[English Below] “ដើម្បីជួយឱ្យសិស្សមានសុខភាពល្អ ត្រូវធ្វើឱ្យខ្លួនប្រាណរបស់ពួកគេមានអនាម័យ!” ក្រុមការងាររបស់អង្គការ អេហ្វ អេក ប្រចាំកម្មវិធីតំបន់ចុងកាល់បានសហការជាមួយថ្នាក់ដឹកនាំសាលា គ្រូបង្រៀន និងយុវជនស្ម័គ្រចិត្ត ដើម្បីផ្សព្វផ្សាយអំពីអនាម័យខ្លួនប្រាណ និងការលាងសម្អាតដៃនៅសាលាគោលដៅចំនួន ៦ ។ យើងបានចែកចាយសម្ភារៈអនាម័យដូចជាច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ កូនកន្សែងដៃ និងសាប៊ូប្រូធិចដល់សិស្សានុសិស្សចំនួន ១,១៧០នាក់ ក្នុងនោះមានសិស្សស្រី ៥៦៧នាក់។ “Igniting a Hygiene Revolution, One Clean Body and Hand At a Time!” Our Chong Kal Area Program partnered with school leaders, teachers, and youth volunteers to bring hygiene messages and handwashing know-how to 6 […]
ការថែទាំក្រោយសម្រាលដើរតួយ៉ាងសំខាន់ សម្រាប់សុខុមាលភាពទូទៅរបស់ស្រ្តី និងទារក បន្ទាប់សម្រាលរួច។ ការអនុវត្តប្រចាំថ្ងៃ ផ្តល់ផលជាវិជ្ជមាន និងអវិជ្ជមាន ក្នុងរយៈពេលខ្លី និងវែងដល់សុខភាពរបស់អ្នកទាំងពីរ។ ទាំងនេះគឺជាសារគន្លឹះសម្រាប់អនុវត្ត និងគួរជៀសវាង៖ #NutritiousFood #PostNatalCare #do&don’t #MNCH #FHCambodia
“កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក” — អេសាយ ៤១:១០
[English Below] ក្លឹបកុមារចំនួន៩៤ ត្រូវបានបង្កើតឡើង ដើម្បីអភិវឌ្ឍសមត្ថភាពយុវជនក្នុងការរួមចំណែកលើកកម្ពស់លទ្ធផលសិក្សារបស់កុមារចំនួនសរុបប្រហែល ៤ ១៨៥នាក់ក្នុងសហគមន៍ តាមរយៈការពង្រឹងសមត្ថភាពអំពីជំនាញទន់ មូលដ្ឋានគ្រឹះនៃការបង្រៀន និងការដឹកនាំសកម្មភាពអំណានជាមួយកុមារ។ A total of 94 children’s clubs have been formed to develop the skills of volunteer teachers for enhanced learning outcomes for around 4,185 children. The volunteer teachers are trained on soft skills, fundamental teaching concepts, and leading reading activities that empower children. #SkillBuilding #YouthEmpowerment #LearningOutcomes […]
អាហារូមត្ថម្ភគ្រប់គ្រាន់ និងត្រឹមត្រូវសម្រាប់ស្រ្តីក្រោយសម្រាល គឺជាការគាំទ្រផ្នែកសុខភាពដ៏ចាំបាច់ ដែលស្រ្តីត្រូវបរិភោគអាហារចម្រុះមុខ ដើម្បីអោយស្ត្រីទទួលបានជីវជាតិគ្រប់គ្រាន់ ហើយឆ្លើយតបនឹងតម្រូវការសារជាតិចិញ្ចឹមបំបៅដោះកូន និងស្តារសុខភាពឡើងវិញ ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ និងអនុវត្តបានដោយងាយប្រចាំថ្ងៃ៖ #NutritiousFood #PostNatalCare #MNCH #FlourishingCommunities #FHCambodia
“ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត។ ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត។ ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច។” – ទំនុកដំកើង ៣៧ ៣-៥
[English Below] ក្រុមអ្នកស្ម័គ្រចិត្តអប់រំចំនួន១០៤ ត្រូវបានបង្កើតឡើងនៅក្នុងសហគមន៍ និងត្រូវបានពង្រឹងសមត្ថភាពអំពីការជួយកុមារក្នុងការសិក្សា ដើម្បីជួយពង្រឹងការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានដល់សមាជិកសហគមន៍ចំនួនសរុបប្រហែល ១៤ ៣៣៤នាក់ ក្នុងការគាំទ្រការត្រៀមខ្លួនចូលរៀនរបស់ កុមារតូច និងជោគជ័យសិក្សានៅបឋមសិក្សាសម្រាប់កុមារថ្នាក់ដំបូង។ A total of 104 Hope Group Volunteer for Education have been established within the community to foster positive behavioral changes, impacting approximately 14,334 community members. This initiative aims to support readiness and early grade success in primary education. #EducationVolunteer #CommunityImpact #EarlyGradeSuccess #SchoolReadiness #FlourishingCommunities #FHCambodia
“For the Spirit God gave us does not make us timid, but gives us power, love and self-discipline.” 2 Timothy 1:7
សញ្ញាគ្រោះថ្នាក់ក្រោយសម្រាល រយៈពេល៦សប្តាហ៍ក្រោយសម្រាល គឺជាវេលាមួយដ៏សំខាន់ដែលស្រ្តីប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ដូចនេះស្រ្តីគ្រប់រូបត្រូវត្រៀមជាស្រេច និងយល់ដឹងពីសញ្ញាគ្រោះថ្នាក់ ដែលអាចកើតមានក្រោយសម្រាល។ សូមទៅពិគ្រោះជាមួយឆ្មប ឬគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកមានសញ្ញាណាមួយដូចខាងក្រោម៖ គ្រុនក្តៅ ឈឺពោះខ្លាំង ហូរឈាមតាមទ្វារមាសច្រើន (ប្រើសំឡីអនាម័យលើសពី២ដុំ ក្នុងរយៈពេល២០នាទី-៣០នាទី) ឈឺក្បាលខ្លាំង ប្រកាច់ ដកដង្ហើមញាប់ ឬពិបាកដង្ហើម ហើមមុខ ដៃ ជើង សុដន់ហើម ក្រហម ឡើងតឹង ឬឈឺក្បាលដោះ មិនសប្បាយចិត្ត និងងាយយំ មានហូរទឹកនោម ឬឈឺចាប់ពេលនោម (ទាស់នោម) មានការឈឺចាប់នៅទ្វារមាស ឬមានហូរខ្ទុះ មានឈាមកករឃ្លោក ឬក្លិនស្អុយ #DangerSignsforMother #PostDelivery #PNC #MCHN #FHCambodia
[English Below] ការផ្លាសប្រែទស្សនៈ និងការអភិវឌ្ឍខ្លួន តាមរយៈការងារជាអ្នកស្ម័គ្រចិត្តសហគមន៍ សូមជួបជាមួយយុវតី ផា លិកា ដែលជាអ្នកស្ម័គ្រចិត្តត្រួតពិនិត្យកុមារដូចបានរៀបរាប់ខាងក្រោម៖ កាលពីមុន ដោយសារខ្ញុំគ្មានបទពិសោធន៍ មានគំនិតនៅវ័យក្មេង ចេះតែភ័យខ្លាចច្រើន ជឿថាខ្ញុំខ្វះចំណេះដឹង និងមិនជឿជាក់លើសមត្ថភាពខ្លួនឯង ការយល់ឃើញខ្លួនឯងអវិជ្ជមាន ការភ័យខ្លាចនៃការបរាជ័យ គួបផ្សំបរិទរស់នៅរបស់ខ្ញុំ មិនសូវមានទំនាក់ជាមួយអ្នកដទៃឱ្យខ្ញុំមានភាពខ្មាសអៀនខ្លាំងណាស់ ការប្រាស្រ័យទាក់ទងមិនសូវល្អជាមួយមិត្តភក្តិ ពីព្រោះខ្ញុំមិនសូវចូលចិត្តនិយាយច្រើន ហើយមិនមានមិត្តភ្តិច្រើនដែរ មិនសូវចូលចិត្តភាពអ៊ូអរ មិនសូវមានឱកាសក្នុងការបានចូលរួមចំណែកការសិក្សា នៅពេលខ្ញុំនៅកម្រិតអនុវិទ្យាល័យការសិក្សាខ្ញុំបានចុះខ្សោយ ដោយសារការគ្រប់គ្រងពេលវេលាមិនល្អ មិនសូវយកចិត្តទុកដាក់លើការសិក្សា ចូលចិត្តដើរលេងនិងចំណាយពេលលេងទូរសព្ទ័ច្រើនធ្វើឱ្យការសិក្សារបស់ខ្ញុំខ្សោយ។ បន្ទាប់មកខ្ញុំបានចូលរួមជាមួយគម្រោងកម្មវិធីជាមួយ អង្គការ អេហ្វ អេក ដូចជាចូលរៀននៅក្លឹបកុមារ មានកម្មវិធីវេទិកាកុមារ រួមមានសិទ្ធកុមារិកុមារ ការគាំពារកុមារ អនាម័យខ្លួនប្រាណ ទិវាបរិស្ថាន មេរៀនសារៈសំខាន់នៃការសិក្សា ការលាងសម្អាតដៃ ការកាត់ក្រចក ការបែងចែកសំរាម ការកាពារខ្លួនពីជំងឺគ្រុនឈាម ការបណ្ដុះគ្រាប់ពូជនឹការដាំកូនឈើ បន្ទាប់មកខ្ញុំបានជាអ្នកស្ម័គ្រចិត្តផ្នែកត្រួតពិនិត្យកុមារនៅដើមឆ្នាំ២០២៤ ហើយបានចូលរួមវគ្គបណ្ដុះបណ្ដាលបំពាក់បំប៉នសមត្ថភាព ដូចជាតួនាទីជាអ្នកស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ សិទ្ធិកុមារ របៀបសម្របសម្រួលកុមារ ការគ្រប់គ្រងសៀវភៅនៅតាមក្លឹបកុមារ មូលដ្ឋានគ្រឹះការថតរូប និងការសរសេរសំបុត្រឆ្លើយតបជាដើម។ តាមរយៈសកម្មភាពទាំងនេះ និងការលើកទឹកចិត្តពីបុគ្គលិករបស់អង្គការ អេហ្វ […]
Recent Comments