[English Below] “កុមាររៀននៅសាលារៀនដែលមានសួនមេត្រីបរិស្ថាន ដែលមានបរិយាកាសបៃតង ធ្វើឱ្យពួកគេមានសុខភាពល្អ មានអារម្មណ៍រីករាយ សុខសាន្ត និងលើកកម្ពស់សុខុមាលភាព ដែលជាប្រយោជន៍ដ៏សំខាន់ក្នុងការកែលម្អលទ្ធផលការសិក្សាររបស់ពួកគេ”។ ក្រុមកុមារកំពុងសប្បាយរីករាយ នៅក្នុងបរិយាកាសរៀនសូត្រក្រៅបន្ទប់រៀន នៅសាលារៀនដែលមានសួនមេត្រីបរិស្ថាន។ កុមារទាំងនេះកំពុងមានអារម្មណ៍សុខសាន្ត មានទឹកមុខរីករាយ ហើយបង្ហាញពីសភាពសុខភាពល្អ ក្នុងបរិយាកាសដែលពោរពេញដោយភាពបៃតង និងសុវត្ថិភាព។ ទីធ្លាសាលាបើកចំហ និងបរិយាកាសស្រស់ស្រាយជួយឱ្យកុមារមានភាពរីករាយក្នុងការរៀន និងសកម្មភាពផ្សេងៗក្រៅថ្នាក់រៀន។ សាលារៀននៅសាលាដែលមានសួនមេត្រីបរិស្ថាន ជួយកុមារឱ្យមានបំណិនជីវិត និងជួយបង្កើនលទ្ធផលសិក្សាល្អប្រសើរតាមរយៈ៖ កែលម្អជំនាញជីវិតរបស់សិស្ស និងការចូលរួមក្នុងសហគមន៍ ដើម្បីកែលម្អការអនុវត្តកសិកម្ម។ ជំរុញការអនុវត្តកសិកម្មប្រកបដោយបរិយាប័ន្ន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឬកែច្នៃឡើងវិញ និងសម្ភារៈ ឬឧបករណ៍ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះបៃតង បង្កើនការលើកកម្ពស់សន្តិសុខស្បៀងនៅសាលារៀន និងសហគមន៍។ “Children who learn in eco‑school garden environments experience healthier and happier learning spaces that enhance their overall well‑being and contribute to improved […]
![]()
[English Below] រដូវប្រាំងបានចាប់ផ្តើមហើយ! ជាមួយគ្នាផងដែរ សហគមន៍មួយចំនួនបានជួបប្រទះនឹងការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយសារប្រភពទឹកលើដីបានរីងស្ងួតបណ្តើរៗ និងមួយចំនួនបានបែកបាក់ ដោយសារការបម្រែបម្រួលអាកាសធាតុ។ អង្គការ អេហ្វ អេក កម្ពុជា បានកំពុងធ្វើការកសាងភាពធន់ដល់សហគមន៍ទាំងនោះ តាមរយៈការសាងសង់អណ្តូងទឹកប្រើប្រពន្ធ័សូឡាបូមទឹក ដែលមានភាពធន់ទៅនឹងអាកាសធាតុ។ With the onset of the dry season, some communities are experiencing a lack of clean water, as climate change continues to dry up groundwater and unrepaired water points remain out of service. FH Cambodia is helping build community resilience by […]
![]()
[English Below] “បើទោះបីជាមានអារម្ម៍ថា នឹកផ្ទះ នឹកសាលារៀន ដែលឃ្លាតមកយូរហើយក្ដី ក៏កុមារដែលកំពុងរៀននៅក្នុងជំរំសិក្សាបណ្តោះអាសន្ន នៅតែបន្តការរៀនសូត្រ និងការលេងជាមួយគ្នា ដើម្បីកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍” កុមារកំពុងសិក្សានៅក្នុងកន្លែងរៀនបណ្តោះអាសន្ននៅទីជំរក បន្ទាប់ពីពួកគេបានចាកចេញពីផ្ទះដោយសារសង្គ្រាម។ កុមារអង្គុយជិតគ្នាលើដី បន្តរៀន និងគូររូប នៅក្នុងបរិយាកាសមួយដែលត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងស្ថានភាពបន្តនៅជំរំទីទួលសុវត្ថិភាព។ សម្រាប់កុមារ កន្លែងរៀនបណ្តោះអាសន្នក្នុងរូបភាព មិនមែនជាកន្លែងរៀនធម្មតានោះទេ។ វាជាកន្លែងផ្តល់អារម្មណ៍ថាមានសុវត្ថិភាព និងជំនួយផ្លូវអារម្មណ៍។ ការចាកចេញពីសាលារៀន និងផ្ទះយូរពេកបានប៉ះពាល់ដល់ការសិក្សារៀនសូត្រ និងសុខុមាលភាពរបស់ពួកគេ។ ម្តាយឪពុកជាច្រើនបានឱ្យដឹងថាកូនៗរបស់ពួកគេក្លាយជាមនុស្សស្ងៀមស្ងាត់ ភ័យខ្លាច និងពិបាកផ្តោតអារម្មណ៍។ ទោះជាយ៉ាងណា រូបភាពនេះបង្ហាញពីភាពរឹងមាំ និងការមិនទម្លាក់ចិត្តរបស់កុមារ។ ទោះបីពួកគេឆ្ងាយពីផ្ទះ និងសាលារៀនរយៈពេលយូរក៏ដោយ ការមានកន្លែងរៀនបណ្តោះអាសន្នជួយពួកគេស្ដារឡើងវិញនូវទម្លាប់ប្រចាំថ្ងៃ និងមនោសញ្ចេតនាដែលប៉ះពាល់ កាលពីពេលមានការប្រយុទ្ធគ្នា។ “Despite longing for home and school, children in temporary shelters continue to learn and play together to reduce stress” […]
![]()
[English Below] ខណៈដែលបងប្អូនភៀសសឹកជាច្រើនកំពុងត្រឡប់ទៅផ្ទះវិញ មានគ្រួសារភៀសសឹកមួយចំនួនទៀតបន្តស្ថិតក្នុងជំរំភៀសសឹក ហើយត្រូវការការគាំទ្រចាំបាច់ ដូចជាស្បៀងអាហារ សម្ភារៈអនាម័យ និងតង់សម្រាប់ស្នាក់នៅបណ្តោះអាសន្ន។ អង្គការ អេហ្វ អេក កម្ពុជា បានបន្តឆ្លើយតបតាមតម្រូវការចាំបាច់ រួមមាន៖ គាំទ្រ ១,០៤៣ គ្រួសារ នៅជំរំសុវត្ថិភាពចំនួន ២ទីតាំង ជាស្បៀងអាហារ គាំទ្រ ៥៧៤ គ្រួសារ ជាសម្ភារៈអនាម័យ និងតង់ យើងបានចាត់អាទិភាពស្របតាមតម្រូវការខាងលើ ដើម្បីផ្តល់នូវក្ដីសង្ឃឹម និងសេចក្ដីថ្លៃថ្នូរ ខណៈពួកគាត់បន្តស្ថិតក្នុងជំរំសុវត្ថិភាព។ The Enduring Journey of Internal Displaced People Many internally displaced families have kept returning home—but the journey is far from over. Some families remain in evacuation sites, […]
![]()
[English Below] ការរៀន ការដាំដុះ ការចូលរួម និងការចែករំលែក៖ សាលាមេត្រីបរិស្ថានចូលរួមចំណែកផ្តល់អាហារដល់សហគមន៍ និងជនភៀសសឹក។ Learning, Planting, Participating, and Sharing: Eco-School helps provide food support to the community and internal displaced people by conflict. #EcoSchool #PlantingForGood #InternalDisplacedPeople #ConflictRelief #FoodSecurity #FHCambodia
![]()
[English Below] កុមារអាចបន្តការសិក្សាជាក្រុម និងគាំទ្រគ្នាទៅវិញទៅមកដោយភាពអត់ធ្មត់ ទោះបីជាមានការរំខានដល់ជីវិតប្រចាំថ្ងៃក៏ដោយ។ ការរៀនជាមួយគ្នា ជួយបង្កើតអារម្មណ៍សាមគ្គីភាព ការស្ថិតស្ថេរ និងភាពជាសមាជិកក្នុងក្រុម ក្នុងគ្រួសារ និងសង្គមជាតិ។ ម្យ៉ាងទៀតវាបានបញ្ជាក់ពីការជួយគ្នាទាំងផ្លូវចិត្ត និងសង្គម រវាងកុមារ គ្រូ និងសហគមន៍។ ការលេង ការធ្វើសកម្មភាព និងការសហការគ្នា ជួយបន្ថយការភ័យខ្លាច ភាពតានតឹង និងអារម្មណ៍ឯកោ។ លើសពីនេះទៀតគឺ បានជួយឱ្យកុមារអាចទប់ទល់ និងស្តារឡើងវិញពីបញ្ហាផ្សេងៗ។ សកម្មភាពសិក្សាដែលមានសុវត្ថិភាព និងវិជ្ជមាន ជួយឱ្យកុមារមានទំនុកចិត្ត សេចក្ដីសង្ឃឹម និងសមត្ថភាពក្នុងការបន្តជីវិតទៅមុខ។ សរុបមក ការអប់រំក្នុងបរិបទអាសន្ន មិនមែនសម្រាប់ការរៀនតែវិជ្ជាការប៉ុណ្ណោះទេ ប៉ុន្តែជាការថែរក្សា ការរួបរួម និងការព្យាបាលផ្លូវចិត្តសម្រាប់កុមារ។ Children continue learning as a group, regardless of their backgrounds or the challenges they face. In the camp setting, shared […]
![]()
ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន។ — ទំនុកដំកើង ៤៦:១
![]()
[English Below] បញ្ហាតែងតែកើតមាន ចំណែកឯដំណោះស្រាយជាវិជ្ជមានក៏តែងតែមាន សូមរក្សាភាពខ្លាំងរបស់អ្នកដោយបន្តស្ងប់ស្ងាត់ និងគ្រប់គ្រងបញ្ហាដោយញញឹម ប្រៀបដូចជាស្នាមញញឹមរបស់កុមារដែលពោរពេញដោយសេចក្តីសង្ឃឹម។ Hard times pass, please remain calm and in control — just like the hope reflected in a child’s eyes and smile. #PsychosocialSupport #CommunityWellBeing #InternalDisplacedPeople #Resilience #Hope #FHCambodia
![]()
[English Below] “រៀននៅក្នុងបរិបទភៀសសឹក” ការអប់រំមិនគួរត្រូវបានផ្អាកដំណើរការនោះទេ ទោះបីជាស្ថិតក្នុងស្ថានភាពជម្លៀសមកកាន់ទីទួលសុវត្ថិភាពក៏ដោយ។ កុមារនៅតែមានសិទ្ធិ និងសមត្ថភាពក្នុងការលេង និងរៀន ប្រកបដោយសមភាពយេនឌ័រ និងបរិយាបន្ន។ ការលេងនៅក្នុងបរិបទភៀសសឹក អាចក្លាយជាវិធីសាស្ត្រដ៏សំខាន់ ក្នុងការបង្កើតអារម្មណ៍សុវត្ថិភាព និងជាកម្លាំងមួយដែលជំរុញឱ្យមានក្ដីសង្ឃឹម។ ការលេងជួយកុមារបំបាត់ស្ត្រេស និងបង្កើតអារម្មណ៍សុខភាពផ្លូវចិត្ត។ ការរៀន តាមរយៈការលេងអាចបន្តបាន ទោះបីជាមានការបាត់បង់បរិយាកាសសាលារៀន។ នៅក្នុងស្ថានភាពភៀសសឹក ការអប់រំគឺជាគន្លងដ៏សំខាន់បំផុត សម្រាប់ការការពារកុមារ និងការអភិវឌ្ឍន៍របស់ពួកគាត់នាពេលអនាគត។ “Education in Times of Displacement” Education must remain a priority even in situations of conflict-related evacuation. Every child has the right to learn and play, and these activities should include lessons that […]
![]()
[English Below] ការនាំកុមារតូចលេង គឺជាការផ្ដល់ឱកាសឱ្យពួកគាត់បានរៀន និងបន្ថយភាពតានតឹង! ការលេងគឺជាគន្លងដ៏សំខាន់សម្រាប់ការរៀន និងអភិវឌ្ឍន៍កុមារតូច។ ការលេងជួយកុមារអភិវឌ្ឍន៍នូវជំនាញផ្នែករូបរាងកាយ ភាសា សង្គម-អារម្មណ៍ ការគិត ការច្នៃប្រឌិត និងការដោះស្រាយបញ្ហាផ្សេងៗ។ ការនាំកុមារលេង ជួយកុមាររៀនដោយសកម្មភាពសប្បាយរីករាយ និងមានអត្ថន័យ។ Children’s play is an opportunity to learn and release stress! Play is an essential pathway for learning and early childhood development. Through play, children build essential skills—physical, language, social, emotional, cognitive, creative, and problem-solving. Bringing […]
![]()

មតិថ្មីៗ