[English Below] កុមារដែលបានចូលរួមក្នុងទីតាំងកុមារមេត្រីរបស់យើង ពួកគេមានឱកាសបន្តរៀនសូត្រ លេងសប្បាយ និងជួយកម្សាន្តចិត្តពួកគេឱ្យបានប្រសើរឡើងវិញ។ ចាប់តាំងពីការរៀនអក្សរ ដល់ធ្វើត្រាប់តាមដំណើរសត្វទា និងលេងល្បែង ត្រពាំង ឬស្សី បានជួយឱ្យពួកគេមានភាពសប្បាយរីករាយ។ 💬 ពួកគេអាចនឹងតានតឹង ហើយស្ងៀមស្ងាត់។ ប៉ុន្តែក្រោយមក ពួកគេបែរជាសួរសំណួរឡើងថា “អ្នកគ្រូ! ថ្ងៃនឹងបង្រៀនអ្វី?” ជំនួសវិញ។ សូមទស្សនាវីដេអូពេញរបស់យើង ⬆️⬆️ ក្តីសង្ឃឹមរបស់កុមារចាប់ផ្តើមកើតមាន ទោះបីជាពួកគេកំពុងរស់នៅក្នុងស្ថានភាពលំបាកក៏ដោយ។🌱 Children have been learning, playing, and healing through our child-friendly space intervention. From Khmer alphabet games to duck walks and bamboo chants—joy is returning. 💬 They were […]
![]()
សុខភាពគឺជាទ្រព្យដែលមិនអាចខ្វះបាន ជាពិសេសក្នុងគ្រាដ៏តានតឹងនេះ។ ថែទាំសុខភាពអ្នក គឺជាការរួមចំណែកការពារជាតិ។ #HealthAwareness #NationalCenterforHealthPromotion #មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព #FHCambodia
![]()
[English Below] បើទោះបីជាពេលវេលាលំបាក និងគ្រួសារកំពុងប្រឈមនឹងបញ្ហា ការសិក្សានៅតែជាប្រភពនៃក្ដីសង្ឃឹម និងកម្លាំងចិត្ត។ នៅក្នុងសារនេះសូមរំឭកដល់ ឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងកូនៗថា៖ មិនត្រូវឈប់សិក្សារៀនសូត្រ មិនថាជីវិតកំពុងជួបការលំបាកក៏ដោយ។ មិនថាតាមរយៈការអាន ការគូររូប ការសួរសំណួរ ឬការចែករំលែករឿងរ៉ាវនោះទេ កុមារនៅតែអាចបន្តអភិវឌ្ឍជារៀងរាល់ថ្ងៃ។ ហើយឪពុកម្តាយ ឬអ្នកអាណាព្យាបាល ក៏ត្រូវចូលរួមគាំទ្រដល់កូនៗ ទៅតាមជំហានតូចៗក្នុងការរៀនសូត្រ ដើម្បីជាប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតដ៏ល្អបំផុត។ ចូររំឭកគ្នាថា៖ ពេលវេលាលំបាកអាចនឹងកើតមានចំពោះយើង ប៉ុន្តែការរៀនសូត្រ និងការធ្វើឱ្យមានការរីកចម្រើននៅតែអាចធ្វើបាន។ Even in times of hardship and uncertainty, education can still be a source of hope and strength for families. This message serves as a thoughtful reminder to both parents and […]
![]()
🚰🏠 ការធានាដល់ការទទួលបានទឹកស្អាត និងទីជម្រកសុវត្ថិភាពនៅខេត្តឧត្តរមានជ័យ អង្គការ អេហ្វ អេក កម្ពុជា នៅតែប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ដែលផ្តោតសំខាន់នៅកន្លែងដែលប្រឈមនឹងការលំបាកក្នុងខេត្តឧត្តរមានជ័យ—ដើម្បីធានាថាសហគមន៍ងាយរងគ្រោះអាចបន្តអនុវត្តអនាម័យ និងរបៀបរស់នៅក្នុងទីទួលសុវត្ថិភាព។ អាទិភាពសំខាន់ៗរបស់យើងរួមមាន៖ ✔ ទឹកស្អាត និងអនាម័យ ✔ ជំនួយសង្គ្រោះដើម្បីផ្តល់ជម្រក ✔ ផ្តោតលើសុខភាពអនាម័យជាចម្បង 🚰🏠 Ensuring Access to Clean Water & Safe Shelter in Oddar Meanchey At FH Cambodia, we remain committed to delivering a high-impact humanitarian assistance where it’s needed most in Oddar Meanchey—to ensure vulnerable communities have […]
![]()
[English Below] នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អង្គការ អេហ្វ អេក កម្ពុជា នៅតែសហការជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ផ្នែកអនាម័យ និងទឹកស្អាត ព្រមទាំងជំនួយសង្គ្រោះដើម្បីផ្តល់ជម្រក នៅតំបន់ទីទួលសុវត្ថិភាពវត្តអូរក្រូច ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ)។ As of July 31, 2025, FH Cambodia continues to coordinate closely with government authorities to address urgent WASH (Water, Sanitation, and Hygiene) and shelter needs at Wat Ou Krouch evacuation site, Trapeang Prasat district, Oddar Meanchey province. #WASHsupport […]
![]()
[English Below] លំដាប់នោះ មានគេនាំក្មេងតូចៗមកឯទ្រង់ ដើម្បីឲ្យទ្រង់ដាក់ព្រះហស្តអធិស្ឋានឲ្យវា តែពួកសិស្សបន្ទោសដល់គេ។ នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា “ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា។” ទ្រង់ក៏ដាក់ព្រះហស្តលើវារាល់គ្នា រួចយាងចេញពីទីនោះទៅ។ – ម៉ាថាយ ១៩:១៣-១៤ Then people brought little children to Jesus for him to place his hands on them and pray for them. But the disciples rebuked them. Jesus said, “Let the little children come to me, and do not hinder them, for the kingdom […]
![]()
[English Below] ការបង្កើនភាពធន់៖ កម្មវិធីកសិកម្មឆ្លាតវៃនៅតាមសាលា នៅសាលាបឋមសិក្សាបាក់អន្លូង អង្គការ អេហ្វ អេក កម្ពុជា បានបង្កើតសាលាមេត្រីបរិស្ថាន ដោយបញ្ចូលការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ។ យើងបានផ្តល់វគ្គបណ្តុះបណ្តាលជូនលោកគ្រូអ្នកគ្រូ និងនាយកសាលាចំនួន ៤នាក់ ដោយមានសិស្សានុសិស្សចូលរួមក្នុងកម្មវិធីផ្ទាល់ចំនួន ៣៧២នាក់ (ស្រី ១៥៥នាក់)។ យើងក៏បានផ្តល់ជាសម្ភារៈកសិកម្ម និងគ្រាប់ពូជដាំដុះ ដើម្បីលើកកម្ពស់និរន្តរភាព បង្កើនលទ្ធភាពទទួលបានអាហារ និងកសាងភាពធន់ក្នុងសហគមន៍។ Growing Resilience: Smart Agriculture in Schools At Bakk Anloung Primary School, FH Cambodia established a model Eco-School integrating Climate Smart Agriculture. Training was delivered to 4 teachers and school director, directly benefiting […]
![]()
[English Below] ជំរុញការលើកកម្ពស់សុខភាពមាត់ធ្មេញតាមគ្រឹះស្ថានសិក្សា ក្នុងគោលបំណងដើម្បីពង្រឹងលទ្ធភាព និងសមត្ថភាពថែទាំសុខភាព ធ្វើឱ្យសិស្សមានភាពធន់ និងទទួលបានតំហែទាំសុខភាពមាត់ធ្មេញពេញមួយជីវិត ដោយការទទួលបាននូវស្នាមញញឹមប្រកបដោយទំនុកចិត្តជារៀងរាល់ថ្ងៃ និងមានអនាគតបវររុងរឿង! Promoting oral hygiene in schools to strengthen students’ agency and resilience, empowering them with lifelong dental health for CONFIDENT SMILES EVERYDAY AND FLOURISHING FUTURE! #OralHygiene #EssentialHygiene #DailyLifePractice #WASH #WASHinSchool #FlourishingCommunities #FHCambodia
![]()
[English Below] អ្នកស្រី ឃួន ស៊ីណាន អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ស្រុកស្វាយលើ។ គាត់ធ្លាប់បាត់បង់កូនក្នុងផ្ទៃពោះចំនួនបីលើក ដោយការរលូតកូនក្នុងអំឡុងត្រីមាសទីមួយ និងទីពីរនៃការមានផ្ទៃពោះ។ អ្នកស្រី ស៊ីណាន បាននិយាយថា៖ «ខ្ញុំស្គម ហើយឧស្សាហ៍មានអារម្មណ៍ថាឈឺ និងអស់កម្លាំងក្នុងពេលមានផ្ទៃពោះ។ ក្រោយមកទៀត ក្រុមអ្នកស្ម័គ្រចិត្តនៃក្តីសង្ឃឹមសុខភាពដែលបានទទួលការបណ្តុះបណ្តាល ហៅថាក្រុមទ្រទ្រង់សុខភាពភូមិបានមកលេងនិងសួរសុខទុក្ខខ្ញុំនៅផ្ទះ ហើយនិយាយជាមួយខ្ញុំអំពីការអនុវត្តឱ្យបានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ។ ពួកគាត់បានកត់សម្គាល់ឃើញថា ខ្ញុំមើលទៅស្គម ស្លេកស្លាំង ហើយបានលើកទឹកចិត្តខ្ញុំឱ្យស្វែងរកការថែទាំសុខភាពពីអ្នកផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាពក្នុងស្រុក នៅឯមណ្ឌលសុខភាពស្វាយលើ។ នៅទីបំផុត ខ្ញុំអាចពពោះ និងសម្រាលបានកូនស្រី ដែលមានសុខភាពល្អមកទល់សព្វថ្ងៃ។ ខ្ញុំបានស្វែងរកការថែទាំពីពេទ្យឆ្មបច្រើនជាងបួនដង។ ខ្ញុំបានផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ ដូចជាការញ៉ាំអាហារដែលមានជីវជាតិ រួមទាំងបន្លែស្លឹកបៃតង សាច់ និងផ្លែឈើក្នុងស្រុក។ ខ្ញុំបានបង្កើនភាពញឹកញាប់នៃការទទួលទានអាហាររបស់ខ្ញុំដល់ទៅបួនដងក្នុងមួយថ្ងៃ លេបថ្នាំគ្រាប់ជាតិដែក។ ក្រុមអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិបានផ្តល់ប្រឹក្សាពីអាហារូបត្ថម្ភ និងពិភាក្សាអំពីអាហារដែលផ្តល់នូវសុខភាពល្អ ការអនុវត្តអនាម័យល្អ និង ជៀសវាងអាកប្បកិរិយាប្រថុយប្រថានដូចជាការកាន់របស់ធ្ងន់ និងសញ្ញាគ្រោះថ្នាក់អំឡុងពេលមានផ្ទៃពោះ។ លើសពីនេះទៀត ខ្ញុំបានចូលរួមក្នុងវគ្គផ្សព្វផ្សាយការយល់ដឹងអំពីសុខភាពសហគមន៍ ដែលធ្វើឡើងដោយបុគ្គលិកកម្មវិធីសុខភាព និងអាហារូបត្ថម្ភ និងក្រុមអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិ។ ខ្ញុំបានសម្រាលបានកូនស្រីដែលមានសុខភាពល្អ និងឆ្លាត។ ខ្ញុំបានបំបៅកូនដោយទឹកដោះម្តាយទាំងស្រុង សម្រាប់រយៈពេលប្រាំមួយខែដំបូង ហើយបន្ទាប់មកឱ្យញ៉ាំបបរខាប់គ្រប់គ្រឿងដែលមានជីវជាតិរួមជាមួយការបំបៅកូនដោយទឹកដោះ។ […]
![]()
[English] ការពង្រឹងអំណាច តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងភាពជាអ្នកដឹកនាំ លោក ទិត្យ ចន មានអាយុ ៤៧ឆ្នាំ ធ្លាប់ជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយសារប្រាក់ចំណូលទាប អសន្តិសុខស្បៀង និងជាប់បំណុល។ ក្តីស្រមៃរបស់គាត់ដែលចង់ឃើញកូនៗរបស់គាត់បញ្ចប់ការសិក្សា និងទទួលបានជោគជ័យ មានអារម្មណ៍ថាមិនអាចទៅរួច រហូតដល់គាត់បានចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា។ ដោយកូនរបស់គាត់បានចុះឈ្មោះក្នុងកម្មវិធីទំនុកបម្រុង ប្រពន្ធរបស់គាត់បានក្លាយជាអ្នកស្ម័គ្រចិត្តក្តីសង្ឃឹមផ្នែកសុខភាព ហើយគាត់ផ្ទាល់បានក្លាយជាអ្នកស្ម័គ្រចិត្តដៃគូសហគមន៍ និងភ្នាក់ងារសុខភាពសត្វភូមិ។ តាមរយៈ អង្គការ អេហ្វ អេក កម្ពុជា គាត់បានទទួលការបណ្តុះបណ្តាលផ្នែកសុខភាពសត្វ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ កសិកម្មឆ្លាតវៃ ការគ្រប់គ្រងទឹក និងជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ។ គ្រួសាររបស់គាត់បានចូលរួមជាមួយក្រុមសន្សំ រៀនគ្រប់គ្រងបំណុល និងចាប់ផ្តើមអនុវត្តកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ។ សព្វថ្ងៃនេះ គាត់រកចំណូលបានពី ៥០,០០០-១០០,០០០រៀលក្នុងមួយថ្ងៃ (~$១២.៥០-២៥$) ពីការលក់បន្លែ ជួយផ្គត់ផ្គង់ដល់ការសិក្សាកូន និងសន្សំប្រាក់បានជាប់លាប់។ ការពង្រឹងអំណាចកើនឡើង “អង្គការ អេហ្វ អេក កម្ពុជា មិនត្រឹមតែបង្រៀនខ្ញុំឱ្យមានជំនាញប៉ុណ្ណោះទេ ពួកគេថែមទាំងជំរុញខ្ញុំឱ្យមានសង្ឃឹមសាជាថ្មី។ ខណៈដែលខ្ញុំអាចរកចំណូលមកចិញ្ចឹមគ្រួសារ និងចែករំលែកចំណេះដឹងរបស់ខ្ញុំ ដើម្បីជួយដល់អ្នកដទៃទៀតឱ្យរីកចម្រើន។ ខ្ញុំមិនត្រឹមតែកសាងអនាគតសម្រាប់តែកូនៗខ្ញុំប៉ុណ្ណោះទេ […]
![]()

មតិថ្មីៗ