[English Below] ពីពលករចំណាកស្រុក ក្លាយខ្លួនទៅជាកសិករគំរូ នាងខ្ញុំ និងស្វាមីបានចំណាយពេលពីរឆ្នាំធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់ចំណូល។ ផ្ទុយទៅវិញ ពួកយើងត្រូវរស់នៅដោយលំបាក ដោយសារការធ្វើការងារធ្ងន់ៗ និងច្រើនម៉ោង ខណៈដែលទុកកូនឱ្យនៅជាមួយតាយាយរបស់ពួកគេ។ ក្តីសង្ឃឹមថ្មីបានចាប់ផ្តើម បន្ទាប់ពីបានចូលរួមជាមួយកម្មវិធីរបស់អង្គការ អេហ្វ អេក កម្ពុជា តាមរយៈការទទួលបាននូវចំនេះដឹង និងជំនាញបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះ ដូចជាការដាំបន្លែ ចិញ្ចឹមត្រី និងបសុសត្វ។ ពីមួយពេលទៅមួយពេល នាងខ្ញុំបានបង្កើនសកម្មភាពកសិកម្មទាំងនោះ និងអាចផ្គត់ផ្គង់ផលិតផលទាំងនោះទៅទីផ្សារជារៀងរាល់ថ្ងៃ រហូតធ្វើឱ្យប្រាក់ចំណូលក្នុងគ្រួសារមានស្ថេរភាព ។ នាងខ្ញុំស្រមៃថា គ្រួសារដែលមានចំណូលទាបនៅក្នុងសហគមន៍របស់នាងខ្ញុំអាចរកប្រាក់ចំណូលនៅក្នុង សហគមន៍របស់យើង។ នាងខ្ញុំបានចែករំលែកជំនាញទាំងអស់នោះជាមួយសហគមន៍ ដែលចង់រៀន និងផ្លាស់ប្តូរជីវិតរបស់ពួកគេ តាមរយៈការធ្វើកសិកម្ម។ អ្នកស្រី ក្រាន់ យ៉ុង | កសិករគំរូ From A Migrant Worker to be a Model Farmer My husband and I spent two years […]
តើអ្នកដឹងទេថា ការរៀនប្រចាំថ្ងៃជាមួយកូនរបស់អ្នកមានអ្វីខ្លះ? សូមស្វែងយល់ពីសារគន្លឹះ ទី១-៣ នៃមេរៀននេះដូចតទៅ៖ #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
ដើម្បីឆ្លើយតបការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាព ក៏ដូចជាស្តង់ដារនៃការអប់រំនៅប្រទេសកម្ពុជា អង្គការ អេហ្វ អេក ប្រចាំស្រុកពួក បានសហការជាមួយមន្ទីរអប់រំខេត្ត និងការិយាល័យអបរំស្រុក ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីទីប្រឹក្សាគរុកោសល្យ នីតិវិធីតេស្តស្ដង់ដារ ការប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយប្រចាំឆមាសទី១ នៅការិយាល័យអប់រំស្រុក។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងគាំទ្រដល់ថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូសម្រេចបាននូវគោលដៅ ដើម្បីជួយសិស្សានុសិស្សឱ្យចេះអាន និងចេះសរសេរ។ #QualityOfEducation #ModelSchoolStandards #FlourishingCommunities #FHCambodia
តើអ្នកដឹងទេ ការចាប់ផ្ដើមដំបូងនៃសុខភាពល្អសម្រាប់ជីវិតផ្តើមចេញពីពេលណា? តើអ្នកដឹងទេថា អ្នកត្រូវពិនិត្យផ្ទៃពោះប៉ុន្មានដងក្នុងពេលមានផ្ទៃពោះ និងពេលណាខ្លះ? វាមានសារៈសំខាន់អ្វីខ្លះ? ហើយតើឆ្មប ឬគ្រូពេទ្យនឹងធ្វើការពិនិត្យអ្វីខ្លះ? #TheFirst1000DaysOfLife #PrenatalCare #FlourishingCommunities #FHCambodia
អបអរសាទរបុណ្យ«រុក្ខទិវា» ០៩ កក្កដា ២០២៤ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមដាំកូនឈេី ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិក្នុងសង្គម តាមរយៈសកម្មភាពដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋរួមសាមគ្គីគ្នា ដើម្បីថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើដែលជាប្រភពធម្មជាតិដ៏សំខាន់របស់យើង។ #បុណ្យរុក្ខទិវា២០២៤ #FHCambodia
[English Below] សម្រង់សម្តីរបស់ស្រី ធឿម ក្នុងការជំរុញឱ្យមានការផ្លាស់ប្រែ នាងខ្ញុំមានមោទនភាពដែលបានក្លាយជាស្ត្រីម្នាក់ ដែលអាចជួយសហគមន៍របស់នាងខ្ញុំបាន។ នាងខ្ញុំជាគ្រូមត្តេយ្យសហគមន៍ និងជាអ្នកស្ម័គ្រចិត្តសុខភាព។ នាងខ្ញុំស្រលាញ់ការងារសង្គម ការចែករំលែកចំណេះដឹង និងបង្រៀនកុមារតូចៗ។ វាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះនាងខ្ញុំត្រូវប្រឈមនឹងគ្រួសារមួយចំនួន ដែលមិនបានអនុវត្តនូវអ្វីដែលនាងខ្ញុំបានចែករំលែក សូម្បីតែរឿងលាងសម្អាតដៃជាដើម។ ប៉ុន្តែឧបសគ្គទាំងនេះ មិនអាចបញ្ឍប់ការខិតខំរបស់នាងខ្ញុំបានទេ។ នាងខ្ញុំបានជម្នះ ដោយបន្តចុះសួរសុខទុក្ខ និងលើកទឹកចិត្តពួកគេញឹកញាប់ជាងមុន។ វាជាចំណង់ចំណូលចិត្តរបស់នាងខ្ញុំ ហើយនាងខ្ញុំមានមោទនភាពដែលឃើញលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់នាងខ្ញុំចេញជាផ្លែផ្កា នៅពេលដែលប្រជាជនក្នុងសហគមន៍ភាគច្រើនយល់ដឹង និងបានផ្លាស់ប្តូរទម្លាប់ក្នុងការថែទាំកុមារតាំងពីតូច ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តសុខភាព និងអនាម័យ។ អ្នកស្រី សន ធឿម | គ្រូមត្តេយ្យសហគមន៍ Mrs. Thoeum’s Words Inspire Change I am proud to be a woman who helps my community. I am a Community Preschool Teacher and […]
ការផលិតសម្ភារៈ និងការលេង ការអភិវឌ្ឍសមត្ថភាពរបស់កុមារតាមរយៈការលេង និងប្រើប្រាស់សម្ភារៈលេង ដែលជួយឱ្យសមត្ថភាពរបស់កុមារបានល្អប្រសើរ សូមអនុវត្ត ការលេងជាមួយកូនៗរបស់អ្នកយ៉ាងហោចណាស់ ២០-៣០នាទី #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមកិច្ចប្រជុំបណ្ដាញការងារយេនឌ័រថ្នាក់ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តផែនការបន្ទាប់ ក្រោមអធិបតីភាព លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥នាក់ ស្រី ២៩នាក់។ ស្របគ្នាជាមួយនឹងយុទ្ធសាស្ត្ររបស់អង្គការ អេហ្វ អេក កម្ពុជា ក្នុងការធ្វើការជិតស្និតជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ដើម្បីបណ្តុះបណ្តាល និងជំរុញពួកគាត់អោយចែករំលែក និងបញ្ជ្រាបយេនឌ័របន្តដល់សហគមន៍។ ក្នុងការបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនេះដែរ យើងផ្តោតសំខាន់លើគ្រូួសារ និងកុមារដែលនៅក្នុងសហគមន៍ទាំងមូល ក្នុងគោលបំណងរួមចំណែកធ្វើអោយសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសភាពអង់អាចរបស់ស្ត្រី និងក្នុងការកាត់បន្ថយអំពើហិង្សាផ្សេងៗ ដែលកើតមានក្នុងសហគមន៍។ In the first half of 2024, FH Cambodia participated in the inaugural gathering of the […]
[English Below] បន្ទាប់ពីវគ្គពព្រឹងសមត្ថភាពដល់មន្ត្រីនៅមណ្ឌលសុខភាពរួមមក មន្ត្រីជំនាញទាំងនោះបានបណ្តុះបណ្តាលបន្ត ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមទ្រទ្រង់ភូមិលើកញ្ចប់សិក្សាស្តីពីសុខភាពមាតា និងទារកសម្រាប់សហគមន៍។ ក្រុមទ្រទ្រង់ភូមិតាមភូមិគោលដៅនីមួយៗបានចែករំលែកចំណេះដឹងរបស់ខ្លួនលើការធ្វើបបរខាប់គ្រប់គ្រឿងជាមួយសហគមន៍ និងក្រោមការចូលរួមពីសហគមន៍យ៉ាងសកម្ម។ Following the capacity building training for health center staff, they proceeded to cascade Village Health Support Groups (VHSGs) on maternal and child health education packages within the community. The VHSGs provided cooking demonstration in each community on how to make Borbor Khab Kroub Kroeung, actively encouraging community […]
ការជំរុញទឹកចិត្តកុមារ តើអ្នកដឹងទេថាត្រូវធ្វើអ្វីខ្លះដើម្បីជំរុញទឹកចិត្តកុមារ ដើម្បីទទួលបានការអភិវឌ្ឍល្អប្រសើរ? តើអ្នកបានប្រើវិធីសាស្រ្តខាងក្រោមនេះ ដើម្បីជំរុញទឹកចិត្តកុមារដែរឬទេ? #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
Recent Comments