[English Below] ក្រុមអ្នកស្ម័គ្រចិត្តអប់រំចំនួន១០៤ ត្រូវបានបង្កើតឡើងនៅក្នុងសហគមន៍ និងត្រូវបានពង្រឹងសមត្ថភាពអំពីការជួយកុមារក្នុងការសិក្សា ដើម្បីជួយពង្រឹងការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានដល់សមាជិកសហគមន៍ចំនួនសរុបប្រហែល ១៤ ៣៣៤នាក់ ក្នុងការគាំទ្រការត្រៀមខ្លួនចូលរៀនរបស់ កុមារតូច និងជោគជ័យសិក្សានៅបឋមសិក្សាសម្រាប់កុមារថ្នាក់ដំបូង។ A total of 104 Hope Group Volunteer for Education have been established within the community to foster positive behavioral changes, impacting approximately 14,334 community members. This initiative aims to support readiness and early grade success in primary education. #EducationVolunteer #CommunityImpact #EarlyGradeSuccess #SchoolReadiness #FlourishingCommunities #FHCambodia
ការថែទាំទារកទើបនឹងកើត ម្តាយ ឪពុក និងក្រុមគ្រួសារមានកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការថែទាំ និងទំនុកបំរុងទារកអោយមានសុខភាពបរិបូរណ៍ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ការថែទាំជាប្រចាំថ្ងៃដល់ទារកទើបនឹងកើត៖ #HealthTips #PNC #NewbornCare #FlourishingCommunities
Partnership for Impact! Recently, FH technical program team had the opportunity to meet with the CEO and colleagues from The HEAD Foundation, a potential grant donor. This meeting was not just a routine engagement; it was a pivotal moment to exchange insights and align our shared vision for a sustainable future—to improve the lives of […]
[English Below] អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ត្រពាំងប្រាសាទ២ បានធ្វើការបំពាក់បំប៉ន និងពង្រឹងសមត្ថភាពដល់កសិករគំរូ និងអ្នកស្ម័គ្រចិត្តដែលជាដៃគូបម្រើសហគមន៍ តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្ម។ ការកសាងសមត្ថភាពជំនាញបច្ចេកទេសកសិកម្មដល់ពួកគាត់ ធ្វើឡើងក្នុងគោលបំណងអោយក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកទេសកសិកម្មនៅក្នុងសហគមន៍ តាមរយៈការបណ្ដុះបណ្ដាល និងលើកទឹកចិត្តបន្តដល់កសិករផ្សេងទៀត។ ពួកគាត់កំពុងតែបង្ហាញចេញនូវគំរូនៃជំនាញបច្ចេកទេស ការអនុវត្តត្រឹមត្រូវ ហើយច្បាស់លាស់នៅក្នុងកសិដ្ឋានរបស់ពួកគាត់ផងដែរ។ ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះពិតជាទទួលបានផលប្រយោជន៍ច្រើនដល់កសិករ ទាំងផ្នែកបរិស្ថាន និងសេដ្ឋកិច្ច។ ការអនុវត្តនៅលើកសិដ្ឋាន ដោយរួមមានចម្រុះភាពនៃដំណាំដូចជាបន្លែ ផ្លែឈើ ការចិញ្ចឹមត្រី កង្កែប មាន់ គោ ការផលិតជីកំប៉ុស្តិ៍គោក កំប៉ុស្តិ៍ទឹក និងថ្នាំពុលផ្សំពីរុក្ខជាតិជាដើម។ ការអនុវត្តនេះបានជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ជួយបង្កើនប្រាក់ចំណូល ទទួលបានអាហារហូបគ្រប់គ្រាន់ និងសុវត្ថិភាព ព្រមទាំងធននឹងការប្រែប្រួលអាកាសធាតុផងដែរ។ អ្នកស្រី ហ៊ុន វ៉ាន់នី អាយុ ៥២ឆ្នាំ ជាកសិករគំរូម្នាក់នៅក្នុងភូមិ អូរតាកុក ឃុំកន្ទួត ស្រុកស្វាយលើ បានមានប្រសាសន៍ថា៖ តាមរយៈការអនុវត្តជាមួយគម្រោង អង្គការ អេហ្វ អេក កម្ពុជា បានជួយផ្លាស់ប្តូរជីវភាពដល់ក្រុមគ្រួសាររបស់ខ្ញុំយ៉ាងច្រើន។ កន្លងមក ខ្ញុំមិនធ្លាប់ធ្វើអ្វីផ្សេងក្រៅពីមុខរបរស្ងោរសណ្តែកដីដើរលក់ទេ […]
“For the Spirit God gave us does not make us timid, but gives us power, love and self-discipline.” 2 Timothy 1:7
សញ្ញាគ្រោះថ្នាក់ក្រោយសម្រាល រយៈពេល៦សប្តាហ៍ក្រោយសម្រាល គឺជាវេលាមួយដ៏សំខាន់ដែលស្រ្តីប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ដូចនេះស្រ្តីគ្រប់រូបត្រូវត្រៀមជាស្រេច និងយល់ដឹងពីសញ្ញាគ្រោះថ្នាក់ ដែលអាចកើតមានក្រោយសម្រាល។ សូមទៅពិគ្រោះជាមួយឆ្មប ឬគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកមានសញ្ញាណាមួយដូចខាងក្រោម៖ គ្រុនក្តៅ ឈឺពោះខ្លាំង ហូរឈាមតាមទ្វារមាសច្រើន (ប្រើសំឡីអនាម័យលើសពី២ដុំ ក្នុងរយៈពេល២០នាទី-៣០នាទី) ឈឺក្បាលខ្លាំង ប្រកាច់ ដកដង្ហើមញាប់ ឬពិបាកដង្ហើម ហើមមុខ ដៃ ជើង សុដន់ហើម ក្រហម ឡើងតឹង ឬឈឺក្បាលដោះ មិនសប្បាយចិត្ត និងងាយយំ មានហូរទឹកនោម ឬឈឺចាប់ពេលនោម (ទាស់នោម) មានការឈឺចាប់នៅទ្វារមាស ឬមានហូរខ្ទុះ មានឈាមកករឃ្លោក ឬក្លិនស្អុយ #DangerSignsforMother #PostDelivery #PNC #MCHN #FHCambodia
[English Below] ការផ្លាសប្រែទស្សនៈ និងការអភិវឌ្ឍខ្លួន តាមរយៈការងារជាអ្នកស្ម័គ្រចិត្តសហគមន៍ សូមជួបជាមួយយុវតី ផា លិកា ដែលជាអ្នកស្ម័គ្រចិត្តត្រួតពិនិត្យកុមារដូចបានរៀបរាប់ខាងក្រោម៖ កាលពីមុន ដោយសារខ្ញុំគ្មានបទពិសោធន៍ មានគំនិតនៅវ័យក្មេង ចេះតែភ័យខ្លាចច្រើន ជឿថាខ្ញុំខ្វះចំណេះដឹង និងមិនជឿជាក់លើសមត្ថភាពខ្លួនឯង ការយល់ឃើញខ្លួនឯងអវិជ្ជមាន ការភ័យខ្លាចនៃការបរាជ័យ គួបផ្សំបរិទរស់នៅរបស់ខ្ញុំ មិនសូវមានទំនាក់ជាមួយអ្នកដទៃឱ្យខ្ញុំមានភាពខ្មាសអៀនខ្លាំងណាស់ ការប្រាស្រ័យទាក់ទងមិនសូវល្អជាមួយមិត្តភក្តិ ពីព្រោះខ្ញុំមិនសូវចូលចិត្តនិយាយច្រើន ហើយមិនមានមិត្តភ្តិច្រើនដែរ មិនសូវចូលចិត្តភាពអ៊ូអរ មិនសូវមានឱកាសក្នុងការបានចូលរួមចំណែកការសិក្សា នៅពេលខ្ញុំនៅកម្រិតអនុវិទ្យាល័យការសិក្សាខ្ញុំបានចុះខ្សោយ ដោយសារការគ្រប់គ្រងពេលវេលាមិនល្អ មិនសូវយកចិត្តទុកដាក់លើការសិក្សា ចូលចិត្តដើរលេងនិងចំណាយពេលលេងទូរសព្ទ័ច្រើនធ្វើឱ្យការសិក្សារបស់ខ្ញុំខ្សោយ។ បន្ទាប់មកខ្ញុំបានចូលរួមជាមួយគម្រោងកម្មវិធីជាមួយ អង្គការ អេហ្វ អេក ដូចជាចូលរៀននៅក្លឹបកុមារ មានកម្មវិធីវេទិកាកុមារ រួមមានសិទ្ធកុមារិកុមារ ការគាំពារកុមារ អនាម័យខ្លួនប្រាណ ទិវាបរិស្ថាន មេរៀនសារៈសំខាន់នៃការសិក្សា ការលាងសម្អាតដៃ ការកាត់ក្រចក ការបែងចែកសំរាម ការកាពារខ្លួនពីជំងឺគ្រុនឈាម ការបណ្ដុះគ្រាប់ពូជនឹការដាំកូនឈើ បន្ទាប់មកខ្ញុំបានជាអ្នកស្ម័គ្រចិត្តផ្នែកត្រួតពិនិត្យកុមារនៅដើមឆ្នាំ២០២៤ ហើយបានចូលរួមវគ្គបណ្ដុះបណ្ដាលបំពាក់បំប៉នសមត្ថភាព ដូចជាតួនាទីជាអ្នកស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ សិទ្ធិកុមារ របៀបសម្របសម្រួលកុមារ ការគ្រប់គ្រងសៀវភៅនៅតាមក្លឹបកុមារ មូលដ្ឋានគ្រឹះការថតរូប និងការសរសេរសំបុត្រឆ្លើយតបជាដើម។ តាមរយៈសកម្មភាពទាំងនេះ និងការលើកទឹកចិត្តពីបុគ្គលិករបស់អង្គការ អេហ្វ […]
សូមផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយរបស់យើងជាមួយ អេហ្វ អេក កម្ពុជា! ការទទួលបានការអប់រំតាមរយៈបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរជីវិតរបស់កុមារនៅថ្នាក់ដំបូង។ អង្គការ អេហ្វ អេក កម្ពុជា ក៏ស្ថិតនៅជួរមុខនៃដំណើរការនេះ ដោយលើកកម្ពស់ការអាន និងការគិតលេខ (គណិតវិទ្យា) នៅថ្នាក់ដំបូង តាមរយៈថ្នាលសិក្សាតាមឌីជីថលប្រកបដោយភាពច្នៃប្រឌិត។ តាមរយៈនៃការចូលរួមគាំទ្រធនធាន និងឧបករណ៍បច្ចេកវិទ្យា នោះគឺមានន័យថា យើងកំពុងចូលរួមផ្ដល់នូវឱកាសគ្មានដែនកំណត់សម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍដល់កុមារ។ យើងរួមគ្នា ធានាថាកុមារគ្រប់រូបមានឱកាសរីកចម្រើន ក្នុងពិភពលោកដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ! Empowering Future Generations with FH Cambodia! The integration of technology in education is significantly enhancing the lives of young children in early grades. FH Cambodia is leading this initiative by advocating for […]
អបអរសាទរទិវាអន្តរជាតិនៃការអប់រំ! កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំប្រកបដោយបរិយាបន្ន និងសមធម៌ Happy International Day of Education! Every child has a right to inclusive and equitable education #IDE2025 #FHCambodia
សញ្ញាគ្រោះថ្នាក់សម្រាប់ទារកទើបកើត ក្រោយកើតហើយ ទារកមានហានិភ័យខ្ពស់ដែលគំរាមគំហែងដល់អាយុជីវិតរបស់គាត់។ ដូចនេះប្រសិនបើទារកមានសញ្ញាណាមួយដូចខាងក្រោម សូមទៅពិគ្រោះជាមួយឆ្មប ឬគ្រូពេទ្យជាបន្ទាន់៖ #NeonatalDangerSigns #PostDelivery #PNC #MCHN #FHCambodia
មតិថ្មីៗ