«ការអប់រំនេះមិនមែនជាចំណាយទេ គឺជាការវិនិយោគ» វិនិយោគថ្ងៃនេះ ដើម្បីអនាគតកូនៗរបស់យើង។ សូមលោកឪពុកអ្នកម្តាយ និងអ្នកអាណាព្យាបាលទាំងអស់ដែលមានកូន ចៅ រួមទាំងកុមារដែលមានពិការភាព ទៅចុះឈ្មោះចូលរៀននៅសាលារៀនដែលនៅជិតជាងគេបំផុតក្នុងសហគមន៍របស់អ្នក៖ កុមារអាយុចាប់ពី ៣-៥ឆ្នាំ ទៅចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យសិក្សារដ្ឋ ឬមត្តេយ្យសិក្សាសហគមន៍ កុមារអាយុ ៦ឆ្នាំ ឬយ៉ាងតិច ៧០ខែ ទៅចុះឈ្មោះចូលរៀនថ្មីថ្នាក់ទី១ ដោយភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬប័ណ្ណសុខភាពកុមារ(ប័ណ្ណលឿង)។ “Education is not an expense, it’s an investment.” Invest today for our children’s future. May all parents and caregivers please take every eligible child, including children with disabilities, to enroll at […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា ប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍ដែលមានសមត្ថភាពធន់ តាមរយៈការរៀបចំត្រៀមបង្ការទុកជាមុនសម្រាប់គ្រោះមហន្តរាយ ការអប់រំ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដោយផ្តល់អំណាចដល់គ្រួសារពួកគេជាមួយចំណេះដឹង និងធនធានផ្សេង ក្នុងការជួយកាត់បន្ថយភាពងាយរងគ្រោះ និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបនឹងហានិភ័យដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ រួមគ្នាជាមួយដៃគូក្នុងស្រុក ខិតខំការពារជីវិត ថែរក្សាជីវភាព និងលើកកម្ពស់សមត្ថភាពធន់យូរអង្វែង។ រាល់ជំហានក្នុងការកាត់បន្ថយហានិភ័យ គឺជាជំហានឆ្ពោះទៅរកអនាគតដែលមានសុវត្ថិភាព និងសេចក្តីសង្ឃឹមសម្រាប់គ្រប់គ្នា។ FH Cambodia is committed to building resilient communities through disaster preparedness, education, and sustainable development. By empowering families with knowledge and resources, we help reduce vulnerabilities and strengthen their ability to respond to climate-related risks. […]
ការដាំបន្លែនៅកន្លែងតូចចង្អៀត ការដាំបន្លែបន្តិបន្តួចនៅតាមផ្ទះ ឬ កន្លែងរស់នៅដែលមានទំហំដីរស់នៅតូចចង្អៀត បានចូលរួមក្នុងការទទួលបាលអាហាររូបត្ថម្ភបន្ថែម។ ការដាំបន្លែដែលមានអាយុកាលខ្លីដូចជាត្រកួន សាលាដ និង ស្ពៃ ដែលអាចប្រមូលផលបានក្រោយដាំ ២០ ទៅ ៣០ថ្ងៃ ឬអាចប្រមូលផលមុននេះ។ ការអនុវត្តបែបនេះ អាចកាត់បន្ថយការចំណាយខ្លះរបស់គ្រួសារ និងបង្កើនអាហាររូបត្ថម្ភ។ យើងអាចដាំបន្លែទាំងនេះដោយដាំនៅក្នុងសួនបាវ ក្នុងធុងស្នោរ ឬសម្រារៈកែច្នែផ្សេងៗ អាចរកបានក្នុងសហគមន៍ ដោយសួននេះ ប្រើប្រាស់ទឹកតិច ឬ ទឹកផ្ទះបាយ ហើយត្រូវការទំហំតូច ងាយស្រួលថែទាំ។ របៀបធ្វើសួនបាវ ១. ការជ្រើសរើសទីតាំង និងធ្វើការសំអាតស្មៅ ឬ កត្តាចង្រៃផ្សេងៗ ២. ជីករណ្តៅមួយហើយដាំបង្គោលឈើចូលទៅក្នុងដី ដើម្បីរក្សាលំនឹងបាវ ៣. លាយដីឱ្យបានល្អជាមួយលាមកសត្វពុកផុយ សមាមាត្រ ២: ១ (ដី៖ លាមកសត្វ) ហើយដីនោះបំពេញបាវ ៤. ដាក់កំប៉ុងស៊ីឡាំងគ្មានគម្របសងខាងបញ្ចូលក្នុងបង្គោលឈើ ដែលស្ថិតនៅចំកណ្តាលបាវ ៥. ចាប់ផ្តើមបំពេញកំប៉ុងដោយថ្មតូចៗប៉ុនមេដៃ ៦. ដំបងដាំចំកណ្តាលបាវ ៧. ដាក់បាវនៅចំប្រឡោះកណ្តាលនៃបង្គោលឈើ ដែលមានដាក់កំប៉ុង ៨. […]
[English Below] សូមធ្វើការបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះកុមារ និងកូនៗរបស់អ្នក ព្រោះពួកគាត់គឺជាជនងាយរងគ្រោះបំផុត នៅអំឡុងពេលគ្រោះធម្មជាតិ។ តស់យើងរួមគ្នា ការពារកុមារពីគ្រោះទឹកជំនន់! Please take all necessary precautions and remain especially vigilant in safeguarding children, as they are among the most vulnerable during times like these. Let’s join hands to protect our children from the impacts of the flood. #ProtectChildren #FloodSafety #DisasterPreparedness #SafeguardingLives #FHCambodia
[English Below] យុទ្ធនាការប្រមូលកុមារចុះឈ្មោះចូលរៀន ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វាបានមកដល់ហើយ! យើងខ្ញុំសូមអញ្ជើញមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់គ្នា សូមនាំកូន ចៅ ដែលគ្រប់អាយុ របស់ខ្លួនទៅចុះឈ្មោះចូលរៀន នៅសាលារៀនដែលនៅជិតបំផុតក្នុងសហគមន៍របស់អ្នកឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១៥ ដល់ ៣០ ខែតុលា ឆ្នាំ២០២៥៖ កុមារអាយុចាប់ពី ៣-៥ឆ្នាំ ទៅចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យសិក្សារដ្ឋ ឬមត្តេយ្យសិក្សាសហគមន៍ កុមារអាយុ ៦ឆ្នាំ ឬយ៉ាងតិច ៧០ខែ ទៅចុះឈ្មោះចូលរៀនថ្មីថ្នាក់ទី១ ដោយភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬប័ណ្ណសុខភាពកុមារ(ប័ណ្ណលឿង)។ យោងតាមសេចក្តីណែនាំស្តីពីដំណើរការគ្រឹះស្ថានសាធារណៈឆ្នាំសិក្សា ២០២៥–២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា សាលារៀនទាំងអស់គឺត្រូវបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលការចុះឈ្មោះកុមារទាំងអស់ ជាពិសេសកុមារជួបការលំបាកដូចជា កុមារី កុមារក្រីក្រ កុមារមានពិការភាព កុមារកំព្រា កុមាររងអំពើហិង្សាក្នុងគ្រួសារ និងកុមារជនជាតិ ដើមភាគតិច ។ល។ ចូរចុះឈ្មោះចូលរៀនឱ្យបានមុន ដើម្បីឱ្យកុមារគ្រប់រូបអាចចាប់ផ្ដើមរៀនឱ្យបានទាន់ពេលវេលា! កំណត់ចំណាំ៖ ករណីកុមារ/សិស្សមាតុភូមិនិវត្តន៍មកពីប្រទេសថៃ ឬចំណាកស្រុក ដោយសារផលប៉ះពាល់នៃសង្គ្រាម ត្រូវអនុវត្តតាមសេចក្តីណែនាំ […]
កសិដ្ឋានតែមួយ ប្រមូលផលិតផលកសិកម្មច្រើនប្រភេទ បង្កើនប្រាក់ចំណូល សុខភាព និងកសិកម្មប្រកបដោយនិរន្តរភាព។ សូមស្វែងយល់បន្ថែម អំពីមេរៀននៃប្រព័ន្ធកសិកម្មចម្រុះដូចខាងក្រោម៖ #ClimateSmartAgriculture #FoodSecurity #CropDiversity #AgroForestry #LivestockProducts #FHCambodia
[English Below] សូមអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក! ក្នុងសម័យដែលបច្ចេកវិទ្យាបានផ្លាស់ប្តូរពិភពលោកយ៉ាងឆាប់រហ័ស គ្រូបង្រៀននៅតែជាតួអង្គសំខាន់ ជាអ្នកជំរុញគំនិត ជួយឱ្យសិស្សចង់ចេះចង់ដឹង និងមានសមត្ថភាព ក្នុងបរិវត្តកម្មបញ្ញាសិប្បនិម្មិត។ ថ្ថ្ងៃនេះ យើងសូមគោរព និងអរគុណចំពោះការប្តេជ្ញាចិត្ត ស្មារតីច្នៃប្រឌិត និងឥទ្ធិពលដ៏អស្ចារ្យរបស់គ្រូបង្រៀនដល់ការអប់រំ និងសង្គមជាតិ។ សូមឱ្យយើងបន្តគោរព និងឱ្យតម្លៃគ្រូបង្រៀន អ្នកបណ្តុះគំនិត និងកសាងអនាគតរបស់កុមារ និង យុវជនជំនាន់ក្រោយ! Happy World Teachers’ Day! In a world transformed by technology, teachers remain the guiding light — inspiring minds, nurturing curiosity, and preparing future generations to thrive in the age of the Artificial Intelligence […]
[English Below] នៅ អង្គការ អេហ្វ អេក កម្ពុជា យើងជឿថា ការកសាងទំនាក់ទំនងជាមួយកុមារ គ្រួសារ និងសហគមន៍ គឺជាឫសគល់នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ 🎥 វីដេអូនេះបង្ហាញពីដំណើរការ ១០ឆ្នាំ នៃការអភិវឌ្ឍនៅតំបន់កម្មវិធីស្វាយលើ១ របស់យើង៖ At FH Cambodia, we’ve prioritized forging meaningful relationships with children, families, and communities to drive sustainable change. 🎥 Capture the essence of 10 transformative years in Svay Leu 1 through this video: #SvayLeu1AreaProgram #ProjectClosure #FHCambodia #RootedInRelations #ElevateHope #FlourishPath
ដើរទៅមុខជាមួយក្តីសង្ឃឹម 🌱 | កម្មវិធីតំបន់ស្វាយលើ ១ (២០១៥–២០២៥) អង្គការ អេហ្វ អេក កម្ពុជា បានចាប់ផ្តើមអនុវត្តកម្មវិធីតំបន់ស្វាយលើ ១ នៅឆ្នាំ ២០១៥ ក្នុងស្រុកស្វាយលើ ដោយគ្របដណ្តប់លើភូមិគោលដៅចំនួន ១២ ក្នុងឃុំស្វាយលើ និងឃុំកន្ទួត។ រហូតដល់ឆ្នាំ ២០២៥ កម្មវិធីនេះបានបង្កើតផលជះវិជ្ជមានដល់៖ 👨👩👧👦 ប្រជាជនសរុប ១៣,៣៩១ នាក់ (ស្រី ៦,៨១២ នាក់) 👧 កុមារសរុប ៤,០៩៩ នាក់ (កុមារី ២,៧៩៤ នាក់) 🤝 កុមារដៃគូ ៧៤២ នាក់ (កុមារី ៤១៣ នាក់) ក្នុងអំឡុងពេលអនុវត្តកម្មវិធី យើងបានផ្តោតលើកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្បងចំនួន ៤ ដូចខាងក្រោម៖ 📘 គម្រោងអប់រំ 💧 គម្រោងសុខភាព អាហារូបត្ថម្ភ និងអនាម័យទឹកស្អាត 🌾 គម្រោងសន្តិសុខស្បៀង […]
🌟 ស្នាមញញឹមនៃក្តីសង្ឃឹម—ស្នាមញញឹមដែលពោរពេញដោយកម្លាំងចិត្តចំពោះឱកាសថ្មីៗ។ ក្នុងកម្មវិធីអបអរសាទរសមិទ្ធផលគម្រោង “លើកកម្ពស់គុណភាពអប់រំតាមរយៈបច្ចេកវិទ្យា” យើងបានឃើញស្នាមញញឹមដ៏មានអត្ថន័យជាច្រើន។ មួយក្នុងចំណោមនោះ គឺស្នាមញញឹមរបស់លោកអ៊ុំវ័យចំណាស់ម្នាក់ ដែលបង្ហាញពីថាមពល និងក្តីសង្ឃឹមក្នុងការស្វាគមន៍ឱកាសថ្មីៗ។ ចាប់ពីកុមារតូចៗរហូតដល់មនុស្សវ័យចំណាស់—ស្នាមញញឹមនីមួយៗនាំមកនូវរឿងរ៉ាវនៃការរីកចម្រើន ការកសាងភាពធន់ និងការរំពឹងទុកលើឱកាសថ្មីៗ ដែលកំពុងកើតមាន។ នេះជាផ្នែកមួយនៃការចូលរួមបង្កើតសហគមន៍ឱ្យរីកចម្រើន ដែលមនុស្សគ្រប់វ័យអាចចូលរួម ក្នុងការបង្កើតអនាគតល្អប្រសើរជាមួយគ្នា។ សួស្តីថ្ងៃចន្ទដល់បងប្អូនទាំងអស់គ្នា! យើងបន្តញញឹមទៅមុខ និងបង្កើនក្ដីសង្ឃឹមក្នុងសហគមន៍របស់យើងម្នាក់ៗ។ 🌟 Smile to Hope, Smile of Possibility During FH Cambodia’s celebration event for the project “Improving Learning Outcomes of Early Grade Children through Technology”, one unforgettable moment stood out—a radiant smile from one of our elderly […]
Recent Comments