[English Below] ការចាប់ផ្ដើមដ៏ឆ្លាតវៃ គឺជាកម្មវិធីមួយលើកកម្ពស់ការយល់ដឹងដល់អ្នកថែទាំកុមារតូច ដែលមានអាយុពី ០-៥ ឆ្នាំ ពីការចិញ្ចឹមបីបាច់ថែរក្សាប្រកបដោយប្រសិទ្ធភាព តាមរយៈសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ កម្មវិធីតំបន់ស្រុកត្រពាំងប្រាសាទ ស្រុកពួក និងស្រុកបន្ទាយអំពិលរបស់អង្គការ អេហ្វ អេក កម្ពុជា បានកំពុងបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្តសហគមន៍ ដើម្បីយល់ដឹងពីការអភិវឌ្ឍកុមារតូច និងវិធីសាស្ត្រសម្របសម្រួលដល់ក្រុមអ្នកថែទាំកុមារតូច ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗ ក្នុងការចិញ្ចឹមបីបាច់កូនប្រកបដោយការឆ្លើយតប។ កម្មវិធីការចាប់ផ្ដើមដ៏ឆ្លាតវៃរបស់អង្គការ អេហ្វ អេក បានកំពុងផ្ដល់ការគាំទ្រដល់ការសម្រេចបាននូវគោលនយោបាយជាតិ គាំពារ និងអភិវឌ្ឍកុមារតូច តាមរយៈការចុះគាំទ្រ ផ្សព្វផ្សាយរបស់អ្នកស្ម័គ្រចិត្តសហគមន៍ ទៅដល់ក្រុមអ្នកថែទាំកុមារតូចនៅតាមភូមិគោលដៅនីមួយៗ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន សមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងសហគមន៍។ កម្មវិធីនេះមានគោលបំណង៖ ផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗទាក់ទងនឹងការចិញ្ចឹមបីបាច់កុមារតូច ដែលមានអាយុចាប់ពី ០-៥ ឆ្នាំ មានវិធីសាស្ត្រល្អៗក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារតូច តាមរយៈសកម្មភាពប្រចាំថ្ងៃ ជម្រុញការផលិតនូវសម្ភារៈងាយៗ ដែលអាចរកបាននៅបរិវេណជុំវិញផ្ទះ ដើម្បីគាំទ្រដល់ការលេងរបស់កុមារតូច លើកកម្ពស់ការចូលរួមរបស់សមាជិកក្នុងគ្រួសារ ដើម្បីគាំទ្រសកម្មភាពលេងរបស់កុមារតូច ផ្ដល់ឱ្យអ្នកថែទាំកុមារតូចបានស្វែងយល់ពីគន្លឹះ តម្រុយ សកម្មភាពរបស់កុមារតូច និងរបៀបដែលឆ្លើយតបប្រកបដោយភាពវិជ្ជមាន។ Smart Start […]
![]()
[English Below] សប្តាហ៍នេះ ពួកយើងមានកិត្តិយសយ៉ាងខ្លាំងក្នុងការទទួលស្វាគមន៍ លោក Mark Viso អគ្គនាយក និងជាប្រធានអង្គការ Food for the Hungry (FH) ប្រចាំសហរដ្ឋអាមេរិក និង លោកស្រី Kate Musimwa ប្រធានផ្នែកកម្មវិធី និងធនធានសាធារណៈ ក្នុងឱកាសដែលពួកគាត់បានបំពេញទស្សនកិច្ចនៅតាមសហគមន៍ដែលយើងកំពុងបម្រើ។ ទស្សនកិច្ចនេះ រួមមានកម្មវិធីតំបន់ស្រុកពួក ក្នុងខេត្តសៀមរាប និងកម្មវិធីតំបន់ចុងកាល់ និងត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ។ ការបំពេញទស្សនកិច្ចនេះ បានបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរួមរបស់ពួកយើង ក្នុងការដើរជាមួយគ្នាជាមួយភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដោយការស្តាប់ និងស្វែងយល់ពីបទពិសោធន៍ និងទស្សនៈផ្ទាល់របស់សហគមន៍ និងធ្វើការរួមគ្នា ដើម្បីគាំទ្រឱ្យសហគមន៍មានសមត្ថភាពក្នុងការសម្រេចចិត្តដោយខ្លួនឯង បំលែងក្តីសង្ឃឹមទៅជាសកម្មភាពដែលមានន័យ និងជំរុញឱ្យសហគមន៍មានភាពរីកចម្រើន។ រួមគ្នា ពួកយើងបន្តអនុវត្តគោលបំណងរួមរបស់យើង ដើម្បីគាំទ្រកុមារ គ្រួសារ និងសហគមន៍ ឱ្យមានភាពធន់ មានសមត្ថភាព និងមានឱកាសក្នុងការកំណត់អនាគតរបស់ខ្លួន ដោយឆ្ពោះទៅមុខជាមួយជំនឿមុតមាំ ស្របតាមគុណតម្លៃនៃចង្វាក់បេះដូង និងមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើនក្នុងវិស័យអាទិភាពសំខានៗរបស់យើង។ 🤝✨ This week, we […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា លើកកម្ពស់ការអប់រំបរិយាបន្ន ដើម្បីធានាថាកុមារគ្រប់រូបមានឱកាសទទួលបានការអប់រំដូចគ្នា ក្នុងគ្រប់ស្ថានភាពទាំងអស់។ ដូចនេះហើយ អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” នៅជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការសហការរៀបចំពីមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន។ ទិវានេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់អំពីសារៈសំខាន់នៃអំណាន ដែលរួមមាន៖ ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាពគិតវិភាគ ការបង្កើនជំនាញស្រាវជ្រាវ និងការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ។ ទិវានេះក៏រម្លឹកដល់អ្នកថែទាំកុមារ និងកុមារឱ្យយល់ដឹងថា ការអានអាចកើតមានឡើងនៅគ្រប់ពេល គ្រប់ទីកន្លែង ដោយមានសម្ភារៈអំណានផ្សេងៗ ជាពិសេសការអានជាមួយកុមារនៅផ្ទះ។ FH Cambodia promotes inclusive education to ensure that every child, regardless of circumstances, can access learning opportunities. […]
![]()
[English Below] បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា រួចមក លោក Mark Viso អគ្គនាយក និងជានាយកប្រតិបត្តិ នៃអង្គការ អេហ្វ អេក ប្រចាំនៅសហរដ្ឋអាមេរិក រួមជាមួយក្រុមការងារ អង្គការ អេហ្វ អេក កម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ជាមួយប្រធានមន្ទីរអប់រំខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ដំណើរទស្សនកិច្ចនេះបានបង្កើតឱកាសដ៏មានអត្ថន័យមួយ ដើម្បីជួបកុមារ និងមាតាបិតា បានឃើញសកម្មភាពលើកកម្ពស់ការអាន និងលើកទឹកចិត្តឱ្យមានវប្បធម៌នៃការអាន ទោះបីជាស្ថិតក្នុងស្ថានភាពអាសន្នក៏ដោយ។ តាមរយៈក្រុមអំណាន សកម្មភាពគូររូប និងការរៀនសូត្រដោយប្រើសម្ភារៈពង្រឹងអំណាន ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការជួយកុមារបន្តការសិក្សាប្រកបដោយក្តីសង្ឃឹម ការយកចិត្តទុកដាក់ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។ Following the courtesy meeting and work discussion with the Ministry of Education, Youth and Sport (MoEYS), […]
![]()
អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសបានអមដំណើរលោក Mark Viso អគ្គនាយក និងជានាយកប្រតិបត្តិ នៃអង្គការ អេហ្វ អេក ប្រចាំនៅសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ អង្គការ អេហ្វ អេក គឺជាអង្គការអន្តរជាតិ ដែលកំពុងធ្វើការនៅក្នុងប្រទេសចំនួន ១៩ រួមទាំងប្រទេសកម្ពុជាផងដែរ ដែលយើងបានចាប់ដៃគូជាមួយសហគមន៍ និងអ្នកពាក់ព័ន្ធ រដ្ឋាភិបាល ដើម្បីជួយគាំទ្រលើវិស័យកសិកម្ម សុខភាព អាហារូបត្ថម្ភ ទឹកស្អាត អនាម័យ និងសុខុមាលភាព និងការអប់រំ។ ជំនួបពិភាក្សានេះបានផ្តល់ឱកាសដ៏មានតម្លៃមួយ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តអាទិភាពរួម និងវិធីដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ការអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាពសម្រាប់កុមារនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ អង្គការ អេហ្វ អេក កម្ពុជា ពិតជាផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះការបន្តភាពជាអ្នកដឹកនាំ […]
![]()
🌟 បង្កើនសមត្ថភាព ដើម្បីបង្កើតផលជះវិជ្ជមានកាន់តែប្រសើរ! អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំការបណ្ដុះបណ្ដាលស្ដីពីគំរូកម្មវិធី UNLOCK ទៅដល់បុគ្គលិក ដែលជាជំហានសំខាន់មួយក្នុងការបង្កើនសមត្ថភាពរួមគ្នា ដើម្បីគាំទ្រការអភិវឌ្ឍន៍ និងការបំផ្លាស់បំប្រែសហគមន៍ឱ្យកាន់តែប្រសើរ។ ដំណើរការរៀននេះជួយឲ្យក្រុមការងាររបស់យើង មានសមត្ថភាពបង្កើតផលជះកាន់តែប្រសើរ ប្រកបដោយនិរន្តរភាព និងផ្អែកលើសហគមន៍ជាចម្បង។ រួមគ្នា! យើងនឹងបន្តកំណត់រកសក្តានុពល និងពង្រឹងសមត្ថភាពកសាងភាពធន់ សម្រាប់សហគមន៍ដែលយើងបម្រើ! 🌟 Building Capacity for Greater Impact! FH Cambodia recently conducted the UNLOCK Program Model Training for our staff—an important step toward strengthening our collective ability to support community transformation. This learning journey equips our team […]
![]()
[English Below] ក្នុងឱកាស «ទិវាជាតិអំណាន» ឆ្នាំនេះ អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសបានរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រារព្ធក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី”។ យើងមានមោទនភាពដែលបានចូលរួមគាំទ្រការលើកកម្ពស់ទម្លាប់នៃការអាននៅកម្ពុជា តាមរយៈការគាំទ្របណ្ណាល័យសាលារៀន ការផ្ដល់សៀវភៅ សម្ភារៈពង្រឹងអំណាន បណ្ណាល័យសហគមន៍ និងបណ្ណាល័យឌីជីថល ដែលជួយឱ្យកុមារទទួលបានឱកាសសមស្របក្នុងការអាន និងរៀនបន្ថែម។ ការអានគឺជាគន្លឹះសំខាន់ សម្រាប់ការរៀនពេញមួយជីវិត និងនាំឱ្យអនាគតរបស់ពួកគេភ្លឺស្វាង។ អង្គការ អេហ្វ អេក កម្ពុជា នឹងបន្តសហការជាមួយសាលារៀន សហគមន៍ ក្រសួងអប់រំ និងដៃគូ ដើម្បីលើកទឹកចិត្តកុមារឱ្យស្រឡាញ់ ទម្លាប់អាន និងពង្រឹងបំណិនអាន សរសេរ សម្រាប់ទាំងអស់គ្នា។ On National Reading Day, FH Cambodia is honored to join MoEYS in celebrating the […]
![]()
[English Below] ពិធីប្រគល់វិញ្ញាបនបត្រសរសើរពីសមិទ្ធផលការងារ — អង្គការ អេហ្វ អេក កម្ពុជា ថ្ងៃនេះ យើងមានកិត្តិយសក្នុងការទទួលស្គាល់ និងអបអរសាទរចំពោះការរួមចំណែកដ៏សំខាន់របស់បុគ្គលិក ដែលបានខិតខំប្រឹងប្រែងបម្រើការងារ និងនៅជាប់ជាមួយអង្គការ អេហ្វ អេក កម្ពុជា មករយៈពេលជាច្រើនឆ្នាំ។កិច្ចខិតខំប្រឹងប្រែង ភាពស្មោះត្រង់ និងក្តីស្រឡាញ់ក្នុងការងាររបស់បងប្អូនគ្រប់រូប បានជួយធ្វើឱ្យបេសកកម្មរបស់យើងកាន់តែរីកចម្រើន ហើយបន្តនាំយើងឱ្យដើរជាមួយសហគមន៍រហូតមកដល់សព្វថ្ងៃនេះ។ ចំពោះបុគ្គលិកទាំងអស់ដែលទទួលវិញ្ញាបនបត្រសរសើរនេះ៖ យើងខ្ញុំសូមអរគុណចំពោះការរស់នៅដោយផ្សាភ្ជាប់ជាមួយគុណតម្លៃនៃ “ចង្វាក់បេះដូង” របស់ អេហ្វ អេក កម្ពុជា ដោយស្មោះត្រង់ និងប្រកាន់ខ្ជាប់ជានិច្ច។ ការងារដែលបងប្អូនបន្តធ្វើជាមួយយើង បានបង្កើតផលជះវិជ្ជមានដល់សហគមន៍ ហើយយើងក៏សូមអបអរសាទរបងប្អូនម្នាក់ៗ ចំពោះសមិទ្ធផលនៃការនាំយកភាពផ្លាស់ប្រែដ៏មានអត្ថន័យនេះ។ FH Cambodia — Service Award Ceremony Today, we proudly spotlight the dedicated team members who continue to strengthen FH Cambodia through […]
![]()
[English Below] កាលពីមុន ប្អូនស្រី ធើន មេ មិនប្រាកដចំពោះអនាគតរបស់ខ្លួនឡើយ។ ព្រោះត្រូវឈប់រៀន ហើយចេញទៅធ្វើការសំណង់ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ។ ប៉ុន្តែពេលត្រលប់មកផ្ទះវិញ ប្អូនស្រីនាំមកជាមួយក្តីសង្ឃឹមថ្មី និងការសម្រេចចិត្តថា គាត់ចង់ផ្លាស់ប្ដូរជីវិតរបស់ខ្លួន។ ដោយសារការគាំទ្រ និងការលើកទឹកចិត្តពីអង្គការ អេហ្វ អេក កម្ពុជា ប្អូនស្រីបានស្ដារទំនុកចិត្តឡើងវិញ បញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ហើយក្លាយជាយុវជនដឹកនាំម្នាក់ដែលរឹងមាំ និងពោរពេញដោយសមត្ថភាព។ សព្វថ្ងៃ ប្អូនស្រីស្ម័គ្រចិត្តបង្រៀនកុមារតូចៗ លើកទឹកចិត្តឪពុកម្តាយឱ្យឲ្យតម្លៃការអប់រំរបស់កូនៗ និងជំរុញប្អូនៗស្ម័គ្រចិត្តបម្រើសហគមន៍។ រឿងរ៉ាវរបស់ប្អូនស្រី បញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងអំណាចដល់ស្ត្រី និងក្មេងស្រី អាចជួយបង្កើតសន្តិភាព និងសន្តិសុខសម្រាប់គ្រួសារ និងសហគមន៍បាន។ “ខ្ញុំប្រែជាហ៊ាននិយាយជាងមុន ចង់ចេះចង់ដឹង និងក្រោកឈរដោយរឹងមាំ។ នៅពេលស្ត្រី និងក្មេងស្រីមានទំនុកចិត្ត និងទទួលបានចំណេះដឹង យើងអាចធ្វើឱ្យគ្រួសារពួកគេក្លាយជាកន្លែងសន្តិភាព ហើយរួមគ្នាបង្កើតសហគមន៍ដែលមានសមធម៌។” — ប្អូនស្រី ធើន មេ Once unsure of her future, Ms. Thoeun Me had to […]
![]()
[English Below] រឿងរ៉ាវនៃកម្លាំងស្ត្រីដែលជំរុញសង្គមឱ្យរីកចម្រើន លោកស្រី ឡាន សុភា អាយុ ៣២ឆ្នាំ មានតួនាទីជាមេភូមិត្រពាំងស្លែង នៅខេត្តឧត្តរមានជ័យ គឺជាស្ត្រីគំរូដែលមានភាពអង់អាច ក្នុងការប្តេជ្ញាចិត្ត និងបម្រើការងារសហគមន៍។ ជាភរិយា និងម្ដាយរបស់កូនទាំងពីរ គាត់អាចចាត់ចែងរវាងការដឹកនាំ និងទទួលបានការគាំទ្រពីគ្រួសាររបស់ខ្លួនបានយ៉ាងល្អ។ ដំណើររបស់គាត់ចាប់ផ្តើមពីការងារស្ម័គ្រចិត្តក្នុងសហគមន៍ ដែលការខិតខំរបស់គាត់បានបង្កើតការទុកចិត្តពីប្រជាពលរដ្ឋ។ គាត់ត្រូវបានក្រុមប្រឹក្សាសង្កាត់ទទួលស្គាល់សមត្ថភាពរបស់គាត់ ហើយបោះឆ្នោតគាំទ្រ ជាប់ឈ្មោះជាមេភូមិមកទល់ពេលនេះ។ មានមនុស្សមួយចំនួននៅតែសង្ស័យលើសមត្ថភាពរបស់គាត់ ដោយសារគាត់វ័យក្មេង និងជាស្ត្រី ប៉ុន្តែគ្រួសាររបស់គាត់បានលើកទឹកចិត្តគាត់ជាប្រចាំថា៖ “កុំបោះបង់។ ប្រឹងប្រែងតស៊ូទៅមុខ។ អ្នកអាចធ្វើបាន!” លោកស្រី សុភា បានបង្ហាញយ៉ាងច្បាស់ថា ភាពជាអ្នកដឹកនាំ មិនបានកំណត់ដោយភេទ ឬវ័យទេ ប៉ុន្តែដោយការប្តេជ្ញា និងការធ្វើការពិតប្រាកដ។ គាត់តែងតែស្តាប់សំឡេងសហគមន៍ បើកចិត្តទទួលយកមតិកែលម្អ និងចេះបម្លែងបញ្ហាប្រឈមជាបទពិសោធន៍ ដើម្បីអភិវឌ្ឍខ្លួនឯងឡើងជាបន្តបន្ទាប់។ “ខ្ញុំទទួលយករាល់មតិយោបល់ រៀនពីបញ្ហាប្រឈម ហើយកែលម្អខ្លួនឯង ដើម្បីក្លាយជាអ្នកដឹកនាំស្រី្តដែលល្អ।” ពេលអង្គការ អេហ្វ អេក កម្ពុជា ចូលមកធ្វើការនៅភូមិរបស់គាត់ គាត់បានចូលរួមយ៉ាងសកម្ម គាំទ្រការជ្រើសរើសអ្នកស្ម័គ្រចិត្ត ជួយក្នុងការជ្រើសរើសកុមាររចូលរួមកម្មវិធីទំនុកបម្រុង និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជាការធ្វើចំណាកស្រុកដោយសុវត្ថិភាព សិទ្ធិកុមារ […]
![]()

មតិថ្មីៗ