[English Below] 🎉 ខេត្តឧត្តរមានជ័យ ត្រូវបានគេទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)! សូមចូលរួមសាទរ សមិទ្ធផលទាំងនេះជាមួយគ្នា! អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមចំណែកដល់ការសម្រេចសមិទ្ធិផលខាងលើនេះ តាមរយៈការអនុវត្តកម្មវិធីអនាម័យ និងទឹកស្អាត (WASH) និងផ្តល់ដំណោះស្រាយពង្រឹងសហគមន៍ដឹកនាំអនាម័យទាំងស្រុង (CLTS) — គម្រោងទាំងពីរបានផ្តល់ផលវិជ្ជមានដល់ប្រជាជនសរុបចំនួន ៣៤ ៦៦០នាក់ ក្នុងនោះមានស្រីចំនួន ២៣ ២៨០ ស្ថិតក្នុងភូមិចំនួន ៤១ និងឃុំចំនួន ៦ នៃស្រុកត្រពាំងប្រាសាទ ហើយនិងប្រជាជនសរុបចំនួន ២៩ ៩២២នាក់ ក្នុងនោះមានស្រីចំនួន ១៥ ០៦១ ស្ថិតក្នុងភូមិចំនួន ៤៩ និងឃុំចំនួន ៤ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ 🎉 Oddar Meanchey is now an Open Defecation-Free (ODF) province! Let’s celebrate this […]
![]()
មេរៀននៃការផ្តល់អាហារបន្ថែមដល់កុមារចាប់ពីអាយុ ១២ខែ ទៅ ២៤ខែ ខាងក្រោមនេះជាអនុសាសន៍សម្រាប់ការផ្តល់អាហារឱ្យកុមារដែលមានអាយុចាប់ពី ១២ខែ ទៅ ២៤ខែ៖ #HealthTips #ChildFeeding #ComplementaryFeeding #12to24Months #FlourishingCommunities #FHCambodia
![]()
ការចិញ្ចឹមថែទាំកុមារឲ្យចម្រើនវ័យបានល្អ តាមរយៈការថែទាំ និងផ្តល់អាហារូបត្ថម្ភសមស្រប អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់កម្មវិធីត្រពាំងប្រាសាទ ២ បានសហការជាមួយបុគ្គលិកមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងក្រុមនៃក្តីសង្ឃឹម (HGV-Hs) លើកកម្ពស់ការទទួលសេវា និងការថែទាំដល់កុមារ និងស្រ្តីឲ្យកាន់តែល្អប្រសើរជាងមុន។ យើងផ្តោតការយកចិត្តទុកដាក់ និងបណ្ដុះបណ្ដាលលើការលើកកម្ពស់លទ្ធភាពទទួលបានសេវាសុខភាពល្អ និងអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ដោយប្រើប្រាស់អាហារក្នុងស្រុកប្រកបដោយនិរន្តរភាព ចាប់ពីពេលទើបសម្រាល រហូតដល់កុមារអាយុ ៥ឆ្នាំ។ ទាំងនេះមានឥទ្ធិពលយ៉ាងធំធេងលើលទ្ធភាពលូតលាស់របស់កុមារក្នុងការរស់រាន លូតលាស់ការរៀនសូត្រ និងចាកចេញផុតពីភាពពក្រីក្រ និងជម្ងឺផ្សេងៗ។ ស្រ្តីមានផ្ទៃពោះ ម្តាយ ទារកទើបកើត និងកុមារអាយុក្រោម ២ឆ្នាំ គឺជាអ្នកទទួលផលស្នូលនៃគ្រប់សកម្មភាពទាំងអស់របស់យើង។ លោក ព្រឿន រឿន ជាក្រុមទ្រទ្រង់សុខភាពភូមិទំនប់ថ្មី ដែលមានអាយុ ៤៤ឆ្នាំ គាត់បានមានប្រសាសន៍ថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល លើប្រធានបទការថែទាំមុននិងក្រោយសម្រាល និង ស្តីពីសហគមន៍ស្រឡាញ់ទារក ក្នុងគម្រោងសុខភាព និងអាហារូបត្ថម្ភជាមួយអង្គការ អេហ្វ អេក កម្ពុជា។ ខ្ញុំយកចំណេះដឹងទាំងអស់នេះមកបង្រៀនគ្រួសារខ្ញុំ ផ្សព្វផ្សាយដល់ក្រុមនៃក្តីសង្ឃឹមចំនួន ១១នាក់ជាស្រ្តី និងអ្នកជិតខាងក្នុងភូមិ ព្រមទាំងរៀបចំវគ្គធ្វើបបរអាហារូបត្ថម្ភសហគមន៍ជាមួយម្តាយ ឳពុក និងអ្នកថែទាំកុមារនៅក្នុងភូមិរបស់ខ្ញុំមាន […]
![]()
God is our refuge and strength, an ever-present help in trouble. Therefore we will not fear, though the earth give way and the mountains fall into the heart of the sea, though its waters roar and foam and the mountains quake with their surging — Psalm 46:1-3
![]()
មេរៀននៃការផ្តល់អាហារបន្ថែមដល់កុមារចាប់ពីអាយុ ៩ខែ ទៅ ១២ខែ ខាងក្រោមនេះជាអនុសាសន៍សម្រាប់ការផ្តល់អាហារឱ្យកុមារដែលមានអាយុចាប់ពី ៩ខែ ទៅ ១២ខែ៖ #HealthTips #ChildFeeding #ComplementaryFeeding #9to12Months #FlourishingCommunities #FHCambodia
![]()
មេរៀននៃការផ្តល់អាហារបន្ថែមដល់កុមារចាប់ពីអាយុ ៧ខែ ទៅ ៨ខែ ខាងក្រោមនេះជាអនុសាសន៍សម្រាប់ការផ្តល់អាហារឱ្យកុមារដែលមានអាយុចាប់ពី ៧ខែ ទៅ ៨ខែ៖ #HealthTips #ChildFeeding #ComplementaryFeeding #7to8Months #FlourishingCommunities #FHCambodia
![]()
អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ — សុភាសិត ១០:៤ Lazy hands make for poverty, but diligent hands bring wealth — Proverbs 10:4
![]()
ការផ្តល់អាហារបន្ថែមនៅអាយុ ៦ខែ គឺជាដំណាក់កាលដំបូងនៃជីវិតរបស់កុមារដែលចាប់ផ្តើមស្គាល់ពីអាហារ រួមមានរសជាតិ សភាពនៃអាហារ (ទន់ រឹង រាវ) និងរៀនពីរបៀបលេបដុំអាហារ ដូច្នេះវាជាការសំខាន់ណាស់ ដែលអ្នកត្រូវយល់ដឹងពីរបបអាហារ រសជាតិ បរិមាណនៃអាហារ ដែលត្រូវផ្តល់ទៅតាមអាយុរបស់កុមារ និងរបៀបបញ្ចុកឱ្យបានត្រឹមត្រូវ។ អាយុរបស់កុមារដែលនឹងត្រូវផ្តល់អាហារបន្ថែម ត្រូវបានបែងចែងទៅតាមក្រុមអាយុដូចខាងក្រោម៖ ១. ពីអាយុ ៦ខែ ២. ពីអាយុ ៦ ទៅ ៨ខែ ៣. ពីអាយុ ៩ ទៅ ១១ខែ ៤. ពីអាយុ ១២ ទៅ ២៤ខែ ៥. ពីអាយុ ២៤ខែ ឡើងទៅ អាហារបន្ថែមសម្រាប់កុមារអាយុពី៦ខែ នៅពេលដែលអាយុបាន ៦ខែ ការផ្តល់ទឹកដោះម្តាយតែមួយមុខគត់ គឺមិនគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់កុមារទេ។ ដូច្នេះម្តាយ ឬអ្នកថែទាំត្រូវផ្តល់អាហារបន្ថែមជាមួយនឹងការបំបៅទឹកដោះម្តាយ។ អាហារបន្ថែមត្រូវចម្អិនអោយបានឆ្អិនល្អ និងពាតអោយម៉ដ្ឋល្អ។ នេះជាពេលវេលាដំបូងដែលកូនរបស់អ្នកចាប់ផ្តើមស្គាល់ពីអាហារ ក្រៅពីទឹកដោះម្តាយ ដូច្នេះសូមអត់ធ្មត់ និងព្យាយាមបញ្ចុកតាមសម្រួល និងរីករាយជាមួយកូនអ្នក។ ទាំងនេះជាគន្លឹះ៖ ១. […]
![]()
លាងដៃរបស់អ្នកមុននិងក្រោយ ពេលចាប់កាន់កូន! ការលាងសម្អាតដៃជាមួយសាប៊ូ គឺជាវិធីសាស្ត្រដែលសាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការចម្លងរោគ។ ការលាងសម្អាតដៃជាមួយសាប៊ូ គឺជាសកម្មភាពដ៏ងាយស្រួល និងផ្តល់ផលជាវិជ្ជមានដល់សុខភាពអ្នក និងក្រុមគ្រួសារ ជាពិសេសការថែទាំកូនតូចៗ។ ខាងក្រោយនេះគឺជារបៀបលាងសម្អាតដៃងាយៗ មុននិងក្រោយពេលចាប់កាន់កូនរបស់អ្នក៖ ១. ផ្សើមដៃទាំងពីរជាមួយទឹកស្អាត ២. ដាក់សាប៊ូនៅលើបាតដៃ ៣. ដុសសម្អាតខ្នងដៃ ចង្វែកដៃ និងចុងម្រាមដៃ ៤. លាងដៃជម្រះសាប៊ូជាមួយទឹកស្អាត ៥. ជូតដៃនឹងកន្សែង ឬក្រម៉ាស្អាត #HealthTips #HandHygience #ChildCare #PNC #FlourishingCommunities #FHCambodia
![]()
[English Below] “ដើម្បីជួយឱ្យសិស្សមានសុខភាពល្អ ត្រូវធ្វើឱ្យខ្លួនប្រាណរបស់ពួកគេមានអនាម័យ!” ក្រុមការងាររបស់អង្គការ អេហ្វ អេក ប្រចាំកម្មវិធីតំបន់ចុងកាល់បានសហការជាមួយថ្នាក់ដឹកនាំសាលា គ្រូបង្រៀន និងយុវជនស្ម័គ្រចិត្ត ដើម្បីផ្សព្វផ្សាយអំពីអនាម័យខ្លួនប្រាណ និងការលាងសម្អាតដៃនៅសាលាគោលដៅចំនួន ៦ ។ យើងបានចែកចាយសម្ភារៈអនាម័យដូចជាច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ កូនកន្សែងដៃ និងសាប៊ូប្រូធិចដល់សិស្សានុសិស្សចំនួន ១,១៧០នាក់ ក្នុងនោះមានសិស្សស្រី ៥៦៧នាក់។ “Igniting a Hygiene Revolution, One Clean Body and Hand At a Time!” Our Chong Kal Area Program partnered with school leaders, teachers, and youth volunteers to bring hygiene messages and handwashing know-how to 6 […]
![]()

មតិថ្មីៗ