[English Below] ពីមុនយុវជន ឈុន សុខុម មានប្រវត្តិសិក្សាខ្សោយ និងខ្វះទំនុកចិត្តលើខ្លួនឯង។ សុខុមបានលើកឡើងថា៖ មុនពេលចូលរួមកម្មវិធីរបស់អង្គការ អេហ្វ អេក កម្ពុជា ខ្ញុំមានភាពស្ងប់ស្ងាត់ ខ្មាសអៀន និងមានទំនាក់ទំនងតិចតួចជាមួយមិត្តភក្តិ និងអ្នកដទៃ។ ចំពោះការសិក្សា ខ្ញុំមានការថប់បារម្ភជារឿយៗ ហើយចេះតែមានផ្នត់គំនិតអវិជ្ជមានលើខ្លួនឯង។ ដោយសារខ្ញុំរស់នៅតំបន់ដាច់ស្រយាល ទើបធ្វើឱ្យការទំនាក់ទំនងខាងក្រៅរបស់ខ្ញុំមិនសូវបានអនុវត្ត។ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីរបស់អង្គការ អេហ្វ អេក កម្ពុជា និងគម្រោងអភិវឌ្ឍន៍នៃអ្នកស្ម័គ្រចិត្តត្រួតពិនិត្យកុមារ ខ្ញុំបានចាប់ផ្តើមយល់ពីគោលគំនិតសំខាន់ៗជាច្រើន តាមរយៈការពង្រឹងសមត្ថភាព និងផ្តល់ការណែនាំពីបុគ្គលិក អេហ្វ អេក កម្ពុជា ក៏ដូចជាគ្រូបង្រៀនស្ម័គ្រចិត្តនៅតាមក្លឹបកុមារ។ ការរៀននៅក្លឹបកុមារនេះបានក្លាយជាផ្នែកមួយដ៏សំខាន់ ដែលជួយឱ្យខ្ញុំបានអភិវឌ្ឍខ្លួន។ ខ្ញុំចាប់ផ្ដើមចូលរួមជាមួយអ្នកដទៃកាន់តែច្រើនជាងមុន ហើយរៀនស្គាល់នូវចំណុចខ្សោយរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំជឿថា ខ្ញុំនឹងអាចសម្រេចគោលបំណងបានច្រើនដូចមនុស្សដទៃទៀត។ ខ្ញុំបានសិក្សាអំពីសារៈសំខាន់នៃការអប់រំ ភាពជាអ្នកដឹកនាំ ការថតរូប ការសរសេរសំបុត្រ សិទ្ធិកុមារ បញ្ហាយេនឌ័រ និងជំនាញធ្វើការជាមួយកុមារ។ បទពិសោធន៍ទាំងនេះបានជួយខ្ញុំឱ្យទទួលបាននូវចំណេះដឹង ទស្សនៈវិស័យ និងជំនាញថ្មីៗ ស្របជាមួយគ្នានឹងទទួលបានការណែនាំល្អៗបន្ថែមទៀត។ នៅពេលនេះខ្ញុំបានក្លាយជាមនុស្សម្នាក់ដែលបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន មានទំនុកចិត្តលើខ្លួនឯង ហើយនិងមានកម្លាំងចិត្តប្រឹងប្រែងសិក្សាកាន់តែខ្លាំងឡើង […]
![]()
[English Below] ក្នុងអំឡុងពេលយុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី (GBV) វាចាំបាច់ណាស់ក្នុងការដោះស្រាយវិសមភាពជាប្រព័ន្ធ និងការតស៊ូមតិសម្រាប់សមភាពយេនឌ័រ។ ការលើកកម្ពស់ការយល់ដឹង និងបង្កើតឱ្យមានការផ្លាស់ប្រែ អាចជួយឱ្យសង្គមបានពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រី ហើយអំពើហិង្សាត្រូវបានបញ្ឈប់កុំឱ្យកើតមាន។ ការប្រើប្រាស់សំឡេងជាធ្លុងមួយ អាចនាំមកនូវការផ្លាស់ប្រែជាវិជ្ជមាន និងជំរុញសហគមន៍ឱ្យរស់នៅប្រកបដោយសុវត្ថិភាព និងមានសមធម៌ជាងមុន។ ចូរយើងរួមគ្នាឆ្ពោះទៅរកពិភពលោកដែលគ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ During the 16 days of activism against gender-based violence (GBV), it is essential to address systemic inequalities and advocate for gender equality. Raising awareness and promoting change can help create a society where women […]
![]()
“So the poor have hope, and injustice shuts its mouth” – Job 5:16 #QuoteoftheDay #GoingWithHope #FHCambodia
![]()
វ៉ាក់សាំងអាចជួយកូនរបស់អ្នកជៀសផុតពីជំងឺធ្ងន់មួយចំនួនដែលអាចប៉ះពាល់ដល់អាយុជីវិត និងពិការភាព ដូចជាជំងឺរបេង ជំងឺកញ្ជ្រឹល ជំងឺរលាកស្រោមខួរក្បាល ជំងឺគ្រុនស្វិតដៃជើង ។ល។ ដូច្នេះហើយឪពុកម្តាយគ្រប់រូបត្រូវតែនាំកូនរបស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំងតាមកាលវិកាគ និងការណាត់ជួបរបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងត្រឹមត្រូវ។ #HealthTips #PNC #PreventionofChildhoodDiseases #ChildCare #FlourishingCommunities #FHCambodia
![]()
[English Below] នៅក្នុងកម្មវិធីតំបន់ត្រពាំងប្រាសាទ៣ កសិករប្រឈមមុខនឹងបញ្ហាជាច្រើនលើបញ្ហាសន្តិសុខស្បៀង និងមុខរបរចិញ្ចឹមជីវិត។ កសិកម្មដើរតួនាទីយ៉ាងសំខាន់នៅក្នុងសហគមន៍ ក្នុងការង្កើតប្រាក់ចំណូល និងម្ហូបអាហារប្រចាំថ្ងៃ ប៉ុន្តែការផលិតរបស់ពួកគេទទួលបានទិន្នផលទាបនៅឡើយ ដោយសារការបម្រែបម្រួលលអាកាសធាតុ ជំងឺដំណាំ ការខ្សោះជីវជាតិសឹករិចរិលដី បច្ចេកទេសកសិកម្មនៅមានកម្រិត ការរកទីផ្សារសម្រាប់ផលិតផលកសិកម្មមិនទាន់ទូលំទូលាយ។ល។ លើសពីនេះ កសិករមិនសូវមានការយល់ដឹងអំពីការប្រើប្រាស់ធនធានផ្ទាល់ខ្លួនសម្រាប់ផលិត ឬប្រើប្រាស់ក្នុងគោលបំណង ដើម្បីបង្កើតប្រាក់ចំណូល ឬផ្គត់ផ្គង់ការទទួលទានអាហាររបស់ខ្លួន។ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងមុខរបរចិញ្ចឹមជីវិត កម្មវិធីតំបន់ត្រពាំងប្រាសាទ៣របស់អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយមន្ទីរកសិកម្មខេត្ត អាជ្ញាធរមូលដ្ឋាន និងការិយាល័យបច្ចេកទេសកសិកម្មស្រុក ដើម្បីបង្កើនចំណេះដឹងបច្ចេកទេសកសិកម្មដល់អ្នកស្ម័គ្រចិត្តផ្សព្វផ្សាយបច្ចេកទេសកសិកម្ម (CPV-A) និងកសិករគំរូ ដើម្បីដើរតួជាភ្នាក់ងារផ្លាស់ប្រែសហគមន៍។ អេហ្វ អេក កម្ពុជា នៅស្រុកត្រពាំងប្រាសាទ បានផ្តល់ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសលើប្រព័ន្ធកសិកម្មចម្រុះ – រួមមានបច្ចេកទេសដាំបន្លែ ចិញ្ចឹមត្រី មាន់ ទា។ល។ ដោយមានអ្នកចូលរួមកម្មវិធីចំនួន ២៥នាក់ ក្នុងនោះស្រីមាន ៩នាក់ ដែលអាចឱ្យពួកគេផ្តល់ជំនួយបច្ចេកទេស និងបង្កើតជាក្រុមកសិករ ដើម្បីចែករំលែកចំណេះដឹង និងធនធានកសិកម្មជាមួយកសិករដទៃទៀត តាមរយៈក្រុមអ្នកស្ម័គ្រចិត្តកសិកម្ម។ ជាលទ្ធផល វិធីសាស្រ្តនៃការផ្សព្វផ្សាយបច្ចេកទេសកសិកម្មនេះ បានផ្តល់មកនូវការកែលម្អនៃការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុនៅក្នុងសហគមន៍របស់យើងកាន់តែប្រសើរ។ […]
![]()
[English Below] កាលពីពេលថ្មីៗនេះ អង្គការ អេហ្វ អេក កម្ពុជា បានមានកិត្តិយសចូលរួមជាផ្នែកមួយនៃសិក្ខាសាលាស្តីពីការប្រើប្រាស់ប្រព័ន្ធកូបូ និងដាសបតសម្រាប់ការប្រមូលននិងបង្ហាញទិន្នន័យពីការប៉ាន់ប្រមាណឆាប់រហ័ស ផលប៉ះពាល់គ្រោះមហន្តរាយ លើវិស័យអប់រំ និងគោលការណ៍ណែនាំអនុវត្តក្របខណ្ឌការងារសាលារៀនសុវត្ថិភាព ដែលសហការរៀបចំដោយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា។ បរិយាកាសសាលាប្រកបដោយភាពទាក់ទាញ ដើរតួយ៉ាងសំខាន់នៅលើលទ្ធផលសិក្សារបស់កុមារ។ អង្គការ អេហ្វ អេក កម្ពុជា ជំរុញកម្មវិធីអភិវឌ្ឍន៍របស់ខ្លួន ដើម្បីធានាថា បរិយាកាសនៅតាមសាលារៀនគោលដៅរបស់យើងអនុវត្តក្របខណ្ឌការងារសាលារៀនសុវត្ថិភាព និងប្រកបដោយភាពទាក់ទាញដល់កុមារ ជាហេតុជំរុញឲ្យពួកគេចូលចិត្តរៀននៅសាលា។ FH Cambodia has recently been honored to be part of the workshop on Using KOBO and Dashboard to collect and present Results of Rapid Assessment on Education in […]
![]()
នៅសប្តាហ៍នេះ យើងនឹងស្វែងយល់បន្ថែមពីការពិនិត្យ និងថែទាំក្រោយសម្រាលសម្រាប់ទារក។ ទារកគួរត្រូវបានពិនិត្យ និងថែទាំជាមួយគ្រូពេទ្យយ៉ាងហោចណាស់ ១០ដង ចាប់ពីកើតរហូតដល់ ២ឆ្នាំ។តើអ្នកដឹងទេថាក្រោយសម្រាល ទារកគួរតែពិនិត្យ និងថែទាំសុខភាពប៉ុន្មានដងជាមួយគ្រូពេទ្យជំនាញ? នៅរាល់ការពិនិត្យសុខភាពនីមួយៗ ទារកនឹងទទួលសេវាថែទាំសុខភាពផ្សេងៗ ដូចជា៖ – ទទួលបានការតាមដានលើការលូតលាស់ (ទម្ងន់/កម្ពស់) – ពិនិត្យលើស្ថានភាពសុខភាព រួមមានសញ្ញាជីវិត (កម្តៅ ជីពចរ ចង្វាក់ដង្ហើម) – ពិនិត្យរកសញ្ញាគ្រោះថ្នាក់ និងស្ថានភាពនៃការបំបៅដោះ – ការចាក់វ៉ាក់សាំង និងត្រូវផ្តល់អោយតាមអាយុគិតជាខែ – ទទួលបានការប្រឹក្សាសុខភាពដែលចាំបាច់ទៅតាមស្ថានភាពសុខភាព។ ឧទាហរណ៍៖ ការអនុវត្តលើការបំបៅទឺកដោះកូន។ សរុបជារួម វាជាការសំខាន់ណាស់ដែលការលូតលាស់ និងស្ថានភាពសុខភាពរបស់កុមារ ត្រូវបានតាមដានរហូតដល់ពួកគេមានអាយុ ២ឆ្នាំ។ #HealthTips #PNC #ChildCare FlourishingCommunities #FHCambodia
![]()
[English Below] បញ្ហាអាហារូបត្ថម្ភ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់កុមារដែលមានអាយុក្រោម ២ឆ្នាំ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់រាងកាយ បញ្ញា និងស្មារតីរបស់កុមារ។ បញ្ហាអាហារូបត្ថម្ភពិតជាពិបាកក្នុងការកំណត់ដោយភ្នែកទទេថា កុមារណាម្នាក់កំពុងស្ថិតនៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភ ឬលើសអាហារូបត្ថម្ភ។ ដូចនេះហើយអង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយមន្ត្រីជំនាញនៅមណ្ឌលសុខភាព ដើម្បីធ្វើការវាស់ និងថ្លឹងកុមារនៅអាយុក្រោម២ឆ្នាំ ក៏ដូចជាសែ្វងរកកុមារដែលកំពុងប្រឈម និងមានបញ្ហាអាហារូបត្ថម្ភនៅក្នុងសហគមន៍ ដើម្បទទួលការប្រឹក្សា ស្តីពីអាហារូបត្ថម្ភ និងព្យាបាលបញ្ហាអាហារូមត្ថម្ភឱ្យទាន់ពេលវេលា។ Malnutrition in children under the age of two can have a far-reaching consequences on a child’s physical, mental, and emotional development. Yet, assessing the nutritional status of these young children visually poses […]
![]()
[English Below] ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ និងការិយាល័យអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ ដើម្បីធ្វើតេស្តរង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូងចុងគ្រា សម្រាប់សិស្សថ្នាក់ទី៣ នៅស្រុកបន្ទាយអំពិល។ គោលបំណងសំខាន់នៃតេស្តរង្វាយតម្លៃនេះ គឺដើម្បីវាស់វែងពីផលជះវិជ្ជមាននៃគម្រោងលើកកម្ពស់លទ្ធផលសិក្សា តាមរយៈការប្រើបច្ចេកវិទ្យាលើអំណាន និងគណិតវិទ្យារបស់សិស្សានុសិស្ស។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ យើងប្តេជ្ញាធ្វើតេស្តរង្វាយតម្លៃលើប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើមក្នុងការពង្រឹងការអប់រំរបស់យើង និងជួយរកមធ្យោបាយដើម្បីកែលម្អ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ធ្វើឡើងដើម្បីលើកកម្ពស់លទ្ធផលសិក្សានៅស្រុកបន្ទាយអំពិល និងធានាថា បានបំពាក់ឱ្យសិស្សនូវជំនាញចាំបាច់ ដើម្បីជួយឱ្យលទ្ធផលសិក្សារបស់ពួកគេទទួលបានជោគជ័យ។ យើងនឹងជំរុញធ្វើតេស្តរង្វាយតម្លៃ ដោយប្រើប្រាស់ទិន្នន័យ ដើម្បីជូនដំណឹង និងកែលម្អកម្មវិធីអប់រំរបស់យើង។ រួមគ្នា! យើងពង្រឹងលទ្ធផលសិក្សារបស់សិស្ស។ From November 18-19, 2024, FH Cambodia partnered with the Education Quality Inspection Department (EQID) and the Provincial Office […]
![]()
នៅសប្តាហ៍នេះ យើងនឹងសង្ខេបឡើងវិញ អំពីកញ្ចប់ការថែទាំមុនសម្រាល។ កំឡុងពេលមានផ្ទៃពោះ គឺជាដំណាក់កាលដ៏សំខាន់សម្រាប់ម្តាយ និងកូន។ វាជាពេលវេលាមួយដែលទារកលូតលាស់សរីរាង្គ និងអវ:យវ: ដើម្បីក្លាយជាទារកពេញលក្ខណ:ក្នុងផ្ទៃម្តាយ។ ខាងក្រោមនេះគឺជាអនុសាសន៍ដែលស្ត្រីគួរធ្វើក្នុងកំឡុងពេលមានផ្ទៃពោះ ដែលក្នុងនេះស្វាមី និងក្រុមគ្រួសារដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងផ្តល់ការថែទាំដល់ស្រី្ត៖ បាត់រដូវភ្លាមទៅមណ្ឌលសុខភាព ពិនិត្យផ្ទៃពោះជាមួយគ្រូពេទ្យជំនាញយ៉ាងតិចណាស់ ៤ដង លេបថ្នាំគ្រាប់ជាតិដែក ៩០គ្រាប់ ចាក់វ៉ាក់សាំងជំងឺតេតាណុស ធ្វើតេស្តរកមេរោគអេដស៍ និងជំងឺកាមរោគ បរិភោគអាហារដែលសម្បូរសារជាតិចិញ្ចឹម វីតាមីន ជាតិរ៉ែ កាល់ស្យូម ជាតិដែក ស័ង្កសី អាស៊ីតហ្វូលីក អំបិលអុីយ៉ូត និងទទួលទឹកអោយបានគ្រប់គ្រាន់។ អនុវត្តអនាម័យខ្លួនប្រាណជាប្រចាំ ដោយការគេងក្នុងមុង រៀបចំបម្រុងជាស្រេចសម្រាប់ការសម្រាល ដូចជាថវិកា មធ្យោបាយធ្វើដំណើរ ។ល។ ជៀសវាងការបរិភោគគ្រឿងស្រវឹង គ្រឿងញៀន និងជក់បារី ស្វែងយល់ និងតាមដានពីសញ្ញាគ្រោះថ្នាក់មួយចំនួនដែលអាចកើតមាន។ សម្រាប់បងប្អូនដែលមិនទាន់បានអាននៅមេរៀនណាមួយ អាចរកមើលឡើងវិញបានក្នុងតំណភ្ជាប់ខាងក្រោម៖ មេរៀនទី១៖ www.facebook.com/FHCambodiaOfficial/posts/pfbid0REmkBaYDjUKhVEE6cVXkTniAGjwRkFCnfHPkfLeYLdAGMcGcmJeNGzRER2NGtS8ol មេរៀនទី២៖ www.facebook.com/FHCambodiaOfficial/posts/pfbid02nZgevY8PB25XfCVxPzx1z1UV52avitKnnZDrB5XuH8wCsEybMXgvNNWJEuwnsmavl មេរៀនទី៣៖ www.facebook.com/FHCambodiaOfficial/posts/pfbid02zxHbn6HRr1XLSk28Rd6jrL8dGJ4t882ASHroM4Pg9SuPvRK9cdtVHcNgrogtWARSl មេរៀនទី៤៖ www.facebook.com/FHCambodiaOfficial/posts/pfbid02pvXPaUozRVAMDP23UBoLFMaoXnFTV9ELPWhJsEpz6ZHWMqTcwkwov5ZVekXh4D7Wl […]
![]()

Recent Comments