[English Below] 📢 ខែនេះ យើងកំពុងពង្រឹងគុណតម្លៃស្នូលនៃចង្វាក់បេះដូងរបស់យើង តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗដូចជា៖ ✅ គោលនយោបាយធនធានមនុស្ស (គោលនយោបាយគាំពារ—គោលនយោបាយប្រឆាំងការបៀតបៀន និងគោលនយោបាយគ្មានការរើសអើង—គោលនយោបាយក្រមសីលធម៌—គោលនយោបាយការពារអ្នករាយការណ៍—គោលនយោបាយទំនាស់ផលប្រយោជន៍—និងគោលនយោបាយសុចរិតភាពនៅក្នុងការងារ) ✅ គោលនយោបាយបច្ចេកវិទ្យាព័ត៌មាន ✅ គោលនយោបាយហិរញ្ញវត្ថុ ✅ គោលនយោបាយរដ្ឋបាល និងភស្តុភារ នេះមិនមែនគ្រាន់តែជាច្បាប់ក្នុងលិខិតបទដ្ឋានប៉ុណ្ណោះទេ — តែវាជារបៀបរស់នៅ ដោយផ្សាភ្ជាប់ជាមួយនឹងគុណតម្លៃ ដែលជាចង្វាក់បេះដូងរបស់យើង និងបង្ហាញពីភាពសុចរិតភាពក្នុងគ្រប់សកម្មភាព និងការប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ដែលយើងមានចំពោះក្រុមការងារ ដៃគូ ព្រមទាំងអ្នកដែលយើងកំពុងបម្រើ។ 📢 This month, we’re reinforcing our Heartbeat Values by strongly adhering to: ✅ HR Policy (Safeguarding Policy—Anti-Harassment and Nondiscrimination Policy—Whistleblower Policy—Code of Conduct—Conflict of Interest—Business Integrity) ✅ IT […]
![]()
[English Below] ✨ អបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦ ✨ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថា ទាំងម្តាយ ទារក និងកុមារ មានសុខភាពល្អ។» 🤰👶 ✨ Happy National Maternal, Infant, and Child Health Day on 21 February 2026! ✨ This year’s theme highlights our shared commitment: “Together, we promote the quality, safety, and effectiveness of antenatal care — even […]
![]()
[English Below] “ការចាប់ផ្ដើមដ៏ឆ្លាតវៃ” គឺជាកម្មវិធីមួយរបស់អង្គការ អេហ្វ អេក ដែលបានកំពុងចាប់ផ្ដើមអនុវត្តនៅក្នុងតំបន់គោលដៅរបស់ខ្លួន ក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រមទាំងស្រុកពួក ខេត្តសៀមរាប។ សិក្ខាសាលារយៈពេលមួយថ្ងៃទៅតាមស្រុកនីមួយៗ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលជាម្ចាស់អភិវឌ្ឍន៍ ដើម្បីស្វែងរកការគាំទ្រ និងភាពជាម្ចាស់ក្នុងការអនុវត្តគម្រោងមួយនេះ ឱ្យទទួលបានជោគជ័យ និងមាននិរន្តរភាពផងដែរ។ កម្មវិធីនេះផ្ដោតសំខាន់លើការកសាងសមត្ថភាពរបស់មាតាបិតា អ្នកអាណាព្យាបាលកុមារតូចដែលមានអាយុពី ០ ទៅ ៥ឆ្នាំ ដើម្បីទទួលបានចំណេះ ជំនាញ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារតូច ប្រកបដោយការឆ្លើយតប។ ថ្លែងក្នុងឱកាសនោះ លោក សែន បូរី អភិបាលរងស្រុកពួក ខេត្តសៀមរាបបានកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការ អេហ្វ អេក ដែលតែងតែយកចិត្តទុកដាក់ និងការសហការយ៉ាងល្អជាមួយសហគមន៍ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអភិវឌ្ឍតាមរយៈកម្មវិធីផ្សេងៗនៅក្នុងស្រុកពួក ខេត្តសៀមរាប។ បន្ថែមលើសពីនោះ លោកបានលើកទឹកចិត្ត និងជម្រុញដល់អ្នកពាក់ព័ន្ធក្នុងការអនុវត្តគម្រោងនេះ តាំងពីកម្រិតភូមិ ឃុំ និងស្រុក ឱ្យមានការចូលរួមសហការ និងអនុវត្តទទួលបានជោគជ័យដូចការរំពឹងទុក។ “Smart Start” is […]
![]()
“តាមរយៈភាពជាដៃគូ យើងបង្កើតភាពធន់ និងកសាងសហគមន៍ឱ្យរីកចម្រើន” អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសក្នុងការទទួលបានលិខិតសរសើរពីមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ។ យើងមានសេចក្តីរីករាយដែលបានចូលរួមគាំទ្រកិច្ចការផ្នែកសុខភាពសាធារណៈ ដើម្បីពង្រឹងសុខុមាលភាពសហគមន៍ រួមទាំងការងារផ្នែកសុខភាព អាហារូបត្ថម្ភ អនាម័យនិងទឹកស្អាត និងការងារមនុស្សធម៌ក្នុងតំបន់ទីទួលសុវត្ថិភាព។ យើងបន្តឈរជាមួយសហគមន៍ដោយមិនរំខាន ដើម្បីបង្កើតភាពធន់ និងជំរុញឱ្យសហគមន៍រីកចម្រើន។ “Through partnership, we cultivate resilience and build communities that flourish.” FH Cambodia is honored to receive a letter of recognition from the Oddar Meanchey Provincial Health Department. We are delighted to contribute to public health initiatives that strengthen […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសដែលទទួលបានការលើកសរសើរពីក្រសួងអប់រំ យុវជន និង កីឡា អំពីការរួមចំណែកក្នុងវិស័យអប់រំ ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦។ ជាច្រើនឆ្នាំមកនេះ អង្គការ អេហ្វ អេក កម្ពុជា បានធ្វើការជាដៃគូជាមួយក្រសួង ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់ តាមរយៈការពង្រឹងគុណភាពអប់រំ។ ការអប់រំជាបេសកកម្មដែលត្រូវតែពង្រឹងជាប់ជានិច្ច ហើយត្រូវការភាពជាដៃគូដែលមិនអាចខ្វះបាន។ អង្គការ អេហ្វ អេក មានមោទនភាពដែលបានចូលរួមបេសកកម្មមួយនេះជាមួយក្រសួង។ FH Cambodia is honored to have received official recognition and appreciation from the Ministry of Education, Youth and Sport (MoEYS) for supporting […]
![]()
[English Below] យើងបន្តដើរជាមួយគ្រួសារដែលស្ថិតនៅជំរុំសុវត្ថិភាព អង្គការ អេហ្វ អេក កម្ពុជា បានបន្តផ្តល់ជំនួយឱ្យពលរដ្ឋភៀសសឹក និងគ្រួសារដែលងាយរងគ្រោះនៅក្នុងជំរុំសុវត្ថិភាពចំនួន ៦ ទីតាំង ក្នុងខេត្តសៀមរាប ដើម្បីជួយបន្ធូរបន្ទុកលើតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពួកគេ។ យើងបានផ្តល់ជំនួយចាំបាច់ដល់ ២៥៣គ្រួសារ រួមមាន៖ ➡️ គ្រួសារក្រីក្រ១ ចំនួន ៣៦គ្រួសារ ➡️ គ្រួសារក្រីក្រ២ ចំនួន ២៦គ្រួសារ ➡️ ជនមានពិការភាព ចំនួន ៦នាក់ Standing With Displaced Families in Need FH Cambodia recently delivered essential support to internally displaced people (IDPs) and vulnerable households, helping them meet their daily necessities. Our support […]
![]()
[English Below] 🌟 សប្តាហ៍ថ្មី គឺការចាប់ផ្តើមថ្មី! ភាពរីករាយតាមរយៈទឹកមុខរបស់សិស្សៗ បញ្ជាក់ថា ការរៀន និងការលេងរួមគ្នា មានន័យសំខាន់ប៉ុណ្ណា! នៅពេលកុមារមកសាលាជាប្រចាំ ពួកគេបង្កើតមិត្តភាពរឹងមាំ ស្វែងរកជំនាញថ្មីៗ និងលូតលាស់ដោយទំនុកចិត្តរៀងរាល់ថ្ងៃ។ ✨ សូមលើកទឹកចិត្តសិស្សគ្រប់រូបឱ្យមកសាលាទៀងទាត់ រៀងរាល់ថ្ងៃ—ពីព្រោះរាល់ពេលវេលានៅក្នុងថ្នាក់ ឬនៅសាលារៀន គឺជាឱកាសដ៏មានតម្លៃសម្រាប់ការរៀនសូត្រ ការភ្ជាប់ទំនាក់ទំនងគ្នា និងបង្កើតការចងចាំល្អៗជាមួយមិត្តរួមថ្នាក់ រួមសាលា និងការផ្ដល់នូវក្ដីស្រលាញរបស់គ្រូបង្រៀនផងដែរ។ 📚💙 សាលាមិនត្រឹមតែជាកន្លែងសម្រាប់ការរៀនសូត្រប៉ុណ្ណោះទេ—ប៉ុន្តែវាជាកន្លែងដែលកុមារទទួលបាននូវការលូតលាស់ បង្កើតក្ដីសុបិន្ដ និងការរីកចម្រើនរួមគ្នា៖ សាលារៀនជួយកុមារកសាងនូវបំណិនជីវិត មានទំនុកចិត្ត ការធ្វើការជាក្រុម ការប្រាស្រ័យទាក់ទងគ្នា និងជំនាញដោះស្រាយបញ្ហា ព្រមទាំងការទទទួលខុសត្រូវផងដែរ។ នៅសាលារៀន កុមារអភិវឌ្ឍផ្លូវចិត្ត សង្គម និងប្រាជ្ញា តាមរយៈអន្តរកម្មជាមួយមិត្តរួមថ្នាក់ និងគ្រូបង្រៀន។ សាលារៀនជំរុញឱ្យកុមារស្វែងរកអនាគតរបស់ខ្លួន រៀនស្គាល់ចំណង់ចំណូលចិត្ត និងស្វែងរកក្តីប្រាថ្នាផ្សេងៗ។ វាជាកន្លែងបង្កើតការច្នៃប្រឌិត ការចង់ដឹង និងជំរុញឱ្យពួកគេជឿជាក់លើសមត្ថភាពខ្លួនឯង។ សាលាក្លាយជាសហគមន៍មួយ ដែលកុមាររៀនសហការគ្នា គាំទ្រគ្នា និងអបអរសាទរជ័យជម្នះរួមគ្នា។ សាលារៀនបង្កើនមិត្តភាព ការលេង និងបទពិសោធន៍ជាក្រុម បង្កើតអារម្មណ៍ថា សាលាគឺជាផ្ទះទីពីររបស់ពួកគេ។ 🌟 […]
![]()
[English Below] ការប្រើប្រាស់ប្រព័ន្ធដំណក់ទឹកសម្រាប់សួនបន្លែ ផ្លែឈើ ដំណាំផ្សេងៗ រួមជាមួយគម្របដីសរីរាង្គ ជួយបង្កើនគុណភាពដី សន្សំសំចៃទឹក កាត់បន្ថយស្មៅចង្រៃ បង្កើនទិន្នផល ប្រាក់ចំណូល សុខភាពគ្រួសារ និងកាត់បន្ថយកំលាំងពលកម្មរបស់កសិករ។ បច្ចេកទេសនេះ ជួយកសិករធ្វើការដាំដុះ ដែលរស់នៅតំបន់ដែលខ្វះទឹកធ្វើកសិកម្ម ជាពិសេសនៅរដូវប្រាំង ហើយមានភាពធន់នឹងការប្រួលអាកាសធាតុ។ Applying a drip irrigation system with organic mulch for home garden, fruit trees, and other crops helps improve soil quality, save water, suppress weeds, and increase yields and household income. It also promotes better family health and […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមពិធីបើក–បិទសន្និបាតបូកសរុបការងាររបស់មន្ទីរ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤–២០២៥ នៅខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អាជ្ញាធរក្រុង/ស្រុក ភាគីពាក់ព័ន្ធ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ២៨០ នាក់។ ក្នុងពិធីបិទ ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា និងថ្នាក់ដឹកនាំខេត្ត បានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ឱ្យបន្តគាំទ្រ និងរួមចំណែកពង្រឹងវិស័យអប់រំ ដើម្បីជំរុញឱ្យការអប់រំឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់សហគមន៍ និងរួមគ្នាបង្កើនគុណភាពអប់រំឱ្យកាន់តែប្រសើរ។ FH Cambodia took part in the opening and closing ceremonies of the Ministry of Education, Youth and Sport’s 2024–2025 annual review meeting in Oddar Meanchey […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ឱ្យប្រើប្រាស់ “កម្មវិធីចាប់ផ្តើមដ៏ឆ្លាតវៃ” ដែលជាកម្មវិធីមួយរៀបចំឡើង ដើម្បីផ្តល់ចំណេះដឹង និងជំនាញស្តីពីការអភិវឌ្ឍកុមារតូចដល់មាតាបិតា/អ្នកអាណាព្យាបាល។ នៅចំណុចស្នូលនៃកម្មវិធីនេះ យើងផ្តោតសំខាន់លើការចិញ្ចឹមបីបាច់កុមារប្រកបដោយគុណភាព — រួមមានការថែទាំកុមារឱ្យមានសុខភាពល្អ ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ រស់នៅដោយមានសុវត្ថិភាព ចិញ្ចឹមបីបាច់ដោយឆ្លើយតបនឹងតម្រូវការរបស់កុមារ និងទទួលបានឱកាសសិក្សា ដែលជំរុញដល់ការអភិវឌ្ឍរបស់កុមារនៅឆ្នាំដំបូងៗរបស់ពួកគេ។ តាមរយៈការដាក់បញ្ចូលសកម្មភាពលេង និងទទួលបានបរិយាកាសអប់រំដោយសប្បាយរីករាយ នឹងជំរុញកុមារឱ្យចេះស្វែងយល់ ស្រមើស្រមៃ មានគំនិតបង្កើតថ្មី និងរីកចម្រើនលូតលាស់ ក្រោមការគាំទ្រពីមាតាបិតា/អ្នកអាណាព្យាបាលរបស់ពួកគេផ្ទាល់ — ខណៈពេលដែលធានាថា កុមារនីមួយៗទទួលបាននូវក្តីស្រឡាញ់ មានអារម្មណ៍សុវត្ថិភាព ទទួលបានការការពារ និងមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិត និងជោគជ័យនាពេលអនាគត។ FH Cambodia is ready to roll out “Smart Start” with staff, an empowering program designed to equip caregivers with essential […]
![]()

មតិថ្មីៗ