[English Below] ដើម្បីលើកស្ទួយផ្នែកសុខភាពអនាម័យរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់កម្មវិធីត្រពាំងប្រាសាទ២ បានពង្រឹង និងផ្តល់ចំណេះដឹងវិធីសាស្រ្តជាច្រើនដល់សហគមន៍ ជាពិសេស អ្នកស្រី ឡេង សុភ័ណ្ឌ អាយុ៣៩ឆ្នាំ មានតួនាទីជាសមាជិកភូមិ នៅក្នុងសហគមន៍ស្រែល្អ។ ទោះបីគាត់មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យគ្រួសារ និងសហគមន៍របស់គាត់ផ្លាស់ប្រែ រស់នៅកាត់បន្ថយមានជម្ងឺផ្សេងៗ និងដើម្បីឱ្យភូមិគាត់ប្រែក្លាយភូមិបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (Open Defecation Free (ODF) គាត់ត្រូវជួបការលំបាកជាច្រើនយ៉ាង ដោយសារការដឹកនាំសហគមន៍ឱ្យមានការផ្លាស់ប្ដូរ គឺមិនងាយនោះទេ។ គាត់បានបញ្ជាក់ថា “មុនពេលអង្គការ អេហ្វ អេក កម្ពុជា ចូលមកគាត់បានមករស់នៅក្នុងភូមិនេះតាំងពីឆ្នាំ២០០៨ រហូតដល់សព្វថ្ងៃ។ ពេលនោះនៅតាមភូមិនីមួយៗក្នុងស្រុកត្រពាំងប្រាសាទ យើងនេះនៅសុទ្ធតែព្រៃ ពេលនោះអ្នកដែលមករស់នៅក្នុងតំបន់នេះសុទ្ធតែមានបញ្ហាខាងផ្នែកសុខភាពអ្នកខ្លះបានស្លាប់ដោយសារតែជម្ងឺគ្រុនចាញ់ពីព្រោះការយល់ដឹងរបស់អ្នកជិតខាងរបស់គាត់នៅមានកម្រិត។ ចំណែកឯការប្រើប្រាស់ទឹកក៏ដូចគ្នាផងដែរគ្រួសាររបស់គាត់ និងសហគមន៍ខ្លះបានដាំទឹកឆ្អឹនហូបដែរ ប៉ុន្តែការដាំទឹកឆ្អិនសម្រាប់ហូបនៅតាមគ្រួសារនីមួយៗមានចំនួនតិចតួចណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ គ្រួសារខ្ញុំផ្ទាល និងសហគមន៍ខ្លះ គ្មានបង្គន់ប្រើប្រាស់គឺបន្ទោបង់ពាសវាលពាសកាល។ ចំពោះការហូបទឹកវិញគ្រួសារខ្លះបានដាំទឹកពេលខ្លះក៏មិនបានដាំទឹកពីព្រោះគ្រួសារនីមួយៗរវល់ជាមួយការងាររៀងខ្លួនពុំបានគិតដល់រឿងអនាម័យនោះទេពេលខ្លះកូនៗ និងប្រជាជនឈឺពោះក្អួតនិងមានជម្ងឺរាគរុសហើយធ្វើអោយយើងខាតបង់ថវិការ និងពេលវេលា។ អ្នកស្រីក៏បានបន្ថែមទៀតថា រីឯកូនៗរបស់ខ្ញុំមានភាពអៀនខ្មាសខ្លាំងណាស់ពេលឃើញចាស់ៗមិនដែលបានជម្រាបសួរ ហើយក៏មិនមានភាពក្លាហានដែរ ពេលទៅសាលារៀនពេលធ្វើដំណើរតាមដងផ្លូវអ្នកស្រុកហៅស្ទើរតែមិនឆ្លើយផង។ខ្ញុំចង់បង្រៀនកូនៗរបស់ខ្ញុំដែរ តែគ្មានពេល រួមផ្សំនឹងរូបនាងខ្ញុំមិនសូវជាមានចំណេះដឹងក្នុងការបង្រៀនទៀតនោះ ទើបពួកគាត់មិនមានភាពក្លាហាន និងមិនសូវចេះគោរពចាស់ទុំដូច្នេះ។” គាត់បាននិយាយថា “ក្នុងអំឡុងពេលអន្តរាគមន៍របស់អង្គការ អេហ្វ […]