[English Below] ប្រសិទ្ធភាពនៃនៃប្រព័ន្ធស្រោចស្រពដំណក់ទឹកលើដំណាំបន្លែ លោក តុប ឈួយ បានរៀបរាប់ថា “ខ្ញុំគឺជាកសិករគំរូមួយរូប ដែលគ្រួសារមានសមាជិក ៥នាក់។ យើងកំពុងរស់នៅភូមិថ្មី ឃុំស្វាយលើ ស្រុកសៀមរាប ។ ខ្ញុំបង្កើនផលិតផលដាំដុះរបស់ខ្ញុំ ដោយប្រើប្រព័ន្ធបច្ចេកទេសកសិកម្មថ្មី។ នៅកសិដ្ឋានរបស់ខ្ញុំ ខ្ញុំបានចិញ្ចឹមមាន់ ទា និងដាំបន្លែ។ កាលពីមុនខ្ញុំបានប្រកបរបរដាំបន្លែ ដោយការធ្វើកសិកម្មបែបប្រពៃណី ដែលត្រូវចំណាយទាំងពេលវេលា និងទឹកច្រើនសម្រាប់ស្រោចស្រពដំណាំ។” គាត់បានបន្ថែមថា “ក្នុងនាមជាកសិករម្នាក់ដែលត្រូវបានជ្រើសរើសដោយអង្គការ អេហ្វ អេក កម្ពុជា ក្នុងកម្មវិធីតំបន់ស្វាយលើ១ ខ្ញុំបានឆ្លងកាត់ការបណ្តុះបណ្តាលស្ដីពីការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ (CSA) ដែលផ្តោតសំខាន់លើការដំឡើងប្រព័ន្ធស្រោចស្រពដំណក់ទឹក។ បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាល ខ្ញុំត្រូវបានជ្រើសរើសឱ្យអនុវត្ត ក្នុងការដំឡើងប្រព័ន្ធស្រោចស្រពដំណក់ទឹកលើកសិដ្ឋានបន្លែរបស់ខ្ញុំផ្ទាល់។ នៅពេលដែលខ្ញុំដំឡើងវានៅលើកសិដ្ឋានរបស់ខ្ញុំ ខ្ញុំបានកាត់បន្ថយពេលវេលា ដែលត្រូវចំណាយលើការស្រោចស្រពបន្លែរបស់ខ្ញុំ ថែមទាំងជួយសន្សំសំចៃទឹក និងកម្លាំងបានថែមទៀតផង។ បច្ចេកទេសប្រព័ន្ធស្រោចស្រពទឹកនេះបានធ្វើឱ្យទិន្នផលដំណាំរបស់ខ្ញុំប្រសើរឡើង ដែលអាចជួយបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់គ្រួសារខ្ញុំ។ តាមរយៈការកែលម្អបច្ចេកទេសប្រព័ន្ធស្រោចស្រពទឹក ខ្ញុំអាចរកចំណូលបានពីចន្លោះ ១៥០ដុល្លា ទៅ ២០០ដុល្លារក្នុងមួយខែ។ ឥឡូវនេះខ្ញុំកំពុងដាំបន្លែជាច្រើនប្រភេទនៅក្នុងកសិដ្ឋានរបស់ខ្ញុំ រួមមានស្ពៃឆាយស៊ីម ត្រសក់ ម្ទេស សណ្តែកគួរ ត្រប់ និងល្ហុង។” […]
![]()
ការពិនិត្យ និងថែទាំក្រោយសម្រាលសម្រាប់ម្តាយ តើអ្នកដឹងទេ ក្រោយសម្រាល ស្ត្រីជាម្តាយគួរតែពិនិត្យសុខភាពប៉ុន្មានដងជាមួយគ្រូពេទ្យជំនាញ? តើចំណុចអ្វីខ្លះដែលគ្រូពេទ្យត្រូវពិនិត្យដល់ស្រ្តី? ដើម្បីស្វែងយល់បន្ថែមអំពីការពិនិត្យ និងថែទាំក្រោយសម្រាលសម្រាប់ម្តាយ សូមមើលក្នុងរូបភាពដែលបានបង្ហាញខាងក្រោមនេះ៖ #HealthTips #PNC #AfterDeliveryCareforMother #FHCambodia
![]()
កូនកើតហើយ! ក្រោយពេលសម្រាលរួចភ្លាម វាជាពេលដ៏រីករាយបំផុតដែលអ្នកម្តាយបានឃើញមុខកូនដំបូង ហើយក៏ជានាទីតែមួយ ដែលទារកចាប់ផ្តើមប៉ះពាល់ជាមួយបរិយាកាសខាងក្រៅ។ សូមស្វែងយល់ទាំងអស់គ្នា អំពីសកម្មភាពដែលត្រូវដឹង និងអនុវត្តសម្រាប់ពេលវេលាដ៏សំខាន់នេះ! #HealthTips #AfterBirth #FHCambodia
![]()
តើស្វាមី និងក្រុមគ្រួសារអាចជួយគាំទ្រដល់ស្រ្តីយ៉ាងណាខ្លះក្នុងពេលឈឺពោះសម្រាល? ក្នុងសារមេរៀននេះ អ្នកនឹងដឹងពីគន្លឹះងាយៗមួយចំនួន ដែលអាចជួយគាំទ្រស្រ្តីជាម្តាយបង្កើនកម្លាំងចិត្ត និងកម្លាំងកាយក្នុងការបង្កើតកូន និងឆ្លងផុតពីស្ថានដ៏លំបាកមួយនេះ។ ខាងក្រោមនេះគឺជាគន្លឹះងាយៗមួយចំនួន៖ #HealthTips #PainRelief #ChildBirth #FHCambodia
![]()
ថ្ងៃដែលឪពុកម្តាយគ្រប់រូបរង់ចាំ បន្ទាប់ពីពរពោះ ៩ខែ និង ១០ថ្ងៃ! ទាំងនេះគឺជាឥរិយាបថមួយចំនួនដែលអាចជួយស្រ្តីបន្ថយការឈឺចាប់ក្នុងពេលឈឺពោះសម្រាល៖ #HealthTips #GiveBirth #FHCambodia
![]()
[English Below] លោក អឿន រិន មានអាយុ ៦៦ឆ្នាំ ដែលជាកសិករមានពិការភាពជើងមួយរូប ត្រូវទទួលបន្ទុកមើលថែចៅៗ ដោយសារតែឪពុកម្តាយរបស់ពួកគេបានធ្វើចំណាកស្រុក។ ជម្លោះរឿងលុយកាក់ និងការធ្វើការងារដោយប្រើកម្លាំងបាយ រួមផ្សំនឹងចំណេះដឹងកសិកម្មមានកម្រិត បានដាក់បន្ទុកបន្ថែមទៅលើបញ្ហាជីវភាពខ្វះខាតរបស់គាត់។ ការដែលគាត់ប្រើគ្រឿងស្រវឹង និងអំពើហិង្សាលើប្រពន្ធ រឹតតែធ្វើឱ្យស្ថានការណ៍កន្លងមក ជាបន្ទុកកាន់តែធ្ងន់។ យ៉ាងណាមិញ បន្ទាប់ពីគាត់បានចូលរួមក្នុងគម្រោងអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក ការបំផ្លាស់បំប្រែជីវិតរបស់គាត់បានកើតឡើង។ ក្នុងឆ្នាំ ២០២២ គ្រួសាររបស់គាត់បានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងសន្តិសុខស្បៀង និងការប្រកបរបរចិញ្ចឹមជីវិត ស្របពេលដែលទទួលបានការគាំទ្រផ្នែកកសិកម្ម សន្សំប្រាក់ដើម្បីមានដើមទុនចាប់ផ្តើមអាជីវកម្មថ្មី និងចូលរួមវគ្គបណ្តុះបណ្តាលស្ដីពីបច្ចេកទេសកសិកម្ម។ ការទាំងនេះហើយ ដែលធ្វើឱ្យជីវភាព ផ្នត់គំនិត និងឥរិយាបថរស់នៅរបស់គ្រួសារគាត់ប្រសើរឡើង ជាពិសេសជួយលើកកម្ពស់សុខុមាលភាពគ្រួសាររបស់គាត់ និងការសិក្សារបស់ចៅៗគាត់ថែមទៀត។ ក្រោមជំនួយរបស់អង្គការ អេហ្វ អេក បានលើកកម្ពស់គុណភាពជីវិតរបស់គាត់ឱ្យប្រសើរឡើង ដោយផ្តល់ក្តីសង្ឃឹមនូវអនាគតដ៏ភ្លឺស្វាង ក្នុងគ្រាជម្នះបញ្ហាប្រឈមពីមុនៗ។ Mr. Oeun Rin, a 66-year-old farmer with a leg amputation, faces challenges caring […]
![]()
[English Below] យើងខ្ញុំសូមកោតសរសើរចំពោះការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្រោមការចូលរួមពីសមាជិកសហគមន៍នៅក្នុងដំណើរឆ្ពោះទៅរកក្តីសង្ឃឹមរបស់អង្គការ អេហ្វ អេក ជាហេតុនាំមកនូវការផ្លាស់ប្រែវិជ្ជមានក្នុងកម្មវិធីតំបន់ស្វាយលើ២ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ សូមស្វែងយល់បន្ថែមអំពីកម្មវិធីតំបន់របស់យើងដូចខាងក្រោម៖ We appreciate the commitment, efforts, and remarkable accomplishments of the community members who have participated in the FH journey of HOPE, leading to the transformation of the Svay Leu 2 Area Program over the past 10 years. Find out more about our […]
![]()
ថ្ងៃសម្រាលជិតមកដល់ហើយ! តស់! ស្វែងយល់ពីសញ្ញាសម្រាលកូន។ #HealthTips #ANC #PNC #Childbirth
![]()
តស់នាំគ្នាមកនិយាយពីសញ្ញាគ្រោះថ្នាក់នានា ដែលអាចកើតមានក្នុងពេលមានគភ៌! ទាំងនេះជាសញ្ញាគ្រោះថ្នាក់ក្នុងពេលមានគភ៌៖ #HealthTips #DangerSigns #PregnantWomen #FlourishingCommunities #FHCambodia
![]()
[English Below] បាឡាត់ដែលជាដៃគូកុមារជាមួយ អង្គការ អេហ្វ អេក កម្ពុជា បានទទួលមេរៀនអំពីសិទ្ធិកុមារ ការរក្សាអនាម័យ និងការថែទាំបរិស្ថានជុំវិញ។ តាមរយៈការចូលរួមសកម្មភាពក្នុងក្លឹបកុមារ គាត់ចាប់ផ្តើមចេះគោរពចាស់ទុំ លទ្ធផលសិក្សាល្អជាងមុន និងពូកែទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ទាំងការសិក្សា និងទំនាក់ទំនងរបស់បាឡាត់មានភាពប្រសើរឡើង ព្រមជាមួយនឹងក្តីសុបិន្តនៅពេលធំឡើង ចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន និងចង់ឃើញគ្រួសាររស់នៅប្រកបដោយសុភមង្គលតាំងពីក្មេង។ នៅពេលខ្ញុំធំឡើង ខ្ញុំចង់ផ្តើមបើកអាជីវកម្មឱ្យជោគជ័យ គ្រួសាររស់នៅសុខស្រួលក្នុងផ្ទះធំ មានភាពក្លាហាន រៀនពូកែ និងមានការងារធ្វើ។ Balat, a child partner with FH Cambodia, has embraced learning about child’s rights, hygiene, and environmental care. Through children’s club activities, he has improved his obedience, academic performance, and relationship-building […]
![]()

មតិថ្មីៗ