[English Below] គម្រោងសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត ស្រុកត្រពាំងប្រាសាទ បានសហការជាមួយមន្ត្រីជំនាញនៅមណ្ឌលសុខភាព និងអាជ្ញាធរភូមិ-ឃុំ បានរៀបចំប្រារពទិវាពិភពលោកសប្តាហ៍បំបៅដោះកូន (WBW) ។ អ្នកចូលរួមសរុបចំនួន ៧៦នាក់ ក្នុងនោះរួមមានស្ត្រី ៥៣នាក់ មកពីឃុំចំនួន ២ គឺឃុំផ្អាវ និងឃុំអូរស្វាយ។ គោលបំណងក្នុងយុទ្ធនាការនេះគឺដើម្បី៖ ១/. បង្កើនការយល់ដឹង និងលើកកម្ពស់សារៈសំខាន់នៃការបំបៅដោះកូន និងអាហារូបត្ថម្ភសកម្រាប់ម្តាយ និងកុមារ ដោយមានការចូលរួម និងគាំទ្រពីក្រុមគ្រួសារ និងសហគមន៍។ ២/. លើកកម្ពស់ការអនុវត្តការបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេលប្រាំមួយខែដំបូងនៃជីវិតកុមារ និងបន្តការបំបៅដោះកូនរហូតដល់២ឆ្នាំ ឬលើស។ ៣/. លើកទឹកចិត្តគ្រួសារ និងសហគមន៍ឱ្យផ្តល់បរិយាកាសគាំទ្រសម្រាប់ម្តាយបំបៅដោះកូន ៤/. ពង្រឹងការចូលរួមពីគ្រប់ភាគគីពាក់ព័ន្ធដោយរួមទាំង មន្រ្តីជំនាញសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងដៃគូពាក់ព័ន្ធក្នុងការលើកកម្ពស់ និងគាំទ្រការអនុវត្តការបំបៅដោះកូនប្រកបដោយប្រសិទ្ធភាព។ បងស្រី រិន ហន មាន អាយុ38 ឆ្នាំរស់នៅក្នុងភូមិពពេល បានលើកឡើងថា៖ “ក្នុងនាមខ្ញុំជាស្ត្រីម្នាក់មានកូន4នាក់ ខ្ញុំបំបៅកូនទាំងបួន ដោយទឹកដោះខ្ញុំសុទ្ធ។ កូនៗរបស់ខ្ញុំមានសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ។ ហើយខ្ញុំក៏បានរួមចំណែកក្នុងការជួយសហគមន៍ និងលើកកម្ពស់ដល់ស្រ្ដីគ្រប់រូបឱ្យយល់ដឹងពីសារៈសំខាន់នៃទឹកដោះម្ដាយ ព្រោះវាជាគ្រឹះសំខាន់សម្រាប់សុខភាពដ៏រឹងមាំដំបូងគេបង្អស់ សម្រាប់ទារកពីអាយុ […]
![]()
🏠 ផ្ទះគឺជាកន្លែងដំបូងដែលកុមារចាប់ផ្តើមរៀន និងអភិវឌ្ឍខ្លួន។ នៅពេលកុមារទទួលបានការគាំទ្រ និងការណែនាំបន្ថែមនៅផ្ទះ ពួកគេនឹងអភិវឌ្ឍទម្លាប់សិក្សាដែលល្អប្រសើរ មានការផ្តោតអារម្មណ៍កាន់តែខ្លាំង និងបង្កើនក្ដីស្រឡាញ់ចំពោះការរៀនសូត្រកាន់តែច្រើន។ 🏠 Home is the first place where children begin to learn and grow. When children receive additional support and guidance at home, they develop stronger study habits, better focus, and a greater love for learning. #HomeLearning #NurturingALoveForLearning #LearningBeyondClassroom #FutureReady #StudentSuccess #FHCambodia
![]()
[English Below] បំបៅកូនដោយទឹកដោះម្តាយ អាចបញ្ចៀសបញ្ហាអាហារូបត្ថម្ភកុមារ! អនាគតប្រកបដោយចីរភាព ដោយការបំបៅកូនអ្នកដោយទឹកដោះអ្នក។ ទឹកដោះម្តាយជួយការពារកុមារពីជំងឺ កាត់បន្ថយហានិភ័យនៃបញ្ហាអាហារូបត្ថ ព្រមទាំងបង្កើតមូលដ្ឋានរឹងមាំសម្រាប់សុខភាពល្អពេញមួយជីវិត។ ការចាប់ផ្តើមប្រកបដោយសុខភាពល្អ នាំទៅរកអនាគតប្រកបដោយចីរភាព។ Breastfeeding Helps End Child Malnutrition! Good nutrition begins with breastfeeding. Breastfeeding protects children against illness, reduces the risk of malnutrition and lays the foundation for lifelong health. Healthy beginnings create sustainable futures. #WorldBreastfeedingWeek2026 #StrengthenWhatWorks #EndChildMalnutrition #Breastfeeding #SustainableStart #FlourishingCommunities #FHCambodia
![]()
[English Below] ក្រោមការសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប អង្គការ អេហ្វ អេក កម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលដល់កសិករដោយជោគជ័យ ស្តីពី បច្ចេកទេសកសិកម្មឆ្លាតវៃធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ ការបណ្តុះបណ្តាលបានផ្តោតលើការអនុវត្តបច្ចេកទេសដាំដំណាំឆ្លាស់ ដំណាំបង្វិល ដំណាំចម្រុះ ដំណាំគម្របដី និងការគ្រប់គ្រងសត្វល្អិតចង្រៃ ដើម្បីជួយបង្កើនផលិតភាពកសិកម្ម ពង្រឹងសុខភាពដី រក្សាសំណើមដី កាត់បន្ថយការប្រើប្រាស់ជី ថ្នាំកសិកម្ម។ ក្នុងវគ្គបណ្តុះបណ្តាលកសិករបានចូលរួមអនុវត្តជាក់ស្តែងនូវការធ្វើ ជីកំប៉ុស្តិ៍ ការផលិតថ្នាំកម្ចាត់សត្វល្អិតផ្សំពីរុក្ខជាតិ និងការលាយដីសម្រាប់សាបកូនបន្លែ។ In partnership with the Siem Reap Provincial Department of Agriculture, Forestry and Fisheries (PDAFF), FH Cambodia successfully delivered a training on Climate-Smart Agriculture (CSA) for farmers. Participants learned practical […]
![]()
[English Below] រួមគ្នា លើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីផ្តល់ការចាប់ផ្តើមជីវិតប្រកបដោយចីរភាពសម្រាប់កុមារគ្រប់រូប។ រួមគ្នា៖ ✔️ ចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេល ១ ម៉ោងដំបូងបន្ទាប់ពីសម្រាល ✔️ បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ ខែដំបូង ✔️ បន្តបំបៅកូនដោយទឹកដោះម្តាយ រួមជាមួយការផ្តល់អាហារបន្ថែមដែលមានជីវជាតិ និងសមស្របតាមវ័យចាប់ពីអាយុ ៦ ខែឡើងទៅ។ ✔️ គាំទ្រពីគ្រួសារ សហគមន៍ ទីកន្លែងធ្វើការ និងបុគ្គលិកសុខាភិបាល ដើម្បីជួយឱ្យម្តាយគ្រប់រូបអាចបំបៅកូនដោយទឹកដោះម្តាយបានដោយជោគជ័យ។ សកម្មភាពតូចៗនៅថ្ងៃនេះ នាំមកនូវការផ្លាស់ប្តូរដ៏ធំសម្រាប់អនាគតកុមារ និងសហគមន៍។ Together, we can strengthen what works and gives every child a sustainable start in life. Let’s commit in: ✔️ Early initiation of breastfeeding within 1 hours […]
![]()
🌿✨ រីករាយថ្ងៃសុក្រ! សូមរីករាយជាមួយស្នាមញញឹម និងសេចក្តីអំណរពីសួនបន្លែគ្រួសាររបស់កុមារយើង។ #HappyFriday #GardenInspiredJoy #FHCambodia
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលដល់កសិករដោយជោគជ័យ ស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រែប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ខ្លឹមសារបណ្តុះបណ្តាលផ្តោតសំខាន់លើការការពារជំងឺមាន់ ការរក្សាអនាម័យទ្រុង ការចាក់វ៉ាក់សាំង ការថែទាំមាន់ឱ្យមានសុខភាពល្អ និងការផ្សំចំណីមាន់ដោយខ្លួនឯង។ សកម្មភាពនេះត្រូវបានអនុវត្តក្រោមគម្រោង «កសាងភាពធន់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់អនាម័យទឹកស្អាត និងជីវភាពសហគមន៍ប្រកបដោយចីរភាព នៅស្រុកពួក»។ FH Cambodia, in collaboration with the Siem Reap Provincial Department of Agriculture, Forestry and Fisheries (PDAFF), successfully conducted a farmer training on free-range chicken production effective and sustainable. The training covered key […]
![]()
[English Below] 📚 ការពង្រឹងអំណានថ្នាក់ដំបូង ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សកាន់តែល្អប្រសើរ! អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកចុងកាល់ បានសហការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ និង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកចុងកាល់ ក្នុងការចុះត្រួតពិនិត្យ ប្រឹក្សាគរុកោសល្យ និងគាំទ្របច្ចេកទេសលើការអនុវត្ត កម្មវិធីកញ្ចប់អំណានកម្រិតថ្នាក់ដំបូង និងការប្រើប្រាស់សម្ភារៈបង្រៀន និងរៀនឱ្យមានប្រសិទ្ធភាព ស្របតាមដំណើរការបង្រៀនក្នុងថ្នាក់រៀន។ ក្រុមការងារបានចុះត្រួតពិនិត្យនៅសាលាបឋមសិក្សាចំនួន ៤ រួមមាន៖ 🏫 សាលាបឋមសិក្សា ហ៊ុន សែន ព្រៃធំ 🏫 សាលាបឋមសិក្សា ចុងកាល់ 🏫 សាលាបឋមសិក្សា គោកស្ពាន 🏫 សាលាបឋមសិក្សា ជើងទៀន ការចុះត្រួតពិនិត្យនេះបានផ្តល់ឱកាសដល់ក្រុមការងារក្នុងការសង្កេតការអនុវត្តការបង្រៀនជាក់ស្តែងក្នុងថ្នាក់រៀន ដើម្បីផ្ដល់ការគាំទ្រ ប្រឹក្សាគរុកោសល្យ ដល់លោកគ្រូ អ្នកគ្រូក្នុងការអនុវត្តវិធីសាស្ត្រនៃកញ្ចប់អំណានកម្រិតថ្នាក់ដំបូង និងលើកកម្ពស់គុណភាពបង្រៀន ដើម្បីជួយឱ្យសិស្សទទួលបាននូវបំណិនមូលដ្ឋានផ្នែកអំណានកាន់តែប្រសើរឡើង។ បន្ទាប់ពីការចុះត្រួតពិនិត្យ ក្រុមការងារបានរៀបចំកិច្ចពិភាក្សាឆ្លុះបញ្ចាំងជាមួយលោកគ្រូ អ្នកគ្រូ និងនាយកសាលា […]
![]()
[English Below] ពិការភាពមិនកំណត់សមត្ថភាពក្នុងការដឹកនាំ បំផុសគំនិត និងបង្កើតការផ្លាស់ប្រែវិជ្ជមានក្នុងសហគមន៍ឡើយ។ 💜 ក្នុងនាមជាអ្នកស្ម័គ្រចិត្តសហគមន៍ដ៏សកម្មម្នាក់ បងស្រី ដាវិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកម្មវិធីទំនុកបម្រុក និងកម្មវិធីការចាប់ផ្តើមដ៏ឆ្លាតវៃ ព្រមទាំងដឹកនាំក្រុមសន្សំប្រាក់ និងក្លាយជាគំរូដ៏ល្អសម្រាប់អ្នកជុំវិញខ្លួន តាមរយៈការខិតខំប្រឹងប្រែង ភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់គាត់។ ក្នុងនាមជាម្តាយដ៏គួរឱ្យគោរព និងពោរពេញដោយក្តីស្រឡាញ់ គាត់តែងតែផ្តល់ភាពកក់ក្តៅ កម្លាំងចិត្ត និងក្តីសង្ឃឹមដល់កូនស្រី ក្រុមគ្រួសារ និងសហគមន៍របស់គាត់ជារៀងរាល់ថ្ងៃ។ ✨ អ្វីដែលកំណត់តម្លៃ និងសក្តានុពលរបស់មនុស្ស មិនមែនជាពិការភាពនោះទេ ប៉ុន្តែជាភាពក្លាហាន ការតស៊ូ ភាពជាអ្នកដឹកនាំ និងការរួមចំណែកជាវិជ្ជមានដែលពួកគេបង្កើតសម្រាប់អ្នកដទៃ និងសហគមន៍ ទើបជាការផ្លាស់ប្តូរដ៏មានន័យ និងជះឥទ្ធិពលវិជ្ជមានពិតប្រាកដ។ Disability does not limit the ability to lead, inspire, and create change. 💜 As a dedicated community volunteer, Mrs. David […]
![]()
[English Below] ទឹកដៃគំនូរដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ចាំងពីមោទនភាព និងឆ្ពោះទៅកាន់អនាគតភ្លឺថ្លា! 🇰🇭 កុមារទំនុកបម្រុងរបស់យើងមិនត្រឹមតែរៀនអំពីការស្រឡាញ់ទង់ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងអភិវឌ្ឍជំនាញឌីជីថល តាមរយៈការប្រើប្រាស់ថេប្លេតផងដែរ។ ការរៀនសូត្រទាំងនេះកំពុងជួយឱ្យគាត់កាន់តែមានទំនុកចិត្ត មានភាពច្នៃប្រឌិត និងត្រៀមខ្លួនសម្រាប់អនាគត។ ✨📱 Proud little hands, bright digital future! 🇰🇭 Our sponsored child learning to love his flag while developing digital skills through mastering tablets—equipping him with the confidence, and creativity to thrive in tomorrow’s world. ✨📱 #DigitalLiteracy #TechForGood #EducationForAll #FutureReady #CreativityAndConfidence #TabletsForLearning #ChildSponsorship #FHCambodia
![]()

Recent Comments