នៅសប្តាហ៍នេះផងដែរ យើងនឹងសង្ខេបឡើងវិញ អំពីការជំរុញទឹកចិត្តកុមារ និងការត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរៀនចាប់តាំងពីមេរៀនទី១ រហូដដល់ មេរៀនទី១៣។ សម្រាប់បងប្អូនដែលមិនទាន់បានអាននៅមេរៀនណាមួយ អាចរកមើលឡើងវិញបានក្នុងតំណភ្ជាប់ខាងក្រោម៖ មេរៀនទី១៖ https://www.facebook.com/share/p/LaT4k6AvYP5EgcJo/ មេរៀនទី២៖ https://www.facebook.com/share/p/ehHDrCjfy2PqgXDX/ មេរៀនទី៣៖ https://www.facebook.com/share/p/LbFehUAvnr82bhPu/ មេរៀនទី៤៖ https://www.facebook.com/share/p/Msf4H5E5RgjuUPKn/ មេរៀនទី៥៖ https://www.facebook.com/share/p/pkXZGZ5Hv5jWc3Pd/ មេរៀនទី៦៖ https://www.facebook.com/share/p/2V68FqV3TqUKax5T/ មេរៀនទី៧៖ https://www.facebook.com/share/p/E3bQjN5d7Q3iq9G5/ មេរៀនទី៨៖ https://www.facebook.com/share/p/NEZGMhTNFhxYGNjh/ មេរៀនទី៩៖ https://www.facebook.com/share/p/UWLLysVXRCa2eLqd/ មេរៀនទី១០៖ https://www.facebook.com/share/p/o68GFwkSFnufnvku/ មេរៀនទី១១៖ https://www.facebook.com/share/p/HdCuYNE9y7iJDKnh/ មេរៀនទី១២៖ https://www.facebook.com/share/p/pooH2pF5FbimS2Nz/ មេរៀនទី១៣៖ https://www.facebook.com/share/p/9gmGPF2n42x6hhed/ #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
[English Below] តាមរយៈកម្មវិធីសន្តិសុខស្បៀង និងការប្រកបរបរចិញ្ចឹមជីវិតរបស់អង្គការ អេហ្វ អេក ខ្ញុំទទួលបាននូវការបំពាក់បំប៉នអំពីបច្ចេកទេស និងការអនុវត្តកសិកម្មសំខាន់ៗ ដែលជួយបង្កើនសុខុមាលភាពដល់គ្រួសាររបស់ខ្ញុំ។ ការបង្កើនផលិតភាពក្នុងការដាំបន្លែ និងចិញ្ចឹមសត្វបានជួយឱ្យខ្ញុំរកកម្រៃបានច្រើនជាងមុន និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ។ ចំណងគ្រួសារកាន់តែរឹងមាំ ជាហេតុជួយឱ្យខ្ញុំអាចពង្រីកអាជីវកម្មរបស់ខ្ញុំ និងអាចចែករំលែកបន្តទៅអ្នកជិតខាង ដើម្បីកសាងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ គោលដៅចុងក្រោយរបស់ខ្ញុំ គឺចង់ឃើញគ្រប់ក្រុមគ្រួសារក្នុងភូមិរបស់ខ្ញុំមានការរីកចម្រើន ហើយខ្ញុំប្តេជ្ញាធ្វើវាឱ្យបានសម្រេច។ តើមានអ្វីបន្ថែមពីលើនេះ? – លោកស្រី ស៊ន ម៉េត ដែលដើរតួជាគំរូក្នុងសហគមន៍របស់គាត់ ដោយផ្លាស់ប្តូរពីការនេសាទត្រី មកដាំបន្លែ និងចិញ្ចឹមសត្វ។ ដោយមើលឃើញពីហានិភ័យនៃការនេសាទត្រី និងកង្វះចំណេះដឹងកសិកម្មនៅក្នុងសហគមន៍ គាត់ក៏បានសម្រេចចិត្តមកធ្វើជាកសិករគំរូជាមួយអង្គការ អេហ្វ អេក ក្នុងការចូលរួមផ្សព្វផ្សាយមេរៀនកសិកម្មផ្សេងៗដល់សហគមន៍ និងចែករំលែកចំណេះដឹង និងបច្ចេកទេសរបស់គាត់ក្នុងការដាំបន្លែ និងការចិញ្ចឹមសត្វ ដើម្បីជំរុញដល់ការអភិវឌ្ឍកសិកម្ម។ គាត់ក៏ចង់បង្ហាញគំរូដល់ស្ត្រីដទៃទៀត ដើម្បីបំផុសឱ្យស្ត្រីមានភាពអង់អាចក្លាហានខាងផ្នែកដឹកនាំ ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ ដោយសារគាត់មើលឃើញពីការទទួលស្គាល់ស្ត្រីក្នុងជួរដឹកនាំនៅមានកម្រិត។ ហើយគាត់ក៏បានប្តេជ្ញាចិត្ត ដើម្បីនាំយកផលវិជ្ជមានដល់សហគមន៍របស់គាត់។ សូមស្តាប់សារចែករំលែកបន្ថែមពីលោកស្រី ស៊ន ម៉េត ក្នុងតំណរភ្ជាប់នេះ៖ Mrs. Sorn Met Sharing Her Life Impact Through […]
[English Below] សម្រង់សម្តីលើកទឹកចិត្តនៃថ្ងៃនេះ ការជម្នះលើបញ្ហាហិរញ្ញវត្ថុ ប្រៀបដូចជាការដើរឆ្លងកាត់ភាពភ័យខ្លាច និងភាពមិនប្រាកដប្រជារបស់នាងខ្ញុំ។ ដោយមានការស្ទាក់ស្ទើរក្នុងការខ្ចីប្រាក់ពីគេ ប្រែជាអារម្មណ៍ឯកោ ក្នុងការទទួល បានការគាំទ្រពីសហគមន៍របស់ខ្ញុំទៅវិញ។ ការរៀនពីភាពជាអ្នកដឹកនាំ និងជំនាញអាជីវកម្មខ្នាតតូចពីអង្គការ អេហ្វ អេក កម្ពុជា បានជួយខ្ញុំឱ្យចាប់ផ្តើមអាជីវកម្មចិញ្ចឹមជ្រូករបស់នាងខ្ញុំ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុគ្រួសារនាងខ្ញុំប្រសើរឡើង។ ដោយហេតុនេះ នាងខ្ញុំប្ដេជ្ញាចិត្តជំរុញឱ្យមានសាមគ្គីភាពប្រសើរឡើង នៅក្នុងក្រុមសន្សំរបស់នាងខ្ញុំ ហើយបង្កើតទំនាក់ទំនងល្អរវាងសមាជិកក្រុម តាមរយៈដឹកនាំប្រកបដោយតម្លាភាព លើកកម្ពស់គណនេយ្យភាព ជឿទុកចិត្តគ្នា ដោះស្រាយជម្លោះផ្សេងៗដែលកើតមានឡើង និងជំរុញសហគមន៍ឱ្យរីកចម្រើនឆ្ពោះទៅមុខព្រមគ្នា។ អ្នកស្រី ថេង ហាន | បេឡាក្រុមសន្សំ Inspiring Quote of the Day Navigating my financial instability was like treading through my maze of fears and uncertainties. From my reluctance to […]
ដើម្បីឱ្យកុមារចូលចិត្តអានសៀវភៅ តើឪពុកម្តាយ ឬអ្នកអាណាព្យាបាលត្រូវចូលរួមសកម្មភាពអំណានជាមួយកុមារអ្វីខ្លះ? សូមស្វែងយល់ពីសារគន្លឹះ និងវិធីសាស្ត្រផ្សេងៗទាក់ទងនឹងមេរៀនថ្ងៃនៃអំណានដូចខាងក្រោម៖ #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
[English Below] សូមជួបប្អូនស្រី រក្សី សំណាង ដែលជាយុវជនស្ម័គ្រចិត្តមួយរូបរបស់អង្គការ អេហ្វ អេក កម្ពុជា! ទំនុកចិត្ត ភាពជាអ្នកដឹកនាំ ការចូលរួមបណ្តាញ និងជំនាញទំនាក់ទំនងរបស់នាងខ្ញុំបានរីកចម្រើន តាមរយៈ ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាមួយ អង្គការ អេហ្វ អេក កម្ពុជា។ នាងខ្ញុំបានពង្រឹងជំនាញទាំងនេះឱ្យប្រសើរឡើង តាមរយៈដឹកនាំក្លឹបកុមារ និងបង្រៀនកុមារឱ្យសរសេរ និងអាន ដែលបង្កើនទំនុកចិត្តលើការនិយាយជាសាធារណៈរបស់នាងខ្ញុំ និងធ្វើខ្លួនជាគំរូដល់មិត្តភក្តិ។ ការចូលរួមក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ បានបង្កើនសមត្ថភាពរបស់នាងខ្ញុំក្នុងការស្រាវជ្រាវ និយាយជាសាធារណៈ ចេះលើកដាក់សំឡេង កសាងទំនុកចិត្តលើខ្លួនឯង អាចនិយាយទៅមកបានភ្លាមៗ និងមានជំនាញជជែកដេញដោល ដែលបានកើតចេញគុណប្រយោជន៍នៃតួនាទីរបស់នាងខ្ញុំ ក្នុងនាមជាអ្នកស្ម័គ្រចិត្តយុវជននៅក្លឹបកុមារ។ បទពិសោធន៍នេះបានជំរុញលើកទឹកចិត្តនាងខ្ញុំឱ្យចង់ក្លាយខ្លួនជាគ្រូបង្រៀននៅតំបន់ជនបទ ដើម្បីពាំនាំការផ្លាស់ប្រែជីវិតរបស់សិស្សានុសិស្សប្រកបដោយភាពវិជ្ជមាន។ ប្អូនស្រី រក្សី សំណាង | យុវជនស្ម័គ្រចិត្ត Meet Raksey Samnang, One of FH Cambodia’s Youth Volunteers! My confidence, leadership, networking, and […]
[English Below] សម្រង់សម្តីប្រចាំសប្តាហ៍ ដើម្បីលើកកម្ពស់គុណភាពនៃការរៀនសូត្ររបស់កុមារ យើងត្រូវការការចូលរួម និងរួមចំណែកពីឪពុកម្តាយ សហគមន៍ និងសាលារៀន! ក្នុងនាមខ្ញុំជានាយិកាសាលារៀន នាងខ្ញុំសប្បាយចិត្តដែលបានចាប់ដៃគូជាមួយអង្គការ អេហ្វ អេក កម្ពុជា ដើម្បីពង្រឹងបរិស្ថានសាលារៀន បង្កើនភាពសម្បូរបែបនៃសម្ភារៈសិក្សា និងកសាងសមត្ថភាពគ្រូបង្រៀន។ នាងខ្ញុំចង់ឃើញ “លទ្ធផលសិក្សារបស់កុមារទាំងអស់កាន់តែប្រសើរឡើង”។ យើងខ្ញុំ (គ្រូបង្រៀនទាំងអស់ក្នុងសាលាបឋមសិក្សាសក្កដា) នឹងបន្តពង្រឹងការគ្រប់គ្រងតាមសាលារៀន និងភាពជាអ្នកដឹកនាំ ដោយបន្តប្រើប្រាស់ជំនាញបង្រៀនប្រកបដោយគុណភាព និងធ្វើការជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ ដើម្បីគាំទ្រដល់ការរៀនសូត្ររបស់កុមារ។ អ្នកស្រី វ៉ៃ សុខុន | នាយិកាសាលាបឋមសិក្សាសក្កដា Quote of the Week To improve the quality of children’s learning, we need engagement and contribution from parents, the community, and the school! As […]
នៅក្នុងមេរៀនការផលិតសម្ភារៈ និងការលេង (ថ្ងៃទី៣) អ្នកទាំងអស់គ្នានឹងអាចស្វែងយល់បន្ថែមពីវិធីសាស្ត្រលេងជាមួយកុមារដោយប្រើតុក្កតា និងផលិតសម្ភារៈសម្រាប់កុមារលេងដូចខាងក្រោម៖ #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
តើអ្នកដឹងទេថា ក្នុងពេលមានផ្ទៃពោះ អ្នកម្តាយគ្រប់រូបត្រូវបរិភោគអាហារដែលមានសារធាតុបំប៉នអ្វីខ្លះ? សូមស្វែងយល់បន្ថែមជាមួយយើងខ្ញុំទាំងអស់គ្នា 😉 ! #NutritiousFood #AntenatalCare #FlourishingCommunities #FHCambodia
តើអ្នកដឹងទេថា កុមារដែលបានចូលរៀនថ្នាក់មត្តេយ្យសិក្សា បានត្រៀមខ្លួនរួចរាល់សម្រាប់ចូលរៀន ថ្នាក់ទី១ បានល្អប្រសើរ? សូមស្វែងយល់បន្ថែមទៅលើសារគន្លឹះនៃមេរៀនដូចខាងក្រោម៖ #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
តើអ្នកដឹងទេថា ការជួយកុមារឱ្យចូលចិត្តអានសៀវភៅ ត្រូវធ្វើជាបន្តបន្ទាប់ជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ? សូមស្វែងយល់បន្ថែមទៅលើសារគន្លឹះ ៖ កុមារចូលចិត្តស្តាប់រឿងនិទានដូចខាងក្រោម #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #FlourishingCommunities #FHCambodia
មតិថ្មីៗ