អង្គការ អេហ្វ អេក កម្ពុជា មានមោទនភាពចូលរួមអបអរ “ទិវាជាតិលើកកម្ពស់អនាម័យជនបទ” ឆ្នាំ២០២៥ តាមរយៈធ្វើការក្នុងភាពជាដៃគូរ និងផ្តល់សិទ្ធិអំណាចដល់សហគមន៍ លើកកម្ពស់ការអប់រំអនាម័យ និងការពង្រឹងភាពជាអ្នកដឹកនាំក្នុងមូលដ្ឋាន ដើម្បីសម្រេចបាននូវអនាម័យជនបទប្រកបដោយនិរន្តរភាព និងបរិយាបន្ន និងបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅទូទាំងប្រទេស។ យើងរួមគ្នា! លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខភាព និងនិរន្តរភាព។ ចូលរួមប្តេជ្ញាទាំងអស់គ្នា ដើម្បីផ្តល់សេវាទឹកស្អាត និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០! FH Cambodia is proud to join in celebrating the “National Rural Sanitation Day” 2025 through partnerships and community empowerment, promoting hygiene education, and strengthening local leadership to achieve sustainable and inclusive rural […]
![]()
អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ គឺជាបានផ្សារភ្ជាប់សុវត្ថិភាពអាហារ អាហារូបត្ថម្ភ និងសន្តិសុខស្បៀង ជាមួយនឹងភាពធន់នឹងអាកាសធាតុ និងបរិយាបន្ន។ សម្រាប់អង្គការ អេហ្វ អេក កម្ពុជា គឺមានន័យថា យើងលើកកម្ពស់សុខភាពអាហារូបត្ថម្ភ អភិវឌ្ឍសមត្ថភាព និងលទ្ធភាពដល់សហគមន៍ដែលយើងបម្រើ ។ យើងជឿជាក់ថានៅពេលដែលសហគមន៍មានសុខភាពពេញបរិបូរណ៍ជាពិសេសកុមារ សហគមន៍រីកចម្រើន នោះសន្តិភាពនឹងកើតមាន។ រួមគ្នា ដើម្បីសហគមន៍ដែលមានភាពធន់ និងរីកចម្រើន តាមរយៈអាហារូបត្ថម្ភល្អ និងសន្តិភាព! Nutrition for Peace, Peace for Nutrition Nutrition for Peace, Peace for Nutrition is a bold movement linking food security, safety, and quality with climate resilience and inclusive growth. For […]
![]()
🌟 ស្នាមញញឹមរបស់កុមារ គឺជាប្រភពនៃសេចក្តីអំណរ 🌈 នៅអង្គការ អេហ្វ អេក កម្ពុជា យើងជឿថា កុមារគ្រប់រូបគួរតែទទួលបាន៖ បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់បានល្អ ឱកាសសិក្សា និងមានការអភិវឌ្ឍ ជីវិតដែលពោរពេញដោយសេចក្ដីស្រឡាញ់ សំណើច និងក្តីសង្ឃឹមទៅមុខ 🤝 ដោយការសហការគ្នា! យើងអាចកសាងសហគមន៍ឱ្យរីកចម្រើន ដើម្បីកុមារគ្រប់រូបមានការអភិវឌ្ឍពេញលេញ។ 🌟 A Child’s Smile, A World of Joy 🌈 At FH Cambodia, we believe that every child deserves: A safe and nurturing environment Opportunities to learn and grow A life filled with love, laughter, […]
![]()
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ អង្គការ អេហ្វ អេក កម្ពុជា សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ រីករាយក្នុងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។ Happy Water Festival! From November 4–6, 2025, Cambodia celebrates one of its most cherished traditions — the Water Festival. FH Cambodia extends our warm wishes to all Cambodian citizens for a joyful celebration and safe travels with your families! #WaterFestival2025 […]
![]()
បច្ចុប្បន្នភាពការឆ្លើយតបជំនួយមនុស្សធម៌ អង្គការ អេហ្វ អេក អង្គការ អេហ្វ អេក កម្ពុជា បានឆ្លើយតបជំនួយមនស្សធម៌ភ្លាមៗតាមពហុវិស័យតម្រូវការជាក់ស្តែង ដល់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងបរិច្ចាគសាច់ប្រាក់ដល់ការងាររៀបចំទីតាំងជម្លៀសនៅខេត្តសៀមរាប។ ការឆ្លើយតបនេះបានជួយដល់ ៨ ៦៥៦ គ្រួសារ ដែលមានជនភៀសខ្លួនចំនួន ២៩ ៨០៩ នាក់ រួមមានកុមារចំនួន ៤ ៣៩៩ នាក់ មនុស្សចាស់ចំនួន ៧២៤ នាក់ ជនពិការចំនួន ១២៣ នាក់ និងស្ត្រីមានផ្ទៃពោះចំនួន ៦៤ នាក់ ។ ១. ជំនួយទឹកស្អាត និងអនាម័យ សម្ភារៈបង្គន់អនាម័យចំនួន ៧០ ឈុត ១ ៣១០ សាប៊ូកក់សក់ ១ ៤០០ សាប៊ូបោកគក់ ២ ២៤៧ សាប៊ូដុំ ១ ៨១០ សំឡីអនាម័យ ២៥០ ធុងចម្រោះ ៤២ ស៊ីទែនស្តុកទឹកធំ […]
![]()
“អាហារូបត្ថម្ភសម្រាប់ការអភិវឌ្ឍ” អាហារូបត្ថម្ភមិនមែនគ្រាន់តែជាអាហារបរិភោគប៉ុណ្ណោះទេ។ វាគឺជាអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជួយជម្រុញដល់ការលូតលាស់រាងកាយ អភិវឌ្ឍបញ្ញាស្មារតី និងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន។ When communities are nourished, they thrive, flourish, innovate, and become resilient. It is a cornerstone of human development, especially in the earliest years of life. ពិសេសនៅក្នុងវ័យក្រោម ៥ឆ្នាំ។ អង្គការ អេហ្វ អេក កម្ពុជា តាមរយៈកម្មវិធីអាហារូបត្ថម្ភនៅសហគមន៍ បាននាំអោយមានការភ្លាស់ប្រែជាវិជ្ជមានទៅដល់គ្រួសារ និងបុគ្គល ជាពិសេសកុមារនិងស្ត្រី។ “Nutrition for Development” Nutrition is more than just food. Nutritious food […]
![]()
តើសួនរង្វង់ជាអ្វី? តើវាមានអត្ថប្រយោជន៍អ្វីខ្លះ? សួនរង្វង់មានលក្ខណៈសមស្រប ពិសេសសម្រាប់ការដាំបន្លែផ្គត់ផ្គង់លក្ខណៈគ្រួសារ ជាពិសេសនៅតំបន់ខ្សត់ទឹក ឬក្នុងរដូវប្រាំង។ សួនរង្វង់ធានាបាននូវការប្រើប្រាស់ទឹកតិច ដោយសារទឹកដែលយើងបានស្រោច ត្រូវបានប្រមូលផ្តុំនៅកណ្តាលរង្វង់នៃសួន និងរក្សាសំណើមបានយូរផងដែរ ដោយសារសារធាតុ និងគម្របសរីរាង្គដែលមាននៅក្នុងរណ្តៅដែលកសិករបានអនុវត្ត ។ នៅតំបន់ដីហាប់ ឬឥដ្ឋពេក ការអនុវត្តសួនរង្វង់អាចធ្វើឱ្យដីធូរបានល្អ ហើយដំណាំលូតលាស់បានប្រសើរ។ របៀបធ្វើសួនរង្វង់ – ដំបូងគេជីករណ្ដៅជំរៅពី ២៥ ទៅ ៣០ស.ម. (២តឹកកន្លះទៅ ៣តឹក) ហើយកាយយកដីចេញ ដើម្បីយកដីមកប្រើធ្វើជារងព័ន្ធជុំវិញរណ្ដៅ។ រណ្តៅត្រូវធ្វើឱ្យមានរាងដូចបាតខ្ទះ ហើយអង្កត់ផ្ចិតរបស់មាត់រណ្តៅត្រូវមានប្រវែង ១ម៉ែត្រ។ – រងដែលមានរាងជារង្វង់ព័ន្ធជុំវិញរណ្ដៅ ត្រូវមានរាងដូចខ្នងអណ្តើក ដោយបាតរងមានទទឹង ៣តឹក កំពស់រងមានប្រវែង ២តឹកទៅ ២តឹកកន្លះ និងទទឹងរងផ្នែកខាងលើមានប្រវែង ១តឹកកន្លះ។ – បន្ទាប់ពីធ្វើសួនរួចហើយ គេបំពេញរណ្ដៅដោយប្រើសារធាតុសរីរាង្គ មានដូចជាស្លឹកឈើងាប់ ចំបើង លាមកសត្វពុកផុយ ឬ ជីកំប៉ុស្តិ៍។ល។ #ClimateSmartAgriculture #FoodSecurity #HomeGarden #KeyHoleGarden #SackGarden #FoodDietary #FHCambodia
![]()
[English Below] យុវជនដែលធ្វើការចេញពីបេះដូង 🌈 ថ្ងៃនេះនៅក្លឹបកុមារ យុវជនស្ម័គ្រចិត្តរបស់យើងបានដឹកនាំបង្រៀនដោយចេញពីចិត្ត និងប្រកបដោយភាពច្នៃប្រឌិត។ កុមារទាំងអស់សើចសប្បាយពេញបន្ទប់ ខណៈដែលយុវជនបានជម្រុញការសិក្សាដល់កុមារតូចៗ តាមរយៈការលេង និងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ យើងមានមោទនភាពដែលមើលឃើញពីវឌ្ឍនភាពនៃគម្រោង ដែលដឹកនាំដោយយុវជនមានការរីកចម្រើន។ អរុណសួស្ដីព្រឹកថ្ងៃសុក្រដល់បងប្អូនទាំងអស់គ្នា! 🌟 Youth Leading with Heart 🌈 Today at the Children’s Club, our passionate Youth Volunteer led with heart and creativity. Smiles lit up the room as young leaders inspired younger children through playful learning and meaningful engagement. We’re proud to see […]
![]()
ក្នុងយុទ្ធនាការប្រមូលកុមារចូលរៀន សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ អង្គការ អេហ្វ កម្ពុជា សហការជាមួយសាលារៀនដៃគូ សូមបន្តអំពាវនាវដល់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ នាំកូនៗ និងកុមារមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់គ្នា។ 👉 ការចុះឈ្មោះចាប់ផ្តើមពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ។ សូមកុំភ្លេច! ចុះឈ្មោះឥឡូវនេះ ដើម្បីជួយលើកកម្ពស់គុណភាពការអប់រំ និងជម្រុញឱ្យប្អូនៗ សិស្សានុសិស្សបានចូលរៀន ដើម្បីពួកគេអាចក្លាយជាអ្នកដើរតួដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃអនាគត! #SchoolEnrollment #EnrollNow #BackToSchool #CambodiaEducation #MoEYS #FHCambodia
![]()
សួនរង្វង់ សួនរង្វង់មានលក្ខណៈសមស្រប ពិសេសសម្រាប់ការដាំបន្លែផ្គត់ផ្គង់លក្ខណគ្រួសារ ជាពិសេសនៅតំបន់ខ្សត់ទឹក ឬក្នុងរដូវប្រាំង។ សួនរង្វង់ធានាបាននូវការប្រើប្រាស់ទឹកតិច ដោយសារទឹកដែលយើងបានស្រោច ត្រូវបានប្រមូលផ្តុំនៅកណ្តាលរង្វង់នៃសួន និងរក្សាសំណើមបានយូរផងដែរ ដោយសារសារធាតុ និងគម្របសរីរាង្គដែលមាននៅក្នុងរណ្តៅដែលកសិករបានអនុវត្ត ។ នៅតំបន់ដីហាប់ ឬឥដ្ឋពេក ការអនុវត្តសួនរង្វង់អាចធ្វើឱ្យដីផុសបានល្អ ហើយដំណាំលូតលាស់បានប្រសើរ។ របៀបធ្វើសួនរង្វង់ – ដំបូងគេជីករណ្ដៅជំរៅពី ២៥ ទៅ ៣០ស.ម. (២តឹកកន្លះទៅ ៣តឹក) ហើយកាយយកដីចេញ ដើម្បីយកមកប្រើធ្វើជារងព័ន្ធជុំវិញរណ្ដៅ។ រណ្តៅត្រូវធ្វើឱ្យមានរាងដូចបាតខ្ទះ ហើយអង្កត់ផ្ចិតរបស់មាត់រណ្តៅត្រូវមានប្រវែង ១ម៉ែត្រ។ – រងដែលមានរាងជារង្វង់ព័ន្ធជុំវិញរណ្ដៅ ត្រូវមានរាងដូចខ្នងអណ្តើក ដោយបាតរងមានទទឹង ៣តឹក កម្ពស់រងមានប្រវែង ២តឹកទៅ ២តឹកកន្លះ និងទទឹងរងផ្នែកខាងលើមានប្រវែង ១តឹកកន្លះ។ – បន្ទាប់ពីធ្វើសួនរួចហើយ គេបំពេញរណ្ដៅ ដោយប្រើសារធាតុសរីរាង្គ មានដូចជាស្លឹកឈើងាប់ ចំបើង លាមកសត្វពុកផុយ ឬ ជីកំប៉ុស្តិ៍។ល។ – នៅពេលស្រោចទឹក គេស្រោចតែលើសារធាតុសរីរាង្គ ដោយមិនស្រោចលើរងដែលនៅជុំវិញរណ្ដៅទេ។ – គេអាចដាំដំណាំច្រើនប្រភេទលើរង ដំណាំទាប ខ្ពស់ ដំណាំគម្របដី ដែលស្រូបសារធាតុផ្សេងៗគ្នា។ #SackGarden […]
![]()

Recent Comments