អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ត្រពាំងប្រាសាទ១ បានបន្តបំពាក់បំប៉ន និងពង្រឹងសមត្ថភាពដល់សហគមន៍ក្រុមសន្សំប្រាក់ តាមរយៈការបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែងលើការបង្កើត និងអភិវឌ្ឍន៍គំនិតអាជីវកម្ម។ ការកសាងសមត្ថភាពនេះ មានគោលបំណងលើកកម្ពស់សហគមន៍ក្រុមសន្សំដែលមានសក្តានុពល ឱ្យក្លាយជាសហគមន៍ដែលមានសមត្ថភាពក្នុងការបង្កើត និងដំណើរការអាជីវកម្មប្រកបដោយចីរភាព ដើម្បីបង្កើនប្រាក់ចំណូល និងគាំទ្រជីវភាពរស់នៅរបស់សមាជិកក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ FH Cambodia’s Trapeang Prasat 1 Area Program continues to build Saving Groups’ capacity through training and hands-on support in business development and entrepreneurship. This initiative empowers groups to become sustainable, income-generating communities, improving household income and livelihoods. #FHCambodia #AssetCreation […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសដែលបានចូលរួមកិច្ចប្រជុំភាពជាដៃគូអង្គការស្វីស ក្រោមប្រធានបទស្តីពី “ការរធ្វើការរួមគ្នាជាមួយវិស័យឯកជន” ដែលរៀបចំដោយអង្គការ Swisscontact។ កិច្ចប្រជុំនេះជាវេទិកាដែលផ្តល់ឱកាសដល់អង្គការសមាជិកបានរៀនសូត្រ ចែករំលែកបទពិសោធន៍ ពិភាក្សា និងសហការគ្នា អំពីតួនាទីសំខាន់របស់វិស័យឯកជន និងអង្គការសង្គមស៊ីវិលក្នុងការក្នុងការរួមចំណែកការងារអភិវឌ្ឍន៍។ អង្គការ អេហ្វ អេក កម្ពុជា ជឿជាក់ថា ការធ្វើការរួមគ្នាជាមួយវិស័យឯកជននឹងនាំមកនូវផលប្រយោជន៍វិជ្ជមាន ដោយអាចជួយបំពេញចន្លោះខ្វះខាតរវាងភាគីទាំងពីរ ទាំងផ្នែកធនធាន និងជំនាញបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ឱ្យកាន់តែមានការរីកចម្រើន។ FH Cambodia is honored to participate in the Swiss Partnership Meeting on “Private Sector Engagement”, hosted by Swisscontact. It was an excellent platform for learning, exchange, interactive discussions, […]
![]()
[English Below] សេចក្ដីស្រលាញ់របស់អ្នកម្ដាយចំពោះកូន សេចក្ដីស្រលាញ់របស់ជីដូនចំពោះចៅ! កម្មវិធីតំបន់ស្រុកត្រពាំងប្រាសាទ១ របស់អង្គការ អេហ្វ អេក កម្ពុជា បានចែកចាយកម្មវិធី ការចាប់ផ្ដើមដ៏ឆ្លាតវៃ! ជាមួយក្រុមអ្នកថែទាំកុមារតូច រៀងរាល់សប្ដាហ៍ ដើម្បីបង្កើនការយល់ដឹងអំពីការចិញ្ចឹមបីបាច់កុមារតូចពី ០-៥ ឆ្នាំ។ អ្នកមីង ហួត ថេត ជាសមាជិកនៃក្រុមអ្នកថែទាំ ដែលត្រូវជាម្ដាយរបស់កុមារតូច បានចូលរួមប្រជុំជាមួយកម្មវិធីនេះចំនួន២ដងរួចមកហើយ គាត់មានប្រសាសន៍ថា៖ “កម្មវិធីការចាប់ផ្ដើមដ៏ឆ្លាតវៃ! ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបខ្ញុំដែលជាម្ដាយ ព្រោះតាំងពីចូលរួមក្នុងកម្មវិធី ខ្ញុំបានយល់ដឹងបន្ថែមទៀតដូចជា៖ ដំណើរការនៃការអភិវឌ្ឍ និងរីកលូតលាស់របស់កុមារតូច កត្តាដែលជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់កុមារតូច តម្រូវការនៃការអភិវឌ្ឍរបស់កុមារតូច ការនាំកូនតូចលេង ការសង្កេតពីសញ្ញា ឬតម្រូវការរបស់កូន ព្រមទាំងការឆ្លើយតបបែបវិជ្ជមាន ខ្ញុំតាំងចិត្តថានឹងចូលរួមប្រជុំជាមួយកម្មវិធីនេះឱ្យបានទៀងទាត់ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីរបៀបចិញ្ចឹមកូនដែលត្រឹមត្រូវ មានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃ ព្រមទាំងការផ្ដល់អាហាររូបត្ថម្ភបន្ថែមដែលសមស្របសម្រាប់កូនរបស់ខ្ញុំ” ។ A mother’s love for her child—and a grandmother’s love for her grandchild! The Trapeang […]
![]()
🌱 ការបែងចែកសំរាម គឺជាជំហានតូច ប៉ុន្តែមានអត្ថប្រយោជន៍ធំសម្រាប់សង្គម និងបរិស្ថាន! ♻️ តើអ្នកដឹងទេ? ការបែងចែកសំរាមឱ្យត្រឹមត្រូវ អាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ✅ កាត់បន្ថយសំរាមចម្រុះ និងធ្វើឱ្យការគ្រប់គ្រងសំរាមមានប្រសិទ្ធភាព ✅ កាត់បន្ថយការបំពុលបរិស្ថាន និងការបញ្ចេញឧស្ម័ន CO₂ ✅ កាត់បន្ថយក្លិនស្អុយ និងសត្វល្អិតនៅជុំវិញ ✅ ជួយរក្សាសុខភាពសាធារណៈឱ្យល្អប្រសើរ ✅ អាចយកសំរាមខ្លះទៅកែច្នៃ ឬប្រើឡើងវិញ ✅ បង្កើតឱកាសរកប្រាក់ចំណូលបន្ថែម ✅ រក្សាបរិស្ថានឲ្យស្អាត និងរស់នៅបានយូរអង្វែង 🌍 👉 ចាប់ផ្តើមពីថ្ងៃនេះ ដោយបែងចែកសំរាមជា៖ 🟢 សំរាមសរីរាង្គ (សំណល់អាហារ) 🟡 សំរាមអាចកែច្នៃ (ប្លាស្ទិក ក្រដាស កញ្ចក់) 🔴 សំរាមទូទៅ/គ្រោះថ្នាក់ ជំហានតូចៗរបស់អ្នកថ្ងៃនេះ កំពុងបង្កើតផលប៉ះពាល់ដ៏ធំសម្រាប់សង្គម និងបរិស្ថានថ្ងៃស្អែក! #WasteSegregation #CleanEnvironment #RecycleReuse #ReduceWaste #GoGreen #SustainableLiving #ClimateAction #FHCambodia
![]()
[English Below] ក្រុមការងារតំបន់កម្មវិធីត្រពាំងប្រាសាទ ១ បានរៀបចំវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ល្បែងសិក្សា ដើម្បីពង្រឹងជំនាញអំណាន។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោកគ្រូអ្នកគ្រូថ្នាក់ទី១ ដល់ទី៣ នាយក/នាយិកាសាលា និងបណ្ណារក្ស សរុបចំនួន ៩៤ នាក់ (ស្រី ៧៣ នាក់)។ ក្នុងឱកាសនោះ ក៏បានផ្តល់កញ្ចប់សម្ភារអំណាន ចំនួន ៥៧ ឈុត ផងដែរ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល៖ – ដើម្បីបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីប្រភេទល្បែងសិក្សាផ្សេងៗ និងអត្ថប្រយោជន៍នៃការបញ្ចូលវាទៅក្នុងសកម្មភាពបង្រៀន និងរៀន។ – ដើម្បីផ្តល់ឱកាសអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់ល្បែងសិក្សា ដើម្បីគាំទ្រការអភិវឌ្ឍអំណាន និងជួយបង្កើនគុណភាពបង្រៀន និងរៀន ស្របតាមវិធីសាស្ត្រសាលាកុមារមេត្រី។ – ដើម្បីបង្កើនការយល់ដឹងអំពីកម្មវិធីសាលាកុមារមេត្រី និងវិធីសាស្ត្របញ្ចូលសម្ភារល្បែងសិក្សាទៅក្នុងការបង្រៀន ក្នុងថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀន។ – ដើម្បីណែនាំយុទ្ធសាស្ត្រនៃប្រព័ន្ធឆ្លើយតបរហ័ស និងការរៀបចំសកម្មភាពសិស្សជួយសិស្ស ដោយប្រើសម្ភារល្បែងសិក្សា និងធនធានផ្សេងៗដែលមាននៅក្នុងសាលា។ Trapeang Prasat 1 Area Program team conducted an orientation […]
![]()
[English Below] នៅថ្ងៃទី១២ ដល់ ១៣ ខែឧសភា ឆ្នាំ២០២៦ កម្មវិធីតំបន់ប្រចាំស្រុកចុងកាល់ បានសហការជាមួយម្ចាស់អភិវឌ្ឍសហគមន៍ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងៗ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីស្វែងរកការគាំទ្រ និងគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់ការអនុវត្តកម្មវិធីចំនួន២ ក្នុងពេលដំណាលគ្នាគឺ៖ «ការចាប់ផ្ដើមដ៏ឆ្លាតវៃ! » ដែលជាកម្មវិធីមួយផ្ដោតលើការអប់ររំផ្សព្វផ្សាយដល់អ្នកចិញ្ចឹមបីបាច់ថែរក្សា/អ្នកអាណាព្យាបាល ឬមាតាបិតាដែលមានកូនតូចចាប់ពីអាយុ ០ ទៅ ៥ឆ្នាំ។ «តស់យើងរៀនអាន! » ដែលជាកម្មវិធីមួយរបស់អង្គការ អេហ្វ អេក បន្ស៊ីគ្នាទៅនឹងកម្មវិធីជាតិ កញ្ចប់អំណានកម្រិតថ្នាក់ដំបូង (ទី១ ដល់ ទី៣) និងការប្រឹក្សាគរុកោសល្យនៅកម្រិតសាលារៀន។ លោក ឈៀង កែ អភិបាលរងនៃគណៈអភិបាលស្រុកចុងកាល់ ដែលទទួលបន្ទុកផ្នែកអប់រំ បានអញ្ជើញចូលរួម និងមានមតិសំណេះសំណាលនៅពេលបើកកម្មវិធី ដោយបានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត គាំទ្រ និងសហការយ៉ាងសកម្ម ដើម្បីលើកកម្ពស់ការអប់រំកុមារតូច។ លោកបានសង្កត់ធ្ងន់ជាពិសេសលើការផ្សព្វផ្សាយទៅកាន់មាតាបិតា និងអ្នកអាណាព្យាបាល អំពីការចិញ្ចឹមបីបាច់កូនឱ្យបានត្រឹមត្រូវ រួមមាន ការរក្សាសុខភាពល្អ អាហារូបត្ថម្ភគ្រប់គ្រាន់ ការថែទាំប្រកបដោយការឆ្លើយតប សន្តិសុខនិងសុវត្ថិភាព និងឱកាសរៀនទាន់ពេល។ ក្នុងឱកាសពិភាក្សានេះផងដែរ […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមកិច្ចសន្ទនាអំពី ការពង្រឹងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀននៅប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតអង់គ្លេស អង្គការក្រៅរដ្ឋាភិបាល និងសាលារៀនឯកជន។ កិច្ចសន្ទនានេះមានលទ្ធផលល្អ ដោយមានការចែករំលែកអំពីការងារ និងជំនាញនៃអង្គភាពផ្សេងៗ។ អង្គការ អេហ្វ អេក កម្ពុជា ក៏បានចែករំលែករំលែកអំពីការអនុវត្តកម្មវិធីអប់រំកម្រិតមត្តេយ្យសិក្សា និង បឋមសិក្សានៅខេត្តសៀមរាប និង ឧត្តរមានជ័យ។ អង្គការ អេហ្វ អេក កម្ពុជា មានសុទិដ្ឋិនិយមចំពោះផលជះ ដែលនឹងកើតចេញពីការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ។ ការពង្រឹងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន គឺជាសមាសភាគអាទិភាពមួយដែលអង្គការ អេហ្វ អេក កម្ពុជា បានអនុវត្តជាច្រើនឆ្នាំមកហើយ ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ FH Cambodia engaged in the Big Conversation on Strengthening Teacher Development in Cambodia alongside the Ministry […]
![]()
[English Below] 🌹 សេចក្ដីស្រឡាញ់របស់ម្តាយ គឺជាមូលដ្ឋានដំបូងដែលបង្រៀនកុមារឱ្យមានភាពក្លាហាន។ «ខ្ញុំអរគុណចំពោះសេចក្ដីស្រឡាញ់ និងការថែទាំរបស់ម្តាយខ្ញុំ។ ម្តាយតែងតែចម្អិនអាហារឱ្យខ្ញុំ ជួយខ្ញុំធ្វើកិច្ចការផ្ទះសាលា ហើយតែងលួងលោមខ្ញុំ នៅពេលខ្ញុំមិនសប្បាយចិត្ត។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានគាត់ជាម្តាយ» — នេះបើយោងតាម ថុណា ដែលជាកុមារដៃគូរបស់អង្គការ អេហ្វ អេក កម្ពុជា។ អបអរសាទរទិវាម្តាយអន្តរជាតិ ហើយក៏សូមអរគុណចំពោះក្តីស្រឡាញ់ ភាពរឹងមាំ និងការចិញ្ចឹមបីបាច់ដោយយកចិត្តទុកដាក់របស់ម្តាយគ្រប់រូប នៅគ្រប់ទីកន្លែង។ 💐 🌹 A mother’s love is where a child first learns courage. “I’m grateful for my mom’s love and care. She cooks for me, helps me with my homework, and […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកបណ្ដុះបណ្ដាល រយៈពេល ៥ថ្ងៃ ស្តីពីកម្មវិធី «តស់ យើងរៀនអាន!» ដែលបន្ស៊ីគ្នាជាមួយកម្មវិធីជាតិ កញ្ចប់អំណានកម្រិតថ្នាក់ដំបូង។ វគ្គបណ្ដុះបណ្ដាលនេះផ្ដោតទៅលើសមាសភាគទាំង ៥ នៃអំណានថ្នាក់ដំបូង ព្រមទាំងការប្រឹក្សាគរុកោសល្យ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនកម្រិតថ្នាក់ដំបូង។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖ ✅ ផ្តល់ការយល់ដឹងរួមអំពីកម្មវិធី «តស់ យើងរៀនអាន!» រួមមាន មូលហេតុនៃការអភិវឌ្ឍកម្មវិធី រចនាសម្ព័ន្ធវគ្គបណ្ដុះបណ្ដាល ទិសដៅអនុវត្ត និងការសម្របសម្រួលឲ្យសមស្របនឹងបរិបទកម្ពុជា ✅ ផ្ដល់ចំណេះដឹង និងបំណិនលើខ្លឹមសារ និងយន្តការនៃការប្រឹក្សាគរុកោសល្យ ដល់ទីប្រឹក្សាគរុកោសល្យជំនាញ ដើម្បីបន្តគាំទ្រទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀន ✅ គាំទ្រគ្រូបង្រៀនក្នុងការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៅតាមសាលារៀន ដើម្បីកសាងមូលដ្ឋានគ្រឹះអោយសិស្សកម្រិតថ្នាក់ដំបូងទាំងអស់ ចេះអាន ចេះសរសេរ និងចេះគិតលេខ។ អ្នកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ៥ថ្ងៃនេះ មានសរុបចំនួន ៤២រូប រួមមាន៖ ✅ មន្ត្រីជំនាញផ្នែកកញ្ចប់អំណាន និងការប្រឹក្សាគរុកោសល្យ […]
![]()
Let today remind you that the God who carried you through this week is already at work in what lies ahead. End the week with gratitude, and step into the weekend with renewed hope. ✨Happy Friday! #HappyFriday #RenewedHope #GratefulHeart #FaithFriday #WeekendBlessings
![]()

Recent Comments