🌿✨ រីករាយថ្ងៃសុក្រ! សូមរីករាយជាមួយស្នាមញញឹម និងសេចក្តីអំណរពីសួនបន្លែគ្រួសាររបស់កុមារយើង។ #HappyFriday #GardenInspiredJoy #FHCambodia
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលដល់កសិករដោយជោគជ័យ ស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រែប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ខ្លឹមសារបណ្តុះបណ្តាលផ្តោតសំខាន់លើការការពារជំងឺមាន់ ការរក្សាអនាម័យទ្រុង ការចាក់វ៉ាក់សាំង ការថែទាំមាន់ឱ្យមានសុខភាពល្អ និងការផ្សំចំណីមាន់ដោយខ្លួនឯង។ សកម្មភាពនេះត្រូវបានអនុវត្តក្រោមគម្រោង «កសាងភាពធន់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់អនាម័យទឹកស្អាត និងជីវភាពសហគមន៍ប្រកបដោយចីរភាព នៅស្រុកពួក»។ FH Cambodia, in collaboration with the Siem Reap Provincial Department of Agriculture, Forestry and Fisheries (PDAFF), successfully conducted a farmer training on free-range chicken production effective and sustainable. The training covered key […]
![]()
[English Below] 📚 ការពង្រឹងអំណានថ្នាក់ដំបូង ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សកាន់តែល្អប្រសើរ! អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកចុងកាល់ បានសហការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ និង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកចុងកាល់ ក្នុងការចុះត្រួតពិនិត្យ ប្រឹក្សាគរុកោសល្យ និងគាំទ្របច្ចេកទេសលើការអនុវត្ត កម្មវិធីកញ្ចប់អំណានកម្រិតថ្នាក់ដំបូង និងការប្រើប្រាស់សម្ភារៈបង្រៀន និងរៀនឱ្យមានប្រសិទ្ធភាព ស្របតាមដំណើរការបង្រៀនក្នុងថ្នាក់រៀន។ ក្រុមការងារបានចុះត្រួតពិនិត្យនៅសាលាបឋមសិក្សាចំនួន ៤ រួមមាន៖ 🏫 សាលាបឋមសិក្សា ហ៊ុន សែន ព្រៃធំ 🏫 សាលាបឋមសិក្សា ចុងកាល់ 🏫 សាលាបឋមសិក្សា គោកស្ពាន 🏫 សាលាបឋមសិក្សា ជើងទៀន ការចុះត្រួតពិនិត្យនេះបានផ្តល់ឱកាសដល់ក្រុមការងារក្នុងការសង្កេតការអនុវត្តការបង្រៀនជាក់ស្តែងក្នុងថ្នាក់រៀន ដើម្បីផ្ដល់ការគាំទ្រ ប្រឹក្សាគរុកោសល្យ ដល់លោកគ្រូ អ្នកគ្រូក្នុងការអនុវត្តវិធីសាស្ត្រនៃកញ្ចប់អំណានកម្រិតថ្នាក់ដំបូង និងលើកកម្ពស់គុណភាពបង្រៀន ដើម្បីជួយឱ្យសិស្សទទួលបាននូវបំណិនមូលដ្ឋានផ្នែកអំណានកាន់តែប្រសើរឡើង។ បន្ទាប់ពីការចុះត្រួតពិនិត្យ ក្រុមការងារបានរៀបចំកិច្ចពិភាក្សាឆ្លុះបញ្ចាំងជាមួយលោកគ្រូ អ្នកគ្រូ និងនាយកសាលា […]
![]()
[English Below] ពិការភាពមិនកំណត់សមត្ថភាពក្នុងការដឹកនាំ បំផុសគំនិត និងបង្កើតការផ្លាស់ប្រែវិជ្ជមានក្នុងសហគមន៍ឡើយ។ 💜 ក្នុងនាមជាអ្នកស្ម័គ្រចិត្តសហគមន៍ដ៏សកម្មម្នាក់ បងស្រី ដាវិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកម្មវិធីទំនុកបម្រុក និងកម្មវិធីការចាប់ផ្តើមដ៏ឆ្លាតវៃ ព្រមទាំងដឹកនាំក្រុមសន្សំប្រាក់ និងក្លាយជាគំរូដ៏ល្អសម្រាប់អ្នកជុំវិញខ្លួន តាមរយៈការខិតខំប្រឹងប្រែង ភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់គាត់។ ក្នុងនាមជាម្តាយដ៏គួរឱ្យគោរព និងពោរពេញដោយក្តីស្រឡាញ់ គាត់តែងតែផ្តល់ភាពកក់ក្តៅ កម្លាំងចិត្ត និងក្តីសង្ឃឹមដល់កូនស្រី ក្រុមគ្រួសារ និងសហគមន៍របស់គាត់ជារៀងរាល់ថ្ងៃ។ ✨ អ្វីដែលកំណត់តម្លៃ និងសក្តានុពលរបស់មនុស្ស មិនមែនជាពិការភាពនោះទេ ប៉ុន្តែជាភាពក្លាហាន ការតស៊ូ ភាពជាអ្នកដឹកនាំ និងការរួមចំណែកជាវិជ្ជមានដែលពួកគេបង្កើតសម្រាប់អ្នកដទៃ និងសហគមន៍ ទើបជាការផ្លាស់ប្តូរដ៏មានន័យ និងជះឥទ្ធិពលវិជ្ជមានពិតប្រាកដ។ Disability does not limit the ability to lead, inspire, and create change. 💜 As a dedicated community volunteer, Mrs. David […]
![]()
[English Below] ទឹកដៃគំនូរដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ចាំងពីមោទនភាព និងឆ្ពោះទៅកាន់អនាគតភ្លឺថ្លា! 🇰🇭 កុមារទំនុកបម្រុងរបស់យើងមិនត្រឹមតែរៀនអំពីការស្រឡាញ់ទង់ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងអភិវឌ្ឍជំនាញឌីជីថល តាមរយៈការប្រើប្រាស់ថេប្លេតផងដែរ។ ការរៀនសូត្រទាំងនេះកំពុងជួយឱ្យគាត់កាន់តែមានទំនុកចិត្ត មានភាពច្នៃប្រឌិត និងត្រៀមខ្លួនសម្រាប់អនាគត។ ✨📱 Proud little hands, bright digital future! 🇰🇭 Our sponsored child learning to love his flag while developing digital skills through mastering tablets—equipping him with the confidence, and creativity to thrive in tomorrow’s world. ✨📱 #DigitalLiteracy #TechForGood #EducationForAll #FutureReady #CreativityAndConfidence #TabletsForLearning #ChildSponsorship #FHCambodia
![]()
[English Below] រឿងរ៉ាវជីវិតរបស់កុមារដៃគូ៖ ការរីកចម្រើនក្លាយជាអ្នកដឹកនាំវ័យក្មេង ខ្ញុំបានចូលរួមជាកុមារដៃគូជាមួយអង្គការ អេហ្វ អេក កម្ពុជា នៅឆ្នាំ២០២០ នៅពេលដែលអង្គការចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងភូមិរបស់ខ្ញុំ។ កាលនោះ ខ្ញុំជាក្មេងស្រីម្នាក់ដែលមានភាពអៀនខ្មាស់ មិនសូវមានទំនុកចិត្តលើខ្លួនឯង និងកម្រចូលរួមក្នុងសកម្មភាពសហគមន៍។ ខ្ញុំក៏មិនសូវគិតអំពីអនាគតរបស់ខ្លួន និងមានចំណេះដឹងតិចតួចអំពីអនាម័យ និងការដឹកនាំផងដែរ។ ប៉ុន្តែតាមរយៈការចូលរួមក្នុងសកម្មភាពនានារបស់អង្គការ អេហ្វ អេក កម្ពុជា ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរខ្លួនឯង។ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងក្លឹបកុមារ ខិតខំរៀនសូត្រកាន់តែខ្លាំង បង្កើនទំនុកចិត្តលើខ្លួនឯង និងរៀនពីរបៀបចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍។ ដោយសារការខិតខំ និងការប្តេជ្ញាចិត្តរបស់ខ្ញុំ ខ្ញុំត្រូវបានជ្រើសរើសជាគ្រូស្ម័គ្រចិត្ត និងតំណាងយុវជន ដើម្បីជួយគាំទ្រ និងចែករំលែកចំណេះដឹងដល់កុមារដទៃទៀត។ សព្វថ្ងៃនេះ ខ្ញុំមានតួនាទីបង្រៀននៅក្លឹបកុមារ ចូលរួមសកម្មភាពសហគមន៍ លើកកម្ពស់អនាម័យ បរិស្ថានស្អាត និងលើកទឹកចិត្តកុមារដទៃទៀតឱ្យចូលរួមរៀនសូត្រ។ ខ្ញុំលែងខ្លាចក្នុងការសួរសំណួរ បញ្ចេញមតិ ឬទទួលខុសត្រូវថ្មីៗទៀតហើយ។ បទពិសោធន៍ទាំងនេះបានជួយឱ្យខ្ញុំក្លាយជាយុវតីម្នាក់ដែលមានទំនុកចិត្ត មានទំនួលខុសត្រូវ និងមានសមត្ថភាពក្នុងការដឹកនាំ។ សម្រាប់អនាគត ខ្ញុំមានបំណងបន្តការសិក្សាផ្នែកនីតិសាស្ត្រ និងសម្រេចក្តីស្រមៃក្លាយជាមន្ត្រីនគរបាល ដើម្បីការពារ និងបម្រើសហគមន៍របស់ខ្ញុំ។ ខ្ញុំក៏ចង់ឃើញសហគមន៍របស់ខ្ញុំកាន់តែស្អាត មានសុខភាពល្អ និងរីកចម្រើនជាងមុន ដោយកុមារ និងយុវជនគ្រប់រូបមានឱកាសរៀនសូត្រ និងសម្រេចក្តីស្រមៃរបស់ពួកគេ។ អង្គការ […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ និងនាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ ស្តីពី «អ្នកសម្របសម្រួលកម្មវិធីការចាប់ផ្តើមដ៏ឆ្លាតវៃ» នៅក្នុងកម្មវិធីតំបន់ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីអ្នកស្ម័គ្រចិត្តសម្របសម្រួលសហគមន៍ គ.ក.ន.ក. មេឃុំ មន្ត្រីរដ្ឋបាលស្រុក និងតំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកចុងកាល់ ដើម្បីពង្រឹងចំណេះដឹង និងជំនាញសម្របសម្រួលអំពី ការចិញ្ចឹមបីបាច់កុមារតូច ការថែទាំប្រកបដោយការឆ្លើយតប ការអភិវឌ្ឍកុមារតូច ការរៀនតាមរយៈការលេង និងការគាំទ្រគ្រួសារក្នុងការអភិវឌ្ឍកុមារអាយុ ០-៥ ឆ្នាំ។ តាមរយៈការរៀនអនុវត្តជាក់ស្តែង ការពិភាក្សាជាក្រុម និងសកម្មភាពបង្កើតសម្ភារៈលេង អ្នកចូលរួមបានរៀនពីរបៀបសម្របសម្រួលមេរៀនទាំង ៥ នៃកម្មវិធីការចាប់ផ្តើមដ៏ឆ្លាតវៃ ជាមួយក្រុមអ្នកថែទាំកុមារនៅតាមសហគមន៍របស់ខ្លួន។ ការងារនេះនឹងជួយឱ្យអ្នកថែទាំកុមារមានសមត្ថភាពកាន់តែប្រសើរក្នុងការគាំទ្រកុមារលើផ្នែកសុខភាព អាហារូបត្ថម្ភ សន្តិសុខ និងសុវត្ថិភាព ឱកាសរៀនទាន់ពេល និងការអភិវឌ្ឍវិជ្ជមាននៅផ្ទះ។ FH Cambodia, in collaboration with the Ministry of Interior […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុកចុងកាល់ និង ធនធានសិក្សា (TTS) រៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ស្តីពីការប្រើប្រាស់កញ្ចប់សម្ភារៈពង្រឹងអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដល់គ្រូបង្រៀនថ្នាក់ដំបូង បណ្ណារក្ស នាយកសាលា និងមន្ត្រីការិយាល័យអប់រំ សរុបចំនួន ៨២ (ស្រី៣៥) នាក់ មកពីសាលាបឋមសិក្សាគោលដៅចំនួន ២១សាលា ក្នុងស្រុកចុងកាល់។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានស្វែងយល់ និងហ្វឹកហាត់អនុវត្តលើការប្រើប្រាស់សម្ភារៈបង្រៀន និងរៀន ល្បែងសិក្សា និងសកម្មភាពអំណាន និងគណិតវិទ្យា ដើម្បីជួយឱ្យការបង្រៀននៅថ្នាក់ដំបូងកាន់តែមានប្រសិទ្ធភាព សកម្ម និងទាក់ទាញសិស្សឱ្យចូលរួមរៀន។ វគ្គនេះក៏បានផ្តោតលើការប្រើប្រាស់សម្ភារៈទាំងនេះនៅក្នុងថ្នាក់រៀន ក្រៅថ្នាក់ និងបណ្ណាល័យ ការថែរក្សាសម្ភារៈ និងការគាំទ្រសិស្សដែលត្រូវការជំនួយបន្ថែមក្នុងការរៀនអាន និងគណិតវិទ្យា។ ក្នុងឱកាសនេះ អេហ្វ អេក កម្ពុជា ក៏បានប្រគល់កញ្ចប់សម្ភារៈពង្រឹងអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ចំនួន ៦៦ហឹប ដល់សាលាបឋមសិក្សាគោលដៅទាំង ២១សាលា ដើម្បីគាំទ្រដល់ការអនុវត្តជាក់ស្តែងរបស់គ្រូបង្រៀន និងជួយពង្រឹងលទ្ធផលសិក្សារបស់សិស្ស។ […]
![]()
When we place our trust in God, we are strengthened from within—just like a tree rooted by living water. 🌳 Even in difficult seasons, we remain steady, fruitful, and full of life. ✨ Trust in Him brings resilience. ✨ Trust in Him brings growth. ✨ Trust in Him keeps us flourishing through every circumstance. #HappyFriday […]
![]()
💬 កុមារគ្រប់រូបមានសិទ្ធិក្នុងការត្រូវបានស្តាប់ ហើយសំឡេងនីមួយៗមានតម្លៃក្នុងការចូលរួមអភិវឌ្ឍសង្គម។ តាមរយៈវេទិកាកុមារ កុមារត្រូវបានបង្កើតឱកាសឱ្យចូលរួមយ៉ាងសកម្ម ក្នុងបរិយាកាសសុវត្ថិភាព និងគាំទ្រ ដើម្បីចែករំលែកគំនិត បង្ហាញអារម្មណ៍ និងលើកឡើងបញ្ហាដែលប៉ះពាល់ដល់ជីវិត និងសហគមន៍របស់ពួកគេ។ ដំណើរការនេះជួយបង្កើនសមត្ថភាពស្នូល ដូចជាភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង ការងារជាក្រុម និងការដោះស្រាយបញ្ហា ដែលសំខាន់សម្រាប់ការរស់នៅ និងការអភិវឌ្ឍប្រកបដោយចីរភាព។ 📍 កម្មវិធីតំបន់សំរោង បានអនុវត្តវេទិកាកុមារនៅសាលាបឋមសិក្សា សំរោង និងក្រសាំង ដោយឈានដល់កុមារសរុប ១,៤៦០ នាក់។ តាមរយៈសកម្មភាពនេះ កុមារបានចូលរួមក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈរបស់ពួកគេ ដោយបង្ហាញពីអំណាច និងតម្លៃនៃសំឡេងរបស់ខ្លួន។ 👏 គ្រូបង្រៀន និងអ្នកអាណាព្យាបាល បានទទួលស្គាល់សារៈសំខាន់នៃការចូលរួមរបស់កុមារ និងលើកទឹកចិត្តឱ្យមានការបន្ត និងពង្រីកវិសាលភាពសកម្មភាពនេះទៅកាន់សាលារៀនផ្សេងៗ។ កុមារបានសហការគ្នាក្នុងការវិភាគបញ្ហា ផ្លាស់ប្តូរយោបល់ និងកំណត់ដំណោះស្រាយ ដើម្បីកែលម្អបរិស្ថានសាលារៀន និងសហគមន៍របស់ពួកគេ។ ការចូលរួមរបស់ពួកគេមានតួនាទីសំខាន់ក្នុងការកសាងសហគមន៍ដែលរឹងមាំ មានភាពរួមបញ្ចូល និងមានភាពធន់នឹងការប្រែប្រួល។ 💚 នៅពេលកុមារត្រូវបានស្តាប់ និងផ្តល់អំណាចក្នុងការចូលរួម សមត្ថភាព និងទំនុកចិត្តរបស់ពួកគេកើនឡើង ជួយឱ្យពួកគេក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍របស់ខ្លួន។ 💬 Every child deserves […]
![]()

មតិថ្មីៗ