[English Below] កាលពីថ្ងៃទី១៦ ដល់ ១៨ ខែមិថុនា ឆ្នាំ២០២៦ អង្គការ អេហ្វ អេក កម្ពុជា បានបើកវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់កញ្ចប់សម្ភារៈបង្រៀន និងរៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដល់គ្រូបង្រៀន នាយកសាលា បណ្ណារក្ស និងមន្ត្រីការិយាល័យអប់រំ នៅតំបន់កម្មវិធីក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ វគ្គនេះផ្តោតលើការប្រើប្រាស់ល្បែងសិក្សា និងសម្ភារៈបង្រៀន ដើម្បីជួយពង្រឹងសមត្ថភាពអំណាន និងគណិតវិទ្យារបស់សិស្សថ្នាក់ដំបូង ព្រមទាំងជំរុញការរៀនតាមរយៈការលេង ការចូលរួមសកម្ម និងការជួយគ្នារវាងសិស្សនិងសិស្ស។ សិក្ខាកាមក៏បានស្វែងយល់បន្ថែមអំពីការថែរក្សា និងប្រើប្រាស់សម្ភារៈឱ្យមានប្រសិទ្ធភាព ការរៀបចំសកម្មភាពក្នុងថ្នាក់រៀន និងបណ្ណាល័យ និងការឆ្លើយតបរហ័សដល់សិស្សដែលត្រូវការការគាំទ្របន្ថែម។ តាមរយៈការចូលរួម និងការសង្កេតក្នុងវគ្គនេះ គ្រូបង្រៀន នាយកសាលា បណ្ណារក្ស និងមន្ត្រីអប់រំ បានបង្ហាញការកោតសរសើរ និងអំណរគុណចំពោះ អេហ្វ អេក កម្ពុជា ដែលបានគាំទ្រវគ្គតម្រង់ទិសដ៏មានសារៈសំខាន់នេះ។ ពួកគេបានចាត់ទុកវគ្គនេះជាឱកាសដ៏ល្អក្នុងការពង្រឹងចំណេះដឹង និងបំណិនអនុវត្ត ដើម្បីយកសម្ភារៈទៅប្រើប្រាស់ជាក់ស្តែងក្នុងការបង្រៀន និងរៀន។ អង្គការ អេហ្វ អេក កម្ពុជា គឺជាដៃគូអប់រំ ដើម្បីលើកកម្ពស់គុណភាពការអប់រំថ្នាក់ដំបូង និងជួយឱ្យកុមារមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការអាន […]
![]()
[English Below] ✨ ដំណើរជីវិតរបស់សូភី៖ ចាប់ផ្តើមពីភាពឯកា ទៅជាពន្លឺនៃក្តីសង្ឃឹម សូភីបានធំឡើងដោយបែកពីឪពុកម្តាយ បន្ទាប់ពីពួកគាត់លែងលះគ្នា ហើយបានរស់នៅជាមួយយាយតា ពូ មីង និងបងប្អូនជីដូនមួយ។ ម្តាយរបស់គាត់ទៅធ្វើការនៅក្រៅ ដើម្បីសងបំណុលគ្រួសារ ខណៈឪពុករស់នៅឆ្ងាយពីគាត់។ ជីវិតពីមុនមានភាពស្ងប់ស្ងាត់។ គាត់ទៅសាលារៀន ហើយបន្ទាប់មកជួយយាយតាឃ្វាលគោ។ ទោះជាយ៉ាងណា ក្នុងចិត្តគាត់តែងមានអារម្មណ៍ឯកា និងនឹកគ្រួសារខ្លាំងណាស់។ ចាប់តាំងពីចូលរួមកម្មវិធីកុមារទំនុកបម្រុង នៅឆ្នាំ២០២៣ មក ជីវិតរបស់គាត់បានផ្លាស់ប្រែ។ គាត់បានរៀនសរសេរសំបុត្រ គូររូប និងស្គាល់មិត្តភក្តិថ្មីៗ។ ភាពរីករាយបានជំនួសភាពឯកា។ សូភីបានចែករំលែកថា៖�«ខ្ញុំធ្លាប់យំ ព្រោះខ្ញុំនឹកគ្រួសារខ្លាំងណាស់។ អង្គការ អេហ្វ អេក បានជួយឱ្យខ្ញុំជឿថា អនាគតរបស់ខ្ញុំអាចផ្លាស់ប្តូរ និងកាន់តែភ្លឺស្វាង។ ខ្ញុំមានបំណងចង់ក្លាយជាជាងបច្ចេកទេស ដើម្បីធ្វើការលើម៉ាស៊ីន ព្រោះខ្ញុំជឿថាខ្ញុំមានសមត្ថភាពជួសជុល និងច្នៃប្រឌិត ដើម្បីជួយបង្កើតឱកាសការងារឱ្យសហគមន៍របស់ខ្ញុំកាន់តែល្អប្រសើរ។ »។ ✨ Sophy’s Journey: Turning Loneliness into Hope Sophy grew up separated from […]
![]()
[English Below] លោក ចាន់រស្មី អាយុ ៣៦ ឆ្នាំ ជាគ្រូបង្រៀន និងកសិករគំរូ នៅភូមិទន្លេស។ លោកបានក្លាយជាបុគ្គលដែលបំផុសគំនិតដល់សហគមន៍របស់គាត់។ មុននេះ គ្រួសាររបស់លោកដែលមានសមាជិក ៥ នាក់ ជួបការលំបាកខ្លាំង ព្រោះប្រាក់បៀវត្សរ៍គ្រូបង្រៀនមិនគ្រប់គ្រាន់ ហើយការធ្វើកសិកម្ម និងចិញ្ចឹមសត្វជាញឹកញាប់បរាជ័យ។ នៅឆ្នាំ ២០២២ ជីវិតរបស់លោកចាប់ផ្តើមផ្លាស់ប្តូរ បន្ទាប់ពីបានចូលរួមកម្មវិធីសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់អង្គការ អេហ្វ អេក កម្ពុជា (បច្ចុប្បន្នហៅថា កម្មវិធីកសាងទ្រព្យសកម្ម)។ទោះបីជាប្រឈមមុខបញ្ហាហិរញ្ញវត្ថុ និងជម្លោះព្រំដែនក៏ដោយ លោកបានចូលរួមបណ្តុះបណ្តាល និងរៀនអំពីបច្ចេកទេសកសិកម្មវៃឆ្លាត និងខ្សែច្រវាក់តម្លៃទីផ្សារ។ លោកបានអនុវត្តការចិញ្ចឹមមាន់ និងដាំបន្លែនៅក្នុងទីធ្លាខាងក្រោយ និងស្រះសហគមន៍។ បន្តិចម្ដងៗ ការខិតខំរបស់លោកបានឲ្យផលល្អ ដោយគ្រួសាររបស់លោកមានអាហារគ្រប់គ្រាន់ និងអាចរកប្រាក់ចំណូលបន្ថែមប្រមាណ ១៥០ ដល់ ២០០ ដុល្លារក្នុងមួយខែ ពីការលក់ផលិតផលកសិកម្ម។ ប្រាក់ចំណូលនេះបានជួយឲ្យលោកអាចបញ្ជូនកូនៗត្រឡប់ទៅសាលារៀនបានវិញ។ មិនត្រឹមតែបង្កើនជីវភាពគ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ លោក ចាន់រស្មី ក៏បានចែករំលែកចំណេះដឹងដល់កសិករផ្សេងៗក្នុងសហគមន៍ ដោយលើកទឹកចិត្តឲ្យពួកគេទទួលយកបច្ចេកទេសកសិកម្មថ្មីៗ។ ផ្នត់គំនិត និងអាកប្បកិរិយារបស់គាត់បានផ្លាស់ប្តូរ ហើយគ្រួសាររបស់គាត់ឥឡូវនេះទទួលបានស្ថេរភាព និងក្តីសង្ឃឹមកាន់តែច្រើនសម្រាប់អនាគត។ […]
![]()
[English Below] 🌿 ការជួយលើកកម្ពស់សុខភាពសហគមន៍នៅស្រុកត្រពាំងប្រាសាទ 🌿 អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយមន្ត្រីជំនាញផ្នែកសុខភាពមាតានិងទារក និងអាហារូបត្ថម្ភ ដែលអញ្ជើញមកពីមណ្ឌលសុខភាពចំនួន៦ បានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពរយៈពេល២ថ្ងៃ នៅស្រុកត្រពាំងប្រាសាទ។ កម្មវិធីនេះបានកៀរគរអ្នកស្ម័គ្រចិត្តក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកស្ម័គ្រចិត្តសហគមន៍ ដើម្បីបង្កើនចំណេះដឹងលើ កញ្ចប់កម្មវិធីសមាហរណកម្មអាហារូបត្ថម្ភសហគមន៍។ ✅ អ្នកចូលរួមសរុប ១០០ នាក់ (ស្ត្រី ៨២ នាក់) មកពី ៤១ ភូមិគោលដៅ ✅ បានសិក្សាមេរៀនសរុប ៩ មេរៀន ✅ ផ្តោតលើ៖ – ការថែទាំសុខភាពមាតា និងទារក – ការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភ – ទឹកស្អាត និងអនាម័យ 💬 អ្នកមីង ស៊ែម ស៊ីណា ដែលជាអ្នកស្ម័គ្រចិត្តក្រុមទ្រទ្រង់សុខភាពភូមិម្នាក់បានមានប្រសាសន៍ថា៖ “ក្នុងនាមខ្ញុំជាក្រុមទ្រទ្រង់សុខភាពភូមិ ខ្ញុំមានតួនាទីសំខាន់ណាស់ក្នុងការជំរុញ និងលើកទឹកចិត្តសហគមន៍ឱ្យយល់ដឹងពីអាហារូបត្ថម្ភ […]
![]()
អង្គការ អេហ្វ អេក កម្ពុជា បានសហការណ៍ជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្តឧត្តរមានជ័យ និង ការិយាល័យអប់រំស្រុកត្រពាំងប្រាសាទ បានរៀបចំបិទវគ្គនៃការបណ្ដុះបណ្ដាលដល់លោកគ្រូអ្នកគ្រូថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ លើកញ្ចប់អំណាន កញ្ចប់គណិតថ្នាក់ដំបូង និងយន្តការនៃការប្រឹក្សាគរុកោសល្យ ដល់ទីប្រឹក្សាគរុកោសល្យជំនាញប្រចាំសាលា ដើម្បីបន្តគាំទ្រដល់គ្រូបង្រៀនថ្នាក់ទី១ដល់ថ្នាក់ទី៣ ដល់សាលាគោលដៅរបស់អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកត្រពាំងប្រាសាទ មានអ្នកចូលរួម ១៩២ នាក់ ក្នុងនោះស្រី ១២៩ នាក់ ក្នុងគោលបំណង៖ […]
![]()
Celebrating National and World Environment Day under the theme “Zero Waste” “Zero Waste” is a daily lifestyle that requires the participation of all of us—at the individual, family, and community levels. Simple actions such as switching to reusable bags and plastic containers, and properly separating waste can greatly reduce environmental pollution. FH Cambodia calls upon […]
![]()
[English Below] នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អង្គការ FH កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្រពាំងប្រាសាទ បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលបន្តស្តីពី កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងយន្តការប្រឹក្សាគរុកោសល្យ ក្រោមកម្មវិធី «តស់ យើងរៀនអាន» (LLR)។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមចំនួន ១២៩នាក់ ក្នុងនោះស្រី ៩៩នាក់ ដែលជាគ្រូបង្រៀនថ្នាក់ទី១-៣ និងប្រឹក្សាគរុកោសល្យប្រចាំសាលា។ វគ្គនេះត្រូវបានដឹកនាំដោយគ្រូបង្គោលថ្នាក់ខេត្ត និងស្រុក ដែលទើបទទួលបានការបណ្តុះបណ្តាល លើកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងការប្រឹក្សាគរុកោសល្យ។ គោលបំណងសំខាន់គឺដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន និងប្រឹក្សាគរុកោសល្យប្រចាំសាលា ក្នុងការអនុវត្តការបង្រៀនអំណានថ្នាក់ដំបូង ស្របតាមស្តង់ដាអំណាន និងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ព្រមទាំងផ្តោតលើបំណិនអំណានសំខាន់ៗ ដូចជា ការស្គាល់សូរ ការស្គាល់តួអក្សរថ្មី វាក្យសព្ទ ការអានស្ទាត់ និងការអានដើម្បីយល់ន័យ ព្រមទាំងការសរសេរ និងប្រើប្រាស់សម្ភារៈបង្រៀននិងរៀន ការវាយតម្លៃការសិក្សារបស់សិស្ស […]
![]()
[English Below] 🌟 រីករាយទិវាកុមារអន្តរជាតិ! ថ្ងៃនេះ យើងរួមគ្នាអបអរសាទរកុមារទាំងអស់ ដែលជាកម្លាំង សក្តានុពល និងអនាគតនៃសង្គមយើង។ កុមារគ្រប់រូបគួរតែទទួលបានការចិញ្ចឹមបីបាច់ និងមានសិទ្ធិលូតលាស់ក្នុងបរិយាកាសដែលមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងឱកាស ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានពេញលេញ។ 💙 💬 ពេលដែលយើងវិនិយោគលើកុមារ គឺយើងកំពុងវិនិយោគលើក្តីសង្ឃឹម ការរីកចម្រើន និងពិភពលោកដែលល្អប្រសើរឡើងសម្រាប់មនុស្សគ្រប់រូប។ 🌟 Happy International Children’s Day! Today, we celebrate the power, potential, and promise of every child. It reminds us that every child has a future worth investing in and the right to grow in safety, […]
![]()
[English Below] ក្រោមកិច្ចសហការជាមួយមន្ត្រីជំនាញផ្នែកសុខភាពមាតា និងទារក អាហារូបត្ថម្ភ ពីមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងស្រុកប្រតិបត្តិសុខភាពអន្លង់វែង បានផ្តល់វគ្គពង្រឹងសមត្ថភាពដល់មន្ត្រីមណ្ឌលសុខភាពស្តីពីកញ្ចប់កម្មវិធីសមាហរណកម្មអាហារូបត្ថម្ភសហគមន៍ (ICN) ក្នុងរយៈពេល ៣ថ្ងៃ ។ ជាលទ្ធផល ១៦ នាក់ ស្រី៨នាក់ នៃមន្ត្រីមណ្ឌលសុខភាព មកពី ០៨ មណ្ឌលសុខភាព បានពង្រឹងសមត្ថភាព ជាមួយមេរៀនសរុប៩មេរៀន ដែលផ្តោតសំខាន់លើការថែទាំសុខភាពមាតា និងទារក កាត់បន្ថយបញ្ហាអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ។ In collaboration with maternal and child health and nutrition officers from the Oddar Meanchey Provincial Health Department and Anlong Veng Operational Health District, a 3-day strenghthening the capacity […]
![]()
អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ត្រពាំងប្រាសាទ១ បានបន្តបំពាក់បំប៉ន និងពង្រឹងសមត្ថភាពដល់សហគមន៍ក្រុមសន្សំប្រាក់ តាមរយៈការបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែងលើការបង្កើត និងអភិវឌ្ឍន៍គំនិតអាជីវកម្ម។ ការកសាងសមត្ថភាពនេះ មានគោលបំណងលើកកម្ពស់សហគមន៍ក្រុមសន្សំដែលមានសក្តានុពល ឱ្យក្លាយជាសហគមន៍ដែលមានសមត្ថភាពក្នុងការបង្កើត និងដំណើរការអាជីវកម្មប្រកបដោយចីរភាព ដើម្បីបង្កើនប្រាក់ចំណូល និងគាំទ្រជីវភាពរស់នៅរបស់សមាជិកក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ FH Cambodia’s Trapeang Prasat 1 Area Program continues to build Saving Groups’ capacity through training and hands-on support in business development and entrepreneurship. This initiative empowers groups to become sustainable, income-generating communities, improving household income and livelihoods. #FHCambodia #AssetCreation […]
![]()

មតិថ្មីៗ