”ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។“ សុភាសិត 16:3 “Commit your work to the Lord, and your plans will be established.” Proverbs 16:3
ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បុគ្គលិកអង្គការ អេហ្វ អេក កម្ពុជា សូមជូនពរដល់ សហគមន៍ ដៃគូ ម្ចាស់ជំនួយ និងប្រជាជនកម្ពុជាទាំងអស់ សូមឱ្យទទួលបានអំណរ ក្តីស្រលាញ់ និងក្តីសង្ឃឹមសម្រាប់ឆ្នាំខាងមុខ។ FH Cambodia staff wishes all our communities, partners, donors, and all Cambodian people a joyous celebration filled with love and hope for the year ahead during the Khmer New Year. #FHCambodia #KhmerNewYear #Celebration #Hope
[English Below] ការធ្វើឱ្យមានវឌ្ឍនភាព និងការសម្រេចឱ្យបាននូវគោលដៅ៖ ផលជះវិជ្ជមានរបស់អង្គការ អេហ្វ អេក កម្ពុជា នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅក្នុងឆ្នាំ២០២៣ អង្គការ អេហ្វ អេក កម្ពុជា បានខិតខំបង្កើតវឌ្ឍនភាព និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍គម្រោងក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ក្នុងនោះមានសហគមន៍ចំនួន ១៨១ ដែលគ្របដណ្តប់លើស្រុកចំនួន ៥ រួមមានស្រុកស្វាយលើ ស្រុកត្រពាំងប្រាសាទ ស្រុកបន្ទាយអំពិល ស្រុកពួក និងស្រុកចុងកាល់។ យោងតាមបេសកកម្មការងារ និងជំរុញឱ្យមានការផ្លាស់ប្រែនេះ អង្គការ អេហ្វ អេក កម្ពុជា បានបម្រើប្រយោជន៍ដល់ ៣៦,៤០៣ គ្រួសារ ក្នុងនោះមានប្រជាជនសរុបប្រមាណ ១៥៨,៨៧៦ នាក់ ដែលក្នុងនោះមានក្មេងស្រីចំនួន ៥១,០០៣ នាក់ និងក្មេងប្រុស ៥២,៤៧៧ នាក់។ ការពង្រឹងសហគមន៍ វត្តមានអភិវឌ្ឍន៍គម្រោងរបស់អង្គការ អេហ្វ អេក កម្ពុជា នៅក្នុងខេត្តទាំងនេះ មិនមែនគ្រាន់តែផ្តោតលើចំនួនតួរលេខប៉ុណ្ណោះទេ។ តែយើងបានផ្តោតសំខាន់លើការពង្រឹងអំណាចដល់សហគមន៍ឱ្យរីកចម្រើន។ ដោយផ្តោតលើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អង្គការ […]
[English Below] នាព្រឹកថ្ងៃអង្គារ ទី០១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅលាលាបឋមសិក្សាសម្តេច ហ៊ុន សែន រណសិរ្ស ត្រីភូមិ ក្នុងឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមយុទ្ធនាការប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ ក្រោមប្រធានបទ “រួមគ្នាប្រយុទ្ធនឹងភាពស្គមស្គាំងកុមារដែលគំរាមកំហែងជីវិតកូនៗយើង” ក្រោមអធិបតេយ្យភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិសយកសិកម្ម និងជនបទ ។ កុមាររងគ្រោះដោយបញ្ហាអាហារូបត្ថម្ភ ជាពិសេស្គមស្គាំង បង្កផលប៉ះពាល់ដល់ការលូតលាស់រាងកាយ បញ្ញា ស្មារតី ការរៀនសូត្រ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ។ គម្រោងសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ របស់អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមយ៉ាងសកម្មភាពក្នុងការធ្វើអោយប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារអាយុក្រោម ២ឆ្នាំ។ FH […]
[English Below] យើងអាចរួមគ្នាដោះស្រាយបញ្ហាកង្វះទឹកស្អាត ជំរុញការផឹកទឹកសុវត្ថិភាពនៅតំបន់ជនបទ និងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព។ យើងចូលរួមប្រើទឹកដោយសន្សំសំចៃ! We can work together to tackle water scarcity, promote safe drinking water in rural areas, and ensure sustainable water resources management. We actively engage in the practice of conserving water resources! #FHCambodia #WWD #WASH #WaterScarcitySolutions
គ្រប់គ្នាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ! សូមកុំមើលរំលងវត្តមានរបស់ក្រុមអន្តរជំនឿនៅក្នុងសហគមន៍ ដែលមានឆន្ទៈចង់ធ្វើការជាមួយអ្នក ដើម្បីនាំមកនូវការផ្លាស់ប្តូរ។ អង្គការ អេហ្វ អេក កម្ពុជា បាននឹងកំពុងធ្វើការជាមួយក្រុមជំនុំក្នុងតំបន់ តាមរយ:ការរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ចម្រុះដែលផ្តល់អត្ថប្រយោជន៍ដល់ជីវិតប្រជាជន ជាពិសេសកុមារជាច្រើន។ កម្មវិធីគាំទ្រកុមារ និងយុវជនត្រូវបានបង្កើតឡើងនៅក្នុងក្រុមជំនុំ ដើម្បីអនុញ្ញាតឱ្យពួកគាត់ទទួលបានបទពិសោធន៍ និងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគាត់។ Everybody plays a crucial role in development! Do not overlook the presence of interfaith groups in the community who are willing to work with you to bring about change. FH Cambodia has been working with local churches through integrated development […]
ប្រព័ន្ធសហគមន៍ ដើម្បីភាពទទួលខុសត្រូវ និងផ្តល់មតិត្រឡប់ (Community System for Accountability and Feedback) ដែលហៅកាត់ថាជាភាសាអង់គ្លេសថា C-SAFE។ វាគឺជាប្រព័ន្ធដែលផ្តល់ឱកាសឱ្យសមាជិកសហគមន៍ ដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកចូលរួមកម្មវិធី ផ្តល់មតិត្រឡប់ មកកាន់អង្គការ អេហ្វ អេក កម្ពុជា អំពីការងាររបស់យើង ដើម្បីឱ្យយើងបានស្តាប់ និងឆ្លើយតប ដើម្បីជំរុញឱ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាព ។ #CSAFE #FHCambodia
ក្តីសង្ឃឹមថានឹងមានប្រភពចំណូលច្រើន! អ្នកស្រី ឡា មានប្រសាសន៍ថា “ការរស់នៅក្នុងសហគមន៍ដែលមនុស្សជាច្រើនមើលឃើញថា ការធ្វើចំណាកស្រុក គឺជាជម្រើសតែមួយគត់នៃការរកប្រាក់ចំណូល ធ្វើឱ្យគ្រួសាររបស់គាត់មានភាពលំបាកក្នុងការសម្រេចចិត្ត”។ គាត់បានរៀបអាពាហ៍ពិពាហ៍ មានកូនបីនាក់ និងមានចំណូលមិនស្ថិតស្ថេរ ដូច្នេះតើគ្រួសាររបស់គាត់ត្រូវសម្រេចចិត្តលើជម្រើសសេដ្ឋកិច្ចដោយរបៀបណា? ដូចគ្រួសារជាច្រើននៅក្នុងសហគមន៍ដែលពួកគាត់បានសម្រេចចិត្តធ្វើចំណាកស្រុកជាញឹកញាប់ ហើយទុកកូនៗរបស់ពួកគាត់ឱ្យនៅជាមួយជីដូនជីតា។ នៅឆ្នាំ២០២២ គាត់បានចូលរួមក្នុងកម្មវិធីកសិកម្មរបស់អង្គការ អេហ្វ អេក កម្ពុជា ដែលមានឈ្មោះថា “អ្នកស្ម័គ្រចិត្តក្តីសង្ឃឹមផ្នែកកសិកម្ម។” អ្នកស្រី ឡា មានប្រសាសន៍ថា“ខ្ញុំបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើន ស្តីពីបច្ចេកទេស និងការអនុវត្តកសិកម្ម ហើយបានទទួលការគាំទ្រពីធាតុចូលកសិកម្ម ដើម្បីចាប់ផ្តើមការដាំដុះបន្លែរបស់ខ្ញុំ។ នោះគឺជាផ្លូវទៅកាន់ក្តីសង្ឃឹម ដែលជាក្តីសង្ឃឹមនៃការមានប្រាក់ចំណូលចម្រុះសម្រាប់គ្រួសាររបស់ខ្ញុំ។ ប្តីរបស់ខ្ញុំនៅតែធ្វើការជាកម្មករនៅចំការរបស់អ្នកផ្សេង ប៉ុន្តែខ្ញុំអាចបង្កើតប្រាក់ចំណូលមួយទៀតពីការដាំបន្លែនៅក្នុងសហគមន៍របស់ខ្ញុំ ហើយខ្ញុំមានពេលសម្រាប់មើលថែកូនរបស់ខ្ញុំ»។ A Hope of having diversified incomes! “Living in a community where many people see migration as the only option of earning income […]
តើអ្នកដឹងទេថាអាកាសធាតុក្តៅខ្លាំងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាព? វីធីងាយៗដើម្បីជួយខ្លួនអ្នក និងគ្រួសារក្នុងការថែទាំសុខភាពក្រោមអាកាសធាតុក្តៅ! Did you know that hot weather cause a serious health problem? Easy ways to help yourself and your family stay in good health! #ClimateAdaptation #FHCambodia
[English Below] កន្រៃ្ត និងក្តីសង្ឃឹមរបស់ខ្ញុំ សុភារៈជាយុវជនម្នាក់ ក្នុងចំណោមយុវជន និងយុវនារី ៤៥នាក់ ដែលទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញ ដើម្បីស្វែងរកប្រាក់ចំណូល តាមរយៈគម្រោងអភិវឌ្ឍន៍ជីវភាពយុវជន ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុភារៈ មានក្តីស្រមៃចង់ក្លាយជាជាងកាត់សក់ម្នាក់ នៅក្នុងសហគមន៍ដែលគាត់កំពុងរស់នៅ ។ សុភារៈ បានបោះបង់ការសិក្សានៅថ្នាក់ទី ៥ ដោយសារតែបញ្ហាជីវភាពគ្រួសារ ម្យ៉ាងវិញទៀតផ្ទះរបស់គាត់នៅឆ្ងាយដាច់ស្រយាលពីគេ និងនៅឆ្ងាយពីសាលារៀន ។ សុភារៈ បាននិយាយថា “ខ្ញុំចង់បន្តការសិក្សា ប៉ុន្តែវាមិនអាចទៅរួច ខ្ញុំក៏បានសម្រេចចិត្តឈប់រៀន ដើម្បីជួយឪពុកម្ដាយរបស់ខ្ញុំធ្វើស្រែចម្ការ។ ក្រោយពីបោះបង់ការសិក្សា ខ្ញុំមិនមានជំនាញណាមួយដែលអាចរកប្រាក់ចំណូលជួយគ្រួសារនោះទេ មានតែជួយការងារធ្វើស្រែចម្ការឪពុកម្ដាយរបស់ខ្ញុំ។” នេះជាចំណុចចាប់ផ្តើម នៃក្តីសង្ឃឹមក្នុងការធ្វើជាជាងកាត់សក់។ សុភារៈបានលើកឡើងថា “ខ្ញុំជាមនុស្សដែលមានភាពខ្មាស់អៀនច្រើន និងមិនមានភាពក្លាហាន ហើយខ្ញុំក៏មិនដែលធ្លាប់បានរៀនជំនាញអ្វីដែរ។ ពីមុនខ្ញុំធ្លាប់សុំឪពុកម្ដាយរបស់ខ្ញុំទៅរៀនជំនាញជាងកាត់សក់ ប៉ុន្តែដោយសារកត្តាគ្រួសារ ឪពុកម្ដាយរបស់ខ្ញុំមិនមានថវិកាគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អោយខ្ញុំរៀនជំនាញនោះទេ។ បច្ចុប្បន្ន កន្រៃ្តកាត់សក់មួយនេះស្ថិតនៅក្នុងដៃរបស់ខ្ញុំ។ វាបាននាំមកនូវស្នាមញញឹមដល់ខ្ញុំ និងភ្ញៀវដែលបានទទួលបានម៉ូតសក់ដែលគាត់ពេញចិត្ត។ ខ្ញុំចាប់ផ្តើមមើលឃើញពន្លឺនៃក្តីសង្ឃឹមរបស់ខ្ញុំ ដោយសារអង្គការ អេហ្វ អេក កម្ពុជា។” គាត់គូសបញ្ជាក់ថា “ក្តីសង្ឃឹមក្នុងការកាន់កន្រៃ្តកាត់សក់ បានចាប់ផ្តើមតាំងពីថ្ងៃដំបូងដែលខ្ញុំបានទទួលព័ត៌មានពីមេភូមិ អំពីគម្រោងអភិវឌ្ឍន៍ជីវភាពយុវជន […]
Recent Comments