[English Below] ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២៦ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយនឹងនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា និង មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ និងខេត្តសៀមរាម ក្នុងការរៀបចំសិក្ខាសាលាបំប៉នសមត្ថភាពរយៈពេល ៣ថ្ងៃ ដល់ក្រុមការងារចុះគាំទ្រ និងពិនិត្យតាមដាននៅកម្រិតក្រុង/ស្រុក និងសាលារៀន។ សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពអ្នកចូលរួមក្នុងការចុះគាំទ្រសាលារៀនលើការអនុវត្តកំណែទម្រង់សំខាន់ៗរបស់វិស័យអប់រំ រួមមាន៖ កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ស្តង់ដាសាលាបឋមសិក្សាគំរូ អភិបាលកិច្ចសាលារៀន ការប្រឹក្សាគរុកោសល្យ និងគាំទ្រគ្រូបង្រៀន ការវាយតម្លៃសមត្ថភាពសិស្ស និងការប្រើប្រាស់ទិន្នន័យលទ្ធផលសិក្សា ដើម្បីផ្តល់ការគាំទ្រ និងអន្តរាគមន៍បានទាន់ពេលវេលា។ អ្នកចូលរួមក៏បានពង្រឹងការយល់ដឹង និងការអនុវត្តជាក់ស្តែងលើថ្នាលបឋម (PLP) ការវាយតម្លៃវិនិច្ឆ័យសមត្ថភាពសិស្ស ការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM) ការរៀបចំផែនការកែលម្អសាលារៀន ឧបករណ៍សម្រាប់ការចុះសង្កេត និងគាំទ្រគ្រូបង្រៀន ព្រមទាំងការពិនិត្យតាមដានវឌ្ឍនភាពការងារ និងលទ្ធផលសិក្សារបស់សិស្សប្រចាំខែ និងប្រចាំឆមាស។ អង្គការ អេហ្វ អេក កម្ពុជា សូមថ្លែងអំណរគុណ […]
![]()
[English Below] រដូវប្រាំងនឹងមកដល់! ដើម្បីត្រៀមឆ្លើយ ទៅការបម្រែបម្រួលអាកាសធាតុ El Niño អង្គការ អេហ្វ អេក កម្ពុជា បានត្រៀមទុកជាមុន ដើម្បីកាត់បន្ថយភាពងាយរងគ្រោះដល់សហគមន៍ តាមរយ:ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ពន្ធទឹកស្អាតជនបទ ដែលមានភាពធន់ និងការបំរែបំរួលអាកាសធាតុ និងចូលរួមលើកកម្ពស់បរិស្ថានបៃតង។ The dry season is approaching! To prepare for and respond to the impacts of the El Niño climate phenomenon, FH Cambodia has taken contingency plan to reduce community vulnerability by improving resilient and climate-adaptive rural clean water infrastructure and […]
![]()
[English Below] 🎥 គំនិតថ្មីៗ <—>ទំនាក់ទំនងថ្មីៗ <—> ឱកាសថ្មីៗ! 🌱 ក្រោមការគាំទ្រពីអង្គការ FH Cambodia កសិករបានចូលរួមវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ CAFE ឆ្នាំ ២០២៦ កសិករបានស្វែងយល់អំពីដំណោះស្រាយ និងបច្ចេកវិទ្យាកសិកម្មថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម និងបង្កើតទំនាក់ទំនងដ៏មានតម្លៃ ដែលអាចនាំទៅរកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍកសិកម្ម និងអាជីវកម្មកសិកម្មរបស់ពួកគេនាពេលអនាគត។ 🎥 https://youtu.be/dwVEZ4Cq9PM New Ideas <—> New Connections <—>New Opportunities! 🌱 With support from FH Cambodia, farmers joined the Cambodia Agriculture Forum and Exhibition (CAFE), organized by the Ministry of […]
![]()
អបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ ក្រោមប្រធានបទ៖ ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស #ទិវាជាតិអាហារូបត្ងម្ភ២០២៦ #ការវិនិយោគលើអាហារូបត្ថម្ភ #ការវិនិយោគលើមនុស្ស #NationalNutritionDay2026 #ChildHealthandNutrition #FHCambodia
![]()
ជម្រាបសួរពុកម៉ែ បងប្អូនកសិករទាំងអស់ជាទីគោរព! នៅថ្ងៃទី២៣ នៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ នេះ សូមអញ្ជើញបងប្អូនមកជួបក្រុមការងារ អង្គការ អេហ្វ អេក កម្ពុជា នៅស្តង់លេខ ១៧៣ ដើម្បីស្វែងយល់គម្រោងកម្មវិធីកសិកម្មរបស់យើង ក្នុងការលើកកម្ពស់អាហាររូបត្ថម្ភ និងជីវភាពគ្រួសារកសិករ។ ក្នុងឱកាសនេះ កសិករ និងអ្នកចូលរួមទាំងអស់ក៏អាចផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងស្វែងយល់ពីបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាពផងជាមួយកសិករ និងអ្នកជំនាញផងដែរ។ យើងខ្ញុំរង់ចាំស្វាគមន៍បងប្អូនទាំងអស់ដោយក្តីរីករាយ! #CAFE2026 #CambodiaAgriculture #AgricultureForum #AgrifoodSystems #AgrifoodTransformation #MAFF #FHCambodia
![]()
[English Below] សកម្មភាពពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីពង្រឹងគុណភាពសេវាសុខភាពនៅកម្រិតសហគមន៍ អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ត្រពាំងប្រាសាទ សហការជាមួយបុគ្គលិកមណ្ឌលសុខភាពចំនួន ៦ មណ្ឌល បានរៀបចំវគ្គរំលឹកជូនដល់ក្រុមទ្រទ្រង់សុខភាពភូមិ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងចំនួន ៣ រួមមាន ការិយាល័យអង្គការ អេហ្វ អេក កម្ពុជា មណ្ឌលសុខភាពទំនប់ដាច់ និងសាលាបឋមសិក្សាថ្នល់បំបែក។ ខ្លឹមសារសំខាន់នៃវគ្គរំលឹករួមមាន៖ ការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារ អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ ការប្រើប្រាស់សន្លឹកផ្ទាត់អប់រំសុខភាពស្តីការថែទាំសុខភាពមាតា និងទារក ✅ លទ្ធផល៖ អ្នកចូលរួមសរុបចំនួន ៧៧ នាក់ ក្នុងនោះ ស្ត្រី ៤២ នាក់ បានទទួលការរំលឹក និងពង្រឹងចំណេះដឹង ដើម្បីបន្តចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់កុមារ និងគ្រួសារ នៅក្នុងសហគមន៍របស់ខ្លួន។ Strengthening the Capacity of Village Health Support Groups […]
![]()
ជម្រាបសួរពុកម៉ែ បងប្អូនកសិករទាំងអស់ជាទីគោរព! ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ នឹងមានការរៀបចំ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមការរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ សូមអញ្ជើញពុកម៉ែ បងប្អូនកសិករទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ដើម្បី៖ – ស្វែងយល់អំពីផលិតផលកសិកម្ម និងការកែច្នៃ។ – ស្វែងយល់ពីបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗក្នុងវិស័យកសិកម្ម។ – ជួបជាមួយអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកទិញ និងអ្នកលក់ផលិតផលកសិកម្ម។ – ទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ និងឱកាសពង្រីកទំនាក់ទំនងទីផ្សារ ដើម្បីជួយបង្កើនផលិតភាព និងប្រាក់ចំណូលពីការធ្វើកសិកម្ម។ សូមកុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ! ចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន។ #CAFE2026 #CambodiaAgriculture #AgricultureForum #AgrifoodSystems #AgrifoodTransformation #MAFF #FHCambodia
![]()
[English Below] 🌱 កុមារនឹងរីកចម្រើនបានល្អ នៅពេលពួកគេទទួលបានការលើកទឹកចិត្ត។ ពាក្យសរសើរ ការអត់ធ្មត់ និងការគាំទ្រពីឪពុកម្តាយ ឬអ្នកថែទាំ ជួយឱ្យកុមារមានទំនុកចិត្តលើខ្លួនឯង និងក្លាហានក្នុងការជម្នះឧបសគ្គផ្សេងៗ។ ផ្ទះដែលពោរពេញដោយក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងសុវត្ថិភាព គឺជាកន្លែងដ៏ល្អបំផុតសម្រាប់កុមារលូតលាស់ និងអភិវឌ្ឍសក្តានុពលរបស់ខ្លួន។ 🏡 🌱 Children grow when they are encouraged. Words of praise, patience, and encouragement help children believe in themselves and face challenges with confidence. Every child deserves a loving, caring, and safe home where they can flourish and […]
![]()
[English Below] អបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ 🇰🇭 ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ អង្គការ អេហ្វ អេក កម្ពុជា សូមជូនពរដល់ដៃគូអភិវឌ្ឍន៍ សហគមន៍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានថ្ងៃឈប់សម្រាកប្រកបដោយសេចក្តីអំណរ។ សូមឱ្យឱកាសដ៏មានអត្ថន័យនេះ នាំមកនូវការជួបជុំដ៏កក់ក្តៅជាមួយក្រុមគ្រួសារ សាមគ្គីភាព និងការចែករំលែកសេចក្តីស្រឡាញ់ក្នុងគ្រួសារ និងសហគមន៍ទាំងអស់គ្នា។ Happy National Pchum Ben Festival 🇰🇭 FH Cambodia joins in celebrating the Pchum Ben Festival and extends warmest wishes to our partners, communities, and all Cambodian people. We wish everyone safe travels and a joyful holiday. […]
![]()
[English Below] ធុងស្តុកទឹកភ្លៀងមួយអាចជួយគ្រួសារងាយរងគ្រោះ ទទួលបានទឹកប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ រក្សាសុខភាព និងអនាម័យបានកាន់តែប្រសើរ និងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ។ សូមចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់ការប្រមូល ស្តុក និងប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យគ្រប់គ្រួសារទទួលបានទឹកស្អាត និងគ្មាននរណាម្នាក់ត្រូវបានទុកចោល។ Rainwater harvesting helps families with vulnerability gain reliable access to water for daily use, improve health and hygiene, and build resilience to climate change. Let us work together to promote the collection, storage, and efficient use of rainwater so that every […]
![]()

Recent Comments