“For the Spirit God gave us does not make us timid, but gives us power, love and self-discipline.” 2 Timothy 1:7
គុណសម្បត្តិនៃទឹកដោះដំបូង ទឹកដោះម្តាយដំបូងមានពណ៌លឿងខាប់។ ទារកត្រូវការបៅទឹកដោះដំបូង (កូឡូស្រ្តូម) ក្នុងម៉ោងដំបូងបន្ទាប់ពីសម្រាល ហើយបន្តបំបៅក្នុងថ្ងៃបន្តបន្ទាប់ទៀត។ ក្រពះទារកទើបនឹងកើតមានទំហំតូចប៉ុនរង្វង់ក្រចកមេដៃ ដូចនេះបរិមាណតិចតួចនៃទឹកដោះដំបូងគឺគ្រប់គ្រាន់ និងមានផ្ទុកសារជាតិគ្រប់គ្រាន់សម្រាប់ទារកក្នុងថ្ងៃដំបូងនៃជីវិត។ កុំច្របាច់ទឹកដោះដំបូងចោល សូមប្រាកដថា ទឹកដោះដំបូងត្រូវបានបំបៅដល់កូនរបស់អ្នក! តស់! សូមបន្តសិក្សា និងស្វែងយល់ពីលក្ខណៈសម្បត្តិនៃទឹកដោះម្តាយ ក៏ដូចជាសារៈសំខាន់នៃទឹកដោះដំបូងដូចខាងក្រោម៖ #HealthTips #PNC #ColostrumBenefits #MotherandChildCares 💖 #FlourishingCommunities #FHCambodia
គុណសម្បត្តិនៃការបំបៅកូនដោយទឹកដោះម្តាយ 🤱✨ តើអ្នកដឹងទេ ការបំបៅកូនដោយទឹកដោះម្តាយអាចជួយទាំងម្តាយ និងកុមារអ្វីខ្លះ? តស់! សិក្សា និងស្វែងយល់ទាំងអស់គ្នា #HealthTips #PNC #Breastfeeding #MotherandChildBenefits 💖 #FlourishingCommunities #FHCambodia
គុណសម្បត្តិនៃទឹកដោះម្តាយ ទឹកដោះម្តាយគឺជាអាហារដែលល្អបំផុតសម្រាប់កូនអ្នក! ខាងក្រោមនេះជាគុណសម្បត្តិដ៏ថ្លៃថ្លានៃទឹកដោះម្តាយ៖ អាចជួយកាត់បន្ថយអត្រាស្លាប់របស់កុមារបានយ៉ាងច្រើន មានសារជាតិចិញ្ចឹមល្អឥតខ្ចោះ ងាយស្រួលរំលាយ និងបឺតស្រូបបានយ៉ាងមានប្រសិទ្ធិភាព បង្កើនភាពស៊ាំប្រឆាំងនឹងមេរោគ និងការពារការឆ្លងមេរោគ កាត់បន្ថយអាលែកស៊ី និងជំងឺហឺត កាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ ផ្សារភ្ជាប់នឹងការអភិវឌ្ឍ និងការលូតលាស់របស់កុមារ ជួយពន្យាពេលមានផ្ទៃពោះថ្មី ការពារសុខភាពម្តាយ និងចំណាយតិចជាងការចិញ្ចឹមដោយទឹកដោះផ្សំតាមរូបមន្ត #HealthTips #PNC #Breastfeeding #ChildCare #FlourishingCommunities #FHCambodia
Meet Miss. Thoeurn Me, a youth in Information and Communication Technologies (ICT) for Development! I experienced great fulfillment from my visit to the community and my interacting with a partner child’s family. The opportunity to apply the lessons learned in the ICT program in a real-world setting was particularly meaningful. This included utilizing camera techniques, […]
[English Below] អង្គការ អេហ្វ អេក បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បំណិនជីវិតដល់សិស្សានុសិស្សនៅថ្នាក់ទី៤ ដល់ថ្នាក់ទី៦ តាមរយៈការអនុវត្តកម្មវិធីជាច្រើន ដូចជាគំនិតផ្តួចផ្តើមសន្សំប្រាក់ និងដាំបន្លែ ជាកត្តាជំរុញសិស្សឱ្យចេះជំនាញដំណាំសាកវប្បកម្ម (ដំណាំបន្លែ ដំណាំផ្លែឈើ និងដំណាំសម្លរ) មូលដ្ឋាន។ បន្លែដែលសិស្សដាំដុះបានរួមចំណែកទ្រទ្រង់កម្មវិធីអាហារពេលព្រឹកនៅតាមសាលារៀន ដោយធានាថាកុមារអាចទទួលបានអាហារដែលមានជីវជាតិគ្រប់គ្រាន់នៅសាលា ហើយបន្លែសេសសល់ក៏អនុញ្ញាតឱ្យសិស្សយកទៅផ្ទះថែមទៀត។ លើសពីនេះ ការប្រមូលផលបន្លែដែលលើសតម្រូវការនឹងត្រូវបានយកទៅលក់ឱ្យសហគមន៍ក្បែរនោះ ដែលផ្តល់ជាកម្រៃឱ្យសិស្សបានយកទៅអនុវត្តក្នុងការសន្សំនៅតាមសាលារៀន។ តាមរយៈការរួមបញ្ចូលមេរៀនដាំបន្លែ គួបផ្សំជាមួយចំណេះដឹងសន្សំប្រាក់ កម្មវិធីនេះបានជួយលើកកម្ពស់សុខុមាលភាពរបស់កុមារ ស្របពេលដែលបំពាក់បំប៉នពួកគេនូវបំណិនជីវិតសំខាន់ៗខាងលើ។ វិធីសាស្រ្តនេះជំរុញឱ្យសិស្សានុសិស្សឱ្យដើរតួនាទីយ៉ាងសកម្ម ក្នុងការបង្កើនអាហារូបត្ថម្ភ និងចាត់ចែងលុយកាក់របស់ពួកគេ ស្របពេលដែលពួកគេក៏បណ្តុះបាននូវស្មារតីទទួលខុសត្រូវ និងមាននិរន្តរភាពផងដែរ។ FH is committed to promoting essential life skills among students in grades 4-6 through a range of interactive activities, such as savings initiatives and vegetable […]
រយៈពេល ៦សប្តាហ៍ ឬ ៤២ថ្ងៃក្រោយសម្រាលគឺជាពេលវេលាដ៏សំខាន់មួយ ដែលត្រូវប្រាកដជាក់ថា ទាំងម្តាយ និងទារកមានជីវិតរស់រាន និងការរីកលូតលាស់របស់ទារកប្រកដដោយសុខភាពល្អ ព្រមទាំងសុខភាពរបស់ស្រ្តីជាម្តាយមានភាពល្អប្រសើរឡើងវិញទាំងផ្លូវកាយ និងផ្លូវចិត្ត។ ខាងក្រោមនេះជាសកម្មភាពសំខាន់ៗ ដែលស្ត្រីក្រោយសម្រាល និងអ្នកថែទាំគួរអនុវត្តតាម៖ ១. បំបៅកូនដោយទឹកដោះម្តាយឱ្យបានញឹកញាប់។ ២. សម្រាកឱ្យបានគ្រប់គ្រាន់។ ៣. ត្រូវមានអ្នកថែទាំយ៉ាងហោចណាស់ម្នាក់នៅជិតនឹងស្រ្តី ដើម្បីជួយស្រ្តីព្រមទាំងផ្តល់កាថែទាំក្នុងកំឡុងពេល២៤ម៉ោងដំបូងក្រោយសម្រាល។ ៤. ទទួលទានអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដូចជាត្រី សាច់ បន្លែ ផ្លែឈើ បាយ និងបរិភោគទឹកឱ្យបានច្រើនយ៉ាងតិច ៨កែវក្នុង១ថ្ងៃ (២លីត្រ)។ ៥. ត្រូវងូតទឹកសម្អាតខ្លួនប្រាណរួមទាំងទ្វារមាសផងដែរ ផ្លាស់ប្តូរសំឡីអនាម័យ ៤ ទៅ ៦ម៉ោងម្តង ឬញឹកញាប់តាមតម្រូវការ។ ៦. ប្រសិនបើស្ត្រីមានសុខភាពល្អប្រក្រតី ស្ត្រីអាចចាប់ផ្តើមឈរ និងដើរដោយប្រុងប្រយ័ត្ន ក្រោយមកអ្នកអាចដើរ និងធ្វើលំហាត់ប្រាណថ្នមៗ។ ៧. ត្រូវជៀសវាងការរួមភេទក្នុងកំឡុងពេល ៦សប្តាហ៍ក្រោយសម្រាល (រហូតទ្វារមាសបានជាសះស្បើយ) ព្រោះអាចបង្កឱ្យមានរបួស និងឆ្លងមេរោគ។ ៨. ផ្តល់ការលើកទឹកចិត្ត និងគាំទ្រដល់ស្រ្តី ដើម្បីជួយស្រ្តីបញ្ចៀស ឬកាត់បន្ថយនូវជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ #HealthTips […]
“So the poor have hope, and injustice shuts its mouth” – Job 5:16 #QuoteoftheDay #GoingWithHope #FHCambodia
វ៉ាក់សាំងអាចជួយកូនរបស់អ្នកជៀសផុតពីជំងឺធ្ងន់មួយចំនួនដែលអាចប៉ះពាល់ដល់អាយុជីវិត និងពិការភាព ដូចជាជំងឺរបេង ជំងឺកញ្ជ្រឹល ជំងឺរលាកស្រោមខួរក្បាល ជំងឺគ្រុនស្វិតដៃជើង ។ល។ ដូច្នេះហើយឪពុកម្តាយគ្រប់រូបត្រូវតែនាំកូនរបស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំងតាមកាលវិកាគ និងការណាត់ជួបរបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងត្រឹមត្រូវ។ #HealthTips #PNC #PreventionofChildhoodDiseases #ChildCare #FlourishingCommunities #FHCambodia
[English Below] នៅក្នុងកម្មវិធីតំបន់ត្រពាំងប្រាសាទ៣ កសិករប្រឈមមុខនឹងបញ្ហាជាច្រើនលើបញ្ហាសន្តិសុខស្បៀង និងមុខរបរចិញ្ចឹមជីវិត។ កសិកម្មដើរតួនាទីយ៉ាងសំខាន់នៅក្នុងសហគមន៍ ក្នុងការង្កើតប្រាក់ចំណូល និងម្ហូបអាហារប្រចាំថ្ងៃ ប៉ុន្តែការផលិតរបស់ពួកគេទទួលបានទិន្នផលទាបនៅឡើយ ដោយសារការបម្រែបម្រួលលអាកាសធាតុ ជំងឺដំណាំ ការខ្សោះជីវជាតិសឹករិចរិលដី បច្ចេកទេសកសិកម្មនៅមានកម្រិត ការរកទីផ្សារសម្រាប់ផលិតផលកសិកម្មមិនទាន់ទូលំទូលាយ។ល។ លើសពីនេះ កសិករមិនសូវមានការយល់ដឹងអំពីការប្រើប្រាស់ធនធានផ្ទាល់ខ្លួនសម្រាប់ផលិត ឬប្រើប្រាស់ក្នុងគោលបំណង ដើម្បីបង្កើតប្រាក់ចំណូល ឬផ្គត់ផ្គង់ការទទួលទានអាហាររបស់ខ្លួន។ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងមុខរបរចិញ្ចឹមជីវិត កម្មវិធីតំបន់ត្រពាំងប្រាសាទ៣របស់អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយមន្ទីរកសិកម្មខេត្ត អាជ្ញាធរមូលដ្ឋាន និងការិយាល័យបច្ចេកទេសកសិកម្មស្រុក ដើម្បីបង្កើនចំណេះដឹងបច្ចេកទេសកសិកម្មដល់អ្នកស្ម័គ្រចិត្តផ្សព្វផ្សាយបច្ចេកទេសកសិកម្ម (CPV-A) និងកសិករគំរូ ដើម្បីដើរតួជាភ្នាក់ងារផ្លាស់ប្រែសហគមន៍។ អេហ្វ អេក កម្ពុជា នៅស្រុកត្រពាំងប្រាសាទ បានផ្តល់ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសលើប្រព័ន្ធកសិកម្មចម្រុះ – រួមមានបច្ចេកទេសដាំបន្លែ ចិញ្ចឹមត្រី មាន់ ទា។ល។ ដោយមានអ្នកចូលរួមកម្មវិធីចំនួន ២៥នាក់ ក្នុងនោះស្រីមាន ៩នាក់ ដែលអាចឱ្យពួកគេផ្តល់ជំនួយបច្ចេកទេស និងបង្កើតជាក្រុមកសិករ ដើម្បីចែករំលែកចំណេះដឹង និងធនធានកសិកម្មជាមួយកសិករដទៃទៀត តាមរយៈក្រុមអ្នកស្ម័គ្រចិត្តកសិកម្ម។ ជាលទ្ធផល វិធីសាស្រ្តនៃការផ្សព្វផ្សាយបច្ចេកទេសកសិកម្មនេះ បានផ្តល់មកនូវការកែលម្អនៃការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុនៅក្នុងសហគមន៍របស់យើងកាន់តែប្រសើរ។ […]
Recent Comments