[English Below] អង្គការ អេហ្វ អេក កម្ពុជា ផ្តល់អាទិភាពខ្ពស់លើការបង្កើតភាពជាដៃគូរឹងមាំជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីដោះស្រាយបញ្ហាក្នុងស្រុកប្រកបដោយប្រសិទ្ធភាព។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ យើងអាចបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលជួយសម្រួលដល់ជីវិតរស់នៅរបស់សហគមន៍ដែលយើងបម្រើ។ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិនាពេលថ្មីៗនេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ស្របតាមការដាក់ចេញផែនការអនុវត្តក្នុងកម្មវិធីកៀរគរសហគមន៍ និងទំនុកបម្រុងរបស់យើង។ បុគ្គលិករបស់យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងបានសហការជាមួយមន្ត្រីនគរបាល ដើម្បីផ្សព្វផ្សាយគោលនយោបាយនេះដល់សហគមន៍នៅតំបន់ស្វាយលើ។ ការប្តេជ្ញាចិត្តរបស់អង្គការ អេហ្វ អេក កម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឱ្យស្របតាមគោលដៅនៃគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព”។ ការផ្តោតសំខាន់របស់យើង គឺផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងបង្កើនភាពធន់របស់ពួកគេដើម្បីជម្នះបញ្ហាប្រឈមនានាដែលកើតមាន។ FH Cambodia places a high priority on establishing strong partnerships with local authorities and communities in order to effectively address […]