[English Below] ជួបជាមួយ ចាន់ណា យុវជនស្ម័គ្រចិត្តដែលមានឆន្ទៈក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរ។ តាមរយៈកម្មវិធីកៀរគរសហគមន៍ និងទំនុកបម្រុងរបស់អង្គការ អេហ្វ អេក នាងមានបេសកកម្មដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។ ចូលរួមជាមួយ ចាន់ណា ក្នុងការក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏អស្ចារ្យ! កន្លងមកគ្រួសាររបស់ ចាន់ណា ត្រូវប្រឈមនឹងបញ្ហាជាច្រើន រួមមានបញ្ហាជីវភាពខ្វះមុខខ្វះក្រោយ អំពើហិង្សាក្នុងគ្រួសារកើតមាន បញ្ហាសុខភាព និងអនាម័យ ក៏ដូចជាការចំណាយលើថ្នាំពេទ្យកើនឡើង។ ផ្ទុយមកវិញ បន្ទាប់ជីវភាពរស់នៅរបស់ឪពុកម្តាយនាងមានភាពប្រសើរឡើង ធ្វើឱ្យដំណើរជីវិតរបស់ចាន់ណាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសទាក់ទងនឹងឱកាសសិក្សារបស់នាងមានភាពប្រសើរឡើង។ ម្តាយរបស់ ចាន់ណា បានលើកឡើងពីកត្តាជំរុញដែលធ្វើឱ្យជីវិតគ្រួសាររបស់គាត់មានការកែប្រែ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីរបស់អង្គការ អេហ្វ អេក។ កត្តានេះបានធ្វើឱ្យគ្រួសាររបស់គាត់អាចផ្គត់ផ្គង់អាហារគ្រប់គ្រាន់ ព្រមទាំងការថែទាំសុខភាព និងអនាម័យបានល្អក្នុងគ្រួសារ។ កូនៗរបស់គាត់ចាប់ផ្តើមចូលរៀនជាប្រចាំ និងចូលរួមយ៉ាងសកម្មក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍ ដែលធ្វើឱ្យពួកគេទទួលបានទាំងចំណេះដឹង និងជំនាញថ្មីៗ។ Meet Channa, a passionate youth volunteer with a drive to make a real difference. With FH Community […]