[English Below] តាមរយៈកម្មវិធីសន្តិសុខស្បៀង និងការប្រកបរបរចិញ្ចឹមជីវិតរបស់អង្គការ អេហ្វ អេក ខ្ញុំទទួលបាននូវការបំពាក់បំប៉នអំពីបច្ចេកទេស និងការអនុវត្តកសិកម្មសំខាន់ៗ ដែលជួយបង្កើនសុខុមាលភាពដល់គ្រួសាររបស់ខ្ញុំ។ ការបង្កើនផលិតភាពក្នុងការដាំបន្លែ និងចិញ្ចឹមសត្វបានជួយឱ្យខ្ញុំរកកម្រៃបានច្រើនជាងមុន និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ។ ចំណងគ្រួសារកាន់តែរឹងមាំ ជាហេតុជួយឱ្យខ្ញុំអាចពង្រីកអាជីវកម្មរបស់ខ្ញុំ និងអាចចែករំលែកបន្តទៅអ្នកជិតខាង ដើម្បីកសាងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ គោលដៅចុងក្រោយរបស់ខ្ញុំ គឺចង់ឃើញគ្រប់ក្រុមគ្រួសារក្នុងភូមិរបស់ខ្ញុំមានការរីកចម្រើន ហើយខ្ញុំប្តេជ្ញាធ្វើវាឱ្យបានសម្រេច។ តើមានអ្វីបន្ថែមពីលើនេះ? – លោកស្រី ស៊ន ម៉េត ដែលដើរតួជាគំរូក្នុងសហគមន៍របស់គាត់ ដោយផ្លាស់ប្តូរពីការនេសាទត្រី មកដាំបន្លែ និងចិញ្ចឹមសត្វ។ ដោយមើលឃើញពីហានិភ័យនៃការនេសាទត្រី និងកង្វះចំណេះដឹងកសិកម្មនៅក្នុងសហគមន៍ គាត់ក៏បានសម្រេចចិត្តមកធ្វើជាកសិករគំរូជាមួយអង្គការ អេហ្វ អេក ក្នុងការចូលរួមផ្សព្វផ្សាយមេរៀនកសិកម្មផ្សេងៗដល់សហគមន៍ និងចែករំលែកចំណេះដឹង និងបច្ចេកទេសរបស់គាត់ក្នុងការដាំបន្លែ និងការចិញ្ចឹមសត្វ ដើម្បីជំរុញដល់ការអភិវឌ្ឍកសិកម្ម។ គាត់ក៏ចង់បង្ហាញគំរូដល់ស្ត្រីដទៃទៀត ដើម្បីបំផុសឱ្យស្ត្រីមានភាពអង់អាចក្លាហានខាងផ្នែកដឹកនាំ ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ ដោយសារគាត់មើលឃើញពីការទទួលស្គាល់ស្ត្រីក្នុងជួរដឹកនាំនៅមានកម្រិត។ ហើយគាត់ក៏បានប្តេជ្ញាចិត្ត ដើម្បីនាំយកផលវិជ្ជមានដល់សហគមន៍របស់គាត់។ សូមស្តាប់សារចែករំលែកបន្ថែមពីលោកស្រី ស៊ន ម៉េត ក្នុងតំណរភ្ជាប់នេះ៖ Mrs. Sorn Met Sharing Her Life Impact Through […]
[English Below] សម្រង់សម្តីផ្ទាល់របស់លោក អ៉ីង ថៃ ដែលជាមេភូមិសក្តា ខ្ញុំធ្លាប់ជាមនុស្សមិនមានចំណេះដឹង និងជំនាញក្នុងការដឹកនាំ សូម្បីតែការដឹកនាំប្រជុំក្នុងភូមិ និងធ្វើផែនការអភិវឌ្ឍន៍ភូមិ ក៏គ្មានមូលដ្ឋានច្បាស់លាស់នោះដែរ រីឯក្រុមគ្រួសារខ្វះនូវការយល់ដឹងអំពីសុខភាពអនាម័យ មិនមានបង្គន់អនាម័យប្រើប្រាស់ និងបរិស្ថានផ្ទះមិនស្អាត។ តាមរយ:ការចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា ខ្ញុំបានទទួលវគ្គបណ្ដុះបណ្ដាលជាច្រើន ដូចជារៀនអំពីតួនាទីរបស់អ្នកដឹកនាំ ការធ្វើផែនការ ការត្រួតពិនិត្យគម្រោង ការគ្រប់គ្រងគម្រោង និងសុខភាពអនាម័យទូទៅ បានធ្វើឱ្យខ្ញុំនិងក្រុមគ្រួសារមានការផ្លាស់ប្ដូរជាច្រើន។ បច្ចុប្បន្នគ្រួសារខ្ញុំបានប្រើប្រាស់ទឹកស្អាតជាប្រចាំ មានបង្គន់អនាម័យប្រើប្រាស់ បរិស្ថានផ្ទះស្អាតសមរម្យ ហើយពួកយើងរស់នៅដោយមានផាសុខភាពល្អ។ រីឯការដឹកនាំរបស់ខ្ញុំវិញ ខ្ញុំយល់ដឹងពីរបៀបនៃការគ្រប់គ្រង ការធ្វើផែនការ និងការត្រួតពិនិត្យគម្រោង ជាពិសេសយល់ដឹងអំពីតួនាទីរបស់ខ្លួន ហើយយកវាទៅអនុវត្ដតាមតួនាទី ក្នុងនាមជាអ្នកដឹកនាំល្អ។ ជាញឹកញាប់ខ្ញុំតែងតែចុះជួបសួរសុខទុក្ខជាមួយក្រុមគ្រួសារដែលងាយរងគ្រោះបំផុតនៅក្នុងភូមិ ដឹកនាំការប្រជុំផ្សព្វផ្សាយ ដឹកនាំប្រជុំគណ:កម្មការ ធ្វើផែនការអភិវឌ្ឍន៍ភូមិ និងស្វែងរកដៃគូទាំងក្នុង និងក្រៅ ដើម្បីជួយដល់ការងារអភិវឌ្ឍន៍សហគមន៍។ A direct quotation from Mr. Oerng Thai I was once someone who […]
[English Below] អ្នកស្រី បាន គា គឺជាសមាជិកក្រុមជំនុំដែលមានអាយុ ៦០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងទុំ ហើយបានចូលរួមក្នុងកម្មវិធីអង្គការ អេហ្វ អេក យ៉ាងសកម្ម ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ក្នុងនោះដែរគាត់បានចូលរួមក្នុងគម្រោងផ្សេងៗ រួមមានគម្រោងគាំទ្រពួកជំនុំចូលរួមបំផ្លាស់បំប្រែសហគមន៍ ក្រុមសន្សំ និងកសិកម្ម។ តាមរយៈមេរៀនដែលរៀបចំដោយបុគ្គលិកអង្គការ អេហ្វ អេក លោកស្រី បាន គា បានអនុវត្តដោយជោគជ័យនូវចំណេះដឹងដែលទទួលបាន ជាពិសេសលើការចិញ្ចឹមមាន់ និងដាំបន្លែ។ អ្នកស្រីបានគូសបញ្ជាក់ថា “ការចិញ្ចឹមមាន់មិនត្រឹមតែផ្តល់សាច់គ្រប់គ្រាន់ដល់គ្រួសាររបស់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងជួយឱ្យខ្ញុំលក់បានកម្រៃមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់តម្រូវការរៀនសូត្ររបស់ចៅប្រុសខ្ញុំថែមទៀតផង”។ ប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងចិញ្ចឹមមាន់របស់គាត់ បណ្តាលមកពីគាត់បានប្រកាន់ខ្ជាប់នូវការអនុវត្តចិញ្ចឹមមាន់បច្ចេកទេស ចេះគ្រប់គ្រងសត្វល្អិត និងការធ្វើអនាម័យបានត្រឹមត្រូវ។ នៅថ្ងៃអនាគត អ្នកស្រី បាន គា មានបំណងពង្រីកសកម្មភាពកសិកម្មរបស់ខ្លួន ពេលដែលមានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីបំពេញជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់ និងបែងចែកខ្លះទៅអ្នកជិតខាងដែលជួបការលំបាក។ Mrs. Ban Kea, a 60-year-old church member living in Tropeang Tum […]
[English Below] ពីពលករចំណាកស្រុក ក្លាយខ្លួនទៅជាកសិករគំរូ នាងខ្ញុំ និងស្វាមីបានចំណាយពេលពីរឆ្នាំធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់ចំណូល។ ផ្ទុយទៅវិញ ពួកយើងត្រូវរស់នៅដោយលំបាក ដោយសារការធ្វើការងារធ្ងន់ៗ និងច្រើនម៉ោង ខណៈដែលទុកកូនឱ្យនៅជាមួយតាយាយរបស់ពួកគេ។ ក្តីសង្ឃឹមថ្មីបានចាប់ផ្តើម បន្ទាប់ពីបានចូលរួមជាមួយកម្មវិធីរបស់អង្គការ អេហ្វ អេក កម្ពុជា តាមរយៈការទទួលបាននូវចំនេះដឹង និងជំនាញបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះ ដូចជាការដាំបន្លែ ចិញ្ចឹមត្រី និងបសុសត្វ។ ពីមួយពេលទៅមួយពេល នាងខ្ញុំបានបង្កើនសកម្មភាពកសិកម្មទាំងនោះ និងអាចផ្គត់ផ្គង់ផលិតផលទាំងនោះទៅទីផ្សារជារៀងរាល់ថ្ងៃ រហូតធ្វើឱ្យប្រាក់ចំណូលក្នុងគ្រួសារមានស្ថេរភាព ។ នាងខ្ញុំស្រមៃថា គ្រួសារដែលមានចំណូលទាបនៅក្នុងសហគមន៍របស់នាងខ្ញុំអាចរកប្រាក់ចំណូលនៅក្នុង សហគមន៍របស់យើង។ នាងខ្ញុំបានចែករំលែកជំនាញទាំងអស់នោះជាមួយសហគមន៍ ដែលចង់រៀន និងផ្លាស់ប្តូរជីវិតរបស់ពួកគេ តាមរយៈការធ្វើកសិកម្ម។ អ្នកស្រី ក្រាន់ យ៉ុង | កសិករគំរូ From A Migrant Worker to be a Model Farmer My husband and I spent two years […]
[English Below] ព័ន្ធកិច្ចក្រុមជំនុំក្នុងគម្រោងកម្មវិធី ដែលនាំឱ្យសហគមន៍ឆ្ពោះទៅរកការរីកចម្រើន ព័ន្ធកិច្ចបំផ្លាស់បំប្រែរបស់គ្រូបង្រៀនស្ម័គ្រចិត្តនៅឯក្រុមជំនុំស្រះជ្រៃ អ្នកស្រី ផាន់ រដ្ឋា ដែលជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្រុមជំនុំគ្រីស្ទាននៅកម្ពុជា បានធ្វើការបម្រើដោយចិត្តមេត្តាករុណា និងផ្តោតយកចិត្តទុកដាក់ តាមរយៈដំណើរផ្លូវខាងឯព្រលឹងវិញ្ញាណរបស់គាត់។ ទោះបីជាគាត់មិនសូវមានបទពិសោធន៍បង្រៀន ក៏គាត់នៅអាចរៀបចំនូវគំនិតផ្តួចផ្តើមបង្កើតធនាគារស្រូវ និងជំរុញឱ្យមានការសម្អាតបរុិស្ថាននៅតាមសហគមន៍បាន ព្រមទាំងរួមចំណែកក្នុងគម្រោងទង្វើនៃក្តីស្រលាញ់ដើម្បីសហគមន៍របស់គាត់។ ជាលទ្ធផល ទំនាក់ទំនងរវាងក្រុមជំនុំ និងឪពុកម្តាយមានភាពប្រសើរឡើង ដែលជាលទ្ធផលជួយកុមារឱ្យបានចូលរៀនកាន់តែច្រើន និងបង្កើនចំណេះដឹងអំពីការធ្វើសួន សម្អាតអនាម័យតាមដងផ្លូវ និងប្រកាន់ខ្ជាប់នូវសីលធម៌ល្អក្នុងសហគមន៍។ ក្រុមជំនុំបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតក្លឹបកុមារនៅក្នុងក្រុមជំនុំតាមផ្ទះរបស់ពួកគេ ដោយបង្រៀនកុមារនូវភាសាអង់គ្លេស ភាសាថៃ ខគម្ពីរ សុខភាពនិងអនាម័យ និងក្រមសីលធម៌ថែមទៀត។ អ្នកស្រី រដ្ឋា បានមានប្រសាសន៍ថា តាមរយៈដំណើរខាងព្រលឹងវិញ្ញាណរបស់ខ្ញុំ ខ្ញុំរៀនបានអំពីផែនការរបស់ព្រះ សេចក្តីមេត្តាករុណានៃទ្រង់ ការធ្វើជាអ្នកជិតខាងល្អ និងសារៈសំខាន់នៃការរួមចំណែកជួយសង្គមដ៏សកម្ម។ ខ្ញុំបានយកមេរៀនទាំងនេះទៅអនុវត្ត ដោយរៀបចំគំនិតផ្តួចផ្តើមបង្កើតធនាគារស្រូវសម្រាប់ជួយដល់គ្រួសារដែលជួបការលំបាក ជំរុញក្រុមជំនុំឱ្យចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថានក្នុងសហគមន៍ និងធ្វើការស្ម័គ្រចិត្តបង្រៀនកុមារ។ Church in Programming, Way to Community Flourishing The transformation of a Christian volunteer […]
[English Below] ការធ្វើជាគំរូគេ – ត្រូវចាប់ផ្តើមពីខ្លួនខ្ញុំជាមុនសិន! ជីវភាពគ្រួសាររបស់លោក គឺក នាយ ដែលជាដៃគូស្ម័គ្រចិត្តដើម្បីសហគមន៍/អ្នកស្ម័គ្រចិត្តផ្សព្វផ្សាយដើម្បីសហគមន៍ មានភាពធន់ និងល្អប្រសើរឡើង ចាប់តាំងពីបានចូលរួមក្នុងគម្រោងកម្មវិធីរបស់អង្គការ អេហ្វ អេក។ គាត់បានក្លាយជាអ្នកដឹកនាំក្រុមសន្សំ និងទទួលបានចំណេះដឹងហិរញ្ញវត្ថុ និងការធ្វើអាជីវកម្ម ព្រមទាំងចំណេះដឹងបច្ចេកទេសលើការចិញ្ចឹមមាន់។ ទន្ទឹមគ្នានេះដែរ គាត់រក្សាសុខភាពអនាម័យបានត្រឹមត្រូវ និងផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់កូនតូចៗរបស់គាត់។ បន្ថែមពីលើសនេះ អង្គការ អេហ្វ អេក កម្ពុជា បានផ្តល់ការបណ្តុះបណ្តាលស្តីពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព ការការពារកុមារ និងដំណោះស្រាយជម្លោះ ដើម្បីរួមចំណែកកាត់បន្តយអំពើហិង្សាក្នុងសហគមន៍។ ឥឡូវនេះសមាជិកសហគមន៍ផ្សេងទៀតបានចូលរួមក្នុងក្រុមសន្សំ ហើយទទួលបានចំណេះដឹង មានទង្វើ និងឥរិយាបថល្អប្រសើរឡើង ក៏ដូចជាមានទំនាក់ទំនងល្អ និងផ្តោតយកចិត្តទុកដាក់លើកូនៗរបស់ពួកគេ។ លោក គឺក នាយ ក៏បានលើកទឹកចិត្តឱ្យសហគមន៍បញ្ជូនកូនទៅសាលាផងដែរ។ ភរិយារបស់លោក គឺក នាយ បានគូសបញ្ជាក់ថា “ស្វាមីខ្ញុំបានយកអ្វីដែលគាត់បានរៀនពីអង្គការ អេហ្វ អេក កម្ពុជា មកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ គាត់បានកែប្រែទង្វើរបស់ខ្លួនជាមួយកូនៗក្នុងពេលថ្មីៗនេះ ដោយសុភាពរាបសារ ប្រើសម្តីពីរោះពិសា និង អនុវត្តចំណេះដឹងដោយគំនិតច្នៃប្រឌិត”។ លោក […]
[English Below] ការទំនុកបម្រុង! ដំណើរឆ្ពោះទៅរកក្តីសង្ឃឹម និងបង្កើតអនាគតដ៏ភ្លឺស្វាងដល់កុមារ និងសហគមន៍! ការបំផ្លាស់បំប្រែរបស់កុមារ ទាំងលើឥរិយាបថ និងសមត្ថភាព គ្រួសាររបស់ គឹមស្រូយ ធ្លាប់ជួបការលំបាកក្នុងការទទួលបានការអប់រំ ដោយសារបញ្ហាចម្ងាយផ្លូវ និងខ្វះខាតលុយកាក់ តែក្រោយពីបានចូលរួមក្នុងកម្មវិធីរបស់អង្គការ អេហ្វ អេក សហគមន៍របស់នាងអាចបង្កើតបានជាមត្តេយ្យសហគមន៍ និងក្លឹបកុមារ។ ពីមុនគ្រួសាររបស់ គឹមស្រូយ ប្រឈមនឹងបញ្ហាជីវភាពរកបានតិចតួច ជាហេតុនាំឱ្យម្តាយរបស់នាងតែងតែពឹងអ្នកជិតខាងសម្រាប់អាហារហូបចុក ឬប្តីគាត់ត្រូវទៅកាប់ឈើក្នុងទឹកដីប្រទេសថៃ។ ដោយសារតែកត្តាជីវភាព គ្រួសាររបស់នាងត្រូវឱ្យកូនស្រីទាំងពីរឈប់រៀន ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ទោះជាយ៉ាងនេះក្តី នាងនៅតែចង់បញ្ចប់ថ្នាក់បរិញ្ញាបត្រ ខណៈដែលបន្តជួយការងារផ្ទះ និងលើកទឹកចិត្តមិត្តភ័ក្តិឱ្យត្រឡប់ចូលរៀនវិញ។ ទោះបីជាសហគមន៍ខ្វះសាលាមត្តេយ្យសិក្សា និងក្លឹបកុមារយ៉ាងណាក្តី វត្តមាននៃគម្រោងអប់រំត្រូវបានដាក់ឱ្យដំណើរការ ស្របពេលដែលសាលាមត្តេយ្យ និងក្លឹបកុមារត្រូវបានបង្កើតឡើង។ តាមរយៈការប្រជុំផ្សព្វផ្សាយ មាតាបិតាទទួលបានការយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃការអប់រំ។ ចំពោះបញ្ហាអនាម័យ នៅក្នុងភូមិប្រឈមនឹងបញ្ហានានា ដូចជាកង្វះទឹកស្អាត និងទឹកស្អាតប្រើប្រាស់ ប៉ុន្តែតាមរយៈគម្រោងសុខភាព/អាហារូបត្ថម្ភ ពេលនេះគ្រួសារទាំងអស់មានបង្គន់អនាម័យប្រើផ្ទាល់ខ្លួន និងទទួលបានទឹកស្អាត។ ភូមិរបស់នាងត្រូវបានទទួលស្គាល់ថា ជាភូមិបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) និងជាភូមិដ្ឋានដែលមានអនាម័យបរិស្ថានស្អាតពីមន្ទីរជនបទខេត្ត។ ឥឡូវនេះនាងមានទំនុកចិត្ត និងទទួលបានចំណេះដឹងផ្សេងៗ បន្ទាប់ពីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ តាមរយៈកម្មវិធីទំនុកបម្រុង និងបានជំរុញលើកទឹកចិត្តមិត្តភក្តិរបស់នាងឱ្យត្រឡប់ចូលរៀនវិញ។ […]
[English Below] សុបិន្តឱ្យធំ រួចផ្តើមធ្វើសកម្មភាពពីតូចទៅ! 🌟 កុមារនៅទីជនបទក្នុងប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំមកនូវការបំផ្លាស់បំប្រែសហគមន៍របស់គាត់ ចុះអ្នកវិញ? សូមចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា និងជំរុញលើកចិត្តដល់យុវជន ដើម្បីឱ្យពួកគេមានឱកាចូលរួមអភិវឌ្ឍសហគមន៍របស់ពួកគេ។ 🌍💫 សូមអញ្ជើញជួបជាមួយ ស្រី មេ ដែលជាយុវជនស្ម័គ្រចិត្តមួយរូប មានឆន្ទៈក្នុងការនាំមកនូវការបំផ្លាស់បំប្រែ! គាត់បានលើកឡើងថា៖ ខ្ញុំចង់ឃើញខ្លួនឯងមានការងារដ៏ល្អមួយ។ ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ដែលអាចឱ្យខ្ញុំអប់រំកុមារ និងយុវជនក្នុងសហគមន៍ខ្ញុំ ក៏ដូចក្នុងសហគមន៍ដទៃទៀត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍។ ខ្ញុំមានបំណងជួយពួកគេឱ្យប្រើប្រាស់ពេលវេលា ដើម្បីជួយអភិវឌ្ឍខ្លួនឯង និងសង្គម។ បច្ចុប្បន្ន ខ្ញុំកំពុងធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តក្នុងក្លឹបកុមារនៅក្នុងសហគមន៍របស់ខ្ញុំ។ ខ្ញុំពិតជារីករាយជាមួយការងារស្ម័គ្រចិត្តនេះណាស់ ព្រោះខ្ញុំអាចបង្រៀនកុមារនៅក្លឹបកុមារ ខណៈដែលលទ្ធផលការសិក្សារបស់ខ្ញុំក៏ប្រសើរជាងមុន។ Dream Big, Act small! 🌟 Rural children in Cambodia are ready to make a difference, are you? Join FH Cambodia […]
[English Below] កន្រៃ្ត និងក្តីសង្ឃឹមរបស់ខ្ញុំ សុភារៈជាយុវជនម្នាក់ ក្នុងចំណោមយុវជន និងយុវនារី ៤៥នាក់ ដែលទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញ ដើម្បីស្វែងរកប្រាក់ចំណូល តាមរយៈគម្រោងអភិវឌ្ឍន៍ជីវភាពយុវជន ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុភារៈ មានក្តីស្រមៃចង់ក្លាយជាជាងកាត់សក់ម្នាក់ នៅក្នុងសហគមន៍ដែលគាត់កំពុងរស់នៅ ។ សុភារៈ បានបោះបង់ការសិក្សានៅថ្នាក់ទី ៥ ដោយសារតែបញ្ហាជីវភាពគ្រួសារ ម្យ៉ាងវិញទៀតផ្ទះរបស់គាត់នៅឆ្ងាយដាច់ស្រយាលពីគេ និងនៅឆ្ងាយពីសាលារៀន ។ សុភារៈ បាននិយាយថា “ខ្ញុំចង់បន្តការសិក្សា ប៉ុន្តែវាមិនអាចទៅរួច ខ្ញុំក៏បានសម្រេចចិត្តឈប់រៀន ដើម្បីជួយឪពុកម្ដាយរបស់ខ្ញុំធ្វើស្រែចម្ការ។ ក្រោយពីបោះបង់ការសិក្សា ខ្ញុំមិនមានជំនាញណាមួយដែលអាចរកប្រាក់ចំណូលជួយគ្រួសារនោះទេ មានតែជួយការងារធ្វើស្រែចម្ការឪពុកម្ដាយរបស់ខ្ញុំ។” នេះជាចំណុចចាប់ផ្តើម នៃក្តីសង្ឃឹមក្នុងការធ្វើជាជាងកាត់សក់។ សុភារៈបានលើកឡើងថា “ខ្ញុំជាមនុស្សដែលមានភាពខ្មាស់អៀនច្រើន និងមិនមានភាពក្លាហាន ហើយខ្ញុំក៏មិនដែលធ្លាប់បានរៀនជំនាញអ្វីដែរ។ ពីមុនខ្ញុំធ្លាប់សុំឪពុកម្ដាយរបស់ខ្ញុំទៅរៀនជំនាញជាងកាត់សក់ ប៉ុន្តែដោយសារកត្តាគ្រួសារ ឪពុកម្ដាយរបស់ខ្ញុំមិនមានថវិកាគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អោយខ្ញុំរៀនជំនាញនោះទេ។ បច្ចុប្បន្ន កន្រៃ្តកាត់សក់មួយនេះស្ថិតនៅក្នុងដៃរបស់ខ្ញុំ។ វាបាននាំមកនូវស្នាមញញឹមដល់ខ្ញុំ និងភ្ញៀវដែលបានទទួលបានម៉ូតសក់ដែលគាត់ពេញចិត្ត។ ខ្ញុំចាប់ផ្តើមមើលឃើញពន្លឺនៃក្តីសង្ឃឹមរបស់ខ្ញុំ ដោយសារអង្គការ អេហ្វ អេក កម្ពុជា។” គាត់គូសបញ្ជាក់ថា “ក្តីសង្ឃឹមក្នុងការកាន់កន្រៃ្តកាត់សក់ បានចាប់ផ្តើមតាំងពីថ្ងៃដំបូងដែលខ្ញុំបានទទួលព័ត៌មានពីមេភូមិ អំពីគម្រោងអភិវឌ្ឍន៍ជីវភាពយុវជន […]
ការបំផ្លាស់បំប្រែជីវភាពរស់នៅ នេះគឺជារឿងរ៉ាវនៃការបំផ្លាស់បំប្រែជីវភាពរស់នៅរបស់លោកពូ ប៉ាង ឈាងហ៊ាត់ ដែលជាកសិករគំរូមួយរូប រស់នៅក្នុងភូមិតាសំ តំបន់ត្រពាំងប្រាសាទ។ ដើមឡើយ គាត់មានជីវភាពខ្វះខាត និង រស់នៅដោយគ្មានទីជម្រកត្រឹមត្រូវ។ ដូច្នេះគាត់បានជួលដីគេធ្វើស្រែចំការ ដើម្បីប្រមូលផលបានបន្តិចបន្តួចទុកគ្រាន់យកទៅបរិភោគ។ យ៉ាងណាមិញ ការហូបចុកក្នុងគ្រួសាររបស់គាត់នៅតែជាបញ្ហាប្រឈម ដែលតម្រូវឱ្យគាត់ត្រូវខ្ចីលុយធនាគារ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពដែលខ្វះខាត។ កត្តាចម្បងគឺមកពីគាត់គ្មានជម្រើសអ្វីផ្សេង ក្រៅតែពីធ្វើស្រែចំការ។ កត្តាបន្ទាប់បន្សំ គឺបណ្តាលមកពីកង្វះខាតនៃចំណេះដឹង និងជំនាញបច្ចេកទេសក្នុងការដាំដុះ ដូច្នេះហើយគាត់បានត្រឹមអនុវត្តការដាំដំណាំតៗគ្នា និងធ្វើតាមការយល់ឃើញរបស់គាត់តែប៉ុណ្ណោះ។ កត្តាខាងលើនេះហើយ ដែលធ្វើឱ្យគាត់មានការអស់សង្ឃឹមក្នុងការប្រកបរបរចិញ្ចឹមជីវិតពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរយៈសកម្មភាពចូលរួម និងភាពឧស្សាហ៍ព្យាយាមរបស់លោកពូ ប៉ាងឈាងហ៊ាត់ អ្នកដឹកនាំសហគមន៍ និងបុគ្គលិកអង្គការ អេហ្វ អេក បានជ្រើសរើ សគាត់ឱ្យធ្វើជាអ្នកស្ម័គ្រចិត្តផ្នែកកសិកម្មនៅភូមិតាសំ។ គាត់ក៏មានឱកាសបានរៀនសូត្រពីបច្ចេកទេសកសិកម្ម ដូចជាការដាំដុះ ព្រមទាំងការចិញ្ចឹមសត្វ របៀបធ្វើជីកំប៉ុស្តទឹក និងជីកំប៉ុស្តគោក ក្រោមការបង្ហាត់បង្ហាញពីបុគ្គលិកជំនាញរបស់ អង្គការ អេហ្វ អេក ការិយាល័យកសិកម្មស្រុក និងមន្ទីរកសិកម្មខេត្ត ក៏ដូចជារៀនសូត្រពីបទពិសោធន៍ល្អៗពីបណ្តុំអ្នកស្ម័គ្រចិត្តដូចគ្នា។ ទាំងនេះធ្វើឱ្យគាត់ទទួលបាននូវគំនិតថ្មីមួយ គឺការចាប់អាជីពដាំបន្លែននោង ដោយសារបរិវេណផ្ទះរបស់គាត់ជាប្រភេទដីទំនាប។ គាត់ក៏បានពូនដីជាពំនូកនៅពេលដាំ ហើយធ្វើទ្រើងឱ្យននោងវារតោងឡើង។ លោកពូ ឈាងហ៊ាត់ បានសាកល្បងដាំននោងដំបូងតែត្រឹម […]
មតិថ្មីៗ