[English Below] 🌱 កុមារនឹងរីកចម្រើនបានល្អ នៅពេលពួកគេទទួលបានការលើកទឹកចិត្ត។ ពាក្យសរសើរ ការអត់ធ្មត់ និងការគាំទ្រពីឪពុកម្តាយ ឬអ្នកថែទាំ ជួយឱ្យកុមារមានទំនុកចិត្តលើខ្លួនឯង និងក្លាហានក្នុងការជម្នះឧបសគ្គផ្សេងៗ។ ផ្ទះដែលពោរពេញដោយក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងសុវត្ថិភាព គឺជាកន្លែងដ៏ល្អបំផុតសម្រាប់កុមារលូតលាស់ និងអភិវឌ្ឍសក្តានុពលរបស់ខ្លួន។ 🏡 🌱 Children grow when they are encouraged. Words of praise, patience, and encouragement help children believe in themselves and face challenges with confidence. Every child deserves a loving, caring, and safe home where they can flourish and […]
![]()
[English Below] អបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ 🇰🇭 ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ អង្គការ អេហ្វ អេក កម្ពុជា សូមជូនពរដល់ដៃគូអភិវឌ្ឍន៍ សហគមន៍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានថ្ងៃឈប់សម្រាកប្រកបដោយសេចក្តីអំណរ។ សូមឱ្យឱកាសដ៏មានអត្ថន័យនេះ នាំមកនូវការជួបជុំដ៏កក់ក្តៅជាមួយក្រុមគ្រួសារ សាមគ្គីភាព និងការចែករំលែកសេចក្តីស្រឡាញ់ក្នុងគ្រួសារ និងសហគមន៍ទាំងអស់គ្នា។ Happy National Pchum Ben Festival 🇰🇭 FH Cambodia joins in celebrating the Pchum Ben Festival and extends warmest wishes to our partners, communities, and all Cambodian people. We wish everyone safe travels and a joyful holiday. […]
![]()
[English Below] ធុងស្តុកទឹកភ្លៀងមួយអាចជួយគ្រួសារងាយរងគ្រោះ ទទួលបានទឹកប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ រក្សាសុខភាព និងអនាម័យបានកាន់តែប្រសើរ និងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ។ សូមចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់ការប្រមូល ស្តុក និងប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យគ្រប់គ្រួសារទទួលបានទឹកស្អាត និងគ្មាននរណាម្នាក់ត្រូវបានទុកចោល។ Rainwater harvesting helps families with vulnerability gain reliable access to water for daily use, improve health and hygiene, and build resilience to climate change. Let us work together to promote the collection, storage, and efficient use of rainwater so that every […]
![]()
[English Below] «អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៦» អង្គការ អេហ្វ អេក កម្ពុជា ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអប់រំ ក្នុងការអបអរសាទរគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។ គ្រូបង្រៀនគឺជាបេះដូងនៃការរៀនសូត្រ ដោយជួយសិស្សអភិវឌ្ឍ ការត្រិះរិះពិចារណា ភាពច្នៃប្រឌិត ការដោះស្រាយបញ្ហា កិច្ចសហការ និងសមត្ថភាពសិក្សាពេញមួយជីវិត ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ អង្គការ អេហ្វ អេក កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូទាំងអស់ សម្រាប់ការលះបង់ ការប្តេជ្ញាចិត្តឥតឈប់ឈរ និង វិជ្ជាជីវៈ ក្នុងការលើកកម្ពស់ការរៀនសូត្ររបស់កុមារគ្រប់រូប។» “Happy World Teachers’ Day 2026” FH Cambodia has joined Ministry of Education, Youth and Sport (MoEYS) and education […]
![]()
[English Below] ការវិនិយោគលើចំណេះដឹង ការកសាងភាពធន់ ដោយមានការគាំទ្រពីគម្រោង កសិករចំនួន ៥០នាក់ ក្នុងនោះមានស្ត្រី ២៧ នាក់ មកពីឃុំគោលដៅចំនួន ៣ នៃតំបន់បន្ទាយអំពិល១ បានពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការបណ្តុះបណ្តាលស្តីអំពី ការកែលម្អជីជាតិដី និងការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព។ ការបណ្តុះបណ្តាលនេះបានផ្តោតលើបច្ចេកទេសជាក់ស្តែង រួមមានការដាំដំណាំគម្របដី ការប្រើកាកសំណល់សរីរាង្គគ្របដី ការដាំដំណាំសណ្តែករួមបញ្ចូល ការប្រើជីស្រស់ និងការផលិតជីកំប៉ុសិ៍គោក និងទឹក។ ដោយមានចំណេះដឹងថ្មី ជំនាញអនុវត្ត និងឧបករណ៍កសិកម្មដែលទទួលបានពីគម្រោង កសិករកំពុងអនុវត្តបច្ចេកទេសទាំងនេះនៅលើស្រែចម្ការ និងសួនដំណាំគ្រួសាររបស់ខ្លួន។ ការអនុវត្តទាំងនេះកំពុងជួយកែលម្អសុខភាពដី ពង្រឹងភាពធន់ចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ផលិតភាពកសិកម្ម។ តាមរយៈការវិនិយោគលើចំណេះដឹង ជំនាញ និងនវានុវត្តន៍ដែលដឹកនាំដោយកសិករផ្ទាល់ គម្រោងកំពុងគាំទ្រកសិករក្នុងការកសាងជីវភាពរស់នៅដែលមានភាពធន់ខ្ពស់ រក្សាប្រព័ន្ធអេកូឡូស៊ី និងសហគមន៍ជនបទដែលមាននិរន្តរភាពជាងមុន។ Investing in Knowledge, Cultivating Resilience With support from the project, 50 farmers, including 27 women, from three […]
![]()
[English Below] 🏃♀️⚽ កីឡាជួយកុមារឱ្យរៀន និងរីកចម្រើន តាមរយៈការលេង។ ពួកគេបានរៀនពីការជឿជាក់លើខ្លួនឯង ការសហការជាមួយមិត្តភក្តិ និងការទទួលខុសត្រូវ ខណៈពេលដែលទទួលបានភាពសប្បាយរីករាយ និងសុខភាពល្អ។ 🌈 សូមជូនពរឱ្យអ្នកទាំងអស់គ្នាមានថ្ងៃសុក្រ និងថ្ងៃចុងសប្តាហ៍ដ៏រីករាយ! 🏃♀️⚽ Sports help children learn and grow through play. They build confidence, teamwork, and a sense of responsibility while enjoying fun experiences and staying healthy. 🌈 Wishing everyone a happy Friday and a joyful weekend! #HappyFriday #PlayToLearn #ChildWellbeing #ChildDevelopment #FHCambodia
![]()
[English Below] គាំទ្រមាតាបិតាក្នុងការចិញ្ចឹមកូនឱ្យលូតលាស់ល្អ និងមានសុខភាពរឹងមាំ តាមរយៈកម្មវិធីអាហារូបត្ថម្ភសហគមន៍ (ICN) និងកិច្ចសហការជាមួយបុគ្គលិកមណ្ឌលសុខភាព យើងគាំទ្រ និងពង្រឹងសមត្ថភាពមាតាបិតា និងសហគមន៍តាមរយៈការអប់រំផ្សព្វផ្សាយអំពីការថែទាំមុន និងក្រោយសម្រាល អាហារូបត្ថម្ភ និងការលូតលាស់របស់កុមារ ដើម្បីបង្ការបញ្ហាអាហារូបត្ថម្ភ និងជួយឱ្យកុមារគ្រប់រូបលូតលាស់ប្រកបដោយសុខភាពល្អ និងរឹងមាំ។ លើកកម្ពស់អាហារូបត្ថម្ភសម្រាប់ម្តាយ និងកុមារ៖ គាំទ្រនិងជួយស្ត្រីមានផ្ទៃពោះ ការបំបៅដោះម្តាយ និងការផ្តល់អាហារបន្ថែម។ គាំទ្រការលូតលាស់កុមារ និងបង្ការបញ្ហាអាហារូបត្ថម្ភ៖ តាមដានការលូតលាស់របស់កុមារជាប្រចាំ។ ពង្រឹងសមត្ថភាពមាតាបិតា តាមរយៈការអប់រំ និងការគាំទ្រ៖ ផ្តល់ចំណេះដឹង ការណែនាំ និងការលើកទឹកចិត្ត ដើម្បីជួយគ្រួសារថែទាំកូនបានកាន់តែប្រសើរ។ រួមគ្នាជាមួយបុគ្គលិកសុខាភិបាល កុមារគ្រប់រូបអាចលូតលាស់ប្រកបដោយសុខភាពល្អ និងរឹងមាំ។ Supporting Parents to Raise Healthy and Growing Children Through Integrated Community Nutrition (ICN) and partnership with health center staff, we […]
![]()
[English Below] 🌍 ពង្រឹងការអនុវត្តកម្មវិធីដោយការយកចិត្តទុកដាក់នឹងជម្លោះ តាមរយៈការរៀនសូត្ររួមគ្នាអំពីគោលការណ៍ និងឧបករណ៍មិនបង្កទំនាស់ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បុគ្គលិកមកពីផ្នែកគាំទ្រការងារទូទៅ និងក្រុមបច្ចេកទេសផ្សេងៗបានសិក្សា និងស្វែងយល់ជាមួយគ្នា ស្ដីពីរបៀបដែលការផ្ទេរធនធាន ការសម្រេចចិត្តប្រចាំថ្ងៃ និងឥរិយាបថនៅកន្លែងការងារ អាចជះឥទ្ធិពលដល់ទំនាក់ទំនង ការយល់ឃើញ និងលទ្ធផលដែលកើតមានចំពោះសហគមន៍ដែលយើងបម្រើ។ 📌 ចំណុចសំខាន់ដែលយើងបានរៀនគឺ៖ ការសម្រេចបានលទ្ធផលនូវកម្មវិធីអភិវឌ្ឍន៍តែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ។ យើងត្រូវយល់ដឹងពីបរិបទជុំវិញ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលអាចកើតឡើងដោយអចេតនា និងខិតខំបង្កើនផលវិជ្ជមានឱ្យបានជាអតិបរមា។ 🌍 Strengthening Conflict-Sensitive Programming Through Collective Learning on Do No Harm Over two days, our colleagues from support units/departments, and technical teams explored how resource allocation, daily decisions, and workplace behaviors can influence […]
![]()
[English Below] 🌱 ចំណេះដឹង និងជំនាញនៃការចិញ្ចឹមបីបាច់កូនរបស់អ្នកថែទាំ 👨👩👧👦 ការចិញ្ចឹមបីបាច់កូនប្រកបដោយក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងចំណេះដឹងត្រឹមត្រូវ គឺជាគ្រឹះដ៏សំខាន់សម្រាប់អនាគតកុមារ។ ក្នុងរយៈពេល ៤ ខែកន្លងមកនេះ អ្នកស្ម័គ្រចិត្តសហគមន៍ដែលបានទទួលការបណ្ដុះបណ្ដាលពីកម្មវិធី “ការចាប់ផ្ដើមដ៏ឆ្លាតវៃ” ដោយមន្ត្រីជំនាញនាយកដ្ឋានកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា និងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃក្រសួងមហាផ្ទៃ ដោយមានការសហការគាំទ្រពីអង្គការ អេហ្វ អេក កម្ពុជា បានចងក្រងក្រុមអ្នកថែទាំកុមារតូចចំនួន ៤៥ ក្រុម ដែលមានសមាជិកសរុប ៨១៦ នាក់ នៅក្នុងឃុំចំនួន ៣ រួមមាន ឃុំចុងកាល់ ឃុំជើងទៀន និងឃុំក្រសាំង។ តាមរយៈការប្រជុំផ្សព្វផ្សាយ និងសិក្សារៀនសូត្រជាក្រុម អ្នកថែទាំកុមារដែលមានកូនអាយុពី ០ ដល់ ៥ ឆ្នាំ បានទទួលនូវចំណេះដឹង និងជំនាញសំខាន់ៗក្នុងការចិញ្ចឹមបីបាច់កូន ដូចជា៖ ✅ ការដឹង និងឆ្លើយតបទៅនឹងតម្រូវការរបស់កុមារឱ្យបានទាន់ពេលវេលា ✅ ការផ្តល់ក្ដីស្រឡាញ់ […]
![]()
[English Below] អក្ខរកម្មមិនមែនគ្រាន់តែជាសមត្ថភាពក្នុងការអាន និងសរសេរប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជួយឱ្យកុមារ យល់ដឹង ប្រាស្រ័យទាក់ទង បន្តការសិក្សា និងកសាងឱកាសសម្រាប់អនាគតរបស់ពួកគេ។ ក្នុងឱកាស ទិវាអក្ខរកម្មជាតិ អង្គការ អេហ្វ អេក កម្ពុជា ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ «ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន» ដើម្បីឱ្យកុមារគ្រប់រូបមានឱកាសរៀនសូត្រ និងរីកចម្រើន។ តាមរយៈការសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក សាលារៀន និងសហគមន៍ អង្គការ អេហ្វ អេក កម្ពុជា បាននឹងកំពុងចូលរួមពង្រឹងមូលដ្ឋានគ្រឹះអក្ខរកម្ម របស់កុមារ តាមរយៈ កម្មវិធី «តស់ យើងរៀនអាន!» កញ្ចប់អំណានថ្នាក់ដំបូង ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងទីប្រឹក្សាគរុកោសល្យ សម្ភារៈពង្រឹងអំណាន បណ្ណាល័យ និងជ្រុងអំណាន ការប្រឹក្សាគរុកោសល្យ និងការគាំទ្រក្នុងថ្នាក់រៀន រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ព្រមទាំងការរៀនសូត្រតាមប្រព័ន្ធឌីជីថល។ […]
![]()

មតិថ្មីៗ