[English Below] ✨ ចិត្តក្លាហានបានផុសឡើង៖ សាច់រឿងបង្ហាញពីរឿងរ៉ាវយុវតី ស្រីនុត ដែលមានអាយុ ២១ឆ្នាំ! យើងបានមើលឃើញពីយុវតីវ័យក្មេងមួយរូប ដែលកំពុងរីកចម្រើនឆ្ពោះទៅមុខនៅសហគមន៍គោកឪឡោក។ ប្អូនស្រីគឺជាអ្នកស្ម័គ្រចិត្តត្រួតពិនិត្យកុមារ ក្នុងកម្មវិធីទំនុកបម្រុងកុមាររបស់អង្គការ អេហ្វ អេក កម្ពុជា ហើយប្អូនកំពុងបម្រើការជាជំនួយការគណនេយ្យ និងជានិស្សិតឆ្នាំទី៤ ផ្នែករដ្ឋបាលសាធារណៈ—ប្អូនស្រីគឺជាយុវតីឈានមុខមួយរូប! បទពិសោធន៍ជីវិតដែលប្អូនស្រីធ្លាប់ឆ្លងកាត់ រួមមានបញ្ហាជីវភាពគ្រួសារ មិនមានថវិកាគ្រប់គ្រាន់ក្នុងការបង់ថ្លៃសាលា មិនអាចស្វែងរកប្រាក់ចំណូលបាន ហើយធ្លាប់បានបរាជ័យ(ធ្លាក់)ចំពោះការប្រលងធ្វើជាគ្រូបង្រៀន ចំនួន២លើក ( គ្រូក្របខណ្ឌ័ និងគ្រូ កិច្ចសន្យា) ហើយអ្នកជិតខាងនិយាយថា “ស្រ្តីមិនអាចទៅរៀនឆ្ងាយ គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពអភិវឌ្ឍន៍ផ្សេងៗ ជាមនុស្សទន់ខ្សោយ និងមិនអាចមានលទ្ធភាពធ្វើរឿងច្រើនយ៉ាងបានដូចបុរសបាន”។ ជាហេតុធ្វើឱ្យនាងបាក់ទឹកចិត្ត និងអស់សង្ឃឹមជាខ្លាំង—រហូតដល់នាងបានតាំងចិត្តថា នឹងត្រូវកែប្រែជីវិតខ្លួនឯងឡើងវិញ។ ក្រោមការគាំទ្រ និងទទួលបានការលើកទឹកចិត្តពីអង្គការ អេហ្វ អេក កម្ពុជា យុវតីមួយរូបនេះបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ហើយក៏បានស្ទាត់ជំនាញភាពជាអ្នកដឹកនាំ ដឹងវិធីសាស្ត្រធ្វើការជាមួយកុមារ មានភាពក្លាហានជាងមុន និងយល់ដឹងពីការរស់នៅ និងប្រាស្រ័យទាក់ទងល្អក្នុងសង្គម ។ “តាមរយៈបទពិសោធន៍ទាំងនេះហើយ ដែលធ្វើឱ្យខ្ញុំមានមោទនភាពចំពោះខ្លួនឯងក្នុងនាមជាស្រ្តី ថាខ្ញុំអាចធ្វើការងារទាំងអស់នោះបានដូចជាបុរសដែរ” ប្អូនស្រីរៀបរាប់ដោយស្នាមញញឹម។ ថ្ងៃនេះ ដំណើរជីវិតរបស់ប្អូនស្រីកំពុងរីកចម្រើនឆ្ពោះទៅមុខ—គ្រួសារបង្វែរមកយល់ពីអត្ថប្រយោជន៍នៃការអប់រំ និងអនុញ្ញាតឱ្យគាត់បន្តថ្នាក់សិក្សានៅសាកលវិទ្យាល័យ […]
[English Below] 🌟 ផ្តើមពីការមិនមានទុកចិត្តលើខ្លួនឯង ប្រែទៅជាការពង្រឹងភាពអង់អាច៖ ដំណើរផ្លាស់ប្រែរបស់លោកស្រី សំ គន្ធា 🌟 ខ្ញុំធ្លាប់ទាល់គំនិតគិតអ្វីមិនចេញ ដោយសារខ្ញុំជាស្ត្រីដែលទទួលបានការអប់រំតិចតួច រៀនសូត្រមិនសូវបានច្រើន ជាហេតុធ្វើឱ្យខ្ញុំមិនមានទុកចិត្តលើខ្លួនឯង។ ខ្ញុំពិបាកដឹកនាំសហគមន៍—ខ្វះទំនុកចិត្ត មិនសូវមានគំនិតផ្តួចផ្តើម កង្វះនូវការបណ្តុះបណ្តាល និងមិនពូកែស្វែងរកការគាំទ្រ ជំនួយ ឬធនធានផ្សេងៗ។ ដោយសារការដឹកនាំនៅមានកម្រិត ជាហេតុធ្វើឱ្យមានការអន់ចិត្តលើខ្លួនឯង។ ប្រជាជនមួយចំនួនមិនសូវគោរព និងឱ្យតម្លៃខ្ញុំ ដោយពួកគាត់ថា ខ្ញុំនៅក្មេង មិនមានសម្ថភាព គិតមិនបានវែងឆ្ងាយ ហើយគាត់សន្មត់ថា មនុស្សស្រីជាអ្នកនាំឱ្យមានភាពសាំញ៉ាំច្រើន ចិត្តមិនដាច់ ស្ទាក់ស្ទើរក្នុងការសម្រេចិត្ត។ មានពេលខ្លះ ខ្ញុំបាក់ទឹកចិត្ត ហើយចង់បោះបង់តួនាទីម្តងម្កាលផងដែរ។ បន្ទាប់មក អ្វីៗផ្លាស់ប្តូរ។ តាមរយៈការបណ្តុះបណ្តាលរបស់អង្គការ អេហ្វ អេក ស្តីពីយេនឌ័រ ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសហគមន៍ ខ្ញុំក៏អាចរកឃើញនូវចំណុចខ្លាំងរបស់ខ្លួនឯង។ ខ្ញុំរៀនធ្វើផែនការ កៀរគរធនធាន ជម្រុញទឹកចិត្តអ្នកដទៃ ស្គាល់ពីគុណតម្លៃនៃភាពជាអ្នកដឹកនាំ ផ្តោតការយកចិត្តទុកដាក់លើកិច្ចការគាំពារកុមារ អភិវឌ្ឍជំនាញសម្របសម្រួល ការសន្សំប្រាក់ មានឱកាសរៀនពេទ្យសត្វ និងការអប់រំសុខភាពផ្សេងៗ។ ចាប់ផ្តើមពីផ្ទះ […]
[English Below] “ដើម្បីជួយឱ្យសិស្សមានសុខភាពល្អ ត្រូវធ្វើឱ្យខ្លួនប្រាណរបស់ពួកគេមានអនាម័យ!” ក្រុមការងាររបស់អង្គការ អេហ្វ អេក ប្រចាំកម្មវិធីតំបន់ចុងកាល់បានសហការជាមួយថ្នាក់ដឹកនាំសាលា គ្រូបង្រៀន និងយុវជនស្ម័គ្រចិត្ត ដើម្បីផ្សព្វផ្សាយអំពីអនាម័យខ្លួនប្រាណ និងការលាងសម្អាតដៃនៅសាលាគោលដៅចំនួន ៦ ។ យើងបានចែកចាយសម្ភារៈអនាម័យដូចជាច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ កូនកន្សែងដៃ និងសាប៊ូប្រូធិចដល់សិស្សានុសិស្សចំនួន ១,១៧០នាក់ ក្នុងនោះមានសិស្សស្រី ៥៦៧នាក់។ “Igniting a Hygiene Revolution, One Clean Body and Hand At a Time!” Our Chong Kal Area Program partnered with school leaders, teachers, and youth volunteers to bring hygiene messages and handwashing know-how to 6 […]
ការថែទាំក្រោយសម្រាលដើរតួយ៉ាងសំខាន់ សម្រាប់សុខុមាលភាពទូទៅរបស់ស្រ្តី និងទារក បន្ទាប់សម្រាលរួច។ ការអនុវត្តប្រចាំថ្ងៃ ផ្តល់ផលជាវិជ្ជមាន និងអវិជ្ជមាន ក្នុងរយៈពេលខ្លី និងវែងដល់សុខភាពរបស់អ្នកទាំងពីរ។ ទាំងនេះគឺជាសារគន្លឹះសម្រាប់អនុវត្ត និងគួរជៀសវាង៖ #NutritiousFood #PostNatalCare #do&don’t #MNCH #FHCambodia
“កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក” — អេសាយ ៤១:១០
[English Below] ក្លឹបកុមារចំនួន៩៤ ត្រូវបានបង្កើតឡើង ដើម្បីអភិវឌ្ឍសមត្ថភាពយុវជនក្នុងការរួមចំណែកលើកកម្ពស់លទ្ធផលសិក្សារបស់កុមារចំនួនសរុបប្រហែល ៤ ១៨៥នាក់ក្នុងសហគមន៍ តាមរយៈការពង្រឹងសមត្ថភាពអំពីជំនាញទន់ មូលដ្ឋានគ្រឹះនៃការបង្រៀន និងការដឹកនាំសកម្មភាពអំណានជាមួយកុមារ។ A total of 94 children’s clubs have been formed to develop the skills of volunteer teachers for enhanced learning outcomes for around 4,185 children. The volunteer teachers are trained on soft skills, fundamental teaching concepts, and leading reading activities that empower children. #SkillBuilding #YouthEmpowerment #LearningOutcomes […]
អាហារូមត្ថម្ភគ្រប់គ្រាន់ និងត្រឹមត្រូវសម្រាប់ស្រ្តីក្រោយសម្រាល គឺជាការគាំទ្រផ្នែកសុខភាពដ៏ចាំបាច់ ដែលស្រ្តីត្រូវបរិភោគអាហារចម្រុះមុខ ដើម្បីអោយស្ត្រីទទួលបានជីវជាតិគ្រប់គ្រាន់ ហើយឆ្លើយតបនឹងតម្រូវការសារជាតិចិញ្ចឹមបំបៅដោះកូន និងស្តារសុខភាពឡើងវិញ ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ និងអនុវត្តបានដោយងាយប្រចាំថ្ងៃ៖ #NutritiousFood #PostNatalCare #MNCH #FlourishingCommunities #FHCambodia
[English Below] សូមជួបជាមួយយុវជន សុភា ដែលជាដៃគូកុមាររបស់អង្គការ អេហ្វ អេក កម្ពុជា ប្រចាំកម្មវិធីតំបន់ត្រពាំងប្រាសាទ២ ដែលមានអាយុ ១៧ឆ្នាំ។ គាត់បានចូលរួមធ្វើជាអ្នកស្ម័គ្រចិត្តត្រួតពិនិត្យកុមារ 👧📋 និងធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្ត✨! ដំណើរចូលរួមក្នុងកម្មវិធីរបស់សុភា រួមមាន៖ ➡️ ធំធាត់ឡើងក្នុងគ្រួសារដែលមិនសូវឱ្យតម្លៃលើការសិក្សារបស់ក្មេងស្រី ដោយហេតុគ្រួសាររបស់សុភាត្រូវប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងសុខភាព។ ➡️ តាមរយៈការចូលរួមក្នុងកម្មវិធីទំនុកបម្រុងកុមាររបស់សុភា ក្នុងឆ្នាំ ២០១៦ ដំណើរផ្លាស់ប្រែជីវិតរបស់គាត់ក៏ចាប់ផ្តើមឡើង។ សុភាបានរីកចម្រើន ដូចរៀបរាប់ខាងក្រោមនេះ៖ ✅ ក្លាយជាគ្រូបង្រៀនស្ម័គ្រចិត្ត (ក្នុងឆ្នាំ២០២១) ➔ អ្នកស្ម័គ្រចិត្តត្រួតពិនិត្យកុមារ (ក្នុងឆ្នាំ២០២៣) ✅ ដឹកនាំក្លឹបកុមារ បង្រៀនក្មេងៗ រៀបចំវគ្គថតរូប 📸 ផ្សព្វផ្សាយអំពីសិទ្ធិកុមារ និងចូលរួមទម្រង់កុមារ និងចូលរួមក្នុងក្រុមសន្សំប្រាក់ជាមួយម្តាយ។ ✅ នៅថ្នាក់ទី១២ នេះ សុភារៀនបានចំណាត់លេខ៦ (ក្នុងចំណោមសិស្សចំនួន ៦០នាក់)! ✅ ក្តីសុបិន្តរបស់គាត់ ចង់ធ្វើនិស្សិតគណនេយ្យ។ ផលជះវិជ្ជមានដល់គាត់បន្ថែមពីលើនោះ រួមមាន៖ 🌱 បច្ចុប្បន្នគ្រួសាររបស់គាត់បានបង្វែរមកឱ្យតម្លៃលើការសិក្សារបស់កូន! 🌱 ជីវភាពរស់នៅកាន់តែប្រសើរឡើង តាមរយៈការប្រកបមុខរបរកសិកម្ម […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសដែលបានធ្វើជាតំណាងក្រុមការងារវិស័យអប់រំខេត្តឧត្តរមានជ័យដើម្បីចូលរួមវគ្គបំប៉នស្តីពី ការប្រើប្រាស់ប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអប់រំ ដែលរៀបចំដោយក្រសួងអបរំ យុវជន និងកីឡា នៅខេត្តស្វាយរៀង។ វគ្គបំប៉ននេះផ្តោតលើគោលការណ៍នៃការប្រើប្រាស់ថវិកាដោយមានការសហការក្នុងវិស័យអប់រំ និងណែនាំដល់មន្រ្តីមន្ទីរអប់រំ និងអង្គការមិនមែនរដ្ឋាភិបាលអំពីការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃប្រពន្ធ័គ្រប់គ្រងហិរញ្ញប្បទានក្នុងវិស័យអប់រំ។ អង្គការ អេហ្វ អេក កម្ពុជា ទទួលស្គាល់ថា វគ្គបំប៉ននេះមានសារៈសំខាន់ និងពាក់ព័ន្ធនឹងការងារដែលខ្លួនកំពុងអនុវត្តក្នុងតំបន់គោលដៅ ដើម្បីធានាថា ធនធានត្រូវបានប្រើប្រកបដោយប្រសិទ្ទភាព និងឆ្លើយតបតម្រូវការសហគមន៍ពិតប្រាកដ។ FH Cambodia was privileged to represent the ESWG of Otdor Meanchey Province in the training on Aid Management Information System organized by the Ministry of Education, Youth and Sport (MoEYS) […]
“ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត។ ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត។ ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច។” – ទំនុកដំកើង ៣៧ ៣-៥
មតិថ្មីៗ