[English Below] គ្រួសាររបស់អ្នកស្រី សិទ្ធ ធ្លាប់រស់នៅក្នុងវដ្តនៃភាពក្រីក្រ។ ស្របនឹងឱកាសការងារមានកម្រិត ហើយលទ្ធភាពទទួលបានការអប់រំតិចតួច ជាហេតុធ្វើឱ្យពួកគាត់ជាប់គាំងនឹងបញ្ហានោះ។ ដោយអស់សង្ឃឹមក្នុងការស្ដារស្ថានភាពរស់នៅឱ្យប្រសើរឡើង អ្នកស្រី សិទ្ធ និងស្វាមីបានបង្ខំចិត្តបញ្ជូនកូនប្រុសច្បងទៅធ្វើចំណាកស្រុកនៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ ខណៈបញ្ជូនកូនប្រុសបន្ទាប់ទៅបួសជាព្រះសង្ឃ។ វាជាជម្រើសដ៏ពិបាកមួយ ប៉ុន្តែពួកគាត់ជឿថា វាជាឱកាសតែមួយគត់ ក្នុងការគេចចេញពីភាពក្រីក្ររបស់ពួកគាត់។ តាមរយៈវិធីសាស្រ្តរបស់អង្គការអេហ្វ អេក ក្នុងការបំផ្លាស់បំប្រែសហគមន៍ទាំងមូល ឥឡូវនេះលោកស្រី សិទ្ធ មានឱកាសដោះស្រាយឫសគល់នៃបញ្ហាភាពក្រីក្ររបស់គាត់។ តាមរយៈការចូលរួមជាអ្នកស្ម័គ្រចិត្អអប់រំនៅក្នុងក្រុមក្តីសង្ឃឹម និងចូលរួមយ៉ាងសកម្មក្នុងគំនិតអភិវឌ្ឍន៍ផ្តួចផ្តើមសហគមន៍ គាត់មិនត្រឹមតែអាចទទួលបានជំនាញថ្មីៗក្នុងវិស័យអប់រំពីអ្នកជិតខាងជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបានចូលរួមក្នុងកម្មវិធីសន្តិសុខស្បៀង និងការបណ្តុះបណ្តាលទាក់ទងនឹងការប្រកបរបរចិញ្ចឹមជីវិតរបស់អង្គការ អេហ្វ អេក ព្រមទាំងបានរៀនពីបច្ចេកទេសកសិកម្មថ្មីៗក្នុងការចិញ្ចឹមសត្វ និងការធ្វើសួនដំណាំតាមផ្ទះផងដែរ។ ការនេះមិនត្រឹមតែជំរុញឱ្យគាត់ទទួលបានចំណេះដឹង និងកែលម្អដល់ការប្រកបរបរចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងផ្តល់អំណាចដល់គ្រួសាររបស់គាត់ ក្នុងការកំណត់ឬសគល់នៃបញ្ហា និងដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់ទាំងនោះជាមួយគ្នាដែរ។ Mrs. Sith’s family was trapped in a cycle of poverty. With limited job opportunities and little […]