សួនរង្វង់ សួនរង្វង់មានលក្ខណៈសមស្រប ពិសេសសម្រាប់ការដាំបន្លែផ្គត់ផ្គង់លក្ខណគ្រួសារ ជាពិសេសនៅតំបន់ខ្សត់ទឹក ឬក្នុងរដូវប្រាំង។ សួនរង្វង់ធានាបាននូវការប្រើប្រាស់ទឹកតិច ដោយសារទឹកដែលយើងបានស្រោច ត្រូវបានប្រមូលផ្តុំនៅកណ្តាលរង្វង់នៃសួន និងរក្សាសំណើមបានយូរផងដែរ ដោយសារសារធាតុ និងគម្របសរីរាង្គដែលមាននៅក្នុងរណ្តៅដែលកសិករបានអនុវត្ត ។ នៅតំបន់ដីហាប់ ឬឥដ្ឋពេក ការអនុវត្តសួនរង្វង់អាចធ្វើឱ្យដីផុសបានល្អ ហើយដំណាំលូតលាស់បានប្រសើរ។ របៀបធ្វើសួនរង្វង់ – ដំបូងគេជីករណ្ដៅជំរៅពី ២៥ ទៅ ៣០ស.ម. (២តឹកកន្លះទៅ ៣តឹក) ហើយកាយយកដីចេញ ដើម្បីយកមកប្រើធ្វើជារងព័ន្ធជុំវិញរណ្ដៅ។ រណ្តៅត្រូវធ្វើឱ្យមានរាងដូចបាតខ្ទះ ហើយអង្កត់ផ្ចិតរបស់មាត់រណ្តៅត្រូវមានប្រវែង ១ម៉ែត្រ។ – រងដែលមានរាងជារង្វង់ព័ន្ធជុំវិញរណ្ដៅ ត្រូវមានរាងដូចខ្នងអណ្តើក ដោយបាតរងមានទទឹង ៣តឹក កម្ពស់រងមានប្រវែង ២តឹកទៅ ២តឹកកន្លះ និងទទឹងរងផ្នែកខាងលើមានប្រវែង ១តឹកកន្លះ។ – បន្ទាប់ពីធ្វើសួនរួចហើយ គេបំពេញរណ្ដៅ ដោយប្រើសារធាតុសរីរាង្គ មានដូចជាស្លឹកឈើងាប់ ចំបើង លាមកសត្វពុកផុយ ឬ ជីកំប៉ុស្តិ៍។ល។ – នៅពេលស្រោចទឹក គេស្រោចតែលើសារធាតុសរីរាង្គ ដោយមិនស្រោចលើរងដែលនៅជុំវិញរណ្ដៅទេ។ – គេអាចដាំដំណាំច្រើនប្រភេទលើរង ដំណាំទាប ខ្ពស់ ដំណាំគម្របដី ដែលស្រូបសារធាតុផ្សេងៗគ្នា។ #SackGarden […]
![]()









