[English Below] ការនាំកុមារតូចលេង គឺជាការផ្ដល់ឱកាសឱ្យពួកគាត់បានរៀន និងបន្ថយភាពតានតឹង! ការលេងគឺជាគន្លងដ៏សំខាន់សម្រាប់ការរៀន និងអភិវឌ្ឍន៍កុមារតូច។ ការលេងជួយកុមារអភិវឌ្ឍន៍នូវជំនាញផ្នែករូបរាងកាយ ភាសា សង្គម-អារម្មណ៍ ការគិត ការច្នៃប្រឌិត និងការដោះស្រាយបញ្ហាផ្សេងៗ។ ការនាំកុមារលេង ជួយកុមាររៀនដោយសកម្មភាពសប្បាយរីករាយ និងមានអត្ថន័យ។ Children’s play is an opportunity to learn and release stress! Play is an essential pathway for learning and early childhood development. Through play, children build essential skills—physical, language, social, emotional, cognitive, creative, and problem-solving. Bringing […]
![]()
[English Below] «ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់…» – ១ ថែស្សាឡូនីច ៥:១៨ ឆ្នាំចាស់ ២០២៥ បានកន្លងផុតទៅ សូមរក្សាការអរព្រះគុណ និងរស់នៅមួយព្រះពរជានិច្ច ទោះបីជាកំពុងប្រឈមនឹងការលំបាកក៏ដោយ។ ការអរព្រះគុណផ្តល់នូវសេចក្តីសង្ឃឹម ការរស់នៅដោយមានភាពធន់ និងការផ្សារភ្ជាប់ទំនាក់ទំនងគ្នា។ 🌟 ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៦ នេះ សូមឱ្យសន្តិភាព សេចក្តីអំណរ និងរឿងរ៉ាងល្អៗ ចូលមកក្នុងជីវិតរបស់សហគមន៍ និងប្រជាជាតិរបស់យើង! “Give thanks in all circumstances…” – 1 Thessalonians 5:18 As 2025 ends, let’s reflect on gratitude—through challenges and blessings. It builds hope, resilience, and connection. 🌟 Wishing you peace, joy […]
![]()
[English Below] ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន សូមសម្រាក និងទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យប្រចាំការនៅតាមតង់សុវត្ថិភាពចល័ត ។ ថែទាំសុខភាពខ្លួនអ្នក និងជួយឱ្យមនុស្សជុំវិញខ្លួនមានអារម្មណ៏សុវត្ថិភាព។ If you feel unwell, rest and seek medical help — caring for yourself helps everyone feel safer. #HealthFirst #SelfCareMatters #InternalDisplacedPeople #SafetyCamps #FHCambodia #NationalCenterForHealthPromotion #NCHP
![]()
[English Below] ក្នុងគ្រារស់នៅកុះកុញក្នុងទីសុវត្ថិភាព រក្សានិងការពារគ្រួសារអ្នកពីមូសខាំ។ សូមគេងក្នុងមុងគ្រប់ពេល។ រក្សាសុវត្ថិភាព គាំផ្លូវចិត្តគ្នាទៅវិញទៅមក ។ Protect your family: Sleep under mosquito nets every night — stay safe, feel supported, and care for each other. #DengueFeverPrevention #InternalDisplacedPeople #SafetyCamps #FHCambodia #NationalCenterForHealthPromotion #NCHP
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បន្តដើរជាមួយសហគមន៍ដែលរងផលប៉ះពាល់! ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែធ្នូ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមវាយតម្លៃជាពហុវិស័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនភៀសសឹកនៅក្នុងខេត្តសៀមរាប ក្នុងនាមជាសមាជិកមួយនៃវេទិកាឆ្លើយតបមនុស្សធម៌ (ហៅកាត់ HRF) ដោយសហការជាមួយដៃគូមនុស្សធម៌ផ្សេងទៀត។ ក្នុងអំឡុងពេលនៃការធ្វើការប៉ាន់ប្រមាណរួមគ្នានេះ អង្គការ អេហ្វ អេក កម្ពុជា បានជួបពិភាក្សាជាមួយពលរដ្ឋភៀសសឹក (IDPs) និងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងយល់ពីតម្រូវការបន្ទាន់ និងឆ្លើយតបចំពោះតម្រូវការរបស់ពួកគេបានទាន់ពេលវេលា។ FH Cambodia Stands With Conflict-Affected Communities! On 24–25 December, FH Cambodia participated in the Joint Multi-Sector Rapid Needs Assessment in Siem Reap as a […]
![]()
[English Below] 🌟 រឿងរ៉ាវនៃភាពធន់ 🌟 តាមរយៈកម្មវិធីជំនួយមនុស្សធម៌ អង្គការ អេហ្វ អេក បានផ្តល់ស្បៀងអាហារចាំបាច់បន្ថែមដល់គ្រួសារភៀសសឹកចំនួន ៥៧០ គ្រួសារ ដើម្បីសម្រាលបន្ទុក និងឆ្លើយតបបន្ទាន់ចំពោះតម្រូវការរបស់ពួកគេ។ អ្វីដែលយើងបានឃើញ គឺភាពធន់ដ៏រឹងមាំក្នុងការប្រឈមនឹងបញ្ហារបស់បងប្អូនភៀសសឹក។ ទោះបីជាជួបការលំបាក ក្តីសង្ឃឹម និងកម្លាំងរបស់ពួកគេនៅតែមាន ក្នុងគ្រាដ៏លំបាកនេះ។ 🌟 Resilience in Action 🌟 Through FH’s humanitarian response, we reached an additional 570 displaced families with essential food—reminding us that care goes beyond—it’s about restoring hope. We are humbled by their resilience. Even in […]
![]()
[English Below] នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសបានជួបជាមួយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួងអប់រំ។ ក្នុងកិច្ចប្រជុំនេះ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមផ្តល់សម្ភារៈបង្រៀន និងរៀន ព្រមទាំងបានផ្តល់ជាកញ្ចប់ថវិកា ដើម្បីគាំទ្រជំរុំសិក្សាពហុបំណងបណ្តោះអាសន្នសម្រាប់ដំណើរការនៅទីទួលសុវត្ថិភាព។ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យើងកំពុងធ្វើការជាមួយគ្នាដើម្បីធានាថា កុមារអាចបន្តការសិក្សាបាន ជាពិសេសក្នុងអំឡុងពេលវិបត្តិដ៏ពិបាកនេះ។ On 26 December 2025, FH Cambodia had the honor to meet with H.E. Dr. Hang Chuon Naron, Deputy Prime Minister […]
![]()
[English Below] 🌟 ការផ្តល់សេចក្តីសង្ឃឹមនៅតែជាអាទិភាពរបស់យើង សម្រាប់គ្រួសារភៀសសឹកនៅតាមទីទួលសុវត្ថិភាព! 🌟 រដូវកាលបុណ្យណូអែលនេះ យើងបានប្រារព្ធពីអន្ថ័យន័យពិតនៃការផ្តល់ឱ្យ ដោយការចែករំលែកក្តីស្រឡាញ់ តាមរយៈការផ្តល់ជំនួយដល់បងប្អូន ដែលកំពុងជួបការលំបាក។ អង្គការ អេហ្វ អេក កម្ពុជា បានឆ្លើយតបដោយការផ្តល់ជំនួយបន្ទាន់ដល់គ្រួសារភៀសសឹកចំនួន ២០០គ្រួសារ (ក្នុងនោះមានស្ត្រី ១១០នាក់)។ ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងស្របតាមកម្មវិធី C-SAFE ដើម្បីរួមចំណែកសម្រាលបន្ទុកដល់គ្រួសារភៀសសឹក ក្នុងស្ថានភាពដ៏លំបាកនេះ។ សូមឱ្យស្មារតីនៃការចែករំលែកនៃក្តីស្រឡាញ់នេះ នាំមកនូវសេចក្តីសង្ឃឹមដល់ពួកគាត់បានមួយចំណែក! 🌟 Hope Delivered, Lives Touched 🌟 This Christmas, we celebrated the true meaning of giving. FH Cambodia has delivered hope to 200 dispalced families (including 110 women)—during […]
![]()
This Christmas, let’s make compassion contagious. One caring heart can spark a chain of hope. #ChristmasForCompassion #FHCambodia
![]()
[English Below] 📦 អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បរិច្ចាគអង្ករ ១ តោន ដើម្បីជួយគ្រួសារដែលត្រូវបានផ្លាស់ទី ដើម្បីរួមចំណែកធានាសន្តិសុខស្បៀងឆ្លើយតបបន្ទាន់ និងផ្តល់សេចក្តីសង្ឃឹមដល់ពួកគេក្នុងគ្រាលំបាក។ 📦 1 ton of rice donated! FH Cambodia joined hands with the Ministry of Agriculture, Forestry and Fisheries (MAFF) to bring hope and food security to displaced people. #PartnershipForImpact #MAFF #FHCambodia #FoodSecurity #HumanitarianAid #DisasterRelief #HopeForAll
![]()

Recent Comments