[English Below] យើងបន្តដើរជាមួយគ្រួសារដែលស្ថិតនៅជំរុំសុវត្ថិភាព អង្គការ អេហ្វ អេក កម្ពុជា បានបន្តផ្តល់ជំនួយឱ្យពលរដ្ឋភៀសសឹក និងគ្រួសារដែលងាយរងគ្រោះនៅក្នុងជំរុំសុវត្ថិភាពចំនួន ៦ ទីតាំង ក្នុងខេត្តសៀមរាប ដើម្បីជួយបន្ធូរបន្ទុកលើតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពួកគេ។ យើងបានផ្តល់ជំនួយចាំបាច់ដល់ ២៥៣គ្រួសារ រួមមាន៖ ➡️ គ្រួសារក្រីក្រ១ ចំនួន ៣៦គ្រួសារ ➡️ គ្រួសារក្រីក្រ២ ចំនួន ២៦គ្រួសារ ➡️ ជនមានពិការភាព ចំនួន ៦នាក់ Standing With Displaced Families in Need FH Cambodia recently delivered essential support to internally displaced people (IDPs) and vulnerable households, helping them meet their daily necessities. Our support […]
![]()
[English Below] 🌟 សប្តាហ៍ថ្មី គឺការចាប់ផ្តើមថ្មី! ភាពរីករាយតាមរយៈទឹកមុខរបស់សិស្សៗ បញ្ជាក់ថា ការរៀន និងការលេងរួមគ្នា មានន័យសំខាន់ប៉ុណ្ណា! នៅពេលកុមារមកសាលាជាប្រចាំ ពួកគេបង្កើតមិត្តភាពរឹងមាំ ស្វែងរកជំនាញថ្មីៗ និងលូតលាស់ដោយទំនុកចិត្តរៀងរាល់ថ្ងៃ។ ✨ សូមលើកទឹកចិត្តសិស្សគ្រប់រូបឱ្យមកសាលាទៀងទាត់ រៀងរាល់ថ្ងៃ—ពីព្រោះរាល់ពេលវេលានៅក្នុងថ្នាក់ ឬនៅសាលារៀន គឺជាឱកាសដ៏មានតម្លៃសម្រាប់ការរៀនសូត្រ ការភ្ជាប់ទំនាក់ទំនងគ្នា និងបង្កើតការចងចាំល្អៗជាមួយមិត្តរួមថ្នាក់ រួមសាលា និងការផ្ដល់នូវក្ដីស្រលាញរបស់គ្រូបង្រៀនផងដែរ។ 📚💙 សាលាមិនត្រឹមតែជាកន្លែងសម្រាប់ការរៀនសូត្រប៉ុណ្ណោះទេ—ប៉ុន្តែវាជាកន្លែងដែលកុមារទទួលបាននូវការលូតលាស់ បង្កើតក្ដីសុបិន្ដ និងការរីកចម្រើនរួមគ្នា៖ សាលារៀនជួយកុមារកសាងនូវបំណិនជីវិត មានទំនុកចិត្ត ការធ្វើការជាក្រុម ការប្រាស្រ័យទាក់ទងគ្នា និងជំនាញដោះស្រាយបញ្ហា ព្រមទាំងការទទទួលខុសត្រូវផងដែរ។ នៅសាលារៀន កុមារអភិវឌ្ឍផ្លូវចិត្ត សង្គម និងប្រាជ្ញា តាមរយៈអន្តរកម្មជាមួយមិត្តរួមថ្នាក់ និងគ្រូបង្រៀន។ សាលារៀនជំរុញឱ្យកុមារស្វែងរកអនាគតរបស់ខ្លួន រៀនស្គាល់ចំណង់ចំណូលចិត្ត និងស្វែងរកក្តីប្រាថ្នាផ្សេងៗ។ វាជាកន្លែងបង្កើតការច្នៃប្រឌិត ការចង់ដឹង និងជំរុញឱ្យពួកគេជឿជាក់លើសមត្ថភាពខ្លួនឯង។ សាលាក្លាយជាសហគមន៍មួយ ដែលកុមាររៀនសហការគ្នា គាំទ្រគ្នា និងអបអរសាទរជ័យជម្នះរួមគ្នា។ សាលារៀនបង្កើនមិត្តភាព ការលេង និងបទពិសោធន៍ជាក្រុម បង្កើតអារម្មណ៍ថា សាលាគឺជាផ្ទះទីពីររបស់ពួកគេ។ 🌟 […]
![]()
[English Below] ការប្រើប្រាស់ប្រព័ន្ធដំណក់ទឹកសម្រាប់សួនបន្លែ ផ្លែឈើ ដំណាំផ្សេងៗ រួមជាមួយគម្របដីសរីរាង្គ ជួយបង្កើនគុណភាពដី សន្សំសំចៃទឹក កាត់បន្ថយស្មៅចង្រៃ បង្កើនទិន្នផល ប្រាក់ចំណូល សុខភាពគ្រួសារ និងកាត់បន្ថយកំលាំងពលកម្មរបស់កសិករ។ បច្ចេកទេសនេះ ជួយកសិករធ្វើការដាំដុះ ដែលរស់នៅតំបន់ដែលខ្វះទឹកធ្វើកសិកម្ម ជាពិសេសនៅរដូវប្រាំង ហើយមានភាពធន់នឹងការប្រួលអាកាសធាតុ។ Applying a drip irrigation system with organic mulch for home garden, fruit trees, and other crops helps improve soil quality, save water, suppress weeds, and increase yields and household income. It also promotes better family health and […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមពិធីបើក–បិទសន្និបាតបូកសរុបការងាររបស់មន្ទីរ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤–២០២៥ នៅខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អាជ្ញាធរក្រុង/ស្រុក ភាគីពាក់ព័ន្ធ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ២៨០ នាក់។ ក្នុងពិធីបិទ ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា និងថ្នាក់ដឹកនាំខេត្ត បានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ឱ្យបន្តគាំទ្រ និងរួមចំណែកពង្រឹងវិស័យអប់រំ ដើម្បីជំរុញឱ្យការអប់រំឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់សហគមន៍ និងរួមគ្នាបង្កើនគុណភាពអប់រំឱ្យកាន់តែប្រសើរ។ FH Cambodia took part in the opening and closing ceremonies of the Ministry of Education, Youth and Sport’s 2024–2025 annual review meeting in Oddar Meanchey […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ឱ្យប្រើប្រាស់ “កម្មវិធីចាប់ផ្តើមដ៏ឆ្លាតវៃ” ដែលជាកម្មវិធីមួយរៀបចំឡើង ដើម្បីផ្តល់ចំណេះដឹង និងជំនាញស្តីពីការអភិវឌ្ឍកុមារតូចដល់មាតាបិតា/អ្នកអាណាព្យាបាល។ នៅចំណុចស្នូលនៃកម្មវិធីនេះ យើងផ្តោតសំខាន់លើការចិញ្ចឹមបីបាច់កុមារប្រកបដោយគុណភាព — រួមមានការថែទាំកុមារឱ្យមានសុខភាពល្អ ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ រស់នៅដោយមានសុវត្ថិភាព ចិញ្ចឹមបីបាច់ដោយឆ្លើយតបនឹងតម្រូវការរបស់កុមារ និងទទួលបានឱកាសសិក្សា ដែលជំរុញដល់ការអភិវឌ្ឍរបស់កុមារនៅឆ្នាំដំបូងៗរបស់ពួកគេ។ តាមរយៈការដាក់បញ្ចូលសកម្មភាពលេង និងទទួលបានបរិយាកាសអប់រំដោយសប្បាយរីករាយ នឹងជំរុញកុមារឱ្យចេះស្វែងយល់ ស្រមើស្រមៃ មានគំនិតបង្កើតថ្មី និងរីកចម្រើនលូតលាស់ ក្រោមការគាំទ្រពីមាតាបិតា/អ្នកអាណាព្យាបាលរបស់ពួកគេផ្ទាល់ — ខណៈពេលដែលធានាថា កុមារនីមួយៗទទួលបាននូវក្តីស្រឡាញ់ មានអារម្មណ៍សុវត្ថិភាព ទទួលបានការការពារ និងមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិត និងជោគជ័យនាពេលអនាគត។ FH Cambodia is ready to roll out “Smart Start” with staff, an empowering program designed to equip caregivers with essential […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូ និងអ្នកគ្រូ ក្នុងការផ្តល់កង់ចំនួន ៧១ គ្រឿង ជូនទៅកុមារនៅក្នុងសហគមន៍ ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគេ ជាពិសេសការធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃ។ កុមារជាច្រើនរស់នៅឆ្ងាយពីសាលារៀន ហើយត្រូវប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរ ដូចជាផ្លូវឆ្ងាយ និងការចំណាយពេលវេលាច្រើន។ ការផ្តល់កង់នេះបានជួយកាត់បន្ថយការនឿយហត់ និងពេលវេលានៃការធ្វើដំណើរ ធ្វើឱ្យកុមារអាចមកសាលាបានទៀងទាត់ និងមានសុវត្ថិភាពជាងមុន។ លើសពីនេះ កង់ក៏ជួយឱ្យកុមារមានទំនុកចិត្ត និងកម្លាំងចិត្តក្នុងការសិក្សា ក៏ដូចជាមានភាពរីករាយក្នុងជីវិតប្រចាំថ្ងៃ។ ការផ្តល់កង់នេះមិនត្រឹមតែជួយដល់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍសហគមន៍ទាំងមូលឱ្យមានភាពរីកចម្រើន និងអនាគតល្អប្រសើរជាងមុនផងដែរ។ FH Cambodia has collaborated with local authorities and teachers to provide 71 bicycles to children in the community. The goal is to make their […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា បន្តឈរជាមួយសហគមន៍ភៀសសឹក។ សប្ដាហ៍នេះ យើងបានផ្ដល់ជំនួយជាស្បៀងអាហារចាំបាច់ដល់ ៧៣ គ្រួសារបន្ថែម ដែលមានចំនួនសរុប ២៣៩ គ្រួសារ បន្តស្នាក់នៅក្នុងជំរះសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ រួមមាន ស្ត្រីចំនួន ១២០ នាក់ ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់ពួកគាត់ ក្នុងគ្រាលំបាកនេះ។ FH Cambodia continues to stand with displaced communities. This week, we provided essential food supplies to 73 families at the safety camp in Oddar Meanchey, bringing support to a total of 239 displaced families — including 120 […]
![]()
[English Below] អង្គការ អេហ្វ អេក កម្ពុជា មានកិត្តិយសបានស្វាគមន៍ លោក ចូស ហាវិន (Josh Havens) ពីក្រុមតន្ត្រី ឌិ អាហ្វថឺ (The Afters) ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចប្រទេសកម្ពុជារបស់គាត់ ជាលើកទីពីរ! ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ចូស និងក្រុមតន្ត្រីរបស់គាត់ បានចំណាយពេលចុះជួប និងសំណេះសំណាលជាមួយ កសិករគំរូ និងសមាជិកក្រុមរបស់គាត់ ដែលកំពុងអនុវត្ត កម្មវិធីកសិកម្មតាមបែបធម្មជាតិ (Farming Nature’s Way – FNW) ដែលជាវិធីសាស្ត្រកសិកម្មថ្មីមួយ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពរបស់យើង។ FH Cambodia was honored to welcome Mr. Josh Havens from The Afters for his second visit to Cambodia! During […]
![]()
Stepping into this Monday with the promise of greater works. “Truly, truly, I say to you, whoever believes in me will also do the works that I do; and greater works than these will he do, because I am going to the Father.” — John 14:12 #HappyMonday #PurposeDriven #GreaterWorks #FHCambodia
![]()
[English Below] ក្នុងឱកាសអបអរសាទរ ទិវាអប់រំអន្តរជាតិ នេះ យើងសូមកោតសរសើរចំពោះភាពធន់ និងការតស៊ូសិក្សារបស់កុមារ ដែលបានផ្លាស់ទីរស់នៅតាមជំរំសុវត្ថិភាព។ ពួកគេបង្ហាញឱ្យយើងឃើញថា ទោះបីប្រឈមមុខនឹងឧបសគ្គប៉ុណ្ណាក៏ដោយ សេចក្ដីសង្ឃឹមនៅតែមាន តាមរយៈការបន្តរៀននៅក្នុងជំរំសិក្សាបណ្តោះអាសន្នរបស់ពួកគេ។ On International Day of Education, we honor the resilience of displaced children. They remind us that in every challenge, there is hope through learning. #HopeThroughEducation #EducationForAll #IDPs #ChildResilience #Inspiration #LearningForHope #FHCambodia
![]()

Recent Comments