[English Below] 📚 ការអប់រំជាសិទ្ធិរបស់កុមារ—ហើយកុមារអាចរៀនបាន មិនថាអ្នកនៅទីណានោះទេ មិនថាអ្នករស់នៅក្នុងទីក្រុង នៅតាមទីជនបទ ជំរុំទីទួលសុវត្ថិភាពសម្រាប់ជនភៀសសឹក ឬកន្លែងស្នាក់នៅបណ្ដោះអាសន្ននោះទេ—សិទ្ធិទទួលការអប់រំរបស់អ្នកនៅតែមាន។ ការសិក្សាមិនមែនជាសិទ្ធិរបស់មនុស្សមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែជាសិទ្ធិរបស់មនុស្សគ្រប់រូប។ 🌍 👧 ជូនចំពោះប្អូនៗកុមារជាទីស្រឡាញ់៖ ក្តីស្រមៃរបស់ប្អូនៗគឺនៅតែមានសុពលភាព ការសិក្សារបស់ប្អូនៗអាចធ្វើបានគ្រប់ទីកន្លែង—ជាមួយសៀវភៅ គ្រូ មិត្តភក្តិ ឬសូម្បីតែអ្វីដែលប្អូនៗចង់ដឹងចង់ឃើញផងដែរ។ 👨👩👧 សម្រាប់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល៖ ការគាំទ្ររបស់អ្នកត្រូវតែមានជានិច្ច ទោះជាអ្នកស្ថិតនៅក្នុងគ្រាលំបាកបំផុតក៏ដោយ ក៏អ្នកត្រូវតែជួយរក្សានូវពន្លឺនៃការអប់រំដល់កូនរបស់អ្នកជានិច្ច។ ព្រោះការអប់រំរបស់កុមារគ្រប់រូបត្រូវតែទទួលបាន មិនថាពួកគេនៅទីណានោះទេ។ អ្នកកាន់តែរៀន អ្នកកាន់តែរីកចម្រើន! 🌱✨ 📚 Education Belongs to Every Child—Everywhere No matter where you are—in a city, a rural village, a refugee camp, or a temporary shelter—your right to education […]
[English Below] គម្រោងទឹកដើម្បីសុខភាព សម្រាប់បង្កើតក្ដីសង្ឃឹមឱ្យដល់សហគមន៍ ការជំរុញការប្រើទឹកស្អាត និងអនាម័យសុវត្ថិភាព បានកំពុងជួយពង្រឹង និងការផ្លាស់ប្រែស្ថានភាពទឹកស្អាត និងអនាម័យនៅមណ្ឌលសុខភាពដាច់ស្រយាលក្នុងងខេត្តឧត្តរមានជ័យ។ ក្រោមកិច្ចសហការបច្ចេកទេសជាមួយមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងស្រុកប្រតិបត្តិសុខាភិបាលអន្លង់វែង មណ្ឌលសុខភាពស្រុក និងអង្គការ អេហ្វ អេក កម្ពុជា សហគមន៍ អាចទៅទទួលសេវាដោយមានសុវត្ថិភាព កាត់បន្ថយការឆ្លងមេរោគ ជាពិសេសស្ត្រីក្នុងពេលសម្រាល និងក្រោយសម្រាល កុមារ ពេលមកទទួលសេវា។ គម្រោងបានសាងសង់៖ – បង្គន់ថ្មី ៣ តាមបែបបរិយាបន្ន – ស្ថានីយ៍ទឹកខ្តាតតូច ដែលរួមានអណ្តូង សូឡាប្រើថាមពលព្រះអាទិត្យមួយ ព្រមជាមួយធុងទឹកចំនុះ ៣០០០លីត្រ សមិទ្ធផលទាំងអស់បានសាងសង់រួមជាស្រេចក្នុងមណ្ឌលសុខភាពត្រពាំងប្រាសាទ ទំនប់ដាច់ និងប្រាសាទក្រហមសែនជ័យ។ យើងរួមគ្នា ដើម្បីផ្លាស់ប្រែស្ថានទឹកស្អាត និងអនាម័យ ជួយឱ្យសហគមន៍ទទួលបានសុខភាពល្អ មានភាពធន់ និងរីកចម្រើន។ Water for Health, Hope for Communities Access to clean water and safe […]
យោងតាមអនុស្សរណៈយោគយល់រវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ អេហ្វ អេក កម្ពុជា នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងការិយាល័យកសិកម្មស្រុកស្វាយលើ បានចុះពិនិត្យតាមដានលទ្ធផលនៃគម្រោងដែលអង្គការ អេហ្វ អេក កម្ពុជា កំពុងអនុវត្ត និងសម្រេចបានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។ ការចុះពិនិត្យនេះមានគោលបំណង ដើម្បីវាយតម្លៃលទ្ធផលសកម្មភាព ពិនិត្យមើលការអនុវត្តតាមផែនការ និងសិក្សាអំពីឥទ្ធិពលរបស់គម្រោងចំពោះសហគមន៍។ ក្នុងឱកាសនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់អង្គការ អេហ្វ អេក ជាមួយក្រសួង មន្ទីរ និងរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍបច្ចេកទេសកសិកម្ម និងការកែលម្អជីវភាពប្រជាពលរដ្ឋ។ ការគាំទ្រនេះត្រូវបានធ្វើឡើង តាមរយៈការផ្លាស់ប្តូរ និងការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត ការបណ្តុះបណ្តាល និងការផ្តល់ឧបត្ថម្ភធាតុចូលកសិកម្មសំខាន់ៗដល់កសិករនៅក្នុងសហគមន៍។ គិតមកត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៥ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយការិយាល័យស្រុក និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត […]
💬 Hope Delivered, Hearts Healed FH Cambodia is committed to making sure those we serve feel seen and supported. 🎥 Watch how healing begins: A Partnership for Hope, FH Cambodia’s Emergency Response in BTA1 #FromHardshipToHealing #EmergencyRelief #RestoreHope #FHCambodia
[English Below] 🎓 ការអប់រំគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិទូទៅ 🧒 កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំស្មើៗគ្នា គឺមិនមែនជាសិទ្ធិសម្រាប់បុគ្គលណាម្នាក់ទេ ប៉ុន្តែជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិទូទៅ។ មិនថាពួកគេមានប្រវត្តិបែបណា ភេទអ្វី សមត្ថភាពប៉ុណ្ណា ឬពួកគេរស់នៅកន្លែងណានោះទេ កុមារគ្រប់រូបគឺត្រូវទទួលបានឱកាសស្មើៗគ្នាក្នុងការសិក្សារៀនសូត្រ ការរីកចម្រើន និងការអភិវឌ្ឍពេញលេញ។ 📌 ហេតុអ្វីវាសំខាន់៖ កុមារទូទៅគឺមានសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍ សិទ្ធិទទួលបានការការពារ និងសិទ្ធិក្នុងការចូលរួម។ ការអប់រំ គឺជាគន្លឹះដែលបើកទ្វារទៅរកជីវិតកាន់តែប្រសើរ សម្រាប់កុមារ សម្រាប់គ្រួសារ និងសម្រាប់សហគមន៍ទាំងមូល។ 👨👩👧👦 សម្រាប់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល៖ ការលើកទឹកចិត្តរបស់អ្នក មិនថាតូចប៉ុណ្ណានោះទេ តែវាពិតជានឹងបានចូលរួមធ្វើឱ្យមានការផ្លាស់ប្ដូរពិភពរបស់កុមារយ៉ាងពិតប្រាកដ។ 🏘️ សម្រាប់សហគមន៍៖ នៅពេលដែលយើងគ្រប់គ្នាចូលរួមការពារសិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានការសិក្សានោះគឺមានន័យថា យើងបានវិនិយោគលើសន្តិភាព សមភាព និងអនាគតរបស់ប្រទេសជាតិរបស់យើង។ 🤝 ចូរយើងសហការគ្នា៖ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបានគេផាត់ចេញ ទុកចោល ឬបំភ្លេចចោលឡើយ! ការអប់រំមិនមែនជាសុបិនទេ តែវាជាសិទ្ធិដែលត្រូវតែទទួលបាន។ សូមយើងរួមគ្នាការពារ និងលើកកម្ពស់វា! 🎓 Education Is a Fundamental Human Right. 🧒 Every child deserves equal access […]
[English Below] 💧ការពង្រឹងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការវិនិយោគលើប្រភពទឹកស្អាត មិនត្រឹមតែចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែវាជាជំហានសំខាន់មួយក្នុងការជំរុញឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ✅ វាជួយសហគមន៍អាចទប់ទល់នឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ ✅ វាជួយដល់ការប្រែប្រួលនៃវដ្តទឹកបានល្អ ដែលអាចការពារប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ ✅ វាធានាបាននូវដំណោះស្រាយអាកាសធាតុឱ្យមានសមភាព និងប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់សហគមន៍ដែលងាយរងគ្រោះ។ ទឹកស្អាតពិតជាមានសារៈសំខាន់សម្រាប់ជីវិតមនុស្ស សត្វ ធម្មជាតិ និងអនាគតប្កបដោយនិរន្តរភាព។ 🌍 💧 Building Resilience Through Clean Water Investing in clean water sources is more than just a necessity — it’s a powerful step toward climate resilience. 🌱 ✅ It helps communities better withstand floods and […]
[English Below] នៅថ្ងៃទី ២០ និង ២១ ខែសីហា ឆ្នាំ២០២៥ នេះ អង្គការ អេហ្វ អេក កម្ពុជា បានចុះផ្តល់សម្ភារៈជំនួយមនុស្សធម៌មួយចំនួនដល់គ្រួសារភៀសសឹកចំនួន ៦៨០ គ្រួសារដែលប៉ះពាល់ដោយសារបញ្ហាព្រំដែន នៅក្នុងស្រុកបន្ទាយអំពិល។ 📦 សម្ភារៈជំនួយមនុស្សធម៌ទាំងនោះរួមមាន៖ 🍚 ស្បៀងអាហារ 🧼 សម្ភារៈអនាម័យ 💧 ធុងចម្រោះទឹកស្អាត 🏕️ និងតង់ អង្គការ អេហ្វ អេក កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងការកំណត់ និងជ្រើសរើសគ្រួសារទាំងអស់នោះបានត្រឹមត្រូវ ប្រកបដោយបរិយាបន្ន។ ក្នុងដំណើរនេះផងដែរក៏មានការបញ្រ្ជាបអំពីនីតិវិធីនៃការផ្តល់យោបល់ត្រឡប់អំពីការផ្តល់ជំនួយនេះផងដែរ។ 📦 ការផ្តល់ជំនួយនេះគឺជាការរួមចំណែកកាត់បន្ថយនូវការលំបាកមួយកម្រិតរបស់គ្រួសារដែលប៉ះពាល់ដោយសារបញ្ហាព្រំដែន បន្ថែមលើការអនុវត្តនូវកម្មវិធីស្នូលរបស់យើងរយៈពេលវែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងតំបន់គោលដៅនេះ។ On August 20–21, 2025, FH Cambodia provided humanitarian aid to 680 families evacuated due to the […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ និង ការិយាល័យអប់រំស្រុក ដើម្បីធ្វើតេស្តរង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង (EGRA&EGMA) ក្រោមគម្រោង «ពង្រឹងការរៀនតាមបច្ចេកវិទ្យា» នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អង្គការ អេហ្វ អេក កម្ពុជា សូមថ្លែងអំណរគុណជ្រាលជ្រៅដល់លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កញ្ចប់អំណានសម្រាប់ថ្នាក់ដំបូងដល់សិស្ស តាមរយៈនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ដើម្បីជាការលើកទឹកចិត្តដល់កុមារ ថ្នាក់ដឹកនាំសាលា និងមាតាបិតា ក្នុងអំឡុងពេលលំបាកនេះ។ យើងរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀន ដើម្បីពង្រឹង ជំនាញមូលដ្ឋាននៃការអានភាសាខ្មែរ និងគណិតវិទ្យា សម្រាប់សិស្សថ្នាក់ដំបូង។ FH Cambodia collaborated with the Education […]
ថ្ងៃនេះ ២០ សីហា ២០២៥ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និង មន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ ធ្វើការចែកជូន ថេប្លេតបន្ថែមចំនួន ៥២ គ្រឿង នៃគម្រោង «ពង្រឹងការរៀនតាមបច្ចេកវិទ្យា» ទៅកាន់សាលាគោលដៅបន្ថែមនៅ ស្រុកបន្ទាយអំពិល។ ឧបករណ៍ទាំងនេះនឹងជួយគាំទ្រការពង្រឹងការអានភាសាខ្មែរ និងគណិតវិទ្យារបស់កុមារថ្នាក់ដំបូង តាមរយៈ កម្មវិធីថ្នាលបឋម(PLP) របស់ក្រសួងអប់រំ យុវជន និងកីឡា។ អង្គការ អេហ្វ អេក កម្ពុជា តែងតែនៅជាមួយសហគមន៍ ដើរជាមួយគ្រូបង្រៀន មាតាបិតា និងអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្ត និងវាស់វែងលទ្ធផលជាមួយគ្នា ទោះជាស្ថិតនៅក្នុងពេលលំបាកក៏ដោយ។ ការផ្តល់គាំទ្រនេះស្របពេលជាមួយនឹងការចុះពិនិត្យតាមដានការអនុវត្តតេស្តរង្វាយតម្លៃអំណាននិងគណិតវិទ្យាថ្នាក់ដំបូង (EGRA&EGMA) ដែលសហការជាមួយក្រសួងអប់រំ។ តំបន់គោលដៅទាំងនេះគឺទើបតែរងផលប៉ះពាល់ពីបញ្ហាព្រំដែនថ្មីៗនេះ ដូច្នេះការធានាឱ្យមានការបន្តរៀន និង សុខុមាលភាពកុមារ គឺមានសារៈសំខាន់ជាងមុន។ ជាដៃគូររបស់រដ្ឋាភិបាល និងសាលារៀន យើងកំពុងពង្រឹងជំនាញមូលដ្ឋានតាមឧបករណ៍ឌីជីថល។ […]
[English Below] វាជាកិត្តិយសមួយក្នុងការចែករំលែកសមិទ្ធផល និងបញ្ហាប្រឈមនៃកម្មវិធីសុខភាព អាហារូបត្ថម្ភ និងអនាម័យទឹកស្អាតរបស់អង្គការ អេហ្វ អេក កម្ពុជា ក្នុងរយៈពេលប្រាំមួយខែចុងក្រោយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ ជាពិសេសផ្តល់ផលប្រយោជន៍ដល់ស្ត្រី និងកុមារ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាសុខភាព ការលើកកម្ពស់ការអនុវត្តអនាម័យ និងការគាំទ្រដល់សុខុមាលភាពសហគមន៍ ខណៈពេលដែលពង្រឹងភាពជាដៃគូរឹងមាំ និងប្រសិទ្ធភាពនៃកម្មវិធីរបស់យើង។ It was an honor to share FH Cambodia’s Health, Nutrition, and WASH program achievements and challenges from the past six months. These efforts have contributed to community development, particularly benefiting women and children, by improving access to […]
មតិថ្មីៗ