[English Below] “រៀនឱ្យចេះដើម្បីអភិវឌ្ឍខ្លួន និងប្រទេសរបស់អ្នក” ការអប់រំមិនមែនគ្រាន់តែជាសៀវភៅសិក្សានោះទេ វាគឺជាការកសាងជីវិតកាន់តែប្រសើរ និងប្រទេសជាតិកាន់តែរឹងមាំ។ សម្រាប់កុមារ៖ រាល់ជំនាញដែលកូនៗទទួលបាន រាល់មេរៀនដែលកូនបានរៀន គឺវាបានជួយឱ្យកូនៗកាន់តែមានទំនុកចិត្ត បង្កើនសមត្ថភាពបន្ថែម និងជាការត្រៀមខ្លួនជាស្រេចដើម្បីក្លាយខ្លួនជាអ្នកដឹកនាំទៅថ្ងៃខាងមុខដ៏ខ្លី។ សម្រាប់ឪពុកម្តាយ៖ ការជួយដល់ការសិក្សារៀនសូត្ររបស់កូនៗរបស់អ្នកនៅថ្ងៃនេះ គឺដូចជាជួយបង្កើតមនុស្សជំនាន់ថ្មីដែលអាចកសាងសន្តិភាព នាំមកនូវការរីកចម្រើន និងធ្វើឱ្យប្រទេសកម្ពុជាយើងមានអនាគតភ្លឺស្វាង។ នៅពេលយើងជ្រើសរើសការសិក្សារៀនសូត្រ យើងមិនគ្រាន់តែធ្វើឱ្យខ្លួនយើងរីកចម្រើនប៉ុណ្ណោះទេ ពោលគឺយើងនឹងលើកស្ទួយគ្រួសាររបស់យើង សហគមន៍របស់យើង និងប្រទេសជាតិទាំងមូលរបស់យើង។ សូមបន្តសិក្សា ដើម្បីខ្លួនយើង ដើម្បីកូនៗយើង និងអនាគតរបស់កម្ពុជា។ “Learn to grow—yourself and your country.” Education is more than just textbooks. It’s the foundation for a better life and a stronger country. For children: Every skill you master […]
![]()
[English Below] លោកស្រី ហត្ថា បុគ្គលិកអង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកបន្ទាយអំពិល ជាម្នាក់ដែលបានជម្លៀសខ្លួនជាមួយក្រុមគ្រួសាររបស់គាត់ទៅកាន់ទីតាំងសុវត្ថិភាព។ កាលពីដើមខែសីហា គាត់បានចុះជួបសំណេះសំណាលជាមួយជនភៀសសឹកដទៃទៀត ដើម្បីស្តាប់អំពីបញ្ហា ជួយកម្សាន្តចិត្ត និងបង្ហាញការយកចិត្តទុកដាក់។ ការបង្កើននូវស្នាមញញឹម ជាចំណុចផ្តើមនៃក្តីសង្ឃឹមទៅដល់ពួកគាត់។ 🎥 សូមទស្សនាវីដេអូពេញ ដើម្បីស្វែងយល់ពីការងារបម្រើដោយសេចក្ដីស្រឡាញ់របស់លោកស្រី ហត្ថា ក្នុងបរិបទខាងលើនេះ។ Mrs. Hatha, a committed staff member of FH Cambodia in Banteay Ampil district, experienced evacuation firsthand with her family. In early August, she visited those affected—listening, comforting, and showing intentional care. Restoring smiles is the […]
![]()
💬 ការចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដើម្បីរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង ក្រុមការងារនៃអង្គការ អេហ្វ អេក កម្ពុជា បន្តដើរជាមួយកុមារ និងគ្រួសារមួយចំនួន ដែលមកស្នាក់នៅទីទួលសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ ដើម្បី៖ 👂 ស្តាប់ដោយការយកចិត្តទុកដាក់ 💚 ផ្ដល់ការគាំទ្រដោយសេចក្ដីស្រឡាញ់ 🤝 បង្កើនកម្លាំងសហគមន៍ឲ្យរឹងមាំ 💬 Presence That Heals FH Cambodia walks alongside some displaced children and families in Oddar Meanchey: 👂 Listening with care 💚 Supporting with love 🤝 Strengthening community bonds #CommunityCare #HopeInAction #TogetherWeThrive #FHCambodia
![]()
🌍 ទិវាសប្តាហ៍ពិភពលោកបំបៅដោះកូនដោយទឹកដោះម្តាយ! ទឹកដោះម្តាយជាអាហារធម្មជាតិដែលពោរពេញដោយអាហារូបត្ថម្ភល្អបំផុតសម្រាប់ទារក។ ទឹកដោះម្តាយកសាង និងស្ថាបនារាងកាយ គាំទ្រប្រព័ន្ធការពារដ៏រឹងមាំ និងអាចផ្តល់និរន្តរភាពសម្រាប់ការលូតលាស់ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ទារក។ ផ្តើមជីវិតជាមួយទឹកដោះម្តាយ។ គ្រប់ទីកន្លែង និងពេលវេលា ការបំបៅកូនដោយទឹកដោះម្តាយគឺសមស្រប និងងាយស្រួល។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល៦ខែ និងបន្តបំបៅកូនដោយទឹកដោះម្តាយយ៉ាងហោចណាស់ ២ឆ្នាំ ឬលើសពីនោះ។ 🌍 Celebrating World Breastfeeding Week! Breast milk is a natural food, rich in the best nutrients for infants and children. It helps build and shape the body, supports a strong immune system, and provides lasting benefits for […]
![]()
[English Below] «រៀនថ្ងៃនេះ ដើម្បីអនាគតកាន់តែល្អប្រសើរ» នេះវាមិនត្រឹមតែជាពាក្យស្លោកនោះទេ តែវាគឺជាការរំឭកដ៏មានសក្ដានុពលសម្រាប់លើកទឹកចិត្តក្នុងការរៀនសូត្រ ដើម្បីបង្កើតអនាគតដែលល្អប្រសើរ។ សម្រាប់កុមារ អក្សរនីមួយៗដែលពួកគេសរសេរ សៀវភៅនីមួយៗដែលពួកគេបើកអាន ហើយរាល់សំណួរដែលពួកគេសួរ គឺជាជំហានឆ្ពោះទៅរកក្តីសុបិនរបស់ពួកគេ។ ដូច្នេះ ការគាំទ្រ និងការលើកទឹកចិត្តពីឪពុកម្តាយ ឬអ្នកអាណាព្យាបាល សូម្បីតែវិធីតូចតាច ក៏អាចជួយកំណត់ដំណើរជីវិតកូនៗរបស់អ្នកបានដែរ។ មិនថាយើងប្រឈមនឹងបញ្ហានៅថ្ងៃនេះ ការវិនិយោគពេលវេលា ថវិកា និងបេះដូងក្នុងការរៀន ជួយបង្កើតឱកាសកាន់តែភ្លឺស្វាងសម្រាប់កូនៗរបស់អ្នកនៅថ្ងៃខាងមុខ។ វាប្រហែលជាមិនងាយស្រួលទេ ប៉ុន្តែវាតែងតែមានគុណតម្លៃរបស់វា។ ចូរយើងបន្តរៀន ដោយមានជំនឿថា យើងអាចធ្វើបាន! ព្រោះអ្វីដែលយើងធ្វើថ្ងៃនេះ អាចផ្លាស់ប្តូរគ្រប់យ៉ាងសម្រាប់ថ្ងៃស្អែក។ “Learning Today for a Better Tomorrow” isn’t just a slogan—it’s a powerful truth. Every moment a child spends learning is a brick laid in the foundation of a […]
![]()
[English Below] កុមារដែលបានចូលរួមក្នុងទីតាំងកុមារមេត្រីរបស់យើង ពួកគេមានឱកាសបន្តរៀនសូត្រ លេងសប្បាយ និងជួយកម្សាន្តចិត្តពួកគេឱ្យបានប្រសើរឡើងវិញ។ ចាប់តាំងពីការរៀនអក្សរ ដល់ធ្វើត្រាប់តាមដំណើរសត្វទា និងលេងល្បែង ត្រពាំង ឬស្សី បានជួយឱ្យពួកគេមានភាពសប្បាយរីករាយ។ 💬 ពួកគេអាចនឹងតានតឹង ហើយស្ងៀមស្ងាត់។ ប៉ុន្តែក្រោយមក ពួកគេបែរជាសួរសំណួរឡើងថា “អ្នកគ្រូ! ថ្ងៃនឹងបង្រៀនអ្វី?” ជំនួសវិញ។ សូមទស្សនាវីដេអូពេញរបស់យើង ⬆️⬆️ ក្តីសង្ឃឹមរបស់កុមារចាប់ផ្តើមកើតមាន ទោះបីជាពួកគេកំពុងរស់នៅក្នុងស្ថានភាពលំបាកក៏ដោយ។🌱 Children have been learning, playing, and healing through our child-friendly space intervention. From Khmer alphabet games to duck walks and bamboo chants—joy is returning. 💬 They were […]
![]()
សុខភាពគឺជាទ្រព្យដែលមិនអាចខ្វះបាន ជាពិសេសក្នុងគ្រាដ៏តានតឹងនេះ។ ថែទាំសុខភាពអ្នក គឺជាការរួមចំណែកការពារជាតិ។ #HealthAwareness #NationalCenterforHealthPromotion #មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព #FHCambodia
![]()
[English Below] បើទោះបីជាពេលវេលាលំបាក និងគ្រួសារកំពុងប្រឈមនឹងបញ្ហា ការសិក្សានៅតែជាប្រភពនៃក្ដីសង្ឃឹម និងកម្លាំងចិត្ត។ នៅក្នុងសារនេះសូមរំឭកដល់ ឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងកូនៗថា៖ មិនត្រូវឈប់សិក្សារៀនសូត្រ មិនថាជីវិតកំពុងជួបការលំបាកក៏ដោយ។ មិនថាតាមរយៈការអាន ការគូររូប ការសួរសំណួរ ឬការចែករំលែករឿងរ៉ាវនោះទេ កុមារនៅតែអាចបន្តអភិវឌ្ឍជារៀងរាល់ថ្ងៃ។ ហើយឪពុកម្តាយ ឬអ្នកអាណាព្យាបាល ក៏ត្រូវចូលរួមគាំទ្រដល់កូនៗ ទៅតាមជំហានតូចៗក្នុងការរៀនសូត្រ ដើម្បីជាប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតដ៏ល្អបំផុត។ ចូររំឭកគ្នាថា៖ ពេលវេលាលំបាកអាចនឹងកើតមានចំពោះយើង ប៉ុន្តែការរៀនសូត្រ និងការធ្វើឱ្យមានការរីកចម្រើននៅតែអាចធ្វើបាន។ Even in times of hardship and uncertainty, education can still be a source of hope and strength for families. This message serves as a thoughtful reminder to both parents and […]
![]()
🚰🏠 ការធានាដល់ការទទួលបានទឹកស្អាត និងទីជម្រកសុវត្ថិភាពនៅខេត្តឧត្តរមានជ័យ អង្គការ អេហ្វ អេក កម្ពុជា នៅតែប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ដែលផ្តោតសំខាន់នៅកន្លែងដែលប្រឈមនឹងការលំបាកក្នុងខេត្តឧត្តរមានជ័យ—ដើម្បីធានាថាសហគមន៍ងាយរងគ្រោះអាចបន្តអនុវត្តអនាម័យ និងរបៀបរស់នៅក្នុងទីទួលសុវត្ថិភាព។ អាទិភាពសំខាន់ៗរបស់យើងរួមមាន៖ ✔ ទឹកស្អាត និងអនាម័យ ✔ ជំនួយសង្គ្រោះដើម្បីផ្តល់ជម្រក ✔ ផ្តោតលើសុខភាពអនាម័យជាចម្បង 🚰🏠 Ensuring Access to Clean Water & Safe Shelter in Oddar Meanchey At FH Cambodia, we remain committed to delivering a high-impact humanitarian assistance where it’s needed most in Oddar Meanchey—to ensure vulnerable communities have […]
![]()
[English Below] នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អង្គការ អេហ្វ អេក កម្ពុជា នៅតែសហការជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ផ្នែកអនាម័យ និងទឹកស្អាត ព្រមទាំងជំនួយសង្គ្រោះដើម្បីផ្តល់ជម្រក នៅតំបន់ទីទួលសុវត្ថិភាពវត្តអូរក្រូច ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ)។ As of July 31, 2025, FH Cambodia continues to coordinate closely with government authorities to address urgent WASH (Water, Sanitation, and Hygiene) and shelter needs at Wat Ou Krouch evacuation site, Trapeang Prasat district, Oddar Meanchey province. #WASHsupport […]
![]()

Recent Comments