[English Below] ការទំនុកបម្រុង! ដំណើរឆ្ពោះទៅរកក្តីសង្ឃឹម និងបង្កើតអនាគតដ៏ភ្លឺស្វាងដល់កុមារ និងសហគមន៍! ការបំផ្លាស់បំប្រែរបស់កុមារ ទាំងលើឥរិយាបថ និងសមត្ថភាព គ្រួសាររបស់ គឹមស្រូយ ធ្លាប់ជួបការលំបាកក្នុងការទទួលបានការអប់រំ ដោយសារបញ្ហាចម្ងាយផ្លូវ និងខ្វះខាតលុយកាក់ តែក្រោយពីបានចូលរួមក្នុងកម្មវិធីរបស់អង្គការ អេហ្វ អេក សហគមន៍របស់នាងអាចបង្កើតបានជាមត្តេយ្យសហគមន៍ និងក្លឹបកុមារ។ ពីមុនគ្រួសាររបស់ គឹមស្រូយ ប្រឈមនឹងបញ្ហាជីវភាពរកបានតិចតួច ជាហេតុនាំឱ្យម្តាយរបស់នាងតែងតែពឹងអ្នកជិតខាងសម្រាប់អាហារហូបចុក ឬប្តីគាត់ត្រូវទៅកាប់ឈើក្នុងទឹកដីប្រទេសថៃ។ ដោយសារតែកត្តាជីវភាព គ្រួសាររបស់នាងត្រូវឱ្យកូនស្រីទាំងពីរឈប់រៀន ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ទោះជាយ៉ាងនេះក្តី នាងនៅតែចង់បញ្ចប់ថ្នាក់បរិញ្ញាបត្រ ខណៈដែលបន្តជួយការងារផ្ទះ និងលើកទឹកចិត្តមិត្តភ័ក្តិឱ្យត្រឡប់ចូលរៀនវិញ។ ទោះបីជាសហគមន៍ខ្វះសាលាមត្តេយ្យសិក្សា និងក្លឹបកុមារយ៉ាងណាក្តី វត្តមាននៃគម្រោងអប់រំត្រូវបានដាក់ឱ្យដំណើរការ ស្របពេលដែលសាលាមត្តេយ្យ និងក្លឹបកុមារត្រូវបានបង្កើតឡើង។ តាមរយៈការប្រជុំផ្សព្វផ្សាយ មាតាបិតាទទួលបានការយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃការអប់រំ។ ចំពោះបញ្ហាអនាម័យ នៅក្នុងភូមិប្រឈមនឹងបញ្ហានានា ដូចជាកង្វះទឹកស្អាត និងទឹកស្អាតប្រើប្រាស់ ប៉ុន្តែតាមរយៈគម្រោងសុខភាព/អាហារូបត្ថម្ភ ពេលនេះគ្រួសារទាំងអស់មានបង្គន់អនាម័យប្រើផ្ទាល់ខ្លួន និងទទួលបានទឹកស្អាត។ ភូមិរបស់នាងត្រូវបានទទួលស្គាល់ថា ជាភូមិបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) និងជាភូមិដ្ឋានដែលមានអនាម័យបរិស្ថានស្អាតពីមន្ទីរជនបទខេត្ត។ ឥឡូវនេះនាងមានទំនុកចិត្ត និងទទួលបានចំណេះដឹងផ្សេងៗ បន្ទាប់ពីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ តាមរយៈកម្មវិធីទំនុកបម្រុង និងបានជំរុញលើកទឹកចិត្តមិត្តភក្តិរបស់នាងឱ្យត្រឡប់ចូលរៀនវិញ។ […]
![]()









