Empower Your Day with Our Community’s Quote of the Day My community is certified as an Open Defecation-Free village. I am proud to be a part of changing my community by sharing lessons I learned from FH and practicing all those learnings. Even if FH leaves my community, I will continue doing my part, using […]
តើអ្នកដឹងទេថា ការជួយកុមារឱ្យចូលចិត្តអានសៀវភៅ ត្រូវធ្វើជាបន្តបន្ទាប់ជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ? សូមស្វែងយល់បន្ថែមទៅលើសារគន្លឹះ ៖ កុមារចូលចិត្តស្តាប់រឿងនិទានដូចខាងក្រោម #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
[English Below] អ្នកស្រី បាន គា គឺជាសមាជិកក្រុមជំនុំដែលមានអាយុ ៦០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងទុំ ហើយបានចូលរួមក្នុងកម្មវិធីអង្គការ អេហ្វ អេក យ៉ាងសកម្ម ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ក្នុងនោះដែរគាត់បានចូលរួមក្នុងគម្រោងផ្សេងៗ រួមមានគម្រោងគាំទ្រពួកជំនុំចូលរួមបំផ្លាស់បំប្រែសហគមន៍ ក្រុមសន្សំ និងកសិកម្ម។ តាមរយៈមេរៀនដែលរៀបចំដោយបុគ្គលិកអង្គការ អេហ្វ អេក លោកស្រី បាន គា បានអនុវត្តដោយជោគជ័យនូវចំណេះដឹងដែលទទួលបាន ជាពិសេសលើការចិញ្ចឹមមាន់ និងដាំបន្លែ។ អ្នកស្រីបានគូសបញ្ជាក់ថា “ការចិញ្ចឹមមាន់មិនត្រឹមតែផ្តល់សាច់គ្រប់គ្រាន់ដល់គ្រួសាររបស់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងជួយឱ្យខ្ញុំលក់បានកម្រៃមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់តម្រូវការរៀនសូត្ររបស់ចៅប្រុសខ្ញុំថែមទៀតផង”។ ប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងចិញ្ចឹមមាន់របស់គាត់ បណ្តាលមកពីគាត់បានប្រកាន់ខ្ជាប់នូវការអនុវត្តចិញ្ចឹមមាន់បច្ចេកទេស ចេះគ្រប់គ្រងសត្វល្អិត និងការធ្វើអនាម័យបានត្រឹមត្រូវ។ នៅថ្ងៃអនាគត អ្នកស្រី បាន គា មានបំណងពង្រីកសកម្មភាពកសិកម្មរបស់ខ្លួន ពេលដែលមានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីបំពេញជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់ និងបែងចែកខ្លះទៅអ្នកជិតខាងដែលជួបការលំបាក។ Mrs. Ban Kea, a 60-year-old church member living in Tropeang Tum […]
[English Below] ពីពលករចំណាកស្រុក ក្លាយខ្លួនទៅជាកសិករគំរូ នាងខ្ញុំ និងស្វាមីបានចំណាយពេលពីរឆ្នាំធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់ចំណូល។ ផ្ទុយទៅវិញ ពួកយើងត្រូវរស់នៅដោយលំបាក ដោយសារការធ្វើការងារធ្ងន់ៗ និងច្រើនម៉ោង ខណៈដែលទុកកូនឱ្យនៅជាមួយតាយាយរបស់ពួកគេ។ ក្តីសង្ឃឹមថ្មីបានចាប់ផ្តើម បន្ទាប់ពីបានចូលរួមជាមួយកម្មវិធីរបស់អង្គការ អេហ្វ អេក កម្ពុជា តាមរយៈការទទួលបាននូវចំនេះដឹង និងជំនាញបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះ ដូចជាការដាំបន្លែ ចិញ្ចឹមត្រី និងបសុសត្វ។ ពីមួយពេលទៅមួយពេល នាងខ្ញុំបានបង្កើនសកម្មភាពកសិកម្មទាំងនោះ និងអាចផ្គត់ផ្គង់ផលិតផលទាំងនោះទៅទីផ្សារជារៀងរាល់ថ្ងៃ រហូតធ្វើឱ្យប្រាក់ចំណូលក្នុងគ្រួសារមានស្ថេរភាព ។ នាងខ្ញុំស្រមៃថា គ្រួសារដែលមានចំណូលទាបនៅក្នុងសហគមន៍របស់នាងខ្ញុំអាចរកប្រាក់ចំណូលនៅក្នុង សហគមន៍របស់យើង។ នាងខ្ញុំបានចែករំលែកជំនាញទាំងអស់នោះជាមួយសហគមន៍ ដែលចង់រៀន និងផ្លាស់ប្តូរជីវិតរបស់ពួកគេ តាមរយៈការធ្វើកសិកម្ម។ អ្នកស្រី ក្រាន់ យ៉ុង | កសិករគំរូ From A Migrant Worker to be a Model Farmer My husband and I spent two years […]
តើអ្នកដឹងទេថា ការរៀនប្រចាំថ្ងៃជាមួយកូនរបស់អ្នកមានអ្វីខ្លះ? សូមស្វែងយល់ពីសារគន្លឹះ ទី១-៣ នៃមេរៀននេះដូចតទៅ៖ #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
ដើម្បីឆ្លើយតបការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាព ក៏ដូចជាស្តង់ដារនៃការអប់រំនៅប្រទេសកម្ពុជា អង្គការ អេហ្វ អេក ប្រចាំស្រុកពួក បានសហការជាមួយមន្ទីរអប់រំខេត្ត និងការិយាល័យអបរំស្រុក ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីទីប្រឹក្សាគរុកោសល្យ នីតិវិធីតេស្តស្ដង់ដារ ការប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយប្រចាំឆមាសទី១ នៅការិយាល័យអប់រំស្រុក។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងគាំទ្រដល់ថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូសម្រេចបាននូវគោលដៅ ដើម្បីជួយសិស្សានុសិស្សឱ្យចេះអាន និងចេះសរសេរ។ #QualityOfEducation #ModelSchoolStandards #FlourishingCommunities #FHCambodia
តើអ្នកដឹងទេ ការចាប់ផ្ដើមដំបូងនៃសុខភាពល្អសម្រាប់ជីវិតផ្តើមចេញពីពេលណា? តើអ្នកដឹងទេថា អ្នកត្រូវពិនិត្យផ្ទៃពោះប៉ុន្មានដងក្នុងពេលមានផ្ទៃពោះ និងពេលណាខ្លះ? វាមានសារៈសំខាន់អ្វីខ្លះ? ហើយតើឆ្មប ឬគ្រូពេទ្យនឹងធ្វើការពិនិត្យអ្វីខ្លះ? #TheFirst1000DaysOfLife #PrenatalCare #FlourishingCommunities #FHCambodia
អបអរសាទរបុណ្យ«រុក្ខទិវា» ០៩ កក្កដា ២០២៤ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមដាំកូនឈេី ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិក្នុងសង្គម តាមរយៈសកម្មភាពដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋរួមសាមគ្គីគ្នា ដើម្បីថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើដែលជាប្រភពធម្មជាតិដ៏សំខាន់របស់យើង។ #បុណ្យរុក្ខទិវា២០២៤ #FHCambodia
[English Below] សម្រង់សម្តីរបស់ស្រី ធឿម ក្នុងការជំរុញឱ្យមានការផ្លាស់ប្រែ នាងខ្ញុំមានមោទនភាពដែលបានក្លាយជាស្ត្រីម្នាក់ ដែលអាចជួយសហគមន៍របស់នាងខ្ញុំបាន។ នាងខ្ញុំជាគ្រូមត្តេយ្យសហគមន៍ និងជាអ្នកស្ម័គ្រចិត្តសុខភាព។ នាងខ្ញុំស្រលាញ់ការងារសង្គម ការចែករំលែកចំណេះដឹង និងបង្រៀនកុមារតូចៗ។ វាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះនាងខ្ញុំត្រូវប្រឈមនឹងគ្រួសារមួយចំនួន ដែលមិនបានអនុវត្តនូវអ្វីដែលនាងខ្ញុំបានចែករំលែក សូម្បីតែរឿងលាងសម្អាតដៃជាដើម។ ប៉ុន្តែឧបសគ្គទាំងនេះ មិនអាចបញ្ឍប់ការខិតខំរបស់នាងខ្ញុំបានទេ។ នាងខ្ញុំបានជម្នះ ដោយបន្តចុះសួរសុខទុក្ខ និងលើកទឹកចិត្តពួកគេញឹកញាប់ជាងមុន។ វាជាចំណង់ចំណូលចិត្តរបស់នាងខ្ញុំ ហើយនាងខ្ញុំមានមោទនភាពដែលឃើញលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់នាងខ្ញុំចេញជាផ្លែផ្កា នៅពេលដែលប្រជាជនក្នុងសហគមន៍ភាគច្រើនយល់ដឹង និងបានផ្លាស់ប្តូរទម្លាប់ក្នុងការថែទាំកុមារតាំងពីតូច ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តសុខភាព និងអនាម័យ។ អ្នកស្រី សន ធឿម | គ្រូមត្តេយ្យសហគមន៍ Mrs. Thoeum’s Words Inspire Change I am proud to be a woman who helps my community. I am a Community Preschool Teacher and […]
ការផលិតសម្ភារៈ និងការលេង ការអភិវឌ្ឍសមត្ថភាពរបស់កុមារតាមរយៈការលេង និងប្រើប្រាស់សម្ភារៈលេង ដែលជួយឱ្យសមត្ថភាពរបស់កុមារបានល្អប្រសើរ សូមអនុវត្ត ការលេងជាមួយកូនៗរបស់អ្នកយ៉ាងហោចណាស់ ២០-៣០នាទី #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
មតិថ្មីៗ