[English Below] ក្នុងគ្រារស់នៅកុះកុញក្នុងទីសុវត្ថិភាព រក្សានិងការពារគ្រួសារអ្នកពីមូសខាំ។ សូមគេងក្នុងមុងគ្រប់ពេល។ រក្សាសុវត្ថិភាព គាំផ្លូវចិត្តគ្នាទៅវិញទៅមក ។ Protect your family: Sleep under mosquito nets every night — stay safe, feel supported, and care for each other. #DengueFeverPrevention #InternalDisplacedPeople #SafetyCamps #FHCambodia #NationalCenterForHealthPromotion #NCHP
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បន្តដើរជាមួយសហគមន៍ដែលរងផលប៉ះពាល់! ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែធ្នូ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមវាយតម្លៃជាពហុវិស័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនភៀសសឹកនៅក្នុងខេត្តសៀមរាប ក្នុងនាមជាសមាជិកមួយនៃវេទិកាឆ្លើយតបមនុស្សធម៌ (ហៅកាត់ HRF) ដោយសហការជាមួយដៃគូមនុស្សធម៌ផ្សេងទៀត។ ក្នុងអំឡុងពេលនៃការធ្វើការប៉ាន់ប្រមាណរួមគ្នានេះ អង្គការ អេហ្វ អេក កម្ពុជា បានជួបពិភាក្សាជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងយល់ពីតម្រូវការបន្ទាន់ និងឆ្លើយតបចំពោះតម្រូវការរបស់ពួកគេបានទាន់ពេលវេលា។ FH Cambodia Stands With Conflict-Affected Communities! On 24–25 December, FH Cambodia participated in the Joint Multi-Sector Rapid Needs Assessment in Siem Reap as a […]
![]()
[English Below] 🌟 រឿងរ៉ាវនៃភាពធន់ 🌟 តាមរយៈកម្មវិធីជំនួយមនុស្សធម៌ អង្គការ អេហ្វ អេក បានផ្តល់ស្បៀងអាហារចាំបាច់បន្ថែមដល់គ្រួសារភៀសសឹកចំនួន ៥៧០ គ្រួសារ ដើម្បីសម្រាលបន្ទុក និងឆ្លើយតបបន្ទាន់ចំពោះតម្រូវការរបស់ពួកគេ។ អ្វីដែលយើងបានឃើញ គឺភាពធន់ដ៏រឹងមាំក្នុងការប្រឈមនឹងបញ្ហារបស់បងប្អូនភៀសសឹក។ ទោះបីជាជួបការលំបាក ក្តីសង្ឃឹម និងកម្លាំងរបស់ពួកគេនៅតែមាន ក្នុងគ្រាដ៏លំបាកនេះ។ 🌟 Resilience in Action 🌟 Through FH’s humanitarian response, we reached an additional 570 displaced families with essential food—reminding us that care goes beyond—it’s about restoring hope. We are humbled by their resilience. Even in […]
![]()
[English Below] នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសបានជួបជាមួយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួងអប់រំ។ ក្នុងកិច្ចប្រជុំនេះ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមផ្តល់សម្ភារៈបង្រៀន និងរៀន ព្រមទាំងបានផ្តល់ជាកញ្ចប់ថវិកា ដើម្បីគាំទ្រជំរុំសិក្សាពហុបំណងបណ្តោះអាសន្នសម្រាប់ដំណើរការនៅទីទួលសុវត្ថិភាព។ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យើងកំពុងធ្វើការជាមួយគ្នាដើម្បីធានាថា កុមារអាចបន្តការសិក្សាបាន ជាពិសេសក្នុងអំឡុងពេលវិបត្តិដ៏ពិបាកនេះ។ On 26 December 2025, FH Cambodia had the honor to meet with H.E. Dr. Hang Chuon Naron, Deputy Prime Minister […]
![]()
[English Below] 🌟 ការផ្តល់សេចក្តីសង្ឃឹមនៅតែជាអាទិភាពរបស់យើង សម្រាប់គ្រួសារភៀសសឹកនៅតាមទីទួលសុវត្ថិភាព! 🌟 រដូវកាលបុណ្យណូអែលនេះ យើងបានប្រារព្ធពីអន្ថ័យន័យពិតនៃការផ្តល់ឱ្យ ដោយការចែករំលែកក្តីស្រឡាញ់ តាមរយៈការផ្តល់ជំនួយដល់បងប្អូន ដែលកំពុងជួបការលំបាក។ អង្គការ អេហ្វ អេក កម្ពុជា បានឆ្លើយតបដោយការផ្តល់ជំនួយបន្ទាន់ដល់គ្រួសារភៀសសឹកចំនួន ២០០គ្រួសារ (ក្នុងនោះមានស្ត្រី ១១០នាក់)។ ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងស្របតាមកម្មវិធី C-SAFE ដើម្បីរួមចំណែកសម្រាលបន្ទុកដល់គ្រួសារភៀសសឹក ក្នុងស្ថានភាពដ៏លំបាកនេះ។ សូមឱ្យស្មារតីនៃការចែករំលែកនៃក្តីស្រឡាញ់នេះ នាំមកនូវសេចក្តីសង្ឃឹមដល់ពួកគាត់បានមួយចំណែក! 🌟 Hope Delivered, Lives Touched 🌟 This Christmas, we celebrated the true meaning of giving. FH Cambodia has delivered hope to 200 dispalced families (including 110 women)—during […]
![]()
This Christmas, let’s make compassion contagious. One caring heart can spark a chain of hope. #ChristmasForCompassion #FHCambodia
![]()
[English Below] 📦 អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិច្ចាគអង្ករ ១ តោន ដើម្បីជួយគ្រួសារដែលត្រូវបានផ្លាស់ទី ដើម្បីរួមចំណែកធានាសន្តិសុខស្បៀងឆ្លើយតបបន្ទាន់ និងផ្តល់សេចក្តីសង្ឃឹមដល់ពួកគេក្នុងគ្រាលំបាក។ 📦 1 ton of rice donated! FH Cambodia joined hands with the Ministry of Agriculture, Forestry and Fisheries (MAFF) to bring hope and food security to displaced people. #PartnershipForImpact #MAFF #FHCambodia #FoodSecurity #HumanitarianAid #DisasterRelief #HopeForAll
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បន្តការឆ្លើយតបបន្ទាន់! យើងបានចែកសាប៊ូម្សៅ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដើម្បីផ្តល់ជំនួយជាចាំបាច់ដល់គ្រួសារដែលបានផ្លាស់ទី។ សុខភាព និងសុវត្ថិភាពរបស់ពួកគេ នៅតែអាទិភាពចម្បងរបស់យើង! FH Cambodia continues its emergency response! We have delivered detergent powders through the Siem Reap Provincial Department of Rural Development (PDRD) to support displaced families. Health and safety remain our priority! #FHCambodia #EmergencyResponse #SiemReap #CommunitySupport #HealthAndSafety
![]()
រួមគ្នាជាមួយសហគមន៍ ដើរជាមួយសហគមន៍ និងលើកកម្ពស់សុខុមាលភាពរបស់សហគមន៍ ។ សុខភាពប្រៀបបីដូចជាទឹក ដែលមិនអាចខ្វះបាន។ ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក ក៏ដូចជាគ្រួសារ និងអ្នកជិតខាង ជាពិសេសស្ត្រី កុមារ ជនពិការ និងចាស់ជរា ដើម្បីធន់នឹងស្ថានភាពលំបាក។ #PsychosocialSupport #CommunityWellBeing #InternalDisplacedPeople #HumanitarianInAction #NationalCenterforHealthPromotion #NCHP #FHCambodia
![]()
[English Below] ក្នុងស្ថានភាពជម្លោះតាមព្រំដែន ដែលបានបណ្ដាលឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវផ្លាស់ទីចេញពីផ្ទះរបស់ពួកគេ អង្គការ អេហ្វ អេក កម្ពុជា ឈរជាមួយគ្រួសារដែលរងផលប៉ះពាល់ ដើម្បីផ្តល់ការថែទាំ និងសេចក្តីសង្ឃឹម នៅពេលដែលពួកគេត្រូវការបំផុត។ ដោយសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ អង្គការ អេហ្វ អេក កម្ពុជា កំពុងឆ្លើយតបតាមតម្រូវការបន្ទាន់ ដោយចែកចាយសម្ភារៈអនាម័យសំខាន់ៗ ដើម្បីការពារសុខភាព និងថែរក្សាភាពថ្លៃថ្នូរសម្រាប់គ្រួសារដែលងាយរងគ្រោះ។ ក្នុងពេលមានវិបត្តិ សកម្មភាពតូចៗអាចបញ្ជាក់ឱ្យគ្រួសារដែលត្រូវបានផ្លាស់ទីដឹងថា បញ្ហាប្រឈមរបស់ពួកគេត្រូវបានមើលឃើញ គោរពឱ្យតម្លៃ និងទទួលបានការគាំទ្រ។ Amid the challenging border conflict displacing thousands, FH Cambodia stands with displaced families, delivering care and hope when it matters most. In partnership with the Ministry of Rural Development, […]
![]()

មតិថ្មីៗ