[English Below] ជំរុញការលើកកម្ពស់សុខភាពមាត់ធ្មេញតាមគ្រឹះស្ថានសិក្សា ក្នុងគោលបំណងដើម្បីពង្រឹងលទ្ធភាព និងសមត្ថភាពថែទាំសុខភាព ធ្វើឱ្យសិស្សមានភាពធន់ និងទទួលបានតំហែទាំសុខភាពមាត់ធ្មេញពេញមួយជីវិត ដោយការទទួលបាននូវស្នាមញញឹមប្រកបដោយទំនុកចិត្តជារៀងរាល់ថ្ងៃ និងមានអនាគតបវររុងរឿង! Promoting oral hygiene in schools to strengthen students’ agency and resilience, empowering them with lifelong dental health for CONFIDENT SMILES EVERYDAY AND FLOURISHING FUTURE! #OralHygiene #EssentialHygiene #DailyLifePractice #WASH #WASHinSchool #FlourishingCommunities #FHCambodia
![]()
[English Below] អ្នកស្រី ឃួន ស៊ីណាន អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ស្រុកស្វាយលើ។ គាត់ធ្លាប់បាត់បង់កូនក្នុងផ្ទៃពោះចំនួនបីលើក ដោយការរលូតកូនក្នុងអំឡុងត្រីមាសទីមួយ និងទីពីរនៃការមានផ្ទៃពោះ។ អ្នកស្រី ស៊ីណាន បាននិយាយថា៖ «ខ្ញុំស្គម ហើយឧស្សាហ៍មានអារម្មណ៍ថាឈឺ និងអស់កម្លាំងក្នុងពេលមានផ្ទៃពោះ។ ក្រោយមកទៀត ក្រុមអ្នកស្ម័គ្រចិត្តនៃក្តីសង្ឃឹមសុខភាពដែលបានទទួលការបណ្តុះបណ្តាល ហៅថាក្រុមទ្រទ្រង់សុខភាពភូមិបានមកលេងនិងសួរសុខទុក្ខខ្ញុំនៅផ្ទះ ហើយនិយាយជាមួយខ្ញុំអំពីការអនុវត្តឱ្យបានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ។ ពួកគាត់បានកត់សម្គាល់ឃើញថា ខ្ញុំមើលទៅស្គម ស្លេកស្លាំង ហើយបានលើកទឹកចិត្តខ្ញុំឱ្យស្វែងរកការថែទាំសុខភាពពីអ្នកផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាពក្នុងស្រុក នៅឯមណ្ឌលសុខភាពស្វាយលើ។ នៅទីបំផុត ខ្ញុំអាចពពោះ និងសម្រាលបានកូនស្រី ដែលមានសុខភាពល្អមកទល់សព្វថ្ងៃ។ ខ្ញុំបានស្វែងរកការថែទាំពីពេទ្យឆ្មបច្រើនជាងបួនដង។ ខ្ញុំបានផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ ដូចជាការញ៉ាំអាហារដែលមានជីវជាតិ រួមទាំងបន្លែស្លឹកបៃតង សាច់ និងផ្លែឈើក្នុងស្រុក។ ខ្ញុំបានបង្កើនភាពញឹកញាប់នៃការទទួលទានអាហាររបស់ខ្ញុំដល់ទៅបួនដងក្នុងមួយថ្ងៃ លេបថ្នាំគ្រាប់ជាតិដែក។ ក្រុមអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិបានផ្តល់ប្រឹក្សាពីអាហារូបត្ថម្ភ និងពិភាក្សាអំពីអាហារដែលផ្តល់នូវសុខភាពល្អ ការអនុវត្តអនាម័យល្អ និង ជៀសវាងអាកប្បកិរិយាប្រថុយប្រថានដូចជាការកាន់របស់ធ្ងន់ និងសញ្ញាគ្រោះថ្នាក់អំឡុងពេលមានផ្ទៃពោះ។ លើសពីនេះទៀត ខ្ញុំបានចូលរួមក្នុងវគ្គផ្សព្វផ្សាយការយល់ដឹងអំពីសុខភាពសហគមន៍ ដែលធ្វើឡើងដោយបុគ្គលិកកម្មវិធីសុខភាព និងអាហារូបត្ថម្ភ និងក្រុមអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិ។ ខ្ញុំបានសម្រាលបានកូនស្រីដែលមានសុខភាពល្អ និងឆ្លាត។ ខ្ញុំបានបំបៅកូនដោយទឹកដោះម្តាយទាំងស្រុង សម្រាប់រយៈពេលប្រាំមួយខែដំបូង ហើយបន្ទាប់មកឱ្យញ៉ាំបបរខាប់គ្រប់គ្រឿងដែលមានជីវជាតិរួមជាមួយការបំបៅកូនដោយទឹកដោះ។ […]
![]()
[English] ការពង្រឹងអំណាច តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងភាពជាអ្នកដឹកនាំ លោក ទិត្យ ចន មានអាយុ ៤៧ឆ្នាំ ធ្លាប់ជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយសារប្រាក់ចំណូលទាប អសន្តិសុខស្បៀង និងជាប់បំណុល។ ក្តីស្រមៃរបស់គាត់ដែលចង់ឃើញកូនៗរបស់គាត់បញ្ចប់ការសិក្សា និងទទួលបានជោគជ័យ មានអារម្មណ៍ថាមិនអាចទៅរួច រហូតដល់គាត់បានចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា។ ដោយកូនរបស់គាត់បានចុះឈ្មោះក្នុងកម្មវិធីទំនុកបម្រុង ប្រពន្ធរបស់គាត់បានក្លាយជាអ្នកស្ម័គ្រចិត្តក្តីសង្ឃឹមផ្នែកសុខភាព ហើយគាត់ផ្ទាល់បានក្លាយជាអ្នកស្ម័គ្រចិត្តដៃគូសហគមន៍ និងភ្នាក់ងារសុខភាពសត្វភូមិ។ តាមរយៈ អង្គការ អេហ្វ អេក កម្ពុជា គាត់បានទទួលការបណ្តុះបណ្តាលផ្នែកសុខភាពសត្វ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ កសិកម្មឆ្លាតវៃ ការគ្រប់គ្រងទឹក និងជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ។ គ្រួសាររបស់គាត់បានចូលរួមជាមួយក្រុមសន្សំ រៀនគ្រប់គ្រងបំណុល និងចាប់ផ្តើមអនុវត្តកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ។ សព្វថ្ងៃនេះ គាត់រកចំណូលបានពី ៥០,០០០-១០០,០០០រៀលក្នុងមួយថ្ងៃ (~$១២.៥០-២៥$) ពីការលក់បន្លែ ជួយផ្គត់ផ្គង់ដល់ការសិក្សាកូន និងសន្សំប្រាក់បានជាប់លាប់។ ការពង្រឹងអំណាចកើនឡើង “អង្គការ អេហ្វ អេក កម្ពុជា មិនត្រឹមតែបង្រៀនខ្ញុំឱ្យមានជំនាញប៉ុណ្ណោះទេ ពួកគេថែមទាំងជំរុញខ្ញុំឱ្យមានសង្ឃឹមសាជាថ្មី។ ខណៈដែលខ្ញុំអាចរកចំណូលមកចិញ្ចឹមគ្រួសារ និងចែករំលែកចំណេះដឹងរបស់ខ្ញុំ ដើម្បីជួយដល់អ្នកដទៃទៀតឱ្យរីកចម្រើន។ ខ្ញុំមិនត្រឹមតែកសាងអនាគតសម្រាប់តែកូនៗខ្ញុំប៉ុណ្ណោះទេ […]
![]()
[English Below] លោកស្រី ម៉ៅ កៅអឿយ ជាមន្ត្រីឃុំស្វាយលើ កំពុងបម្រើតួនាទីជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ។ គាត់មានអាយុ ២៦ឆ្នាំ រស់នៅភូមិថ្មី ស្រុកស្វាយលើ។ លោកស្រីបានមានប្រសាសន៍ថា “កាលពីមុនក្នុងនាមខ្ញុំជាមន្ត្រីទទួលបន្ទុកកិច្ចការស្ត្រី និងកុមាររបស់ ឃុំ ខ្ញុំមិនមានឱកាសច្រើនក្នុងការចូលរួមក្នុងការលើកកម្ពស់សុវត្ថិភាពកុមារ និងអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាសហការជាមួយអង្គការដៃគូ និងបានចូលរួមក្នុងការដោះស្រាយបញ្ហាគ្រួសារប៉ុន្មានទេ។ មូលហេតុបណ្តាលមកពីខ្ញុំភ័យខ្លាច និងមិនមានជំនាញក្នុង ការជួយសម្របសម្រួល ហើយម្យ៉ាងវិញទៀត ខ្ញុំខ្វះចំណេះដឹងក្នុងការទំនាក់ទំនង។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានទទួលការអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ក៏ដូចជាកិច្ចប្រជុំជាច្រើនទៀត ជាមួយអង្គការ អេហ្វ អេក កម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព មេរៀនសម្របសម្រួលស្តីពីការការពារកុមារ សមភាពយេនឌ័រ ការការពារអំពើហិង្សាក្នុងគ្រួសារ និងការដោះស្រាយជម្លោះក្នុងគ្រួសារ ដោយមានការសហការល្អជាមួយមន្ត្រីនគរបាលនៃរដ្ឋបាលឃុំ និងមេភូមិទាំងអស់ជាច្រើនលើកច្រើនសារ។ ការទាំងនេះហើយជួយឱ្យខ្ញុំបង្កើនភាពក្លាហាន មិនសូវភ័យខ្លាចដូចមុន ហើយធ្វើឱ្យខ្ញុំស្វែងយល់កាន់តែជ្រាបច្បាស់អំពីតួនាទី និងទំនួលខុសត្រូវក្នុ្ងងនាមជាអាជ្ញាធរមានសមត្ថកិច្ច ដោយទទួលខុសត្រូវលើការងារ ហើយអាចសម្របសម្រួល ក៏ដូចជាផ្សព្វផ្សាយ និងសហការល្អជាមួយសហគមន៍មូលដ្ឋាន ក៏ដូចជាការធ្វើការជាមួយគ្រប់ស្ថាប័ន។ អង្គការ អេហ្វ អេក បានផ្តល់មេរៀន និងវគ្គបណ្តុះបណ្តាលច្បាស់លាស់ និងមេរៀនផ្នែកដឹកនាំល្អៗជាច្រើនដល់ខ្ញុំ”។ Mrs. Mao […]
![]()
[English Below] ទ្រង់មានព្រះបន្ទូលតបថា គឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្តីជំនឿតិចពេកប៉ុណ្ណោះ ដ្បិតខ្ញុំប្រាប់ជាប្រាកដថា បើមានសេចក្តីជំនឿ ដូចគ្រាប់ពូជ១យ៉ាងល្អិត នោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ — ម៉ាថាយ ១៧:២០ So Jesus said to them, “Because of your unbelief; for assuredly, I say to you, if you have faith as a mustard seed, you will say to this mountain, ‘Move from here to there,’ and it will move; and nothing will […]
![]()
[English Below] លោក ផន ជឿម មានអាយុ ៤៣ឆ្នាំ មានតួនាទីជាលេខាក្នុងក្រុមសន្សំ រស់នៅភូមិខ្នារក្រៅ ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រុមសន្សំមានឈ្មោះថា៖ ក្តីសង្ឃឹមសហគមន៍ភូមិខ្នារក្រៅ។ លោក ផន ជឿម មានប្រសាសន៍ថា៖ “ កាលពីមុន នៅក្នុងសហគមន៍មិនមានក្រុមសន្សំទេ ប្រជាជនក្នុងភូមិភាគច្រើនខ្ចីលុយពី មីក្រូហិរញ្ញវត្ថុ និងកម្ចីឯកជនដែលមានការប្រាក់ខ្ពស់។ កម្ចីមានការពិបាកជាខ្លាំងដោយត្រូវការទ្រព្យបញ្ចាំ ឯកសារផ្សេងៗច្រើន និងចំណាយពេលយូរក្នុងការទទួលបានប្រាក់។ បន្ទាប់ពីមានការផ្សព្វផ្សាយបង្កើតក្រុមសន្សំពីបុគ្គលិកអង្គការ អេហ្វ អេក ប្រជាជនក្នុងភូមិមានការចាប់អារម្មណ៍ និងបានចូលជាសមាជិកក្រុមសន្សំ។ ក្រុមសន្សំត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយគាំទ្រពីអង្គការ អេហ្វ អេក កម្ពុជា និងទទួលបានវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីពង្រឹងក្រុមសន្សំ និងភាពជាអ្នកដឹកនាំ។ តាមរយៈការគាំទ្ររបស់អង្គការ អេហ្វ អេក បច្ចុប្បន្នក្រុមសន្សំមានសមាជិករហូតដល់ ១០២នាក់ ដែលមានទឹកប្រាក់ក្នុងក្រុមសរុបចំនួន ២៤៨,១១១,៥០០ រៀល។ ក្នុងក្រុមមានសមាជិក និងទុនច្រើន ដែលធ្វើឱ្យសមាជិកក្រុមទាំងអស់ភ័យខ្លាចក្រុមសន្សំប្រឈមមុខនឹងបញ្ហាជាមួយគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ និងស្ថាប័នផ្តល់ប្រាក់កម្ចីឯកជនដោយចំនួនទុនក្នុងក្រុមសន្សំត្រូវការការទទួលស្គាល់ពីមន្ទីអភិវឌ្ឍន៍ជនបទ។ សមាជិកក្រុមទាំងអស់មានអារម្មណ៍មិនល្អ ហើយពួកគេគិតថា ប្រាក់សន្សំមិនមានសុវត្ថិភាព។ […]
![]()
«យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា – នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ — យេរេមា ២៩:១១ #MondayMotivation #KickstartYourWeek #Hope #Future #FHCambodia
![]()
[English Below] “អបអរសាទរ សមិទ្ធផលរបស់សហគមន៍ និងពិធីបិទបញ្ចប់គម្រោងកម្មវិធីតំបន់ស្វាយលើ១” នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុធ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយរដ្ឋបាលស្រុកស្វាយលើ ប្រធានការិយាល័យ និងថ្នាក់ដឹកនាំភូមិ ឃុំ ព្រមទាំងតំណាងសហគមន៍ក្នុងឃុំស្វាយលើ និងកន្ទួត ក្នុងការរៀបចំកម្មវិធីអបអរសាទរ សមិទ្ធផលរបស់សហគមន៍ និងពិធីបិទបញ្ចប់គម្រោងកម្មវិធីតំបន់ស្វាយលើ១ ក្រោមអធិបតីភាព លោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ លោក ហ៊ុន ហួន ប្រធានក្រុមប្រឹក្សាស្រុកស្វាយលើ និងលោកស្រី ពិន ទិត្យវាសនា នាយិកាប្រចាំប្រទេសស្តីទីនៃ អង្គការ អេហ្វ អេក កម្ពុជា។ ក្នុងរយៈពេល ១០ឆ្នាំនៃការអនុវត្តន៍កម្មវិធី (២០១៥-២០២៥) បានបង្កើតផលប៉ះពាល់ជាវិជ្ជមានដល់ប្រជាជនសរុបចំនួន ១៣ ៣៩១នាក់ (ស្រី ៦ ៨១២នាក់) […]
![]()
[English Below] លោកស្រី ភឿន សុខា អាយុ ៤០ឆ្នាំ ជាអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយលើ។ មុនពេលអង្គការ អេហ្វ អេក កម្ពុជា មកអនុវត្តគម្រោង ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយលើ បានគាំទ្រវិធីសាស្រ្តបង្រៀន និងរៀនតាមផែនការជាមួយគ្រូបានមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែនាយកសាលា គណៈកម្មការគ្រប់គ្រងសាលារៀនមិនបានចូលទៅក្នុងការកសាងសមត្ថភាពទេ។ ម៉្យាងវិញទៀត កុមារបានចូលសាលារៀនប្រហែល ៦០% ហើយការរៀនសូត្រក៏សម្រេចបានប្រហែល ៦០% ផងដែរ។ ក្នុងអំឡុងពេល អេហ្វ អេក កម្ពុជា បានមកអនុវត្តគម្រោងរបស់ពួកគេនៅឆ្នាំ ២០១៥ គ្រូមត្តេយ្យសហគមន៍ គ្រូបង្រៀនថ្នាក់ដំបូង នាយកសាលា និងគណៈកម្មការសាលាបានទទួលការបណ្តុះបណ្តាលផ្សេងៗគ្នា។ គ្រូមត្តេយ្យសហគមន៍ និងសាលាបឋមសិក្សាបានទទួលការបណ្តុះបណ្តាលស្តីពីការបង្រៀនអក្ខរកម្ម និងវិធីសាស្រ្តលេខ អក្សរ លើសពីនេះ ការបង្កើតបច្ចេកទេសបង្រៀន និងសម្ភារៈសិក្សា។ នាយកសាលាបានទទួលការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងតាមសាលារៀន និងដំណើរការរៀបចំផែនការអភិវឌ្ឍន៍សាលារៀន។ បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលពីគម្រោងរបស់អង្គការ អេហ្វ អេក ថ្នាក់ដឹកនាំសាលា និងគ្រូបង្រៀនបានអនុវត្តយុទ្ធសាស្ត្រថ្មីៗប្រកបដោយប្រសិទ្ធភាព។ កុមារដែលគ្រប់អាយុចូលសាលា បានចូលរៀនដល់ ៩៧% […]
![]()
[English Below] 🌟 តាមរយៈស្នាដៃផាត់ពណ៌របស់កុមារីតូចមួយរូប ដែលអាចផាត់ពណ៌ចម្រុះ និងប្រកបស្នាមញញឹម បានជួយលើកទឹកចិត្តគាត់ឱ្យក្លាហានក្នុងការបង្ហាញ “ស្នាដៃ” របស់នាងដោយមោទនភាព។ 🎨✨ 🌟 A little girl’s colored pencil strokes, colorful paper, and the BIGGEST, proudest smile as she shows off her latest “Masterpiece.” Her heart is full! 🎨✨ #SmileWithHerArt #MondayInspiration #CreativeKid #FlourishingCommunities #FHCambodia
![]()

Recent Comments