Happy Easter Day 2025! 🌅 He is Risen! This Easter Sunday, April 20, 2025, The Salvationist celebrates “Courageous Love.” Jesus’ resurrection proves His triumph over death – a bold love that inspires us to live fearlessly for Him. #EasterDay #CourageousLove #FHCambodia
Happy Good Friday 2025! ✝️ This Good Friday, April 18, 2025, The Salvationist invites you to reflect on “Courageous Love.” Jesus’ sacrificial death shows us bold love in action. Let His sacrifice inspire us to live courageously for Him. #GoodFriday #CourageousLove #FHCambodia
[English Below] 🌪📊ខ្យល់ព្យុះបានបក់បោកខេត្តឧត្តរមានជ័យ ពីថ្ងៃទី ៧ ដល់ ៩ ខែមេសា ឆ្នាំ២០២៥ ធ្វើឱ្យគ្រួសារចំនួន ៣១ បានរងផលប៉ះពាល់។ នេះជាទិន្នន័យសង្ខេប៖ 🔹 មនុស្ស ១២៧ នាក់រងផលប៉ះពាល់ (ស្ត្រី ៦៣ នាក់) 🔹 កុមារ ៣៦ នាក់ងផលប៉ះពាល់ (ក្មេងស្រី ១២ នាក់) 🔹 ភូមិចំនួន ៧ ត្រូវខូចខាត៖ ២ ភូមិនៅសង្កាត់បុស្បូវ ១ ភូមិនៅសង្កាត់កូនក្រៀល (ក្រុងសំរោង) និង ៤ ភូមិនៅឃុំបេង (ស្រុកបន្ទាយអំពិល) អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយក្រុមប្រឹក្សាឃុំ បាននាំសម្ភារៈជំនួយមនុស្សធម៌បន្ទាន់សម្រាប់ជួយ៖ ✅ ផ្តល់កន្លែងស្នាក់នៅ ✅ ចែកស្បៀងអាហារ ✅ ផ្តល់សម្ភារៈរៀនសូត្រ យើងកំពុងធ្វើការជាមួយគ្នា ដើម្បីជួយឱ្យគ្រួសារដែលរងគ្រោះទាំងនេះបានធ្វើការឆ្លើយតប និងស្តារឡើងវិញ […]
(English Below) សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គោរពជូនដល់បងប្អូនទាំងអស់គ្នា! អង្គការ អេហ្វ អេក កម្ពុជា មានក្តីសោមនស្សរីករាយ ក្នុងការគោរពជូនពរបងប្អូនក្រុមការងារ ម្ចាស់ជំនួយ សហគមន៍គោលដៅ និងស្ថាប័ន/អង្គការដៃគូពាក់ព័ន្ធទាំងអស់ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ សូមឱ្យបងប្អូនជនរួមជាតិប្រកបតែសេចក្តីសុខ មានកម្លាំង និងសុខភាពល្អ និងចំណាយពេលដ៏មានតម្លៃជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់! រាល់ដំណើរកម្សាន្តទីជិតទីឆ្ងាយ សូមឱ្យបងប្អូនធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ជួបជុំគ្នាយ៉ាងកក់ក្តៅ និងបន្តចូលរួមអភិវឌ្ឍសហគមន៍របស់យើងឱ្យរីកចម្រើនទាំងអស់គ្នា។ Happy Khmer Traditional New Year to All! We’re absolutely gladden to dive into this joyful season with the FH Cambodia team and donors, our vibrant communities, and all the amazing stakeholders who […]
[English Below] ការលើកកម្ពស់សុខភាព និងជំរុញឱ្យប្រើដបទឹកដែលអាចប្រើប្រាស់ឡើងវិញបាន តាមរយៈគម្រោងសុខភាព អាហារូបត្ថម្ភ អនាម័យ និងទឹកស្អាតរបស់អង្គការ អេហ្វ អេក កម្ពុជា យើងកំពុងជួយឱ្យមនុស្សរស់នៅ ដោយ ផ្តោតសំខាន់លើទឹកមានសុវត្ថិភាពសម្រាប់ផឹកដល់កុមារ។ ក្នុងត្រីមាសនេះ យើងបានធ្វើការជាមួយសិស្សចំនួន ៣ ៩៥៤នាក់ ក្នុងនោះមានក្មេងស្រីចំនួន ២ ០១៣នាក់ តាមសាលាបឋមសិក្សាគោលដៅចំនួន ២៧ ដោយធ្វើការចែកដប់ទឹកដែលអាចប្រើប្រាស់ឡើងវិញ មានចំណុះ ៦០០ មីលីលីត្រ ដល់កុមារចំនួន ៣ ៩០០នាក់ (ក្នុងនោះមានក្មេងស្រីចំនួន ១ ៨៣៩នាក់)។ ដបទាំងនេះជំរុញទម្លាប់ផឹកទឹក ដើម្បីមានជាតិទឹកគ្រប់គ្រាន់ ដោយការច្រកទឹកស្អាតមកពីផ្ទះ ជាជាងប្រើដបទឹកប្លាស្ទិកដែលប្រើបានតែម្តង ហើយនិងបន្សាំខ្លួនទៅនឹងភាពធន់នឹងអាកាសធាតុ។ កុមារចូលចិត្តយកដបទឹកទាំងនេះតាមខ្លួន មិនថាទៅសាលារៀន ក្លឹបរៀន និងកន្លែងដទៃទៀត។ Promoting Health and Sustainability with Water Bottles FH Cambodia’s Health, Nutrition and WASH […]
[English Below] 🎉 ខេត្តឧត្តរមានជ័យ ត្រូវបានគេទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)! សូមចូលរួមសាទរ សមិទ្ធផលទាំងនេះជាមួយគ្នា! អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមចំណែកដល់ការសម្រេចសមិទ្ធិផលខាងលើនេះ តាមរយៈការអនុវត្តកម្មវិធីអនាម័យ និងទឹកស្អាត (WASH) និងផ្តល់ដំណោះស្រាយពង្រឹងសហគមន៍ដឹកនាំអនាម័យទាំងស្រុង (CLTS) — គម្រោងទាំងពីរបានផ្តល់ផលវិជ្ជមានដល់ប្រជាជនសរុបចំនួន ៣៤ ៦៦០នាក់ ក្នុងនោះមានស្រីចំនួន ២៣ ២៨០ ស្ថិតក្នុងភូមិចំនួន ៤១ និងឃុំចំនួន ៦ នៃស្រុកត្រពាំងប្រាសាទ ហើយនិងប្រជាជនសរុបចំនួន ២៩ ៩២២នាក់ ក្នុងនោះមានស្រីចំនួន ១៥ ០៦១ ស្ថិតក្នុងភូមិចំនួន ៤៩ និងឃុំចំនួន ៤ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ 🎉 Oddar Meanchey is now an Open Defecation-Free (ODF) province! Let’s celebrate this […]
មេរៀននៃការផ្តល់អាហារបន្ថែមដល់កុមារចាប់ពីអាយុ ១២ខែ ទៅ ២៤ខែ ខាងក្រោមនេះជាអនុសាសន៍សម្រាប់ការផ្តល់អាហារឱ្យកុមារដែលមានអាយុចាប់ពី ១២ខែ ទៅ ២៤ខែ៖ #HealthTips #ChildFeeding #ComplementaryFeeding #12to24Months #FlourishingCommunities #FHCambodia
ការចិញ្ចឹមថែទាំកុមារឲ្យចម្រើនវ័យបានល្អ តាមរយៈការថែទាំ និងផ្តល់អាហារូបត្ថម្ភសមស្រប អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់កម្មវិធីត្រពាំងប្រាសាទ ២ បានសហការជាមួយបុគ្គលិកមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងក្រុមនៃក្តីសង្ឃឹម (HGV-Hs) លើកកម្ពស់ការទទួលសេវា និងការថែទាំដល់កុមារ និងស្រ្តីឲ្យកាន់តែល្អប្រសើរជាងមុន។ យើងផ្តោតការយកចិត្តទុកដាក់ និងបណ្ដុះបណ្ដាលលើការលើកកម្ពស់លទ្ធភាពទទួលបានសេវាសុខភាពល្អ និងអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ដោយប្រើប្រាស់អាហារក្នុងស្រុកប្រកបដោយនិរន្តរភាព ចាប់ពីពេលទើបសម្រាល រហូតដល់កុមារអាយុ ៥ឆ្នាំ។ ទាំងនេះមានឥទ្ធិពលយ៉ាងធំធេងលើលទ្ធភាពលូតលាស់របស់កុមារក្នុងការរស់រាន លូតលាស់ការរៀនសូត្រ និងចាកចេញផុតពីភាពពក្រីក្រ និងជម្ងឺផ្សេងៗ។ ស្រ្តីមានផ្ទៃពោះ ម្តាយ ទារកទើបកើត និងកុមារអាយុក្រោម ២ឆ្នាំ គឺជាអ្នកទទួលផលស្នូលនៃគ្រប់សកម្មភាពទាំងអស់របស់យើង។ លោក ព្រឿន រឿន ជាក្រុមទ្រទ្រង់សុខភាពភូមិទំនប់ថ្មី ដែលមានអាយុ ៤៤ឆ្នាំ គាត់បានមានប្រសាសន៍ថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល លើប្រធានបទការថែទាំមុននិងក្រោយសម្រាល និង ស្តីពីសហគមន៍ស្រឡាញ់ទារក ក្នុងគម្រោងសុខភាព និងអាហារូបត្ថម្ភជាមួយអង្គការ អេហ្វ អេក កម្ពុជា។ ខ្ញុំយកចំណេះដឹងទាំងអស់នេះមកបង្រៀនគ្រួសារខ្ញុំ ផ្សព្វផ្សាយដល់ក្រុមនៃក្តីសង្ឃឹមចំនួន ១១នាក់ជាស្រ្តី និងអ្នកជិតខាងក្នុងភូមិ ព្រមទាំងរៀបចំវគ្គធ្វើបបរអាហារូបត្ថម្ភសហគមន៍ជាមួយម្តាយ ឳពុក និងអ្នកថែទាំកុមារនៅក្នុងភូមិរបស់ខ្ញុំមាន […]
God is our refuge and strength, an ever-present help in trouble. Therefore we will not fear, though the earth give way and the mountains fall into the heart of the sea, though its waters roar and foam and the mountains quake with their surging — Psalm 46:1-3
មេរៀននៃការផ្តល់អាហារបន្ថែមដល់កុមារចាប់ពីអាយុ ៩ខែ ទៅ ១២ខែ ខាងក្រោមនេះជាអនុសាសន៍សម្រាប់ការផ្តល់អាហារឱ្យកុមារដែលមានអាយុចាប់ពី ៩ខែ ទៅ ១២ខែ៖ #HealthTips #ChildFeeding #ComplementaryFeeding #9to12Months #FlourishingCommunities #FHCambodia
មតិថ្មីៗ