[English Below] 💧ការពង្រឹងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការវិនិយោគលើប្រភពទឹកស្អាត មិនត្រឹមតែចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែវាជាជំហានសំខាន់មួយក្នុងការជំរុញឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ✅ វាជួយសហគមន៍អាចទប់ទល់នឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ ✅ វាជួយដល់ការប្រែប្រួលនៃវដ្តទឹកបានល្អ ដែលអាចការពារប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ ✅ វាធានាបាននូវដំណោះស្រាយអាកាសធាតុឱ្យមានសមភាព និងប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់សហគមន៍ដែលងាយរងគ្រោះ។ ទឹកស្អាតពិតជាមានសារៈសំខាន់សម្រាប់ជីវិតមនុស្ស សត្វ ធម្មជាតិ និងអនាគតប្កបដោយនិរន្តរភាព។ 🌍 💧 Building Resilience Through Clean Water Investing in clean water sources is more than just a necessity — it’s a powerful step toward climate resilience. 🌱 ✅ It helps communities better withstand floods and […]
[English Below] នៅថ្ងៃទី ២០ និង ២១ ខែសីហា ឆ្នាំ២០២៥ នេះ អង្គការ អេហ្វ អេក កម្ពុជា បានចុះផ្តល់សម្ភារៈជំនួយមនុស្សធម៌មួយចំនួនដល់គ្រួសារភៀសសឹកចំនួន ៦៨០ គ្រួសារដែលប៉ះពាល់ដោយសារបញ្ហាព្រំដែន នៅក្នុងស្រុកបន្ទាយអំពិល។ 📦 សម្ភារៈជំនួយមនុស្សធម៌ទាំងនោះរួមមាន៖ 🍚 ស្បៀងអាហារ 🧼 សម្ភារៈអនាម័យ 💧 ធុងចម្រោះទឹកស្អាត 🏕️ និងតង់ អង្គការ អេហ្វ អេក កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងការកំណត់ និងជ្រើសរើសគ្រួសារទាំងអស់នោះបានត្រឹមត្រូវ ប្រកបដោយបរិយាបន្ន។ ក្នុងដំណើរនេះផងដែរក៏មានការបញ្រ្ជាបអំពីនីតិវិធីនៃការផ្តល់យោបល់ត្រឡប់អំពីការផ្តល់ជំនួយនេះផងដែរ។ 📦 ការផ្តល់ជំនួយនេះគឺជាការរួមចំណែកកាត់បន្ថយនូវការលំបាកមួយកម្រិតរបស់គ្រួសារដែលប៉ះពាល់ដោយសារបញ្ហាព្រំដែន បន្ថែមលើការអនុវត្តនូវកម្មវិធីស្នូលរបស់យើងរយៈពេលវែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងតំបន់គោលដៅនេះ។ On August 20–21, 2025, FH Cambodia provided humanitarian aid to 680 families evacuated due to the […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ និង ការិយាល័យអប់រំស្រុក ដើម្បីធ្វើតេស្តរង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង (EGRA&EGMA) ក្រោមគម្រោង «ពង្រឹងការរៀនតាមបច្ចេកវិទ្យា» នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អង្គការ អេហ្វ អេក កម្ពុជា សូមថ្លែងអំណរគុណជ្រាលជ្រៅដល់លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កញ្ចប់អំណានសម្រាប់ថ្នាក់ដំបូងដល់សិស្ស តាមរយៈនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ដើម្បីជាការលើកទឹកចិត្តដល់កុមារ ថ្នាក់ដឹកនាំសាលា និងមាតាបិតា ក្នុងអំឡុងពេលលំបាកនេះ។ យើងរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀន ដើម្បីពង្រឹង ជំនាញមូលដ្ឋាននៃការអានភាសាខ្មែរ និងគណិតវិទ្យា សម្រាប់សិស្សថ្នាក់ដំបូង។ FH Cambodia collaborated with the Education […]
ថ្ងៃនេះ ២០ សីហា ២០២៥ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និង មន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ ធ្វើការចែកជូន ថេប្លេតបន្ថែមចំនួន ៥២ គ្រឿង នៃគម្រោង «ពង្រឹងការរៀនតាមបច្ចេកវិទ្យា» ទៅកាន់សាលាគោលដៅបន្ថែមនៅ ស្រុកបន្ទាយអំពិល។ ឧបករណ៍ទាំងនេះនឹងជួយគាំទ្រការពង្រឹងការអានភាសាខ្មែរ និងគណិតវិទ្យារបស់កុមារថ្នាក់ដំបូង តាមរយៈ កម្មវិធីថ្នាលបឋម(PLP) របស់ក្រសួងអប់រំ យុវជន និងកីឡា។ អង្គការ អេហ្វ អេក កម្ពុជា តែងតែនៅជាមួយសហគមន៍ ដើរជាមួយគ្រូបង្រៀន មាតាបិតា និងអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្ត និងវាស់វែងលទ្ធផលជាមួយគ្នា ទោះជាស្ថិតនៅក្នុងពេលលំបាកក៏ដោយ។ ការផ្តល់គាំទ្រនេះស្របពេលជាមួយនឹងការចុះពិនិត្យតាមដានការអនុវត្តតេស្តរង្វាយតម្លៃអំណាននិងគណិតវិទ្យាថ្នាក់ដំបូង (EGRA&EGMA) ដែលសហការជាមួយក្រសួងអប់រំ។ តំបន់គោលដៅទាំងនេះគឺទើបតែរងផលប៉ះពាល់ពីបញ្ហាព្រំដែនថ្មីៗនេះ ដូច្នេះការធានាឱ្យមានការបន្តរៀន និង សុខុមាលភាពកុមារ គឺមានសារៈសំខាន់ជាងមុន។ ជាដៃគូររបស់រដ្ឋាភិបាល និងសាលារៀន យើងកំពុងពង្រឹងជំនាញមូលដ្ឋានតាមឧបករណ៍ឌីជីថល។ […]
[English Below] វាជាកិត្តិយសមួយក្នុងការចែករំលែកសមិទ្ធផល និងបញ្ហាប្រឈមនៃកម្មវិធីសុខភាព អាហារូបត្ថម្ភ និងអនាម័យទឹកស្អាតរបស់អង្គការ អេហ្វ អេក កម្ពុជា ក្នុងរយៈពេលប្រាំមួយខែចុងក្រោយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ ជាពិសេសផ្តល់ផលប្រយោជន៍ដល់ស្ត្រី និងកុមារ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាសុខភាព ការលើកកម្ពស់ការអនុវត្តអនាម័យ និងការគាំទ្រដល់សុខុមាលភាពសហគមន៍ ខណៈពេលដែលពង្រឹងភាពជាដៃគូរឹងមាំ និងប្រសិទ្ធភាពនៃកម្មវិធីរបស់យើង។ It was an honor to share FH Cambodia’s Health, Nutrition, and WASH program achievements and challenges from the past six months. These efforts have contributed to community development, particularly benefiting women and children, by improving access to […]
🌍 ទិវាមនុស្សធម៌ពិភពលោក ឆ្នាំ២០២៥ | ការអនុវត្តសកម្មភាពមនុស្សធម៌ ថ្ងៃនេះ យើងសូមគោរព និងអរគុណចំពោះឱកាសក្នុងការបម្រើការ — ជាមួយបងប្អូនសហគមន៍ដែលងាយរងគ្រោះបំផុត តាមរយៈការងារមនុស្សធម៌របស់យើង។ នៅអង្គការ អេហ្វ អេក កម្ពុជា យើងខិតខំប្រឹងប្រែងក្នុងការអនុវត្តសកម្មភាពមនុស្សធម៌ ដោយ៖ ✅ ការស្តាប់សំឡេងពីសហគមន៍ ✅ គាំទ្រពួកគេឱ្យទទួលបានភាពធន់ តាមរយៈការទំនាក់ទំនង និងយល់ចិត្តគ្នា ✅ ដើររួមគ្នាជាមួយកុមារ គ្រួសារ និងសហគមន៍ ដើម្បីឱ្យពួកគេរីកចម្រើនទៅមុខ និងមានជីវិតល្អប្រសើរ យើងមានក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងដំណើរផ្លាស់ប្រែរបស់ពួកគេ ស្របពេលទន្ទឹមគ្នា វាក៏ជួយលើកទឹកចិត្តយើងឱ្យមើលឃើញពីភាពខ្លាំងរបស់ពួកគេផងដែរ។ 🌍 Today, we reflect with gratitude on the opportunity to serve — especially the most vulnerable. At FH Cambodia, […]
[English Below] “រៀនឱ្យចេះដើម្បីអភិវឌ្ឍខ្លួន និងប្រទេសរបស់អ្នក” ការអប់រំមិនមែនគ្រាន់តែជាសៀវភៅសិក្សានោះទេ វាគឺជាការកសាងជីវិតកាន់តែប្រសើរ និងប្រទេសជាតិកាន់តែរឹងមាំ។ សម្រាប់កុមារ៖ រាល់ជំនាញដែលកូនៗទទួលបាន រាល់មេរៀនដែលកូនបានរៀន គឺវាបានជួយឱ្យកូនៗកាន់តែមានទំនុកចិត្ត បង្កើនសមត្ថភាពបន្ថែម និងជាការត្រៀមខ្លួនជាស្រេចដើម្បីក្លាយខ្លួនជាអ្នកដឹកនាំទៅថ្ងៃខាងមុខដ៏ខ្លី។ សម្រាប់ឪពុកម្តាយ៖ ការជួយដល់ការសិក្សារៀនសូត្ររបស់កូនៗរបស់អ្នកនៅថ្ងៃនេះ គឺដូចជាជួយបង្កើតមនុស្សជំនាន់ថ្មីដែលអាចកសាងសន្តិភាព នាំមកនូវការរីកចម្រើន និងធ្វើឱ្យប្រទេសកម្ពុជាយើងមានអនាគតភ្លឺស្វាង។ នៅពេលយើងជ្រើសរើសការសិក្សារៀនសូត្រ យើងមិនគ្រាន់តែធ្វើឱ្យខ្លួនយើងរីកចម្រើនប៉ុណ្ណោះទេ ពោលគឺយើងនឹងលើកស្ទួយគ្រួសាររបស់យើង សហគមន៍របស់យើង និងប្រទេសជាតិទាំងមូលរបស់យើង។ សូមបន្តសិក្សា ដើម្បីខ្លួនយើង ដើម្បីកូនៗយើង និងអនាគតរបស់កម្ពុជា។ “Learn to grow—yourself and your country.” Education is more than just textbooks. It’s the foundation for a better life and a stronger country. For children: Every skill you master […]
[English Below] លោកស្រី ហត្ថា បុគ្គលិកអង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកបន្ទាយអំពិល ជាម្នាក់ដែលបានជម្លៀសខ្លួនជាមួយក្រុមគ្រួសាររបស់គាត់ទៅកាន់ទីតាំងសុវត្ថិភាព។ កាលពីដើមខែសីហា គាត់បានចុះជួបសំណេះសំណាលជាមួយជនភៀសសឹកដទៃទៀត ដើម្បីស្តាប់អំពីបញ្ហា ជួយកម្សាន្តចិត្ត និងបង្ហាញការយកចិត្តទុកដាក់។ ការបង្កើននូវស្នាមញញឹម ជាចំណុចផ្តើមនៃក្តីសង្ឃឹមទៅដល់ពួកគាត់។ 🎥 សូមទស្សនាវីដេអូពេញ ដើម្បីស្វែងយល់ពីការងារបម្រើដោយសេចក្ដីស្រឡាញ់របស់លោកស្រី ហត្ថា ក្នុងបរិបទខាងលើនេះ។ Mrs. Hatha, a committed staff member of FH Cambodia in Banteay Ampil district, experienced evacuation firsthand with her family. In early August, she visited those affected—listening, comforting, and showing intentional care. Restoring smiles is the […]
💬 ការចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដើម្បីរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង ក្រុមការងារនៃអង្គការ អេហ្វ អេក កម្ពុជា បន្តដើរជាមួយកុមារ និងគ្រួសារមួយចំនួន ដែលមកស្នាក់នៅទីទួលសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ ដើម្បី៖ 👂 ស្តាប់ដោយការយកចិត្តទុកដាក់ 💚 ផ្ដល់ការគាំទ្រដោយសេចក្ដីស្រឡាញ់ 🤝 បង្កើនកម្លាំងសហគមន៍ឲ្យរឹងមាំ 💬 Presence That Heals FH Cambodia walks alongside some displaced children and families in Oddar Meanchey: 👂 Listening with care 💚 Supporting with love 🤝 Strengthening community bonds #CommunityCare #HopeInAction #TogetherWeThrive #FHCambodia
🌍 ទិវាសប្តាហ៍ពិភពលោកបំបៅដោះកូនដោយទឹកដោះម្តាយ! ទឹកដោះម្តាយជាអាហារធម្មជាតិដែលពោរពេញដោយអាហារូបត្ថម្ភល្អបំផុតសម្រាប់ទារក។ ទឹកដោះម្តាយកសាង និងស្ថាបនារាងកាយ គាំទ្រប្រព័ន្ធការពារដ៏រឹងមាំ និងអាចផ្តល់និរន្តរភាពសម្រាប់ការលូតលាស់ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ទារក។ ផ្តើមជីវិតជាមួយទឹកដោះម្តាយ។ គ្រប់ទីកន្លែង និងពេលវេលា ការបំបៅកូនដោយទឹកដោះម្តាយគឺសមស្រប និងងាយស្រួល។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល៦ខែ និងបន្តបំបៅកូនដោយទឹកដោះម្តាយយ៉ាងហោចណាស់ ២ឆ្នាំ ឬលើសពីនោះ។ 🌍 Celebrating World Breastfeeding Week! Breast milk is a natural food, rich in the best nutrients for infants and children. It helps build and shape the body, supports a strong immune system, and provides lasting benefits for […]
មតិថ្មីៗ