[English Below] ថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ)៖ ថ្ងៃនៃការចាប់ផ្តើមថ្មី ថ្ងៃនេះយើងអបអរសាទរ ការធានាថាជីវិតថ្មីអាចយកឈ្នះសេចក្តីស្លាប់ ភាពអស់សង្ឃឹម ហើយសេចក្តីស្រលាញ់ដែលឈ្នះគ្រប់អ្វីៗ។ សូមយើងទទួលយកការចាប់ផ្តើមថ្មីៗ ដែលរដូវកាលនេះនាំមក។ សូមជូនពរអ្នកទាំងអស់គ្នា ទទួលបានថ្ងៃអ៊ីស្ទើរដ៏រីករាយ និងពោរពេញដោយព្រះពរ! Easter Sunday: A Celebration of New Beginnings Happy Easter! Today, we celebrate the triumph of life over death, hope over despair, and love over all. May this Easter fill your home with joy, your heart with gratitude, and your life with […]
![]()
[English Below] ថ្ងៃសុក្រដ៏វិសុទ្ធ៖ ថ្ងៃនៃការសញ្ជឹងគិត និងសេចក្តីសង្ឃឹម ថ្ងៃនេះ យើងឈប់សម្រាកមួយភ្លែត ដើម្បីគិតអំពីការលះបង់ និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលបានផ្លាស់ប្តូរអ្វីៗទាំងអស់។ នៅថ្ងៃសុក្រដ៏ល្អនេះ សូមអ្នកទទួលបានកម្លាំងពីការសន្យានេះ៖ ទោះបីជាជីវិតស្ថិតក្នុងសេចក្តីងងឹតយ៉ាងណាក៏ដោយ ពន្លឺនៅតែនឹងភ្លឺចេញមកជានិច្ច។ សូមយើងរក្សាសេចក្តីសង្ឃឹមនៃការប្រោសលោះទុកក្នុងចិត្ត ហើយចែករំលែកសេចក្តីសប្បុរសជាមួយគ្នា។ សូមជូនពរអ្នកទាំងអស់គ្នា ទទួលបានថ្ងៃសុក្រដ៏វិសុទ្ធ ពោរពេញដោយព្រះពរ និងការសញ្ជឹងគិតអំពីព្រះ។ Good Friday: A Day of Reflection and Hope Today, we pause to reflect on the sacrifice and love that changed everything. On this Good Friday, may you find strength in the promise that even in […]
![]()
[English Below] ពង្រឹងសមត្ថភាព អាហាររូបត្ថម្ភកាន់តែល្អ សុខភាពកាន់តែប្រសើរ 🌱 អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំការបណ្តុះបណ្តាលស្តីពីសមាហរណកម្មអាហាររូបត្ថម្ភសហគមន៍ (ICN) រយៈពេល ៤ ថ្ងៃសម្រាប់បុគ្គលិកនៅតាមតំបន់កម្មវិធី។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល ដើម្បីជួយឱ្យបុគ្គលិកយល់ដឹងកាន់តែយល់ច្បាស់ពីការថែទាំ និងផ្តល់អាហារូបត្ថម្ភល្អសម្រាប់មាតា ទារក និងកុមារអាយុក្រោម ៥ឆ្នាំ សុខភាពយុវវ័យអាយុ ១០ ទៅ ១៩ឆ្នាំ ព្រមទាំងឥរិយាបថវិជ្ជមានក្នុងការអនុវត្ត និងគាំទ្រសុខភាពសហគមន៍ដែលយើងមប្រើ។ វគ្គបណ្តុះបណ្តាលនេះ នឺងជួយដល់បុគ្គលិកឱ្យយល់ដឹង និងគាំទ្របានកាន់តែល្អ ដល់ឳពុកម្តាយ និង អ្នកថែទាំកុមារ ដោយសហការជាមួយអ្នកស្ម័គ្រចិត្តសហគមន៍ និងបន្ត្រីជំនាញសុខាភិបាលក្នុងតំបន់ តាមរយៈកម្មវិធី UNLOCK — ដែលជាកម្មវិធីកសាងភាពធន់របស់សហគមន៍ ចាប់ពីផ្តើមចេញពីសុខភាពមាតា ទារក កុមារ និងយុវជន។ Stronger Skills. Better Nutrition. Healthier Futures. 🌱 FH Cambodia conducted a […]
![]()
[English Below] សហគមន៍ថ្នល់កែង និងសហគមន៍អូរសោម បានរៀបចំពិធីប្រកាសបើកដំណើរការកន្លែងចែកចាយទឹកខ្នាតតូចថ្មីមួយ ដែលជាជំហានដ៏សំខាន់ក្នុងការកែលម្អការចូលដំណើរការទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍។ កន្លែងប្រមូលទឹកនេះ អាចប្រើប្រាស់សម្រាប់ផឹក លាងសម្អាត រៀបចំអនាម័យ និងចិញ្ចឹមសត្វ ដែលជួយលើកកម្ពស់សុខភាព បន្ថយជំងឺបណ្តាលមកពីទឹក និងគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ក្នុងសហគមន៍។ 💧 កម្មវិធីតំបន់ត្រពាំងប្រាសាទ ៣ របស់អង្គការ អេហ្វ អេក បានសហការជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងការប្រកាសគម្រោងនេះជូនសមាជិកសហគមន៍ចូលរួមចំនួន ១០០ នាក់ មកពីភូមិគោលដៅទាំងពីរ ដែលក្នុងនោះមានស្ត្រី ៥២ នាក់។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ មាន ១០ នាក់មកពីគ្រួសារក្រ ១ និង ១៧ នាក់មកពីគ្រួសារក្រ ២ ដើម្បីធានាថា គ្រួសារងាយរងគ្រោះបំផុត ត្រូវបានរួមបញ្ចូលក្នុងគម្រោងកម្មវិធីនេះ។ ការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំមូលដ្ឋានចំនួន ៤ រូប មានតួនាទីសំខាន់ក្នុងការបង្កើនភាពជាកម្មសិទ្ធិរបស់សហគមន៍ ធានាការប្រើប្រាស់ និងការថែទាំកន្លែងទឹកបានយ៉ាងមានប្រសិទ្ធភាព និងគាំទ្រការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព។ កិច្ចខិតខំរួមគ្នានេះ បានជួយពង្រឹងភាពធន់ទ្រាំរបស់សហគមន៍ចំពោះបញ្ហាខ្វះទឹក និងលើកកម្ពស់សុខុមាលភាពរយៈពេលវែង។ 🤝 រួមគ្នា […]
![]()
[English Below] ការចាប់ផ្ដើមដ៏ឆ្លាតវៃ គឺជាកម្មវិធីមួយលើកកម្ពស់ការយល់ដឹងដល់អ្នកថែទាំកុមារតូច ដែលមានអាយុពី ០-៥ ឆ្នាំ ពីការចិញ្ចឹមបីបាច់ថែរក្សាប្រកបដោយប្រសិទ្ធភាព តាមរយៈសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ កម្មវិធីតំបន់ស្រុកត្រពាំងប្រាសាទ ស្រុកពួក និងស្រុកបន្ទាយអំពិលរបស់អង្គការ អេហ្វ អេក កម្ពុជា បានកំពុងបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្តសហគមន៍ ដើម្បីយល់ដឹងពីការអភិវឌ្ឍកុមារតូច និងវិធីសាស្ត្រសម្របសម្រួលដល់ក្រុមអ្នកថែទាំកុមារតូច ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗ ក្នុងការចិញ្ចឹមបីបាច់កូនប្រកបដោយការឆ្លើយតប។ កម្មវិធីការចាប់ផ្ដើមដ៏ឆ្លាតវៃរបស់អង្គការ អេហ្វ អេក បានកំពុងផ្ដល់ការគាំទ្រដល់ការសម្រេចបាននូវគោលនយោបាយជាតិ គាំពារ និងអភិវឌ្ឍកុមារតូច តាមរយៈការចុះគាំទ្រ ផ្សព្វផ្សាយរបស់អ្នកស្ម័គ្រចិត្តសហគមន៍ ទៅដល់ក្រុមអ្នកថែទាំកុមារតូចនៅតាមភូមិគោលដៅនីមួយៗ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន សមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងសហគមន៍។ កម្មវិធីនេះមានគោលបំណង៖ ផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗទាក់ទងនឹងការចិញ្ចឹមបីបាច់កុមារតូច ដែលមានអាយុចាប់ពី ០-៥ ឆ្នាំ មានវិធីសាស្ត្រល្អៗក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារតូច តាមរយៈសកម្មភាពប្រចាំថ្ងៃ ជម្រុញការផលិតនូវសម្ភារៈងាយៗ ដែលអាចរកបាននៅបរិវេណជុំវិញផ្ទះ ដើម្បីគាំទ្រដល់ការលេងរបស់កុមារតូច លើកកម្ពស់ការចូលរួមរបស់សមាជិកក្នុងគ្រួសារ ដើម្បីគាំទ្រសកម្មភាពលេងរបស់កុមារតូច ផ្ដល់ឱ្យអ្នកថែទាំកុមារតូចបានស្វែងយល់ពីគន្លឹះ តម្រុយ សកម្មភាពរបស់កុមារតូច និងរបៀបដែលឆ្លើយតបប្រកបដោយភាពវិជ្ជមាន។ Smart Start […]
![]()
[English Below] ទឹក និងសមភាពយេនឌ័រ ដើរទន្ទឹមគ្នា។ នៅពេលដែលសហគមន៍ឱ្យតម្លៃលើសំឡេង និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការសម្រេចចិត្តលើទឹកស្អាត មនុស្សគ្រប់រូបទទួលបានអត្ថប្រយោជន៍។ សូមធ្វើសកម្មភាពរួមគ្នា ដើម្បីធានាថា ទាំងអស់គ្នាអាចទទួលបានទឹកដោយសុវត្ថិភាព រៀងរាល់ថ្ងៃ និងគ្រប់ទីកន្លែង។ Water and gender equality go hand in hand. When communities value women’s voices and leadership in water decisions, everyone benefits. Let’s act together to ensure safe, accessible water for all—every day, everywhere. #WorldWaterDay #WWD2026 #FHCambodia #UNLOCK #ResilienceWater #PurposeInPractice
![]()
[English Below] សប្តាហ៍នេះ ពួកយើងមានកិត្តិយសយ៉ាងខ្លាំងក្នុងការទទួលស្វាគមន៍ លោក Mark Viso អគ្គនាយក និងជាប្រធានអង្គការ Food for the Hungry (FH) ប្រចាំសហរដ្ឋអាមេរិក និង លោកស្រី Kate Musimwa ប្រធានផ្នែកកម្មវិធី និងធនធានសាធារណៈ ក្នុងឱកាសដែលពួកគាត់បានបំពេញទស្សនកិច្ចនៅតាមសហគមន៍ដែលយើងកំពុងបម្រើ។ ទស្សនកិច្ចនេះ រួមមានកម្មវិធីតំបន់ស្រុកពួក ក្នុងខេត្តសៀមរាប និងកម្មវិធីតំបន់ចុងកាល់ និងត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ។ ការបំពេញទស្សនកិច្ចនេះ បានបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរួមរបស់ពួកយើង ក្នុងការដើរជាមួយគ្នាជាមួយភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដោយការស្តាប់ និងស្វែងយល់ពីបទពិសោធន៍ និងទស្សនៈផ្ទាល់របស់សហគមន៍ និងធ្វើការរួមគ្នា ដើម្បីគាំទ្រឱ្យសហគមន៍មានសមត្ថភាពក្នុងការសម្រេចចិត្តដោយខ្លួនឯង បំលែងក្តីសង្ឃឹមទៅជាសកម្មភាពដែលមានន័យ និងជំរុញឱ្យសហគមន៍មានភាពរីកចម្រើន។ រួមគ្នា ពួកយើងបន្តអនុវត្តគោលបំណងរួមរបស់យើង ដើម្បីគាំទ្រកុមារ គ្រួសារ និងសហគមន៍ ឱ្យមានភាពធន់ មានសមត្ថភាព និងមានឱកាសក្នុងការកំណត់អនាគតរបស់ខ្លួន ដោយឆ្ពោះទៅមុខជាមួយជំនឿមុតមាំ ស្របតាមគុណតម្លៃនៃចង្វាក់បេះដូង និងមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើនក្នុងវិស័យអាទិភាពសំខានៗរបស់យើង។ 🤝✨ This week, we […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា លើកកម្ពស់ការអប់រំបរិយាបន្ន ដើម្បីធានាថាកុមារគ្រប់រូបមានឱកាសទទួលបានការអប់រំដូចគ្នា ក្នុងគ្រប់ស្ថានភាពទាំងអស់។ ដូចនេះហើយ អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” នៅជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការសហការរៀបចំពីមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន។ ទិវានេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់អំពីសារៈសំខាន់នៃអំណាន ដែលរួមមាន៖ ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាពគិតវិភាគ ការបង្កើនជំនាញស្រាវជ្រាវ និងការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ។ ទិវានេះក៏រម្លឹកដល់អ្នកថែទាំកុមារ និងកុមារឱ្យយល់ដឹងថា ការអានអាចកើតមានឡើងនៅគ្រប់ពេល គ្រប់ទីកន្លែង ដោយមានសម្ភារៈអំណានផ្សេងៗ ជាពិសេសការអានជាមួយកុមារនៅផ្ទះ។ FH Cambodia promotes inclusive education to ensure that every child, regardless of circumstances, can access learning opportunities. […]
![]()
[English Below] បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា រួចមក លោក Mark Viso អគ្គនាយក និងជានាយកប្រតិបត្តិ នៃអង្គការ អេហ្វ អេក ប្រចាំនៅសហរដ្ឋអាមេរិក រួមជាមួយក្រុមការងារ អង្គការ អេហ្វ អេក កម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ជាមួយប្រធានមន្ទីរអប់រំខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ដំណើរទស្សនកិច្ចនេះបានបង្កើតឱកាសដ៏មានអត្ថន័យមួយ ដើម្បីជួបកុមារ និងមាតាបិតា បានឃើញសកម្មភាពលើកកម្ពស់ការអាន និងលើកទឹកចិត្តឱ្យមានវប្បធម៌នៃការអាន ទោះបីជាស្ថិតក្នុងស្ថានភាពអាសន្នក៏ដោយ។ តាមរយៈក្រុមអំណាន សកម្មភាពគូររូប និងការរៀនសូត្រដោយប្រើសម្ភារៈពង្រឹងអំណាន ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការជួយកុមារបន្តការសិក្សាប្រកបដោយក្តីសង្ឃឹម ការយកចិត្តទុកដាក់ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។ Following the courtesy meeting and work discussion with the Ministry of Education, Youth and Sport (MoEYS), […]
![]()
អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសបានអមដំណើរលោក Mark Viso អគ្គនាយក និងជានាយកប្រតិបត្តិ នៃអង្គការ អេហ្វ អេក ប្រចាំនៅសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ អង្គការ អេហ្វ អេក គឺជាអង្គការអន្តរជាតិ ដែលកំពុងធ្វើការនៅក្នុងប្រទេសចំនួន ១៩ រួមទាំងប្រទេសកម្ពុជាផងដែរ ដែលយើងបានចាប់ដៃគូជាមួយសហគមន៍ និងអ្នកពាក់ព័ន្ធ រដ្ឋាភិបាល ដើម្បីជួយគាំទ្រលើវិស័យកសិកម្ម សុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ និងសុខុមាលភាព និងការអប់រំ។ ជំនួបពិភាក្សានេះបានផ្តល់ឱកាសដ៏មានតម្លៃមួយ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តអាទិភាពរួម និងវិធីដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ការអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាពសម្រាប់កុមារនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ អង្គការ អេហ្វ អេក កម្ពុជា ពិតជាផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះការបន្តភាពជាអ្នកដឹកនាំ […]
![]()

Recent Comments