💬 កុមារគ្រប់រូបមានសិទ្ធិក្នុងការត្រូវបានស្តាប់ ហើយសំឡេងនីមួយៗមានតម្លៃក្នុងការចូលរួមអភិវឌ្ឍសង្គម។ តាមរយៈវេទិកាកុមារ កុមារត្រូវបានបង្កើតឱកាសឱ្យចូលរួមយ៉ាងសកម្ម ក្នុងបរិយាកាសសុវត្ថិភាព និងគាំទ្រ ដើម្បីចែករំលែកគំនិត បង្ហាញអារម្មណ៍ និងលើកឡើងបញ្ហាដែលប៉ះពាល់ដល់ជីវិត និងសហគមន៍របស់ពួកគេ។ ដំណើរការនេះជួយបង្កើនសមត្ថភាពស្នូល ដូចជាភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង ការងារជាក្រុម និងការដោះស្រាយបញ្ហា ដែលសំខាន់សម្រាប់ការរស់នៅ និងការអភិវឌ្ឍប្រកបដោយចីរភាព។ 📍 កម្មវិធីតំបន់សំរោង បានអនុវត្តវេទិកាកុមារនៅសាលាបឋមសិក្សា សំរោង និងក្រសាំង ដោយឈានដល់កុមារសរុប ១,៤៦០ នាក់។ តាមរយៈសកម្មភាពនេះ កុមារបានចូលរួមក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈរបស់ពួកគេ ដោយបង្ហាញពីអំណាច និងតម្លៃនៃសំឡេងរបស់ខ្លួន។ 👏 គ្រូបង្រៀន និងអ្នកអាណាព្យាបាល បានទទួលស្គាល់សារៈសំខាន់នៃការចូលរួមរបស់កុមារ និងលើកទឹកចិត្តឱ្យមានការបន្ត និងពង្រីកវិសាលភាពសកម្មភាពនេះទៅកាន់សាលារៀនផ្សេងៗ។ កុមារបានសហការគ្នាក្នុងការវិភាគបញ្ហា ផ្លាស់ប្តូរយោបល់ និងកំណត់ដំណោះស្រាយ ដើម្បីកែលម្អបរិស្ថានសាលារៀន និងសហគមន៍របស់ពួកគេ។ ការចូលរួមរបស់ពួកគេមានតួនាទីសំខាន់ក្នុងការកសាងសហគមន៍ដែលរឹងមាំ មានភាពរួមបញ្ចូល និងមានភាពធន់នឹងការប្រែប្រួល។ 💚 នៅពេលកុមារត្រូវបានស្តាប់ និងផ្តល់អំណាចក្នុងការចូលរួម សមត្ថភាព និងទំនុកចិត្តរបស់ពួកគេកើនឡើង ជួយឱ្យពួកគេក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍របស់ខ្លួន។ 💬 Every child deserves […]
![]()
[English Below] កុមារភាពដែលពោរពេញដោយការលំបាក ➝ អនាគតដែលពោរពេញដោយសេចក្ដីសង្ឃឹម 🌱 ពីការលំបាក ទៅរកពន្លឺនៃជីវិត៖ រឿងរ៉ាវបំផ្លាស់បំប្រែចិត្តរបស់កុមារទំនុកបម្រុងម្នាក់ទៀត ក្នុងវ័យកុមារភាព ដែលត្រូវរស់នៅឆ្ងាយពីឪពុកម្តាយ ចន្ធីបានឆ្លងកាត់ពេលវេលាដ៏លំបាក ទាំងបញ្ហាផ្លូវចិត្ត ការខ្វះខាតធនធាន ហើយស្ទើរតែបាត់បង់ក្តីសុបិនក្នុងការសិក្សា។ ប៉ុន្តែតាមរយៈការគាំទ្រពីកម្មវិធីកុមារទំនុកបម្រុងរបស់អង្គការ អេហ្វ អេក កម្ពុជា ជីវិតរបស់ប្អូនបានចាប់ផ្តើមបំផ្លាស់បំប្រែគួរឱ្យសម្គាល់ មិនមែនត្រឹមតែការសិក្សា ប៉ុន្តែរួមទាំងជំនាញជីវិត ការជឿជាក់លើខ្លួន និងភាពក្លាហានក្នុងការស្រមៃអំពីអនាគត។ ដោយមានភាពខិតខំ និងឆន្ទៈរឹងមាំ ចន្ធីបានចូលរួមសកម្មក្នុងវេទិកាកុមារ និងយុវជន កម្មវិធីអប់រំ និងអនាម័យ ហើយក៏បានជាគ្រូស្ម័គ្រចិត្ត ចន្ទធីបានរកឃើញពន្លឺថ្មីមួយក្នុងជីវិត ដោយការកសាងខ្លួនឯងឡើងវិញដោយភាពរឹងមាំ បង្កើនលទ្ធផលសិក្សា និងបន្តរីកចម្រើនក្នុងជំនាញដឹកនាំ។ មិនត្រឹមតែបំផ្លាស់បំប្រែជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ការគាំទ្រនេះក៏បានប៉ះពាល់ដល់គ្រួសាររបស់ប្អូនផងដែរ តាមរយៈការចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ រួមមានវគ្គបណ្តុះបណ្តាលអាជីវកម្ម និងកសិកម្ម គ្រួសាររបស់ប្អូនស្រីអាចបង្កើនទាំងអាហារសម្រាប់បរិភោគ និងប្រភពចំណូលប្រចាំថ្ងៃ។ សព្វថ្ងៃ ប្អូនស្រី ចន្ធី មិនមែនជាកុមារដែលធ្លាប់អស់ក្តីសង្ឃឹមទៀតទេ។ ប្អូនស្រីបានក្លាយជាគំរូសម្រាប់ប្អូនៗដទៃទៀត ក្នុងនាមជាគ្រូស្ម័គ្រចិត្ត ឱ្យបង្វែមកជឿជាក់លើសមត្ថភាពខ្លួនឯង ខណៈដែលកំពុងបន្តដំណើរឆ្ពោះទៅសុបិនធំមួយ ការសិក្សាថ្នាក់ឧត្តមសិក្សា។ “ខ្ញុំធ្លាប់មានអារម្មណ៍ឯកោ អៀនខ្មាស់ និងមិនប្រាកដថាខ្ញុំអាចបន្តការសិក្សាបានឬអត់។ តែអង្គការ អេហ្វ […]
![]()
[English Below] វត្តមានឪពុកដ៏ល្អម្នាក់ មានតម្លៃខ្លាំងណាស់ ហើយមិនអាចវាស់វែងបានទេ។ ពីការជួយកូនៗឱ្យមានទំនុកចិត្តលើខ្លួនឯង ដល់ការបង្រៀនអំពីភាពអត់ធ្មត់ និងកម្លាំងចិត្ត តួនាទីរបស់ឪពុក—មិនថាមានទម្រង់ណាក៏ដោយ—គឺជាមូលដ្ឋានសំខាន់សម្រាប់ជីវិតគ្រួសារឱ្យរស់នៅក្នុងបរិយាកាសល្អ និងរីកចម្រើន។ 🌿 សូមអបអរសាទរ ទិវាគុណឪពុក! 👔✨ The impact of a positive father figure is immeasurable. From building confidence to teaching resilience, the role of a father—in all its forms—is a cornerstone of a healthy, thriving family. 🌿 Happy Father’s Day! 👔✨ #FathersDay2026 #FHCambodia
![]()
[English Below] កាលពីថ្ងៃទី១៦ ដល់ ១៨ ខែមិថុនា ឆ្នាំ២០២៦ អង្គការ អេហ្វ អេក កម្ពុជា បានបើកវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់កញ្ចប់សម្ភារៈបង្រៀន និងរៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដល់គ្រូបង្រៀន នាយកសាលា បណ្ណារក្ស និងមន្ត្រីការិយាល័យអប់រំ នៅតំបន់កម្មវិធីក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ វគ្គនេះផ្តោតលើការប្រើប្រាស់ល្បែងសិក្សា និងសម្ភារៈបង្រៀន ដើម្បីជួយពង្រឹងសមត្ថភាពអំណាន និងគណិតវិទ្យារបស់សិស្សថ្នាក់ដំបូង ព្រមទាំងជំរុញការរៀនតាមរយៈការលេង ការចូលរួមសកម្ម និងការជួយគ្នារវាងសិស្សនិងសិស្ស។ សិក្ខាកាមក៏បានស្វែងយល់បន្ថែមអំពីការថែរក្សា និងប្រើប្រាស់សម្ភារៈឱ្យមានប្រសិទ្ធភាព ការរៀបចំសកម្មភាពក្នុងថ្នាក់រៀន និងបណ្ណាល័យ និងការឆ្លើយតបរហ័សដល់សិស្សដែលត្រូវការការគាំទ្របន្ថែម។ តាមរយៈការចូលរួម និងការសង្កេតក្នុងវគ្គនេះ គ្រូបង្រៀន នាយកសាលា បណ្ណារក្ស និងមន្ត្រីអប់រំ បានបង្ហាញការកោតសរសើរ និងអំណរគុណចំពោះ អេហ្វ អេក កម្ពុជា ដែលបានគាំទ្រវគ្គតម្រង់ទិសដ៏មានសារៈសំខាន់នេះ។ ពួកគេបានចាត់ទុកវគ្គនេះជាឱកាសដ៏ល្អក្នុងការពង្រឹងចំណេះដឹង និងបំណិនអនុវត្ត ដើម្បីយកសម្ភារៈទៅប្រើប្រាស់ជាក់ស្តែងក្នុងការបង្រៀន និងរៀន។ អង្គការ អេហ្វ អេក កម្ពុជា គឺជាដៃគូអប់រំ ដើម្បីលើកកម្ពស់គុណភាពការអប់រំថ្នាក់ដំបូង និងជួយឱ្យកុមារមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការអាន […]
![]()
[English Below] ✨ ដំណើរជីវិតរបស់សូភី៖ ចាប់ផ្តើមពីភាពឯកា ទៅជាពន្លឺនៃក្តីសង្ឃឹម សូភីបានធំឡើងដោយបែកពីឪពុកម្តាយ បន្ទាប់ពីពួកគាត់លែងលះគ្នា ហើយបានរស់នៅជាមួយយាយតា ពូ មីង និងបងប្អូនជីដូនមួយ។ ម្តាយរបស់គាត់ទៅធ្វើការនៅក្រៅ ដើម្បីសងបំណុលគ្រួសារ ខណៈឪពុករស់នៅឆ្ងាយពីគាត់។ ជីវិតពីមុនមានភាពស្ងប់ស្ងាត់។ គាត់ទៅសាលារៀន ហើយបន្ទាប់មកជួយយាយតាឃ្វាលគោ។ ទោះជាយ៉ាងណា ក្នុងចិត្តគាត់តែងមានអារម្មណ៍ឯកា និងនឹកគ្រួសារខ្លាំងណាស់។ ចាប់តាំងពីចូលរួមកម្មវិធីកុមារទំនុកបម្រុង នៅឆ្នាំ២០២៣ មក ជីវិតរបស់គាត់បានផ្លាស់ប្រែ។ គាត់បានរៀនសរសេរសំបុត្រ គូររូប និងស្គាល់មិត្តភក្តិថ្មីៗ។ ភាពរីករាយបានជំនួសភាពឯកា។ សូភីបានចែករំលែកថា៖�«ខ្ញុំធ្លាប់យំ ព្រោះខ្ញុំនឹកគ្រួសារខ្លាំងណាស់។ អង្គការ អេហ្វ អេក បានជួយឱ្យខ្ញុំជឿថា អនាគតរបស់ខ្ញុំអាចផ្លាស់ប្តូរ និងកាន់តែភ្លឺស្វាង។ ខ្ញុំមានបំណងចង់ក្លាយជាជាងបច្ចេកទេស ដើម្បីធ្វើការលើម៉ាស៊ីន ព្រោះខ្ញុំជឿថាខ្ញុំមានសមត្ថភាពជួសជុល និងច្នៃប្រឌិត ដើម្បីជួយបង្កើតឱកាសការងារឱ្យសហគមន៍របស់ខ្ញុំកាន់តែល្អប្រសើរ។ »។ ✨ Sophy’s Journey: Turning Loneliness into Hope Sophy grew up separated from […]
![]()
[English Below] លោក ចាន់រស្មី អាយុ ៣៦ ឆ្នាំ ជាគ្រូបង្រៀន និងកសិករគំរូ នៅភូមិទន្លេស។ លោកបានក្លាយជាបុគ្គលដែលបំផុសគំនិតដល់សហគមន៍របស់គាត់។ មុននេះ គ្រួសាររបស់លោកដែលមានសមាជិក ៥ នាក់ ជួបការលំបាកខ្លាំង ព្រោះប្រាក់បៀវត្សរ៍គ្រូបង្រៀនមិនគ្រប់គ្រាន់ ហើយការធ្វើកសិកម្ម និងចិញ្ចឹមសត្វជាញឹកញាប់បរាជ័យ។ នៅឆ្នាំ ២០២២ ជីវិតរបស់លោកចាប់ផ្តើមផ្លាស់ប្តូរ បន្ទាប់ពីបានចូលរួមកម្មវិធីសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់អង្គការ អេហ្វ អេក កម្ពុជា (បច្ចុប្បន្នហៅថា កម្មវិធីកសាងទ្រព្យសកម្ម)។ទោះបីជាប្រឈមមុខបញ្ហាហិរញ្ញវត្ថុ និងជម្លោះព្រំដែនក៏ដោយ លោកបានចូលរួមបណ្តុះបណ្តាល និងរៀនអំពីបច្ចេកទេសកសិកម្មវៃឆ្លាត និងខ្សែច្រវាក់តម្លៃទីផ្សារ។ លោកបានអនុវត្តការចិញ្ចឹមមាន់ និងដាំបន្លែនៅក្នុងទីធ្លាខាងក្រោយ និងស្រះសហគមន៍។ បន្តិចម្ដងៗ ការខិតខំរបស់លោកបានឲ្យផលល្អ ដោយគ្រួសាររបស់លោកមានអាហារគ្រប់គ្រាន់ និងអាចរកប្រាក់ចំណូលបន្ថែមប្រមាណ ១៥០ ដល់ ២០០ ដុល្លារក្នុងមួយខែ ពីការលក់ផលិតផលកសិកម្ម។ ប្រាក់ចំណូលនេះបានជួយឲ្យលោកអាចបញ្ជូនកូនៗត្រឡប់ទៅសាលារៀនបានវិញ។ មិនត្រឹមតែបង្កើនជីវភាពគ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ លោក ចាន់រស្មី ក៏បានចែករំលែកចំណេះដឹងដល់កសិករផ្សេងៗក្នុងសហគមន៍ ដោយលើកទឹកចិត្តឲ្យពួកគេទទួលយកបច្ចេកទេសកសិកម្មថ្មីៗ។ ផ្នត់គំនិត និងអាកប្បកិរិយារបស់គាត់បានផ្លាស់ប្តូរ ហើយគ្រួសាររបស់គាត់ឥឡូវនេះទទួលបានស្ថេរភាព និងក្តីសង្ឃឹមកាន់តែច្រើនសម្រាប់អនាគត។ […]
![]()
[English Below] 🌿 ការជួយលើកកម្ពស់សុខភាពសហគមន៍នៅស្រុកត្រពាំងប្រាសាទ 🌿 អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយមន្ត្រីជំនាញផ្នែកសុខភាពមាតានិងទារក និងអាហារូបត្ថម្ភ ដែលអញ្ជើញមកពីមណ្ឌលសុខភាពចំនួន៦ បានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពរយៈពេល២ថ្ងៃ នៅស្រុកត្រពាំងប្រាសាទ។ កម្មវិធីនេះបានកៀរគរអ្នកស្ម័គ្រចិត្តក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកស្ម័គ្រចិត្តសហគមន៍ ដើម្បីបង្កើនចំណេះដឹងលើ កញ្ចប់កម្មវិធីសមាហរណកម្មអាហារូបត្ថម្ភសហគមន៍។ ✅ អ្នកចូលរួមសរុប ១០០ នាក់ (ស្ត្រី ៨២ នាក់) មកពី ៤១ ភូមិគោលដៅ ✅ បានសិក្សាមេរៀនសរុប ៩ មេរៀន ✅ ផ្តោតលើ៖ – ការថែទាំសុខភាពមាតា និងទារក – ការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភ – ទឹកស្អាត និងអនាម័យ 💬 អ្នកមីង ស៊ែម ស៊ីណា ដែលជាអ្នកស្ម័គ្រចិត្តក្រុមទ្រទ្រង់សុខភាពភូមិម្នាក់បានមានប្រសាសន៍ថា៖ “ក្នុងនាមខ្ញុំជាក្រុមទ្រទ្រង់សុខភាពភូមិ ខ្ញុំមានតួនាទីសំខាន់ណាស់ក្នុងការជំរុញ និងលើកទឹកចិត្តសហគមន៍ឱ្យយល់ដឹងពីអាហារូបត្ថម្ភ […]
![]()
អង្គការ អេហ្វ អេក កម្ពុជា បានសហការណ៍ជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្តឧត្តរមានជ័យ និង ការិយាល័យអប់រំស្រុកត្រពាំងប្រាសាទ បានរៀបចំបិទវគ្គនៃការបណ្ដុះបណ្ដាលដល់លោកគ្រូអ្នកគ្រូថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ លើកញ្ចប់អំណាន កញ្ចប់គណិតថ្នាក់ដំបូង និងយន្តការនៃការប្រឹក្សាគរុកោសល្យ ដល់ទីប្រឹក្សាគរុកោសល្យជំនាញប្រចាំសាលា ដើម្បីបន្តគាំទ្រដល់គ្រូបង្រៀនថ្នាក់ទី១ដល់ថ្នាក់ទី៣ ដល់សាលាគោលដៅរបស់អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកត្រពាំងប្រាសាទ មានអ្នកចូលរួម ១៩២ នាក់ ក្នុងនោះស្រី ១២៩ នាក់ ក្នុងគោលបំណង៖ […]
![]()
Celebrating National and World Environment Day under the theme “Zero Waste” “Zero Waste” is a daily lifestyle that requires the participation of all of us—at the individual, family, and community levels. Simple actions such as switching to reusable bags and plastic containers, and properly separating waste can greatly reduce environmental pollution. FH Cambodia calls upon […]
![]()
កាលពីពេលថ្មីៗនេះ អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពីក្រសួងអភិវឌ្ឍន៍ជនបទ (រួមមានមន្ត្រីក្រសួង ៤ រូប មន្ត្រីមន្ទីរ ១ រូប មន្ត្រីស្រុក ១ រូប និងតំណាងក្រុមប្រឹក្សាឃុំ ១ រូប) ក្នុងកម្មវិធីតំបន់ស្រុកពួក។ ពួកគាត់បានចុះជួបពិភាក្សាជាមួយគណៈកម្មការក្រុម រួមមានក្រុមអណ្ដូងទឹកសហគមន៍ និងក្រុមសហគមន៍សន្សំប្រាក់ ដើម្បីសិក្សា ចែករំលែកបទពិសោធន៍ និងផ្តល់អនុសាសន៍សម្រាប់ការអភិវឌ្ឍបន្ថែម ស្របជាមួយគ្នា ពួកគាត់បានចុះមើលបង្គន់អនាម័យប្រកបដោយបរិយាបន្ននៅមណ្ឌលសុខភាពត្រីញ័រ។ Recently, FH Cambodia organized a visit for a Ministry of Rural Development delegation (including four ministry officials, one department official, one district official, and one commune council representative) […]
![]()

មតិថ្មីៗ