[English Below] លាងសម្អាតដៃ ជួយសង្គ្រោះជីវិត! ការលាងសម្អាតដៃនឹងសាប៊ូជាវិធីដ៏សាមញ្ញ និងមានប្រសិទ្ធភាព ដើម្បីជួយសង្គ្រោះជីវិតអ្នក។ រីករាយទិវាពិភពលោកលាងសម្អាតដៃ! Wash hands, save life! Washing your hands with soap and water is a simple and effective way to save your life. Happy Global Handwashing Day! #GHD2024 #FHCambodia
[English Below] អបអរសាទរ ទិវាអន្តរជាតិ កុមារី ក្រោមប្រធានបទ “ចក្ខុវិស័យរបស់ក្មេងស្រីសម្រាប់ថ្ងៃអនាគត” ក្មេងស្រីជាភ្នាក់ងារដែលរួមចំណែកសម្រេចនូវចក្ខុវិស័យនៃពិភពលោកដែលពួកគេត្រូវបានការពារ គោរព និងលើកកម្ពស់ International Day of the Girls Under the Theme “Girls’ Vision for the Future” Girls are agents of realizing a vision of a world in which they are protected, respected and empowered. #IDG2024 #FHCambodia
[English Below] ថ្ងៃនេះ ជាថ្ងៃដែលខេត្តសៀមរាបត្រូវបានគេទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)! សូមឱ្យយើងបានចូលរួមអបអរសាទរការនេះជាមួយគ្នា! អង្គការ អេហ្វ អេក កម្ពុជា បានរួមចំណែកដល់សមិទ្ធិផលដ៏សំខាន់នេះ តាមរយៈការផ្តល់ដំណោះស្រាយកម្មវិធីអនាម័យ និងទឹកស្អាត (WASH) ដោយរួមមានដំណោះស្រាយពង្រឹងសហគមន៍ដឹកនាំអនាម័យទាំងស្រុង (CLTS) ដែលនាំមកនូវផលជះដល់ប្រជាជនចំនួន ៦៩ ៧៥៤នាក់ នៅក្នុងភូមិចំនួន ២៤ ក្នុងឃុំចំនួន ៤ នៃស្រុកស្វាយលើ និង ៣៦ភូមិក្នុងឃុំចំនួន ៣ នៃស្រុកពួក។ Today is the day that Siem Reap province is recognized as an Open Defecation-Free (ODF) province! It’s time to celebrate together! FH Cambodia has contributed to this […]
[English Below] នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ អង្គការ អេហ្វ អេក កម្ពុជា មានឱកាសបានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ។ រួមគ្នា យើងខិតខំពង្រឹងអំណាចដល់អ្នកអប់រំ និងកសាងប្រព័ន្ធអប់រំដែលធានាថា គ្មានកុមារណាម្នាក់ត្រូវបានទុកចោល។ On September 26, FH Cambodia proudly joined the Ministry of Education, Youth and Sports to celebrate Teachers’ Day under the theme “Teacher Development to Enhance Human Capital Towards Cambodia’s […]
Recent Comments