[English Below] 🌍💪 ផ្តល់អំណាចដល់ស្ត្រីដើម្បីដឹកនាំផ្លូវ ក្នុងការកែលម្អការអនុវត្តអនាម័យនៅក្នុងសហគមន៍របស់ពួកគាត់! 🚽💦 ជាមួយនឹងទស្សនវិស័យ និងការប្តេជ្ញាចិត្តរបស់ពួកគាត់ ស្ត្រីអាចបង្កើតផលជះលើការធ្វើឱ្យបរិស្ថានស្អាត និងពេញដោយផាសុកភាពល្អសម្រាប់មនុស្សគ្រប់គ្នា។ ជួបជាមួយអ្នកមីង សោម ថុន ដែលបង្ហាញពីគំរូនៃការប្តេជ្ញាចិត្ត និងស្មារតីចង់ឱ្យសហគមន៍រីកចម្រើន។ ជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេរបស់គាត់ ក្នុងការធ្វើឱ្យការអនុវត្តអនាម័យនៅក្នុងសហគមន៍របស់គាត់ប្រសើរឡើងគាត់បាននឹងកំពុងជំរុញលើកទឹកចិត្តយើងទាំងអស់គ្នា ដើម្បីដើរតាមគន្លងនោះ។ សូមអានបន្ថែមនៅ៖ អ្នកមីង សោម ថុន អាយុ ៥៧ ឆ្នាំ តួនាទី គណៈកម្មាធិការអនាម័យ រស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា៖ មុនពេលដែលត្រូវបានជ្រើសរើសជាគណៈកម្មាធិការអនាម័យ ខ្ញុំមិនសូវមានភាពក្លាហានក្នុងការដែលឡើងចែករំលែក និងផ្សព្វផ្សាយទៅកាន់សហគមន៍របស់ខ្ញុំនោះទេ ពេលដែលឡើងនិយាយម្តងៗ គឺខ្ញុំមានភាពភ័យខ្លាច ហើយនិយាយមិនសូវបានក្បោះក្បាយល្អ។ តែក្រោយពេលដែលខ្ញុំបានចូលរួមជាមួយគម្រោងរបស់អង្គការ អេហ្វ អេក កម្ពុជា មក ខ្ញុំបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីគណៈកម្មាធិការផ្នែកអនាម័យ ការពង្រឹងសមត្ថភាពអ្នកដឹកនាំ មេរៀនពីការរៀបចំអនាម័យក្នុងការរស់នៅ ការធ្វើធុងលាងដៃ របៀបនៃការលាងសម្អាតដៃ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងផ្តោតលើសុវត្ថិភាពទឹក។ ចាប់ពីពេលនោះមកខ្ញុំមានទំនុកចិត្ត មានភាពក្លាហាន ហ៊ានផ្សព្វផ្សាយ នឹងដឹកនាំសហគមន៍ធ្វើអ្វីដែលខ្ញុំបានរៀន ដូចជាការធ្វើទិវាសម្អាតបរិស្ថាន ការធ្វើធុងលាងដៃ […]