរបស់ពួកគេផងដែរ។ ហើយវាបានប្រែក្លាយជាបន្លែធម្មជាតិដែលពួកគេដាំដោយខ្លួនឯងពេលទំនេរពីការសិក្សា បានយកទៅអនុវត្តនៅតាមផ្ទះរបស់ពួកគេ និងជួយអោយឪពុកម្ដាយអាចអនុវត្តដាំបន្លែដើម្បីទុកបរិភោគទៀតផង។ Through their involvement in the FH Cambodia project, teachers at the school have supported students in developing friendly, cooperative, and helpful relationships by giving them the opportunity to explore agriculture outside of regular school […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកពួកបានបណ្ដុះបណ្ដាលអំពីបច្ចេកទេសកសិកម្ម និងសួនបំណិនជីវិតទៅដល់លោកគ្រូអ្នកគ្រូថ្នាក់ទី៥ និងទី៦ ក្នុងសាលាគោលដៅទាំង ២៨ ព្រមទាំងបានផ្ដល់នូវសម្ភារៈមួយចំនួនសម្រាប់សាលារៀនយកទៅអនុវត្ត បន្ទាប់ពីរៀនចប់ផងដែរ។ ជាលទ្ធផល យើងឃើញថាសាលារៀនទាំងនេះកំពុងអនុវត្តមេរៀនដែលទទួលបាន និងបន្តជំរុញដល់សិស្សានុសិស្សអោយយល់ដឹងពីមេរៀនបំណិនជីវិត ស្របគ្នានឹងអាចទទួលបានអាហារូបត្ថម្ភសម្រាប់ពួកគេបរិភោក ដើម្បីទទួលបានសុខភាពល្អថែមទៀត។ In Puok district, FH Cambodia provided agricultural and life skills training to teachers of 5th and 6th grade in 28 schools, along with providing materials for school purposes. As a result, all these schools are implementing the […]
[English Below] អបអរសាទរទិវាកុមារអន្តរជាតិជាមួយអង្គការ អេហ្វ អេក កម្ពុជា ដោយការវិនិយោគលើអនាគតរបស់យើង – ផ្តោតសំខាន់លើការវិនិយោគសម្រាប់កុមារេបស់យើង! សូមចូលរួមជាមួយពួកយើងក្នុងការគាំទ្រឱ្យមានការអប់រំ តំហែទាំសុខភាព និងសុខុមាលភាពរបស់ពួកគេ ដើម្បីវិនិយោគអនាគតរបស់ពួកគេឱ្យភ្លឺស្វាង។ រួមគ្នាបង្កើតឱ្យមានភាពខុសប្លែកគ្នាជាវិជ្ជមាន សម្រាប់ជីវិតកុមារកម្ពុជា។ 🌟👧👦 Celebrate International Day with FH Cambodia by investing in our future – our children! Join us in supporting their education, health, and well-being for a brighter tomorrow. Together, let’s make a difference in the lives of Cambodian children. 🌟👧👦 […]
Recent Comments