Website FH Cambodia
CATEGORY: Invitation for Bids
LOCATION: Siem Reap Province
CLOSING DATE: 02-Mar-2026
អង្គការ អេហ្វ អេក គឺជាអង្គការមនុស្សធម៌គ្រិស្តបរិស័ទអន្តរជាតិ ដែលធ្វើការបញ្ចប់ភាពក្រីក្ររបស់មុស្សគ្រប់ទម្រង់ ដោយធ្វើការអភិវឌ្ឍន៍ដើម្បីឲ្យមានការបំផ្លាស់បំប្រែសហគមន៍ឲ្យមានភាពរីកចម្រើន។យើង ច្នៃបង្កើត អភិវឌ្ឍ និងផ្តល់នូវដំណោះស្រាយ ដោយភាពពន្លឿន ដែលបង្កើតនូវភាពធន់ ដើម្បីឲ្យកុមារ គ្រួសារ និងសហគមន៍អាចរីកចម្រើន។
ការពិពណ៌នាសេចក្តីប្រកាស
សេចក្តីប្រកាសដេញថ្លៃ សាងសង់អាងអាកាសស្តុកទឹកសហគមន៍ខ្នាតតូចចំនួន៥ ខួងអណ្ដូងចំនួន៥ និង សូឡាបូមទឹកចំនួន៥ ជាមួយ អង្គការ អេហ្វ អេក កម្ពុជា ដែលមានទីតាំងនៅស្រុកពួក ខេត្តសៀមរាប
សមាសធាតុដេញថ្លៃ/
លក្ខខ័ណ្ឌនៃការដេញថ្លៃ៖
ក្រុមហ៊ុនដែលដាក់ពាក្យដេញថ្លៃត្រូវតែជាក្រុមហ៊ុនស្របច្បាប់ ហើយត្រូវភ្ជាប់មកជាមួយនូវឯកសារនានាដូចខាងក្រោម៖
តម្រូវការដាក់ស្នើ
អ្នកផ្គត់ផ្គង់ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យដេញថ្លៃ សូមភ្ជាប់យកឯកសារដេញថ្លៃដែលបំពេញរួច និងដាក់ក្នុងស្រោមសំបុត្រ បិទជិត ហើយដាក់សំណើរតាមការិយាល័យរបស់ អង្គការ អេហ្វ អេក កម្ពុជា ដែលនៅជិតតំបន់របស់អ្នក ឬអាចដាក់ការដេញថ្លៃ តាមរយៈអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។ ព័ត៌មានលំអិត អ្នកអាចធ្វើ ការទាក់ទងតាមលេខទូរស័ព្ទនៅរៀងរាល់ ម៉ោងធ្វើការ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់៥ល្ងាច ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដែលមាន អាស័យដ្ឋាន ឬលេខទូរស័ព្ទដែលាបានផ្តល់ជូននៅក្នុងព័ត៌មានដូចខាងក្រោម។
កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃនៅម៉ោង ៥:០០រសៀលនៅ ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៦។ អង្គការ អេហ្វ អេក កម្ពុជា នឹងមិនទទួល យករាល់ការដាក់ពាក្យយឺត ឬបិទស្រោមសំបុត្រមិនជិត និង មិនបានវាយត្រារបស់ក្រុមហ៊ុនឡើយ ។
សម្រាប់ព័ត៌មានលំអិត សូមទាក់ទងមកកាន់អង្គការ អេហ្វ អេក កម្ពុជា។
អាស័យដ្ឋាន ស្នាក់ការកណ្តាល៖ ផ្ទះលេខ ១៧ ផ្លូវលេខ ១៨៥ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
អាស័យដ្ឋាន ការិយាល័យស្រុកពួក ខេត្តសៀមរាប៖ ភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
Attachments:
1. BoQC – Drilling wells (1)
2. BoQC – Solar system (1)
3. BoQC – Water tower tanks (1)
4. Invitation Letter (1)
5. Supplier Pre-Qualfication
6. Suppliers Ethical Standards
To apply for this job please visit fh.org.