អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ — សុភាសិត ១០:៤ Lazy hands make for poverty, but diligent hands bring wealth — Proverbs 10:4
ការផ្តល់អាហារបន្ថែមនៅអាយុ ៦ខែ គឺជាដំណាក់កាលដំបូងនៃជីវិតរបស់កុមារដែលចាប់ផ្តើមស្គាល់ពីអាហារ រួមមានរសជាតិ សភាពនៃអាហារ (ទន់ រឹង រាវ) និងរៀនពីរបៀបលេបដុំអាហារ ដូច្នេះវាជាការសំខាន់ណាស់ ដែលអ្នកត្រូវយល់ដឹងពីរបបអាហារ រសជាតិ បរិមាណនៃអាហារ ដែលត្រូវផ្តល់ទៅតាមអាយុរបស់កុមារ និងរបៀបបញ្ចុកឱ្យបានត្រឹមត្រូវ។ អាយុរបស់កុមារដែលនឹងត្រូវផ្តល់អាហារបន្ថែម ត្រូវបានបែងចែងទៅតាមក្រុមអាយុដូចខាងក្រោម៖ ១. ពីអាយុ ៦ខែ ២. ពីអាយុ ៦ ទៅ ៨ខែ ៣. ពីអាយុ ៩ ទៅ ១១ខែ ៤. ពីអាយុ ១២ ទៅ ២៤ខែ ៥. ពីអាយុ ២៤ខែ ឡើងទៅ អាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ នៅពេលដែលអាយុបាន ៦ខែ ការផ្តល់ទឹកដោះម្តាយតែមួយមុខគត់ គឺមិនគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់កុមារទេ។ ដូច្នេះម្តាយ ឬអ្នកថែទាំត្រូវផ្តល់អាហារបន្ថែមជាមួយនឹងការបំបៅទឹកដោះម្តាយ។ អាហារបន្ថែមត្រូវចម្អិនអោយបានឆ្អិនល្អ និងពាតអោយម៉ដ្ឋល្អ។ នេះជាពេលវេលាដំបូងដែលកូនរបស់អ្នកចាប់ផ្តើមស្គាល់ពីអាហារ ក្រៅពីទឹកដោះម្តាយ ដូច្នេះសូមអត់ធ្មត់ និងព្យាយាមបញ្ចុកតាមសម្រួល និងរីករាយជាមួយកូនអ្នក។ ទាំងនេះជាគន្លឹះ៖ ១. […]
[English Below] បងស្រី ឆេង ស្ររ័ត្ន៖ បានផ្លាស់ប្តូរពីម្តាយដែលខ្មាស់អៀនច្រើន ទៅជាគ្រូដែលពូកែលើកទឹកចិត្តមួយរូប! បងស្រី ស្ររ័ត្ន មានអាយុ ២៧ឆ្នាំ ជាអ្នកម្តាយកូន ២ ដែលមកពីភូមិក្រមុំបូល បានផ្លាស់ប្តូរជីវិតរបស់គាត់ជាមួយអង្គការ អេហ្វ អេក។ ពីមុនគាត់ខ្មាស់អៀនច្រើន និងស្ទាក់ស្ទើរចំពោះខ្លួនឯង ឥឡូវគាត់បង្រៀនកុមារក្នុងភូមិ ៧-១២ នាក់ដោយទំនុកចិត្ត រៀងរាល់ថ្ងៃអាទិត្យនៅក្នុងក្លឹបកុមារ ដែលមានទីតាំងក្នុងក្រុមជំនុំមួយ។ “ខ្ញុំបានយល់ពីតម្លៃនៃការសិក្សា និងទទួលបានភាពក្លាហានក្នុងការបង្រៀន និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍របស់ខ្ញុំ” គាត់បានលើកឡើង។ តាមរយៈការបណ្តុះបណ្តាលរបស់អង្គការ អេហ្វ អេក គាត់កំពុងផ្តល់បណ្តុះកុមារឱ្យចូលរួម និងមានភាពអង់អាច—រួមទាំងកូនប្រុសរបស់គាត់ផងដែរ—ប្រកបដោយចំណេះដឹង ប្រកាន់ខ្ជាប់នូវការអនុវត្តសិទ្ធិ និងមានចំណង់ចំណូលចិត្តក្នុងការសិក្សា។ តើគោលដៅរបស់គាត់ជាអ្វី? គោលដៅរបស់គាត់ផ្តោតសំខាន់ថា សហគមន៍រីកចម្រើន ស្របគ្នានឹងកុមារគ្រប់រូបមានសំឡេងចូលរួម និងទទួលឱកាសធំធាត់បានល្អ។ 💪 Mrs. Cheng Srorat: From Shy Mom to Inspiring Teacher! Mrs Srorat, a 27-year-old mom […]
[English Below] 🌟 យើងខ្ញុំសូមណែនាំអ្នកស្រី កិ យា៖ ដែលជាថ្នាក់ដឹកនាំស្ត្រីគំរូមួយរូបមកពីភូមិព្រលឹត! 🌟 អ្នកស្រីមិនមែនគ្រាន់តែជាស្ត្រីមេផ្ទះប៉ុណ្ណោះទេ—ថែមទាំងជាអ្នកត្រួសត្រាយសហគមន៍ ជាម្តាយដ៏ល្អ និងភ្នាក់ងារផ្លាស់ប្រែដ៏សកម្ម! ក្នុងនាមជាសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក) នៅឃុំរើល អ្នកស្រី កិ យា អ្នកស្រីបានប្តេជ្ញាយ៉ាងម៉ុតមាំក្នុងការគាំទ្រកុមារងាយរងគ្រោះ ស្ត្រី និងជនពិការ។ 💥 អ្វីដែលធ្វើឱ្យអ្នកស្រីជាក្លាយជាគំរូសម្រាប់អ្នកជុំវិញ រួមមាន៖ ✅ ជាអ្នកពូកែគ្រប់គ្រងពេលវេលាបានល្អ—ចូលរួមប្រជុំជាមួយអង្គការមិនមែនរដ្ឋាភិបាល ដោះស្រាយបញ្ហាសហគមន៍ និងផ្សព្វផ្សាយនូវផ្នត់គំនិតដែលជំរុញឱ្យដំណើរជីវិតរីកចម្រើន។ ✅ ជាវីរនារីក្នុងផ្ទះ—ចិញ្ចឹមកូនបានល្អ ធានាកូនៗទទួលបានការអប់រំ ចម្អិនម្ហូប និងគ្រប់គ្រងអ្វីៗទាំងអស់ ខណៈស្វាមីបម្រើការងារនៅឆ្ងាយ។ ✅ តើអ្វីជាយុទ្ធសាស្តពិសេសនៅពីក្រោយភាពរីកចម្រើននេះ? ដោយសារកត្តាជំរុញពីគ្រួសារ និងមជ្ឈដ្ឋានការងាររបស់គាត់ ដែលជំរុញលើកទឹកចិត្តអ្នកស្រីមកទល់សព្វថ្ងៃនេះ! 🙌 សារដែលបានមកពីអ្នកស្រី៖ “ខ្ញុំទ្រទ្រង់គ្រួសារដូចបុរសដែរ—ការសហការគ្នាជាគន្លឹះសំខាន់!” បេសកកម្មរបស់អ្នកស្រី៖ 🔥 ជំរុញស្ត្រីវ័យក្មេងឱ្យបញ្ចេញកម្លាំង និងស្មារតីខាងក្នុង សម្លឹងទៅមុខឱ្យខ្ពស់ និងបង្កើតអនាគតដ៏អង់អាច—ដោយមិនត្រូវការអ្នកផ្សេងជួយ! អ្នកស្រី គីក យា បង្ហាញថាស្ត្រីអាចផ្លាស់ប្តូរសហគមន៍រស់នៅរបស់យើងបាន! 🏔️✨ 💬 […]
លាងដៃរបស់អ្នកមុននិងក្រោយ ពេលចាប់កាន់កូន! ការលាងសម្អាតដៃជាមួយសាប៊ូ គឺជាវិធីសាស្ត្រដែលសាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការចម្លងរោគ។ ការលាងសម្អាតដៃជាមួយសាប៊ូ គឺជាសកម្មភាពដ៏ងាយស្រួល និងផ្តល់ផលជាវិជ្ជមានដល់សុខភាពអ្នក និងក្រុមគ្រួសារ ជាពិសេសការថែទាំកូនតូចៗ។ ខាងក្រោយនេះគឺជារបៀបលាងសម្អាតដៃងាយៗ មុននិងក្រោយពេលចាប់កាន់កូនរបស់អ្នក៖ ១. ផ្សើមដៃទាំងពីរជាមួយទឹកស្អាត ២. ដាក់សាប៊ូនៅលើបាតដៃ ៣. ដុសសម្អាតខ្នងដៃ ចង្វែកដៃ និងចុងម្រាមដៃ ៤. លាងដៃជម្រះសាប៊ូជាមួយទឹកស្អាត ៥. ជូតដៃនឹងកន្សែង ឬក្រម៉ាស្អាត #HealthTips #HandHygience #ChildCare #PNC #FlourishingCommunities #FHCambodia
[English Below] ✨ ចិត្តក្លាហានបានផុសឡើង៖ សាច់រឿងបង្ហាញពីរឿងរ៉ាវយុវតី ស្រីនុត ដែលមានអាយុ ២១ឆ្នាំ! យើងបានមើលឃើញពីយុវតីវ័យក្មេងមួយរូប ដែលកំពុងរីកចម្រើនឆ្ពោះទៅមុខនៅសហគមន៍គោកឪឡោក។ ប្អូនស្រីគឺជាអ្នកស្ម័គ្រចិត្តត្រួតពិនិត្យកុមារ ក្នុងកម្មវិធីទំនុកបម្រុងកុមាររបស់អង្គការ អេហ្វ អេក កម្ពុជា ហើយប្អូនកំពុងបម្រើការជាជំនួយការគណនេយ្យ និងជានិស្សិតឆ្នាំទី៤ ផ្នែករដ្ឋបាលសាធារណៈ—ប្អូនស្រីគឺជាយុវតីឈានមុខមួយរូប! បទពិសោធន៍ជីវិតដែលប្អូនស្រីធ្លាប់ឆ្លងកាត់ រួមមានបញ្ហាជីវភាពគ្រួសារ មិនមានថវិកាគ្រប់គ្រាន់ក្នុងការបង់ថ្លៃសាលា មិនអាចស្វែងរកប្រាក់ចំណូលបាន ហើយធ្លាប់បានបរាជ័យ(ធ្លាក់)ចំពោះការប្រលងធ្វើជាគ្រូបង្រៀន ចំនួន២លើក ( គ្រូក្របខណ្ឌ័ និងគ្រូ កិច្ចសន្យា) ហើយអ្នកជិតខាងនិយាយថា “ស្រ្តីមិនអាចទៅរៀនឆ្ងាយ គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពអភិវឌ្ឍន៍ផ្សេងៗ ជាមនុស្សទន់ខ្សោយ និងមិនអាចមានលទ្ធភាពធ្វើរឿងច្រើនយ៉ាងបានដូចបុរសបាន”។ ជាហេតុធ្វើឱ្យនាងបាក់ទឹកចិត្ត និងអស់សង្ឃឹមជាខ្លាំង—រហូតដល់នាងបានតាំងចិត្តថា នឹងត្រូវកែប្រែជីវិតខ្លួនឯងឡើងវិញ។ ក្រោមការគាំទ្រ និងទទួលបានការលើកទឹកចិត្តពីអង្គការ អេហ្វ អេក កម្ពុជា យុវតីមួយរូបនេះបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ហើយក៏បានស្ទាត់ជំនាញភាពជាអ្នកដឹកនាំ ដឹងវិធីសាស្ត្រធ្វើការជាមួយកុមារ មានភាពក្លាហានជាងមុន និងយល់ដឹងពីការរស់នៅ និងប្រាស្រ័យទាក់ទងល្អក្នុងសង្គម ។ “តាមរយៈបទពិសោធន៍ទាំងនេះហើយ ដែលធ្វើឱ្យខ្ញុំមានមោទនភាពចំពោះខ្លួនឯងក្នុងនាមជាស្រ្តី ថាខ្ញុំអាចធ្វើការងារទាំងអស់នោះបានដូចជាបុរសដែរ” ប្អូនស្រីរៀបរាប់ដោយស្នាមញញឹម។ ថ្ងៃនេះ ដំណើរជីវិតរបស់ប្អូនស្រីកំពុងរីកចម្រើនឆ្ពោះទៅមុខ—គ្រួសារបង្វែរមកយល់ពីអត្ថប្រយោជន៍នៃការអប់រំ និងអនុញ្ញាតឱ្យគាត់បន្តថ្នាក់សិក្សានៅសាកលវិទ្យាល័យ […]
[English Below] 🌟 ផ្តើមពីការមិនមានទុកចិត្តលើខ្លួនឯង ប្រែទៅជាការពង្រឹងភាពអង់អាច៖ ដំណើរផ្លាស់ប្រែរបស់លោកស្រី សំ គន្ធា 🌟 ខ្ញុំធ្លាប់ទាល់គំនិតគិតអ្វីមិនចេញ ដោយសារខ្ញុំជាស្ត្រីដែលទទួលបានការអប់រំតិចតួច រៀនសូត្រមិនសូវបានច្រើន ជាហេតុធ្វើឱ្យខ្ញុំមិនមានទុកចិត្តលើខ្លួនឯង។ ខ្ញុំពិបាកដឹកនាំសហគមន៍—ខ្វះទំនុកចិត្ត មិនសូវមានគំនិតផ្តួចផ្តើម កង្វះនូវការបណ្តុះបណ្តាល និងមិនពូកែស្វែងរកការគាំទ្រ ជំនួយ ឬធនធានផ្សេងៗ។ ដោយសារការដឹកនាំនៅមានកម្រិត ជាហេតុធ្វើឱ្យមានការអន់ចិត្តលើខ្លួនឯង។ ប្រជាជនមួយចំនួនមិនសូវគោរព និងឱ្យតម្លៃខ្ញុំ ដោយពួកគាត់ថា ខ្ញុំនៅក្មេង មិនមានសម្ថភាព គិតមិនបានវែងឆ្ងាយ ហើយគាត់សន្មត់ថា មនុស្សស្រីជាអ្នកនាំឱ្យមានភាពសាំញ៉ាំច្រើន ចិត្តមិនដាច់ ស្ទាក់ស្ទើរក្នុងការសម្រេចិត្ត។ មានពេលខ្លះ ខ្ញុំបាក់ទឹកចិត្ត ហើយចង់បោះបង់តួនាទីម្តងម្កាលផងដែរ។ បន្ទាប់មក អ្វីៗផ្លាស់ប្តូរ។ តាមរយៈការបណ្តុះបណ្តាលរបស់អង្គការ អេហ្វ អេក ស្តីពីយេនឌ័រ ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសហគមន៍ ខ្ញុំក៏អាចរកឃើញនូវចំណុចខ្លាំងរបស់ខ្លួនឯង។ ខ្ញុំរៀនធ្វើផែនការ កៀរគរធនធាន ជម្រុញទឹកចិត្តអ្នកដទៃ ស្គាល់ពីគុណតម្លៃនៃភាពជាអ្នកដឹកនាំ ផ្តោតការយកចិត្តទុកដាក់លើកិច្ចការគាំពារកុមារ អភិវឌ្ឍជំនាញសម្របសម្រួល ការសន្សំប្រាក់ មានឱកាសរៀនពេទ្យសត្វ និងការអប់រំសុខភាពផ្សេងៗ។ ចាប់ផ្តើមពីផ្ទះ […]
[English Below] “ដើម្បីជួយឱ្យសិស្សមានសុខភាពល្អ ត្រូវធ្វើឱ្យខ្លួនប្រាណរបស់ពួកគេមានអនាម័យ!” ក្រុមការងាររបស់អង្គការ អេហ្វ អេក ប្រចាំកម្មវិធីតំបន់ចុងកាល់បានសហការជាមួយថ្នាក់ដឹកនាំសាលា គ្រូបង្រៀន និងយុវជនស្ម័គ្រចិត្ត ដើម្បីផ្សព្វផ្សាយអំពីអនាម័យខ្លួនប្រាណ និងការលាងសម្អាតដៃនៅសាលាគោលដៅចំនួន ៦ ។ យើងបានចែកចាយសម្ភារៈអនាម័យដូចជាច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ កូនកន្សែងដៃ និងសាប៊ូប្រូធិចដល់សិស្សានុសិស្សចំនួន ១,១៧០នាក់ ក្នុងនោះមានសិស្សស្រី ៥៦៧នាក់។ “Igniting a Hygiene Revolution, One Clean Body and Hand At a Time!” Our Chong Kal Area Program partnered with school leaders, teachers, and youth volunteers to bring hygiene messages and handwashing know-how to 6 […]
ការថែទាំក្រោយសម្រាលដើរតួយ៉ាងសំខាន់ សម្រាប់សុខុមាលភាពទូទៅរបស់ស្រ្តី និងទារក បន្ទាប់សម្រាលរួច។ ការអនុវត្តប្រចាំថ្ងៃ ផ្តល់ផលជាវិជ្ជមាន និងអវិជ្ជមាន ក្នុងរយៈពេលខ្លី និងវែងដល់សុខភាពរបស់អ្នកទាំងពីរ។ ទាំងនេះគឺជាសារគន្លឹះសម្រាប់អនុវត្ត និងគួរជៀសវាង៖ #NutritiousFood #PostNatalCare #do&don’t #MNCH #FHCambodia
“កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក” — អេសាយ ៤១:១០
Recent Comments