[English Below] 🌟 សប្តាហ៍ថ្មី គឺការចាប់ផ្តើមថ្មី! ភាពរីករាយតាមរយៈទឹកមុខរបស់សិស្សៗ បញ្ជាក់ថា ការរៀន និងការលេងរួមគ្នា មានន័យសំខាន់ប៉ុណ្ណា! នៅពេលកុមារមកសាលាជាប្រចាំ ពួកគេបង្កើតមិត្តភាពរឹងមាំ ស្វែងរកជំនាញថ្មីៗ និងលូតលាស់ដោយទំនុកចិត្តរៀងរាល់ថ្ងៃ។ ✨ សូមលើកទឹកចិត្តសិស្សគ្រប់រូបឱ្យមកសាលាទៀងទាត់ រៀងរាល់ថ្ងៃ—ពីព្រោះរាល់ពេលវេលានៅក្នុងថ្នាក់ ឬនៅសាលារៀន គឺជាឱកាសដ៏មានតម្លៃសម្រាប់ការរៀនសូត្រ ការភ្ជាប់ទំនាក់ទំនងគ្នា និងបង្កើតការចងចាំល្អៗជាមួយមិត្តរួមថ្នាក់ រួមសាលា និងការផ្ដល់នូវក្ដីស្រលាញរបស់គ្រូបង្រៀនផងដែរ។ 📚💙 សាលាមិនត្រឹមតែជាកន្លែងសម្រាប់ការរៀនសូត្រប៉ុណ្ណោះទេ—ប៉ុន្តែវាជាកន្លែងដែលកុមារទទួលបាននូវការលូតលាស់ បង្កើតក្ដីសុបិន្ដ និងការរីកចម្រើនរួមគ្នា៖ សាលារៀនជួយកុមារកសាងនូវបំណិនជីវិត មានទំនុកចិត្ត ការធ្វើការជាក្រុម ការប្រាស្រ័យទាក់ទងគ្នា និងជំនាញដោះស្រាយបញ្ហា ព្រមទាំងការទទទួលខុសត្រូវផងដែរ។ នៅសាលារៀន កុមារអភិវឌ្ឍផ្លូវចិត្ត សង្គម និងប្រាជ្ញា តាមរយៈអន្តរកម្មជាមួយមិត្តរួមថ្នាក់ និងគ្រូបង្រៀន។ សាលារៀនជំរុញឱ្យកុមារស្វែងរកអនាគតរបស់ខ្លួន រៀនស្គាល់ចំណង់ចំណូលចិត្ត និងស្វែងរកក្តីប្រាថ្នាផ្សេងៗ។ វាជាកន្លែងបង្កើតការច្នៃប្រឌិត ការចង់ដឹង និងជំរុញឱ្យពួកគេជឿជាក់លើសមត្ថភាពខ្លួនឯង។ សាលាក្លាយជាសហគមន៍មួយ ដែលកុមាររៀនសហការគ្នា គាំទ្រគ្នា និងអបអរសាទរជ័យជម្នះរួមគ្នា។ សាលារៀនបង្កើនមិត្តភាព ការលេង និងបទពិសោធន៍ជាក្រុម បង្កើតអារម្មណ៍ថា សាលាគឺជាផ្ទះទីពីររបស់ពួកគេ។ 🌟 […]
![]()










