សូមផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយរបស់យើងជាមួយ អេហ្វ អេក កម្ពុជា! ការទទួលបានការអប់រំតាមរយៈបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរជីវិតរបស់កុមារនៅថ្នាក់ដំបូង។ អង្គការ អេហ្វ អេក កម្ពុជា ក៏ស្ថិតនៅជួរមុខនៃដំណើរការនេះ ដោយលើកកម្ពស់ការអាន និងការគិតលេខ (គណិតវិទ្យា) នៅថ្នាក់ដំបូង តាមរយៈថ្នាលសិក្សាតាមឌីជីថលប្រកបដោយភាពច្នៃប្រឌិត។ តាមរយៈនៃការចូលរួមគាំទ្រធនធាន និងឧបករណ៍បច្ចេកវិទ្យា នោះគឺមានន័យថា យើងកំពុងចូលរួមផ្ដល់នូវឱកាសគ្មានដែនកំណត់សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍដល់កុមារ។ យើងរួមគ្នា ធានាថាកុមារគ្រប់រូបមានឱកាសរីកចម្រើន ក្នុងពិភពលោកដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ! Empowering Future Generations with FH Cambodia! The integration of technology in education is significantly enhancing the lives of young children in early grades. FH Cambodia is leading this initiative by advocating for […]
អបអរសាទរទិវាអន្តរជាតិនៃការអប់រំ! កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំប្រកបដោយបរិយាបន្ន និងសមធម៌ Happy International Day of Education! Every child has a right to inclusive and equitable education #IDE2025 #FHCambodia
[English Below] លាងដៃជាមួយសាប៊ូគឺជាវិធីដ៏សាមញ្ញមួយដែលធ្វើអោយអ្នកមានសុខភាពល្អ។ ការលាងដៃជាមួយសាប៊ូអាចកាត់បន្ថយការកើតជំងឺរាកបាន២៨% ទៅ ៤៧% និងជំងឺរលាកផ្លូវដង្ហើមបាន ២០% ទៅ ២០%។ Handwashing with soap is one of the best ways to stay healthy. Handwashing with soap can reduce diarrheal episodes by 28–47% and can reduce acute respiratory infections, such as pneumonia, by 20 to 50%. Source: Ejemot-Nwadirao et al., 2015; Curtis & Cairncross, 2003; Rabie & […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសដែលបានចូលរួមក្នុងកិច្ចពិភាក្សាលើកំណែទម្រង់សាលារៀន ក្រោមប្រធានបទ៖ ការបំប៉នសមត្ថភាពគ្រូបង្រៀន និងថ្នាក់ដឹកនាំតាមសាលារៀន ស្តីពីការអប់រំកុមារតូច កញ្ចប់សិក្សាថ្នាក់ដំបូង និងបណ្ណាល័យឌីជីថល នៅក្នុងសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំប្រចាំឆ្នាំ ដែលរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ។ ភាពជាដៃគូពិតជាមានសារៈសំខាន់ និងបានរួមចំណែកដល់ការសម្រេចបាននូវគោលដៅរួមនៃការលើកកម្ពស់លទ្ធផលសិក្សារបស់កុមារផ្នែកអំណាន និងគណិតវិទ្យា។ អង្គការ អេហ្វ អេក កម្ពុជា បានវិនិយោគធនធានរបស់ខ្លួន ដើម្បីផ្លាស់ប្រែលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង តាមរយៈភាពជាដៃគូដ៏រឹងមាំជាមួយក្រសួងអប់រំ យុវជន និងកីឡា។ FH Cambodia has been honored to be part of the panel discussion on School Reform under the topic: Capacity Building for Teachers and School Leaders on […]
[English Below] បញ្ហាអាហារូបត្ថម្ភ ជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយសម្រាប់កុមារអាយុក្រោម២ឆ្នាំ ដែលប៉ះពាល់ដល់ការលូតលាស់រាងកាយ បញ្ញា និងស្មារតីរបស់កុមារ។ បញ្ហាអាហារូបត្ថម្ភគឺពិបាកក្នុងការកំណត់ដោយភ្នែកទទេ ថាកុមារណាម្នាក់កំពុងស្ថិតនៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភ ឬលើសអាហារូបត្ថម្ភ ដូចនេះហើយអង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយមន្ត្រីជំនាញនៅមណ្ឌលសុខភាពធ្វើការវាស់ និងថ្លឹងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីសែ្វងរកកុមារដែលកំពុងប្រឈម និងមានបញ្ហាអាហារូបត្ថម្ភនៅក្នុងសហគមន៍ ដើម្បទទួលការប្រឹក្សាស្តីពីអាហារូបត្ថម្ភ និងព្យាបាលបញ្ហាអាហារូមត្ថម្ភអោយបានទាន់ពេលវេលា។ A major problem that impacts a child’s physical, mental, and emotional development before the age of two is malnutrition. Whether a child is malnourished, or overweight is difficult to tell with the naked eye. […]
Recent Comments