«ព្រះអម្ចាស់នឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។ ព្រះអម្ចាស់ថែរក្សាអ្នកនៅពេលចេញដំណើរ រហូតដល់ពេលត្រឡប់មកវិញ ចាប់តាំងពីពេលនេះរហូតតរៀងទៅ»។ — ទំនុកតម្កើង ១២១:៧-៨
[English Below] អ្នកស្រី វឹង ណាង អាយុ ៣៣ឆ្នាំ ជាអ្នកស្មគ្រ័ចិត្តក្រុមនៃក្តីសង្ឃឹមរបស់អង្គការ អេហ្វ អេក កម្ពុជា នៅភូមិអូរមានជ័យ។ គាត់មានកូនពីរនាក់ (កូនប្រុសមួយ និងកូនស្រីមួយ)។ គាត់មានប្រសាសន៍ថា “កាលមិនទាន់បានចូលរួមជាមួយគម្រោងរបស់អង្គការ អេហ្វ អេក ខ្ញុំធ្លាប់រស់នៅដោយកង្វះអនាម័យ (អនាម័យខ្លួនប្រាណ និងអនាម័យបរិស្ថាន)។ ពួកយើងអនុវត្តអនាម័យមិនបានល្អ ដោយមិនបាន លាងសម្អាតដៃ ក្រោយពេលប្រើប្រាស់បង្គន់រួច និងមុនពេលចាប់កាន់ចំណីអាហារ ព្រមទាំងមិនមានទឹកស្អាត និងសុវត្ថិភាពសម្រាប់ផឹក។ ដូច្នេះហើយ កូនប្រុសរបស់ខ្ញុំបានកើតជម្ងឺគ្រុនពោះវៀនធ្ងន់ធ្ងរ ដែលបណ្តាលឱ្យគាត់មានបញ្ហាកង្វះអាហារូបត្ថម្ភ។ គាត់បានបន្ថែមទៀតថា កុមារប្រឈមនឹងកើតជម្ងឺគ្រុនពោះវៀនជាងមនុស្សពេញវ័យ។ ហើយកង្វះចំណេះដឹង បញ្ហាអាហារូបត្ថម្ភសម្រាប់កុមារក៏បណ្តាលឱ្យកុមារលូតលាស់មិនបានល្អ។ បច្ចុប្បន្ននេះគ្រួសាររបស់ខ្ញុំមានការយល់ដឹងអំពីអនាម័យ ហូបទឹកមានសុវត្ថិភាព ស្វែងយល់ពីអត្ថប្រយោជន៍នៃអាហារូបត្ថម្ភ ការថែទាំមុន និងក្រោយពេលសម្រាល និងការថែទាំជម្ងឺកុមារ ជាដើម។ ដូច្នេះកូនៗរបស់ខ្ញុំមានសុខភាពល្អ លូតលាស់បានល្អ ចំណេញទាំងសុខភាព និងថវិកា។ ហើយខ្ញុំក៏បានចែករំលែកចំណេះដឹងបន្តទៅអ្នកជិតខាងក្នុងសហគមន៍របស់ខ្ញុំ ដើម្បីលើកកម្ពស់បញ្ហាសុខភាព។” Mrs. Ving Nang, 33 years old, […]
«សូមព្រះអម្ចាស់ប្រទានពរ និងថែរក្សាអ្នក។ សូមព្រះអម្ចាស់ទតមកអ្នក ដោយព្រះហឫទ័យមេត្តាករុណា សូមព្រះអង្គប្រណីសន្ដោសអ្នក។ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរសចំពោះអ្នក និងប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត»។ — ជនគណនា ៦:២៤-២៦ #GodProtection #Grace #Peace #FHCambodia
[English Below] រឿងផ្លាស់ប្រែរបស់អ្នកស្រី ឈត់ សង្អៀក ដែលមានតួនាទីជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ (គ.ក.ន.ក) នៅឃុំចុងកាល់ កម្មវិធី អង្គការ អេហ្វ អេក កម្ពុជាបានបំពាក់បំប៉នខ្ញុំឱ្យមានជំនាញសំខាន់ៗដូចជា ភាពជាអ្នកដឹកនាំសហគមន៍ ការបង្កើតផែនការ និងការសម្របសម្រួល ការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់សហគមន៍ ដែលធ្វើឱ្យខ្ញុំអាចគាំទ្រ និងសហការជាមួយអាជ្ញាធរ មូលដ្ឋានក្នុងការផ្តល់ស្បៀងអាហារដល់គ្រួសារងាយរងគ្រោះ និងធ្វើផែនទីគ្រួសារដែលមានកូន ដើម្បីចុះឈ្មោះជាកុមារដៃគូ។ លើសពីនេះ ខ្ញុំបានសហការជាមួយមន្ត្រីនគរបាលមូលដ្ឋាន ដើម្បីដោះស្រាយ បញ្ហាការរំលោភបំពានលើកុមារ និងបានបន្តផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ដល់សហគមន៍ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព អំពើហិង្សាក្នុងគ្រួសារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរយេនឌ័រនៅក្នុងឃុំចុងកាល់ដោយមានការគាំទ្រពី អង្គការ អេហ្វ អេក កម្ពុជា។ ការចូលរួមរបស់ខ្ញុំនៅក្នុងកម្មវិធី អង្គការ អេហ្វ អេក កម្ពុជា បានរួមចំណែកធ្វើឱ្យសមត្ថភាពរបស់នាងខ្ញុំ រីកចម្រើនយ៉ាងខ្លាំង ដោយខ្ញុំមានទំនុកចិត្ត និងមានជំនាញប្រាស្រ័យទាក់ទងកាន់តែមានប្រសិទ្ធភាពជាមួយអ្នកដទៃ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាត្រូវបានផ្តល់អំណាចក្នុងការដោះស្រាយបញ្ហាសហគមន៍ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាឃុំប្រចាំខែ ដែលមានការជំរុញដោយ គោលបំណងច្បាស់លាស់ និងការភ្ជាប់ទំនាក់ទំនងកាន់តែខ្លាំងឡើង នៅក្នុងសហគមន៍របស់ខ្ញុំ។ វគ្គបណ្ដុះបណ្ដាលបានជួយខ្ញុំ និងមេភូមិរបស់ខ្ញុំ អនុវត្តនូវគណនេយ្យភាព ដោះស្រាយបញ្ហាហិង្សាក្នុងគ្រួសារ និងលើកកម្ពស់សិទ្ធិកុមារ […]
ជូនចំពោះមាតាដ៏អស្ចារ្យគ្រប់រូប! សូមយើងបានបង្ហាញពីការដឹងគុណចំពោះការលះបង់របស់ម្តាយ ដែលជារឿយៗធ្វើដោយស្ងៀមស្ងាត់ ដូចជាការចិញ្ចឹមបីបាច់ថែរក្សា ការបណ្តុះបណ្តាលផ្នែកសីលធម៌ និងការគាំទ្រផ្លូវចិត្ត។ ដូច្នេះហើយ … អ្នកម្តាយត្រូវបានចាត់ទុកជាសសរទ្រូងនៃគ្រួសារ ដែលមិនត្រឹមតែផ្តល់កំណើតប៉ុណ្ណោះទេ ថែមទាំងជាអ្នកណែនាំ អ្នកថែរក្សា និងជាប្រភពនៃកម្លាំងចិត្តដល់កូនផងដែរ។ #HappyMotherDay2025 #FHCambodia
«កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះហើយ»។ — ម៉ាថាយ ៦:៣៤
🌞 អរុណសួស្តីព្រឹកថ្ងៃចន្ទពីក្រុមគ្រួសាររបស់លោកពូ ទិត្យ ចន ! #MondayMotivation #StartwithSmile #FHCambodia
បបរត្រូវផ្សំចេញពីអាហារបីក្រុម (បបរខាប់គ្រប់គ្រឿង)។ រាល់ពេលចម្អិនបបរខាប់គ្រប់គ្រឿង យើងអាចប្រើ៖ – សាច់តែមួយមុខ ដូចជាសាច់ត្រី ឬត្រីល្អិត ឬសាច់ជ្រូក ឬគោ ឬស៊ុត ឬសាច់មាន់។ – បន្លែពណ៌បៃតងចាស់ ដូចជាផ្ទី ឬត្រកួន ឬស្លឹកបាស់ ឬស្ពៃ ។ល។ – បន្លែពណ៌លឿងទុំ ដូចជាផ្លែល្ពៅ ឬដំឡូងជ្វាពណ៌លឿង ឬការ៉ុត ។ល។ – ត្រូវដាក់ប្រេងឆា ឬខ្លាញ់បន្តិចចូលក្នុងបបរ – មិនត្រូវដាក់អំបិល ឬទឹកត្រី ឬម៉្សៅស៊ុប ឬទឹកស៊ីអីវនោះទេ។ – ត្រូវលាងដៃរបស់អ្នកឱ្យបានស្អាតជាមួយសាប៊ូ និងទឹកឱ្យបានស្អាត នៅមុនពេលចម្អិនអាហារ និងមុនពេលបញ្ចុកអាហារ។ – ត្រូវមានចានស្លាបព្រាសម្រាប់កូនម្នាក់ៗ ដាច់ដោយឡែកពីគ្នា។ – ត្រូវបញ្ចុកទៅតាមអាយុ និងបរិមាណដែលជាអនុសាសាន៍។ – ត្រូវដាក់កូននៅលើភ្លៅរបស់អ្នក ដើម្បីបញ្ចុកឱ្យសកម្ម (ត្រូវសម្លឹងចំភ្នែកកូនអ្នក លួងលោមលើកទឹកចិត្តកូនអ្នក និងចំណាយពេល ដើម្បីបញ្ចុកដោយអត់ធ្មត់ និងរហូតទាល់តែអស់បបរពីចាន) #HealthTips #NutritiousPorridge #12to24Months #FlourishingCommunities #FHCambodia
[English Below] “ការអប់រំជាមាគាឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង និងត្រចះត្រចង់។ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយគ្រប់រូបឱ្យផ្តល់អាទិភាពដល់ការសិក្សារបស់កូនៗ ជាជាងការធ្វើចំណាកស្រុក ដែលធ្វើអោយកុមារមិនមានឱកាសចូលរៀន។ សូមរួបរួមគ្នាកសាងសហគមន៍មួយ ដែលកុមារគ្រប់រូបទទួលបាននូវក្តីស្រឡាញ់ ការការពារ និងផ្តល់ឱកាសរីកលូតលាស់ពេញលេញ!” – យោងតាមសម្រង់សម្តីរបស់ប្អូនស្រី បញ្ញា ដែលជាកុមារទំនុកបម្រុងជាមួយអង្គការ អេហ្វ អេក។ ទស្សនវិស័យដ៏មានឥទ្ធិពលនេះជំរុញមកនូវក្តីសង្ឃឹម និងការចាត់ចេញជាសកម្មភាព ដើម្បីអនាគតកាន់តែរឹងមាំ និងរីកចម្រើន។ 🌍✨ “Education paves the way for a brighter future. I call on parents to prioritize their children’s learning over migrating for work. Let’s build a vibrant community where every child is protected, cherished, and […]
[English Below] កត្តាជំរុញឱ្យរៀនអក្សរ និងការគៀរករសហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ ក្រោមភាពជាដៃគូជាមួយមន្ទីរអប់រំខេត្ត ការិយាល័យអប់រំស្រុក ថ្នាក់ដឹកនាំសាលា គ្រូបង្រៀន ប្រធានឃុំ ថ្នាក់ដឹកនាំភូមិ និងគណៈកម្មាធិការគ្រប់គ្រងសាលា ដោយផ្តោតលើការរៀនអក្សររបស់កុមារ អាយុក្រោមអាយុ៩ឆ្នាំ។ អ្នកស្រី ហ៊ុន ស្រីមុំ ដែលជាគ្រូបង្រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាដុនទ្រូ បានផ្លាស់ប្តូរបច្ចេកទេសបង្រៀនរបស់គាត់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលស្ដីពីការរៀនអក្សររបស់អង្គការ អេហ្វ អេក។ ឥឡូវនេះសិស្សរបស់គាត់ពូកែទាំងអានអក្សរ សរសេរ និងប្រកបពាក្យ ដែលស្ដែងឱ្យឃើញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងលទ្ធផលរង្វាយតម្លៃ។ អ្នកស្រីក៏បានមើលឃើញពីការរួមចំណែកនៃគម្រោងអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក កម្ពុជា សម្រាប់នាំមកនូវការផ្លាស់ប្តូរបែបនេះ។ គម្រោងនេះក៏បានសហការជាមួយថ្នាក់ដឹកនាំភូមិ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងយុវជនស្ម័គ្រចិត្ត ផ្តើមពីកម្មវិធីស្ម័គ្រចិត្តផ្នែកអប់រំចំនួន ៣៦នាក់ នៅក្នុងឃុំត្រីញ័រ ឃុំរើល និងឃុំល្វា ដើម្បីផ្តល់ការគាំទ្រដល់អ្នកថែទាំកុមារ។ កិច្ចប្រជុំជាមួយអ្នកជិតខាងរៀងរាល់ពីរខែម្តង ដើម្បីបន្តជំរុញកិច្ចប្រឹងប្រែងទាំងនេះ។ បន្ថែមពីលើនោះ ក៏នៅមានក្លឹបកុមារ និងបណ្ណាល័យ សហគមន៍ ដើម្បីជួយពង្រឹងបន្ថែមដល់សិស្សរៀនខ្សោយនៅថ្នាក់ទី១-៣ ក្រោមជំនួយពីថ្នាក់ដឹកនាំប្រចាំសប្តាហ៍ និងលើកទឹកចិត្តដល់ការអាន ជាហេតុធ្វើឱ្យឪពុកម្តាយរីករាយ និងពង្រឹងទំនាក់ទំនងសហគមន៍ ដើម្បិទទួលបានការគាំទ្រជាបន្តបន្ទាប់ពីគ្រូបង្រៀន […]
Recent Comments